ថ្មីៗនេះកម្មវិធីរបស់តាណាវ៉ាត់បានធ្វើឱ្យមានមតិប្រតិកម្មនៅលើបណ្តាញសង្គមក្រោយពី Veena Praveenar ជា Miss Universe Thailand 2025 គ្រងឈុតអប្សរាបង្ហាញខ្លួនក្នុងការប្រកួត Miss Grand Sisaket 2026 ។ អ្វីដែលកាន់តែហួសចិត្តកម្មវិធីនេះបានរៀបចំបំភ្លៃប្រវត្តិសាស្រ្តដោយមិនអៀនខ្មាសរហូតតារាចម្រៀង ទេព បូព្រឹក្ស និយាយឡើងមក។
.png)
តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ជាស្វាមីទើបតែបានរៀបចំកម្មវិធីបង្ហាញពីវប្បធម៌ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅផ្ទុះនូវការគាំទ្រយ៉ាងខ្លាំងពីសាធារណជន។ ក្រោយពីរៀបចំកម្មវិធីដ៏កក្រើកមិនទាន់បានប៉ុន្មានស្រាប់តែគេបានឃើញកម្មវិធីរបស់ តាណាវ៉ាត់ រៀបចំកម្មវិធី Miss Grand Sisaket 2026 ដោយបង្ហាញពីឈុតប្រពៃណីនៃភាគខាងត្បូងនៃតំបន់ឦសាននិងរៀបរាប់ពីប្រវត្តិដោយការបំភ្លៃលើកពីសម័យហ្វូណន ចេនឡា ។
.png)
ឃើញកម្មវិធីរបស់ ណាវ៉ាត់ ដែលរៀបចំឡើងកុហកគេកុហកវង្វេងប្រវត្តិសាស្រ្តបែបនេះ ទេព បូព្រឹក្ស ក៏មិននៅស្ងៀមលើកឡើងប៉ុន្មានម៉ាត់ដោយសារតែហួសចិត្តពេក។ តារាចម្រៀងរូបនេះបានសរសេរថា «អីគេ អីគេ ឮពាក្យ ហ្វូណន ចេនឡា កុហកដល់ណា តាមដឹងច្បាស់ការនិយាយតែសម័យចេនឡាសិនបានហើយ ក្រែងពូជ តៃនឹងដែលសព្វថ្ងៃហៅថាថៃនេះ នៅជាជនជាតិភាគតិចរបស់ចិនតើអី មិចបានឥឡូវមកអីដែលហ្នឹង កាឡៃ បំភ្លៃប្រវត្តិសាស្រ្តទៀត»។
តារាចម្រៀង ទេព បូព្រឹក្ស បានសង្កត់ធ្ងន់ថា «នេះហើយដែលពួកយើងត្រូវយល់ដឹង មិនអាចភ្លេចខ្លួនបានឡើយ»។ ក្នុងន័យនេះតារាចម្រៀងដែលលើកស្ទួយវប្បធម៌ខ្មែររូបនេះដាស់តឿនឱ្យប្រជាពលរដ្ឋត្រូវតែស្វែងយល់អំពីប្រវត្តិសាស្រ្តពិតប្រាកដដើម្បីកុំឱ្យជាតិសាសន៍ដទៃបំភ្លៃបាន។ ជាមួយគ្នានេះ ទស្សនិកជនក៏បានឃើញ ដេត ស្រីនាឌ បានចូលទៅបញ្ចេញមតិយោបល់នៃការបង្ហាញរបស់ថៃដោយពាក្យមួយម៉ាត់យ៉ាងខ្លីថា «ចោរ»។

បើតាមឯកសារបានឱ្យដឹងថា នៅក្នុងសិលាចារឹកគឺមានការកត់ត្រាពីវត្តមានរបស់ពួកថៃ ឬសៀម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រហែលជាចាប់ពីសតវត្សរ៍ទី១២មក ។ ពួកថៃ ឬសៀម កាលពីមុនរស់នៅក្នុងខេត្តយូណានប្រទេសចិន ហើយបានចាប់ផ្តើមធ្វើអន្តោប្រវេសន៍ចាក់ចុះមកទិសខាងត្បូងបន្តិចម្តងៗចាប់តាំងពីសតវត្សរ៍ទី៩៕










