ទីក្រុងមូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ស្ថានភាពអន្តរជាតិនៅពេលនេះកាន់តែយ៉ាប់យ៉ឺននិងច្របូកច្របល់ ហើយពិភពលោកនឹងកាន់តែមានគ្រោះថ្នាក់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ RT ទី១៥ ខែមករា ឆ្នាំ២០២៦។
ថ្លែងពាក់ព័ន្ធនឹងជម្លោះរបស់ប្រទេសជាច្រើននៅជុំវិញពិភពលោកនាពេលនេះ លោក ពូទីន បាននិយាយទាំងញញឹមថា “ស្ថានភាពនៅលើឆាកអន្តរជាតិកាន់តែយ៉ាប់យ៉ឺនទៅៗ ខ្ញុំមិនគិតថានរណាម្នាក់នឹងប្រកែកជាមួយរឿងនោះទេ ជម្លោះយូរអង្វែងកំពុងកាន់តែខ្លាំងឡើង ហើយចំណុចក្តៅគគុកថ្មីៗ ចាប់ផ្ដើមលេចចេញមកកាន់តែច្រើន”។ 
មិនតែប៉ុណ្ណោះ មេដឹកនាំរុស្ស៊ីរូបនេះបានបន្ថែមទៀតថា នៅក្នុងពិភពសម័យទំនើប ការទូត និងការស្វែងរកការមូលមតិគ្នា ត្រូវបានជំនួសដោយសកម្មភាពឯកតោភាគី និងគ្រោះថ្នាក់ណាស់។ លោកបាននិយាយថា ប្រទេសជាច្រើនប្រឈមមុខនឹងការបង្គាប់បញ្ជារបស់អ្នកដែលទទួលយកវិធីសាស្រ្តដែលគេអាចគិតថាអាចនឹងត្រឹមត្រូវ។.jpg)
ជាមួយគ្នានេះ លោក ពូទីន ក៏បានអំពាវនាវដល់សមាជិកទាំងអស់នៃសហគមន៍ពិភពលោក ឱ្យប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ដោយជំរុញឱ្យពួកគេគាំទ្រ សណ្តាប់ធ្នាប់ពិភពលោកដែលទើបនឹងកើត និងកំពុងឆ្ពោះទៅរកពហុប៉ូល។.jpg)
ទោះជាយ៉ាងណា លោក ពូទីន មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើការផ្តួលរំលំលោក នីកូឡាស ម៉ាឌូរ៉ូ មេដឹកនាំប្រទេសវេណេស៊ុយអេឡាដោយសហរដ្ឋអាមេរិក, ការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ ឬការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រឆាំងនឹងកោះហ្គ្រីនឡែនឡើយ៕










