Home Blog Page 205

គណៈកម្មការម្នាក់នៃកម្មវិធី Miss Universe ប្រកាសដើរចេញព្រោះឃើញថា «ខ្វះតម្លាភាព»

0

អ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលជាថ្មីបន្ទាប់ពីលោក Omar Harfouch ប្រកាសដើរចេញពីកម្មវិធីលែងធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រកួត Miss Universe លើកទី៧៤នៅឯប្រទេសថៃដោយសារតែឃើញការជ្រើសរើស TOP30 «ខ្វះតម្លាភាព»។ ប៉ុន្មានថ្ងៃមុនលោកគឺជាអ្នកជួយសម្រួលជម្លោះរវាង ណាវ៉ាត់ និងលោក Raul Rocha។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXW-PbTOtmkdk9FmX06dlbEm1Yr3hkSeHxRpv9xEf-bkD_g1nga9p4uCzU3M2ujFw23eFIlbcx5BN57r4pdia1dBIOYJQGLuxnJCNkSfbpjEUT-FeNee-JvQx9pRB1GJocR6hSuhc79p2FJhTG7rZmClZhTI_ox2yifcvohME_7fUbtw2J9vE3dDvP3tGb/s1254/image_2025-11-19_11-02-07.png
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២៥ នឹងរកឃើញម្ចាស់មកុដហើយប៉ុន្តែការប្រកួតបានរង្គោះរង្គើដោយការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយសមាជិកនៃគណៈវិនិច្ឆ័យផ្លូវការ។ កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា តន្ត្រីករដ៏ល្បីល្បាញ និងជាសកម្មជនសង្គម លោក Omar Harfouch បានប្រកាសលាលែងពីតំណែងជាសាធារណៈ ហើយបដិសេធមិនសម្តែងបទចម្រៀងដែលលោកបាននិពន្ធនោះទេ ទាំងអស់ដោយ ចោទប្រកាន់ថាខ្វះតម្លាភាពយ៉ាងធ្ងន់ធ្ងរក្នុងដំណើរការជ្រើសរើសបេក្ខជន Top 30 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglZW3G1hMcxmVF0ieBELxUVHHyFb-_4J_CAh2bbHjDlSooLnIintIZZwmCamFnv8U8d9oc52A1b9Bmd3IppV8qvWmv5kuBsu-HCF6Fa3CVN3_XWsSg6M2sJwpt3P7s-WAaEelLO5eRgn7Yn3GdjD4QOO60SYnITqxiov2gnktWvDZ9rl2RE8e6fGq1qNOK/s1832/image_2025-11-19_11-02-09%20(2).png

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Omar បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលដែលលោកបានរកឃើញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការជ្រើសរើសបេក្ខភាពល្អបំផុតចំនួន ៣០ មកពី ១៣៦ ប្រទេស គ្មានការចូលរួមពីគណៈកម្មការពិតប្រាកដទាំង ៨រូប រួមទាំងរូបលោកផ្ទាល់ ហើយលទ្ធផលជ្រើសរើសកំពុងត្រូវបានរក្សាទុកជាសម្ងាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5uArfVb9-TeZoFunsGpBIaDLwNt44tHeOb1CRthWQCPsEuYOYhZTSQISa-EKHvm1_uMcmmM0AKFFe957jmeMuNwbDUgMf4XMZ1tIF8QsF8HDzQuASspH7TFOaRKCbX9cOiS54OFV86wxSr1qDpNOjv_FeWyfcQ6xvRMm3XmprN1WJ4jDDdan4KxLto0nz/s764/image_2025-11-19_11-02-07%20(2).png

រឿងនេះកាន់តែគួរឱ្យសង្ស័យ នៅពេលដែលលោក Omar បានបង្ហាញប្រតិកម្មរបស់គណៈកម្មាធិការរៀបចំបវរកញ្ញាចក្រវាល។ ភ្លាមៗបន្ទាប់ពីលោកមិនយល់ព្រមលើដំណើរការជ្រើសរើសបឋមមិនធម្មតានោះ គណៈកម្មាធិការរៀបចំបានប្រកាសយ៉ាងប្រញាប់ប្រញាល់នូវបញ្ជីឈ្មោះអ្នកពាក់ព័ន្ធក្នុងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្តែមិនបានបញ្ជាក់អំពីតួនាទីជាក់លាក់របស់បុគ្គលម្នាក់ៗ បង្កឱ្យមានការភ័ន្តច្រឡំយ៉ាងខ្លាំង។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះ គឺព័ត៌មានដែលផ្សព្វផ្សាយថា គណៈវិនិច្ឆ័យក្រៅផ្លូវការនេះ រួមមានមនុស្សដែលមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយបេក្ខភាពមួយចំនួន សូម្បីតែអ្នកទទួលខុសត្រូវរាប់សន្លឹកឆ្នោត ដែលជាការហាមឃាត់ និងប៉ះពាល់ដោយផ្ទាល់ដល់ភាពយុត្តិធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJPk34ZjuX7Glx4a5TNbuBZcv5PMlPnyTsV94QQz4-xVDBZB3ZekY1ed0QbeKI8G-O3QXtAH5bfIzHdQJbgFPTf_pptimkshObvYNP68880Un630f4jl_w3476zdDe9DtupacWG7mJvUWHM-qUro7lFRAEeLycN4Axtcn-2hAvPCzkeVjTXmRHNmKBFfrW/s790/image_2025-11-19_11-02-07%20(4).png

ប្រឈមមុខនឹងស្ថានភាពនេះ បន្ទាប់ពីពិភាក្សាជាមួយលោក Raul Rocha អំពីភាពខ្វះតម្លាភាពក្នុងដំណើរការបោះឆ្នោត លោក Omar បានចេញសេចក្តីសម្រេចយ៉ាងម៉ឺងម៉ាត់ក្នុងការ លាលែងពីគណៈវិនិច្ឆ័យ និងបដិសេធមិនចូលរួម ហើយក្នុងពេលជាមួយគ្នានេះលោកបានប្រកាសថានឹងមិនអនុញ្ញាតឱ្យប្រើប្រាស់តន្ត្រីដែលលោកបាននិពន្ធសម្រាប់ព្រឹត្តិការណ៍នេះដោយបង្ហាញពីការប្រឆាំងយ៉ាងខ្លាំងរបស់លោក៕

ហ្វីយ៉ាតា បង្ហាញឈុតតំណាងជាតិ «ចាប៉ីមាស» ដោយអង់អាចរង្គើឆាក Miss Universe

0

ការប្រកួតឈុតតំណាងជាតិនិងប្រកួតបឋមនៃកម្មវិធីប្រកួត Miss Universe បានចាប់ផ្តើមជាផ្លូវការហើយនាថ្ងៃទី១៩ ខែវិច្ឆិកា ចាប់ពីម៉ោង១រសៀល ខណៈអ្នកតំណាងប្រទេសកម្ពុជា ហ្វីយ៉ាតា បានបង្ហាញឈុតតំណាងជាតិដ៏ស្រស់ស្អាតនៅលើឆាកប្រកួតសម្រស់ដ៏អស្ចារ្យមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLpd8EiqrqyhO27_fBNJ2_1F2gdjRBdVwfd4Gd3a4RKee1UZFxY-re_b1hwxsHnSp0Tl9PXFg9mY8ZyjNqSXMKhLHtj4GOwbhRqOpzv89-NTTWyHqLOXvEbhQFq0ozwih2dfZDm-noexfBFZtf-RZ3kwIAHEo1Ofga-_jr5rVhqZlogMgwcKzJLiDQvzkN/s2048/image_2025-11-18_14-42-55.png

ឈុតតំណាងជាតិកម្ពុជាឆ្នាំនេះមានឈ្មោះថា «ចាប៉ីមាស» ដោយច្នៃបន្ថែមកាន់តែប្រណីត និងរក្សាទម្រង់ដើម។ មកុដធ្វើឡើងដោយ ដងចាប៉ី ហើយចាប៉ីដើមទំរង់ពិតស្រោបមាស បន្ថែមក្បាច់កាន់តែអស្ចារ្យ។ មុននឹងការបង្ហាញឈុតតំណាងជាតិ ហ្វីយ៉ាតា បានគោរពដល់វិញ្ញាណក្ខន្ធលោកតាព្រឹទ្ធាសិល្បៈ «ប្រាជ្ញ ឈួន, គង់ ណៃ, កែវ ប៉ិច» និងបុព្វបុរសខ្មែរជាច្រើនរូបទៀត ដោយសុំសិទ្ធិយកចាប៉ីដែលមានប្រវិត្តដ៏ប្រណីតមកបង្ហាញ។ ចំប៉ីដងវែង ជាបេតិកភ័ណ្ឌពិភពលោក មានកិត្តិសព្ទដ៏ប្រពៃ ដើម្បីលើកមកបង្ហាញដល់ពិភពលោកឱ្យបានស្គាល់លើឆាកអន្តរជាតិ និងរម្លឹកដល់កេរ្តិ៍ដំណែលវប្បធម៌ជាតិដ៏មានតម្លៃនិងឱ្យពិភពលោកបានចងចាំ «ចាប៉ីដងវែង» ខ្មែរយើងជារៀងរហូត…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-39KIKyjUsDiyqeL0ps12uVwKaKQloUiwgBWH2TDI3btbP-FuxNM_ewzjqk3zYDkSVpeXkaKqwJTPWBWUg5xY5L_fxv2fSz_Kmeb_Taif4c3GjKzuCbHNdGiyvJzlv0YVu-WQWbg8LZ_q0XMDCL9E74MCF0j3uwBxGTGfBt6FsWJZqTlzVXqPhlMzkb18/s2048/image_2025-11-18_14-42-56.png

ការបង្ហាញឈុតតំណាងជាតិរបស់ ហ្វីយ៉ាតា បានធ្វើឱ្យអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំងចំពោះភាពជឿជាក់នៃការបង្ហាញឈុតដ៏អស្ចារ្យនេះបើទោះបីជាមានការទាក់ជើងបន្តិចក្តីប៉ុន្តែ ហ្វីយ៉ាតា បានកែប្រែស្ថានការណ៍យ៉ាងល្អប្រសើរនៅលើឆាក។ គួរឱ្យដឹងថាអ្នកច្នៃឈុតតំណាងជាតិ ចាប៉ីមាស នេះគឺ ស្ករគ្រាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcO51JCehl3VSsksZaZzoBRMb847Hal8uJH3MPPP5ZqroWqvrH-y8C6qL_rKD74zhA-JdCoGTaa9Wfb5SIuOBNrUL1tY-sh_P_PXoBu7kJddoagQ57fDB7DxBm0J5JKC2SmeANMC5QLEYdBEu3IiZIUDcyf-7xeZ_CKyLBS5dCExzh0zj12IiH06F3IPpv/s2048/image_2025-11-18_14-42-54.png

ក្នុងការប្រកួតវគ្គនេះ បវរកញ្ញា អ៊ិន លក្ខិណា លោក ឆយ លោក នរបណ្ឌិត បងប្រុស ហ្វីយ៉ាតា និងក្រុមការងារមួយចំនួនទៀតបានទៅចូលរួមលើកទឹកចិត្ត Miss Universe Cambodia 2025 ដោយផ្ទាល់នៅឯប្រទេសថៃ។ ថ្ងៃផ្តាច់ព្រ័ត្រ Miss Universe លើកទី៧៤នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា នេះចាប់ពីម៉ោង៨ព្រឹកតទៅ៕

ថៃខឹ.ងចិត្ត ក្រោយឃើញវីរកងទ័ពកម្ពុជាម្នាក់ដែលខ្លួនបានដោះលែង ចូលបម្រើជាទាហានជួរមុខវិញ

0

បន្ទាប់ពីទទួលបានដំណឹងថាវីរកងទ័ពកម្ពុជាម្នាក់ ក្នុងចំណោមពីរនាក់ដែលខ្លួនបានដោះលែងកាលពីខែសីហាកន្លងទៅដោយសារវិបល្លាសស្មារតី ឥឡូវនេះជាសះស្បើយហើយស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពវិញ សារព័ត៌មាននិងពលរដ្ឋថៃទូទៅ បានសម្ដែងការខឹ.ងសម្បារជាខ្លាំង ព្រោះនៅមុនពេលដោះលែង អាជ្ញាធរថៃបានឲ្យគាត់ផ្ដិតមេដៃ ធ្វើកិច្ចសន្យាថាពេលទៅដល់ប្រទេសវិញនឹងលែងធ្វើជាទាហានជារៀងរហូត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigdNswE8w3jfO8ibX4Q5VBGNFSg-2Ttq88m7Rma8u8vXTfSdqHknnWLbxWbkJdh7EG-T93shBw9eZmoUTP7Im8rzQBxCRJpq0rlZx2bdrWQOmvGI99hFol2s7TCBt9MNxgEwOmw49OTBwhnZ4fHQa69r8yEirgl6hAcCPVqmd2kQh-5REQMQjS-V1TKfib/s960/584467752_1155568716713391_5527807915077055735_n.jpg
វីរកងទ័ពកម្ពុជា ឈ្មោះ ឈឹម សំអេង ដែលត្រូវទាហានថៃចាប់ខ្លួន ហើយដោះលែងមកវិញកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥កន្លងទៅដោយសារកត្តាសុខភាព និងមានបញ្ហាផ្លូវចិត្តនោះ បានធ្វើឲ្យថៃខឹ.ងឡាំប៉ា និងស្ដាយក្រោយជាខ្លាំងនោះពេលនេះ បន្ទាប់ពីគាត់មិនបានធ្វើដូចការសន្យាក្នុងការឈប់ធ្វើជាទាហានបម្រើជាតិ ទៅតាមការចង់បានរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirbo1gKu7DZroa82USw1-bKvTK2mwhu_mYuopxxAYsqoDHM2cvta0Ph2Oi8DMyhy7Ikna_NugiUqt0m8Z_2ogXVj5hTDewMxeRl2KQT_Ae1-oOVhCCc-NtnWWSjiWkrLPBDtJQsZPXyTZcew4eRvP6735La9O0Oik1atG-0NDWCgdz1s_bkGziC693ko3Q/s1440/584415331_1155568726713390_5197322853507312315_n.jpg
តាមរយៈទំព័រហ្វេសប៊ុករបស់លោកស្រី Wassana Nanuam អ្នកកាសែតជើងចាស់របស់ថៃ និងល្បីខាងវែកញែកពីបញ្ហារវាងកម្ពុជា-ថៃដោយគ្មានការគិតពិចារណា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា បានបង្ហោះអំពី វីរកងទ័ពរបស់កម្ពុជា ឈ្មោះ ឈឹម សំអេង ជាម្នាក់ក្នុងចំណោមទាហានកម្ពុជាពីរនាក់ ដែលថៃបានដោះលែងកាលពីខែសីហាកន្លងមក ដោយហៅគាត់ថាជា «វីរបុរសស្រវឹង» ដែលញៀនស្រារ៉ាំរ៉ៃ និងមានស្ថានភាពផ្លូវចិត្តមិននឹងនរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOVCz73-Li83YjGLaoDy0QzG_6XcyCOwOoFCQjT-o8oe960i-pmJpRaK3GQeRk4A-rXmLEGbYgPVzZ0axspU5lt940jnUZWmwwomnIMT7iNIqunQNXGEDL6XJ56Nqcqr2ev84-dDFfPnKCvOnk1xa-3mr1acgLyD15kvkg-Mj1-Z2NS1lsdVa9a-v-s-zp/s1280/photo_2025-11-19_13-02-15%20(2).jpg
អ្នកកាសែតថៃរូបនេះថែមទាំងបានចោ.ទប្រកាន់ថា លោកអនុសេនីយ៍ឯក ឈឹម សំអេង បានរំលោ.ភលើកិច្ចសន្យា ដែលកងទ័ពភូមិភាគទី២ថៃបានបង្ហើបថា ធ្លាប់ឲ្យគាត់ផ្ដិតមេដៃរល់ព្រមឈប់ប្រយុទ្ធ ឬចូលរួមនៅក្នុងសមរភូមិ នៅពេលបានដោះលែងឲ្យទៅប្រទេសវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtMxKUTlFSxwgIuF2EzI-OyI1f4QBxKfxu9oTCgjeG3ROfbBZ8Y00xvIfqR_Yw8aK64gx5w5LRU2lenNuANQnq3mAvbOJfl3vWmWVPGiFvyVuTdYAEbWlQuRoOREbRS1ZUp5nz6wzXEPs7HeTXBIdLJGabscpnP1SGRu7xVb5SLR7DKzhB5d2IHRE0OemP/s1280/photo_2025-11-19_13-02-16.jpg

លើសពីនេះ ដំណឹងនៃការជាសះស្បើយ និងស្ម័គ្រចិត្តវិលត្រឡប់ទៅបម្រើជាកងកម្លាំងជួរមុខវិញរបស់វីរកងទ័ព ឈឹម សំអេង បានធ្វើឲ្យប្រជាជនថៃក្ដៅក្រហាយគ្រប់ៗគ្នា ដោយពួកគេបានបង្ហាញអារម្មណ៍ស្ដាយក្រោយថាពេលនោះមិនគួរណារដ្ឋាភិបាលថៃដោះលែងទាហានកម្ពុជាទាំងនេះឡើយ។ មិនតែប៉ុណ្ណោះ ពួកគេក៏បានទាមទារកុំឲ្យមានការដោះលែងទាហានកម្ពុជាទាំង ១៨នាក់ផ្សេងទៀតឲ្យសោះ ព្រោះស្មារតីស្នេហាជាតិរបស់ពួកគេមិនអាចលុបចេញ ឬកែប្រែបានឡើយ មិនថាតាមរយៈលក្ខខណ្ឌណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0Um_dnGPuO94l4X_MlbgIxQ_EqJcXanIlA3HQCZhPhWjzWw_LAFlMd73admuSn2DiS3SBOac1NFWPRGWv9gFy3Kf79Sj62U7hyphenhyphenFWNwbz8lg_TV74SSlsFE9Q51UegDKkP2RzNdZeCPWTlTRUMxJ8JEYnALDJ8GwdTJCqOIb9pZBxZc1t1ssiSpezQqhD_/s748/photo_2025-11-19_13-02-15.jpg

យ៉ាងណាមិញសម្រាប់កម្ពុជា មហាជនមានក្ដីរំភើបជាខ្លាំងដែលវីរកងទ័ព ឈឹម សំអេង មិនត្រឹមតែជាសះស្បើយ មានស្មារតី និងសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅមានការប្ដេជ្ញាចិត្តយ៉ាងអង់អាចក្នុងការការពារបូរណភាពទឹកដីទៀតផង។ ការសម្រេចចិត្តរបស់គាត់ មិនអាចចាត់ទុកថាជាការក្បត់សន្យាបានទេ ដ្បិតនៅពេលដែលផ្ដិតមេដៃលើកិច្ចព្រមព្រៀងនោះគាត់មានសតិមិនគ្រប់គ្រាន់ឡើយ។ សម្រាប់កម្ពុជា ទង្វើរបស់វីរកងទ័ពរូបនេះ គឺជាអ្វីដែលប្រជាពលរដ្ឋគ្រប់រូបគួរមានមោទនភាព និងស្ញើចសរសើជាទីបំផុត ព្រោះមិនថាស្ថិតនៅក្នុងកាលទេសៈណា ជួបការលំបាកប៉ុណ្ណា កងទ័ពកម្ពុជានៅតែមានស្មារតីស្នេហាជាតិ និងលះបង់ដើម្បីជាតិជានិច្ច៕

ក្ដៅៗ ក្រុម AOT សម្រេចផ្អាកសកម្មភាពចុះត្រួតពិនិត្យ ក្រោយមានការផ្ទុះអាវុ.ធនៅខាងភាគីថៃ

0

រាជធានីភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានសម្រេចផ្អាកសកម្មភាពចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បា.ញ់ជាបណ្ដោះអាសន្ន បន្ទាប់ពីលឺស្នូរសម្លេងផ្ទុះអាវុ.ធនៅខាងភាគីថៃនាមុននេះបន្តិច។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានទាន់ហេតុការណ៍របស់ក្រសួងការពារជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD9IxSRK-7ujjYSJMeSqzfiip8nxtehXTN-WQdb-eLBV5cIbd-dHyFckkHf7aFPOPdoSaqm2Qt7Vvn22kED5r8njQ_VX3DVWsFjt-KuAE9eFEagoazaBHyPslF5xCkbmpAGV-G_smpTTs-WytjLyGDIEygscQdKTvTur7ftbNlYFv7A83dOAF7kRfZGm0M/s1280/photo_2025-11-19_13-28-18.jpg

នៅវេលាម៉ោងប្រមាន ១១៖០៨នាទី ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងការពារជាតិបានផ្ដល់សេចក្ដីរាយការណ៍ថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់នៅច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

នៅក្នុងអំឡុងពេលដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កំពុងធ្វើការត្រួតពិនិត្យនៅទីតាំងខាងលើនោះ គេស្រាប់តែបានលឺស្នូរផ្ទុះអាវុ.ធចេញពីព្រំដែនខាងភាគីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6TL92xdHGsFf_nyMQwyfPHI6WYXaW6uxRQgJY3dBc1gdSU5tpqoLplKuN1qWn9y9p6pl_DOKYOkZ5_WQ3j_RGecTck33CB8mB16On30oSxvKx0bwck_jRgvhEgx43kU4jfZwODv4JondalT6HK9huyWMKCbf5xUmpczuJfzsRFSLtb6NJ3AyGPP13loew/s1280/photo_2025-11-19_13-28-17%20(2).jpg

ដោយឃើញពីស្ថានភាពដូចនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានដកថយត្រឡប់វិញ និងសម្រេចផ្អាកការចុះផ្ទៀងផ្ទាត់នៅតំបន់នោះជាបណ្ដោះអាសន្នសិន ដើម្បីធានាសុវត្ថិភាព។

យ៉ាងណាមិញ នៅវេលាម៉ោងប្រមាណជា ១២ ថ្ងៃត្រង់ ថ្ងៃដដែល ក្រសួងការពារជាតិបានជម្រាបជូនជុំវិញស្ថានការណ៍នៅតំបន់ដែលកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានលឺសម្លេងផ្ទុះអាវុធថា មានសភាពស្ងប់ស្ងាត់ជាធម្មតា ហើយគិតមកដល់ម៉ោងនេះស្ថានភាពមានភាពស្ងប់ស្ងាត់វិញហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7L58OhIqCZ-TPNRBms2G-rFXwZ59dCU81n_ZkiDkaAHipQf4t-iU8TL4xv80LjExreaaX7BcMioBkG2QWB45DYObM0wT32nhTlS9FlueFH6wzY5yxipzxOS3zsATLwbP9G3isz0ptKNt3vfx6JodWMiECudb23KmLjK0YuLbeo_KhpJxhJvCJxPwqkNic/s900/photo_2025-11-19_13-28-17.jpg

ចិនផ្អាកបញ្ចាំងភាពយន្តជប៉ុននៅទូទាំងប្រទេសស្របពេលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរធ្លាក់ចុះ

0

ប្រទេសចិន ៖ ចិនបានផ្អាកបញ្ចាំងភាពយន្តជប៉ុននៅទូទាំងប្រទេសស្របពេលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរធ្លាក់ចុះដោយសារនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ ដោយការបញ្ជូនកងទ័ពជប៉ុនទៅការពារតៃវ៉ាន់ពីបរទេសឈ្លានពា.ន ។ ចិនចាត់ទុកជាកំហុសដ៏ធ្ងន់ធ្ងរ និងប្រាប់ឱ្យនាយករដ្ឋមន្ត្រីស្រីជប៉ុនដកពាក្យសម្តីវិញជាបន្ទាន់ បើមិនដូច្នោះទេ ចិននឹងចាត់វិធានការឆ្លើយតប ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRKR-n0SvhrGaBHV_tN2KRPm1HhHVhp9IemAYfhvIjGSg3Ctv9ka6zF6v2MzzoVmx5_4nWiJ_S8YZNEDTYxJQuK9_HRXZDH-8_yPobnkmYHp6-_BlIXUCRP6rQEaTMejvt-C7gf-EzmANF91ElWAaozI3dq1bLmxpb7BRwLfczg2QBf-f2Bo6DjaKueBrz/s900/photo_2025-11-19_12-58-54%20(2).jpg

ចិនផ្អាកការបញ្ចាំងភាពយន្តជប៉ុនយ៉ាងហោចណាស់ចំនួន២រឿង បន្ទាប់ពីរដ្ឋាភិបាលចិនទើបតែហាមឃាត់ពលរដ្ឋកុំធ្វើដំណើរទៅជប៉ុន ។ ស្ថានីយទូរទស្សន៍រដ្ឋាភិបាលចិន CCTV បញ្ជាក់ថា ការឈប់បញ្ចាំងភាពយន្តជប៉ុន គឺជាការសម្រេចចិត្តដោយប្រុងប្រយ័ត្នក្រោយពីអ្នកទស្សនាភាពយន្តនៅប្រទេសចិនមិនពេញចិត្តនឹងពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីស្រីជប៉ុន និងធ្វើពហិការភាពយន្តជប៉ុន ។ ភាពយន្តជប៉ុនជាច្រើនរឿង រួមទាំងភាពយន្តតុក្កតាផងដែរ ដែលគ្រោងចាក់បញ្ចាំងនៅចិនពេលនេះ មិនត្រូវបានអនុញ្ញាតឱ្យបញ្ចាំងឡើយ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4Fw5h_s19o5eVl5Q_EBIY2umpIV8J6XjffyM07H0zhiBW6y8DTxzQE8l0v-m2A3EQHJgoPj10qzs9whKyxdBUguUqOvvSl3QwNW7ou4q4b5gzI-zb9e0qG4bO9dtgtVPxr1MMdbJwhXduSQF1V_zL5M_AIKYORBKVM2Dn96derxbJiNZz4lj9JsYdL6M5/s1024/photo_2025-11-19_12-58-54.jpg

    នាយករដ្ឋមន្ត្រីស្រីជប៉ុនបាននិយាយមកកាន់រដ្ឋសភាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា បើចិនវាយប្រហារតៃវ៉ាន់ គឺនឹងគំរាមកំហែងជប៉ុនដែរ ជប៉ុនអាចបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនរួច ចិនបានកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺ និងបង្ហាញការបារម្ភយ៉ាងខ្លាំងទៅលើគោលជំហរសន្តិសុខរបស់រដ្ឋាភិបាលជប៉ុនចំពោះតៃវ៉ាន់ ខណៈចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ។ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥ ចិនបានបញ្ជូននាវាចូលប្រជុំកោះសេនកាគុ ជាដែនទឹកជប៉ុន ដែលធ្វើឱ្យជប៉ុនមិនសប្បាយចិត្ត និងចាត់ទុកល្មើសច្បាប់អន្តរជាតិ ហើយជប៉ុនអំពាវនាវឱ្យរដ្ឋាភិបាលចិនចរចាការទូតដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh74RPHD7poNZh0Zjbutvy5cY3VciPOYFPYvzY1osyAbpiJ8orj8vrJbjNAzqpbLCBeGOArjjoxTMChZohYlSUc1Sixs3Z5tWeOAZ5em2KFdcWwqjYf6PbuJoa2r0UvP8v3SeFuSLWgw93ZK-RbjX8CMB1_oLxDbfbPZhS_Gog-xCQrxNA6VA0MAjfOUWG-/s830/photo_2025-11-19_12-58-54%20(3).jpg
    អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ចាត់ទុកពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនខ្វះការទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង បើជប៉ុនមិនសិក្សាពីប្រវត្តិសាស្ត្រ និងបញ្ជូនកងទ័ពមកជ្រៀតជ្រែតរឿងតៃវ៉ាន់ ជប៉ុននឹងបរាជ័យមិនខាន ដោយចិនចាត់ទុកការបញ្ជូនកងទ័ពជប៉ុនមកចូលរួមក្នុងជម្លោះតៃវ៉ាន់ជាការឈ្លានពាន និងបង្កើនជម្លោះការទូត ។ ចិននឹងការពារអធិបតេយ្យនៅក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរជ្រៀតជ្រែក ពីព្រោះនឹងធ្វើឱ្យទំនាក់ទំនងការទូតចិន-ជប៉ុនធ្លាក់ចុះ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxsPuNg3_g4mzvZkRF2meVv2fPTtcyRVGQSwklO08QTlhWO5AjT0NifYFNVb-FDVc-RwxWUTmptHTlN2cIF3m8HpZAc8NJRFCoHmheqEFKv80qGOTxS9ny__ImZWxUfv8SQKk5QZDFyWCuTnSI1N6SclMhaV5Xf0NHOhX6WLrylcWurKV4Da6Hkwe1svPN/s1280/photo_2025-11-19_12-58-54%20(4).jpg
    រដ្ឋាភិបាលចិនបានហាមឃាត់ពលរដ្ឋកុំឱ្យធ្វើដំណើរទៅជប៉ុន ខណៈនាយករដ្ឋមន្ត្រីចិនបដិសេធជួបមេដឹកនាំជប៉ុននៅក្រៅកិច្ចប្រជុំក្រុមប្រទេស G20 នៅអាហ្វ្រិកខាងត្បូងនាខែវិច្ឆិកានេះ ។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ក្រុមហ៊ុនជប៉ុនធំៗបានចូលជួបលោកស្រី Sanae Takaichi ដើម្បីជំរុញឱ្យចរចាជាមួយចិនដោះស្រាយស្ថានការណ៍ការទូតតានតឹងកុំឱ្យប៉ះពាល់សេដ្ឋកិច្ចជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgodwGJe-tdBlHvclRUmFojN1Mp55E8NgDYpWAabawckkh8yX-TY6e3Kqr22hbQlA9EasakVEBa9q5ycjSMMxcCwNezhVO5nR_VK4p0nBr6h7Jh68h73yI88lWjMeOGpR7U_vuE02X-yQzVo9qRW7fG9FZM3VxPkNYKk70GiBRBRSXb05k-TCcb2EEnZ3qp/s853/photo_2025-11-19_12-58-53.jpg

    គួរបញ្ជាក់ថា ជប៉ុនបានបញ្ជូនលោក ខាណាអិ ម៉ាសាអាគិ ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសទៅទីក្រុងប៉េកាំង ដើម្បីចរចាកាត់បន្ថយស្ថានការណ៍តានតឹងជាមួយចិន ។ លោកបានជួបលោក Liu Jinsong ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសចិន និងបកស្រាយពីពាក្យសម្តីនាយករដ្ឋមន្ត្រីជប៉ុនពាក់ព័ន្ធនឹងតៃវ៉ាន់ ព្រមទាំងបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលជប៉ុនចំពោះតៃវ៉ាន់ គឺមិនផ្លាស់ប្តូរឡើយ ៕

ល្បិចច្រើនមែន! អនុទីន បន្ទន់ជំហរទៅចរចាជាមួយលោក ត្រាំ ដោយឆ្លៀតសុំបញ្ចុះពន្ធ២% បន្ថែម

0

ប្រទេសថៃ៖ មាត់ថាមិនខ្វល់ ប៉ុន្តែជាក់ស្ដែងដេកភ័យមិនស្ទើ! ពេលនេះនាយករដ្ឋមន្រ្ទីថៃ អនុទីន ឆាន់វិរៈគុល បានទម្លាក់ឥរិយាបថក្រអឺតក្រទមរបស់ខ្លួនលើបញ្ហាជាមួយប្រទេសកម្ពុជានៅចំពោះមុខសហរដ្ឋអាមេរិក និងបន្ទាប់មកបានអះអាងនៅចំពោះមុខអ្នកកាសែតថា ខ្លួនបានសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ រួចហើយ ដោយលោកត្រាំ សន្យាថានឹងបន្ថយពន្ធលើប្រទេសថៃបន្ថែមទៀត ប្រសិនបើថៃពន្លឿនការសហការជាមួយកម្ពុជា ក្នុងការបោសសម្អាតមីនតាមព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkXdn8FWAh3llHFJ4nk94JVLUtEu0Bvg98Jpaup4sRIuNOixU46RXfD_mlDiZSDXqYtKN9YWrQAyyV0PhLeGVhMFnpG4EVeJQao8c4NV7lDcSRe5U_JJgcUtxIJXnEg-fqPR8bHu4iP0MJjzKt6NbO9QTBIN1iWsst6m-GiKWe_F_hxCpFdDl5mHB071l4/s1020/photo_2025-11-19_10-44-54%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod បានឲ្យដឹងថា ចាប់តាំងពីមានការរិះគន់យ៉ាងខ្លាំងចំពោះឥរិយាបថជាតិនិយមជ្រុលរបស់លោក អនុទីន ថាអាចធ្វើឱ្យប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក នៅថ្ងៃទី18 ខែវិច្ឆិកា ឆ្នាំ2025 លោក អនុទីន បានធ្វើការអត្ថធិប្បាយជាលើកដំបូងតាមប្រព័ន្ធផ្សព្វផ្សាយថា ក្នុងអំឡុងពេលសម្រាករបស់លោកបន្ទាប់ពីធ្វើដំណើរមកពីប្រទេសចិន លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេសុី ពាក់ព័ន្ធនឹងចំណុចជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz_gW0BOHPy-Zga-QUagp9ulTU4XKH1XWX4JvDxMKIW26nCihuimC703wsEiahGojVjnLbltyr9PmviFAvOCuGDFLvI5nhLVADdZl2cJIVrTIkbtY_SqfxTLUntUY9IiTE4Uzvfnf4fdb-UogJYJcEeDLv7sk0oHTpr2ORzHFOn9-7NVFRzUk7_zIJqjID/s599/photo_2025-11-19_10-44-54%20(3).jpg

លោក អនុទីន បានថ្លែងប្រាប់អ្នកកាសែតថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាមីននៅតាមបណ្ដាយព្រំដែនរវាងថៃ និងកម្ពុជា និងបានបញ្ជាក់ថា អាមេរិកចង់ឃើញការបោសសម្អាតមីនទាំងនោះឲ្យបានឆាប់រហ័សពីសំណាក់ភាគីទាំងពីរ។

នាយករដ្ឋមន្រ្តីថៃរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកបានសន្យានឹងបញ្ចុះពន្ធទំនិញនាំចូលសម្រាប់ប្រទេសថៃបន្ថែមទៀត ប្រសិនបើថៃបង្ហាញការចូលរួមយ៉ាងសកម្មជាមួយកម្ពុជាឡើងវិញ ដើម្បីពន្លឿនប្រតិបត្តិការបោសសម្អាតមីនតាមបណ្ដោយព្រំដែន។ ប៉ុន្តែលោក អនុទីន បាននិយាយយកល្អថា ការចូលរួមឬមិនចូលរួម គឺជាការសម្រេចចិត្តរបស់ថៃ ប៉ុន្តែយើងជ្រើសរើសថានឹងធ្វើវាក្រោមលក្ខខណ្ឌមនុស្សធម៌ និងដោយសារមានការស្នើសុំពីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY4TrOaLXklUgVqm-Z2dqQ7pFQz1qnxttCrl2jMayQ7oxAZAy7KYbJCQspgdk6IEsqcfJUgtaVmFwD9B8v4p9rVcZYNSBLdgtDsF4PnYMXgzcudqj1QSWE518XJlu2QClcngaf62RbjFOQnN61YEqQEbfEBUJnfhyphenhyphenzsSIKlQD5CEE9fKZMlho0eU2_GKBP/s640/photo_2025-11-19_10-44-54.jpg

ជុំវិញការប្រកាសនេះ លោក អនុទីន បានប្រាប់ទៅកាន់សាធារណជនថាវាពាក់ព័ន្ធតែជាមួយបញ្ហាមីនមួយប៉ុណ្ណោះ ខណៈប្រទេសថៃនឹងនៅតែប្រកាន់ជំហររឹងមាំ មិនអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមឡើងវិញទាំងស្រុងនោះទេ ដោយត្រូវរង់ចាំលិខិតសុំទោសផ្លូវការពីភាគីកម្ពុជាជាមុនសិន។

គួររម្លឹកថា កន្លងមកថៃតែងតែប្រកាសក្ដែងៗថាខ្លួនមិនខ្វល់ខ្វាយជាមួយនឹងប្រទេសដទៃណាទាំងអស់ក្នុងការបង្កកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ ក្រោយមកមិនបានប៉ុន្មាន នៅពេលដែលសហរដ្ឋអាមេរិក និយាយថានឹងផ្អាកការចរចាពីបញ្ហាពន្ធគយ រដ្ឋាភិបាលថៃក៏ត្រូវបានសមាជិកសភា និងមហាជនរិះគន់យ៉ាងខ្លាំងចំពោះការប្រកាសដោយគ្មានការគិតពិចារណាបែបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPoFlu1ND7T9Hm73kDCM_Ls1MTNR0Wjwxccmhm7oWqVyZMvjchcA3p4-8wQYuJA3sdF5-Fs3H5N0dkFvNy-ynQcvloTEVd5Pdk1cNdHPr_bsh0XFrKSgpgjg9DozHicR-weWLU4VpRwGflr9k9BjMUZbVVXE6rLhWjx8FgDm_Z4KjTQF_6dEIz_PnPFLha/s1200/photo_2025-11-19_10-44-54%20(4).jpg
យ៉ាងណាមិញ ជុំវិញការលើកឡើងថាអាមេរិកបានធ្វើការនឹងបញ្ចុះពន្ធបន្ថែមលើទំនិញនាំចូលរបស់ថៃនោះ ដូចការអះអាងរបស់លោក អនុទីន យើងមិនទាន់ឃើញមានការបញ្ជាក់ពីខាងសេតវិមាន ឬមានការលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិណាមួយ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយថៃឡើយ។ ដូច្នេះមានតែរង់ចាំមើលបន្តថា តើវាគឺជាការពិតឬមួយយ៉ាងណា៕

ជប៉ុនប្រើប្រាស់ដ្រូនបណ្តេញខ្មាឃ្មុំក្រោយពីពលរដ្ឋ និងភ្ញៀវទេសចរកាន់តែច្រើនរងការវាយប្រ.ហារពីខ្លាឃ្មុំ

0

ប្រទេសជប៉ុន ៖ ចាប់តាំងពីខែមេសា ឆ្នាំ២០២៥ ប្រទេសជប៉ុនមានហេតុការណ៍ខ្លាឃ្មុំវាយប្រ.ហារពលរដ្ឋរហូតដល់២២០លើក និងមានពលរដ្ឋបាត់បង់ជីវិ.តដោយសារខ្លាឃ្មុំ ចំនួន១៣នាក់ ក្នុងនោះ៧នាក់បាត់បង់ជីវិ.តកាលពីខែតុលា ដែលជាពេលខ្លាឃ្មុំដើររកចំណីស៊ីច្រើនមុនត្រឡប់ចូលព្រៃវិញ ។ អាជ្ញាធរជប៉ុនបានព្យាយាមរកវិធីផ្សេងៗការពារពលរដ្ឋពីការវាយប្រ.ហាររបស់ខ្លាឃ្មុំ ហើយវិធីចុងក្រោយ គឺប្រើប្រាស់ដ្រូនបណ្តេញខ្លាឃ្មុំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg23YGbqpDZMM33JLgyBcrApiIk8pZt5OokJ2hjor4qY4zEWN5qyZR_cIHE6QeFz1DCbb-MviTiqgs6gE0Rf_7otXoGniue6eTbN0laHBfFKpYWubwFd7rHeXRJHq5j2wvdy_HFaPNcsvk6Unhm5I_qZuvGIb9HE5mNY6uuQ2CsOzzN-GmON2a2dBXEkr4N/s1080/photo_2025-11-19_10-53-53%20(2).jpg
នៅផ្នែកខាងក្រោមរបស់ដ្រូនបំពាក់ដោយឧបករណ៍បំពងសំឡេងយ៉ាងធំដើម្បីបើកសំឡេងឆ្កែព្រុស ខណៈផ្នែកចំហៀងបំពាក់ឧបករណ៍បាញ់បណ្តេញខ្លាឃ្មុំ ។ ខ្លាឃ្មុំចូលចិត្តវាយប្រហារពលរដ្ឋជប៉ុនដែលរស់នៅតំបន់ឆ្ងាយៗពុំសូវមានភ្ញៀវទេសចរ ប៉ុន្តែកាលពីពេលថ្មីៗនេះ មានហេតុការណ៍កូនខ្លាឃ្មុំខាំភ្ញៀវទេសចរជនជាតិអេស្ប៉ាញនៅភូមិបុរាណឈិរ៉ាខាវ៉ាកុ ដែលជាភូមិទេសចរណ៍ដ៏ល្បីល្បាញ និងត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSwmO3JeOCxGxCCnIq4KhbTvrkZcfptFh32eH7HiZZ0E2yZg9CoNbQjjJR805TKWYWu1OGijRyOGyri5tyd6D6DVwehfI3O7rJ5FNavQjTmMxz6U8ndm9lVsHyh9OmsllAClXnWo4mm6yzULF8B2XauEh0KfkksvMhUqH4ro5-imrjn33TY-x758sVvGNW/s960/photo_2025-11-19_10-53-53%20(4).jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រទេសជប៉ុននៅតែប្រឈមនឹងបញ្ហាខ្លាឃ្មុំវាយប្រហារពលរដ្ឋ និងភ្ញៀវទេសចរ ដែលធ្វើឱ្យអាជ្ញាធរជប៉ុនប្រើប្រាស់ដ្រូនបណ្តេញខ្លាឃ្មុំ បន្ទាប់ពីប្រើប្រាស់វិធីជាច្រើន ។ ដ្រូននេះផលិតដោយក្រុមហ៊ុន Aero Japan ហើយក្រុមហ៊ុនបានសាកល្បងប្រើប្រាស់ដ្រូននៅចម្ការផ្លែឈើក្នុងទីក្រុងហ៊ិតាក់ ខេត្តគីហ្វុ ភាគកណ្តាលប្រទេសដើម្បីការពារកុំឱ្យខ្លាឃ្មុំលួចផ្លែឈើ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg90YbDCaOLa1FiCPyNneEMzToTHAMfoZRZH0QWQ3IPIv4kg4KMJgUNscU78srwILQV9_Mm9piMppyTvbI7watJcyr1__H93daqE7fhKS4DTbKDgdOIqa-apP_CNd0YkvmigFvDJ7IcobH-4tAZyHSNIPZV7Feaj5kbJVTDDl7TtPP4iucVDU_VuuQQ89Z_/s1123/photo_2025-11-19_10-53-53%20(3).jpg
ការប្រើប្រាស់ដ្រូនបណ្តេញខ្លាឃ្មុំ គឺជាវិធីថ្មីដែលអាជ្ញាធរជប៉ុនប្រើប្រាស់ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងភ្ញៀវទេសចរ ក្រោយពីមានហេតុការណ៍ខ្លាឃ្មុំវាយប្រហារមនុស្សជាញឹកញាប់នៅឆ្នាំ២០២៥ ជាពិសេស ខេត្តភាគខាងជើង ។ តាមទិន្នន័យ គឺចាប់ពីខែមេសា មានហេតុការណ៍ខ្លាឃ្មុំវាយប្រហារមនុស្សរហូតដល់២២០លើក និងមានមនុស្សបាត់បង់ជីវិត១៣នាក់ ក្នុងនោះ៧នាក់បាត់បង់ជីវិតកាលពីខែតុលា ដែលជាពេលខ្លាឃ្មុំដើររកចំណីស៊ីច្រើនមុនត្រឡប់ចូលព្រៃវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglxGE7T8Idqx1QN1ITik2nfrpp1dlCm3_yH9BLux0udzivbc2FcDIFLk0pg2-3b3RzHWpDK2V_qrRxbe7kQifmyt_7fYDY1FB_1PPVsxIYGDZp0KrZPE-eQc5O00QqHaXLMt4el3i2mlTtlcdaEmR1GFXdN0TNa_-nYCHFXIIG5arjjVNjD5QUVUkv2Ioj/s1117/photo_2025-11-19_10-53-53%20(5).jpg

ក្រៅពីនេះ អាជ្ញាធរជប៉ុនបានដាក់ស្លាកសញ្ញាដាស់តឿន «ប្រយ័ត្នខ្លាឃ្មុំធ្វើបាប» នៅតំបន់ទេសចរណ៍ ព្រមទាំងណែនាំឱ្យភ្ញៀវទេសចរដើរកម្សាន្តជាក្រុម និងហាមទៅតំបន់មួយចំនួនពេលព្រលប់ ។ កាលពីដើមខែវិច្ឆិកា កងទ័ពជប៉ុនបានជួយចាប់ខ្លាឃ្មុំជាមួយអាជ្ញាធរ ខណៈរដ្ឋាភិបាលបន្ធូរបន្ថយច្បាប់ដោយអនុញ្ញាតឱ្យអ្នកបរបាញ់សត្វអាចបាញ់ខ្លាឃ្មុំ ក្រោយពីអាមេរិក ចិន និងអង់គ្លេស ដាស់តឿនពលរដ្ឋខ្លួនឱ្យប្រយ័ត្នសុវត្ថិភាព និងគេចពីខ្លាឃ្មុំពេលទៅលេងជប៉ុន ។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ស្ត្រីជប៉ុនម្នាក់បានស្លាប់ក្នុងស្រែនៅខេត្តអាគិតាក់ ភាគខាងជើងប្រទេស ហើយសមត្ថកិច្ចសន្និដ្ឋានថា ស្លាប់ដោយសារខ្លាឃ្មុំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFq48hlbz3KRkSbl6PsyRin9j6RD4c4_Fl0JK525elBgDJ6Xm1hCVMqQ0aFpkfNXPzBE-JPb8nlz_BUNu3eNXJNGtCkmSqnnK0VIJoXsNgsHqGUM7n5jfudKqq2y1Haa5yM8_zWX2f_2ebp0PwqlFUygXSnBW8vDrj4bjaT2DAMTArLXWZJvf6Ih2M7tQ9/s1080/photo_2025-11-19_10-53-53.jpg
គួរបញ្ជាក់ថា ខ្លាឃ្មុំពណ៌ខ្មៅនៅតំបន់អាស៊ីត្រូវបានចាត់ទុកជាសត្វជិតផុតពូជលើពិភពលោក ប៉ុន្តែខ្លាឃ្មុំប្រភេទនេះនៅជប៉ុនបានកើនឡើងរហូតដល់៣ដងតាំងពីឆ្នាំ២០១២ ដោយសារការបាញ់ខ្លាឃ្មុំធ្លាក់ចុះ ។ តាមអ្នកជំនាញ គឺបម្រែបម្រួលអាកាសធាតុធ្វើឱ្យរុក្ខជាតិក្នុងព្រៃជាចំណីរបស់ខ្លាឃ្មុំធ្លាក់ចុះ ព្រមទាំងចំនួនពលរដ្ឋជប៉ុនរស់នៅជនបទតិចតួច ខណៈកសិដ្ឋាននានាត្រូវបោះបង់ចោលកាន់តែច្រើន ជាមូលហេតុធ្វើឱ្យខ្លាឃ្មុំជាច្រើនក្បាលចេញមករកចំណីជិតភូមិ ៕

ថៃបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយចិនលើគ្រប់វិស័យស្របពេលអាមេរិកផ្អាកការចរចាពន្ធទំនិញ

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាននិយាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ពីការបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយចិនផ្នែកពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ដោយសមាគមទេសចរណ៍ថៃនឹងជំរុញវិធានការទាក់ទាញភ្ញៀវទេសចរចិន រួមទាំងសហការបង្ក្រាបការឆបោ.កអនឡាញនៅប្រទេសថៃ ។ ការបង្កើនទំនាក់ទំនងជិតស្និទ្ធថៃ-ចិន ស្របពេលអាមេរិកផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃអនុវត្តឱ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលបានចុះហត្ថលេខារួមគ្នានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArwWLyTqsNlRP07ezR_xWRWHRvSM6MWNNI4i520_YNJUjaYhTD4imcQMfuMKEMUZ-pkLQghA_x-5Jf86gXGjFrkKx3uBNYJlmjhXgMnK5OEh6msFmC3LUk_ThcCIoFC1J2pbc1x9kpQ1gsRVP0waEH1Gpb58uYiqMGiiVOI3ynYCMuG3VNIwYXPw4ayoC/s1280/photo_2025-11-19_09-22-07.jpg
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បាននិយាយកាលពីថ្ងៃទី១៨ ខែវិច្ឆិកា នៅវិមានរដ្ឋាភិបាលថា លោក គិតទិផុង តេរតនាឆ័យ នាយកសមាគមពាណិជ្ជកម្មថៃ-ចិន បាននាំសមាជិកសមាគមមកជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី Anutin អំពីគោលនយោបាយការនាំចូល និងនាំចេញទំនិញថៃទៅក្រៅប្រទេស ព្រមទាំងពិភាក្សាពីការបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយចិន ។ សមាជិកសមាគមដែលមកជួបពិភាក្សានេះ គឺមកពីក្រុមហ៊ុនជាច្រើនទាំងផ្នែកសណ្ឋាគារ អចលនទ្រព្យ ម្ហូបអាហារ និងក្រុមហ៊ុនផលិតសម្ភារៈអគ្គិសនី ។

លោកនាយករដ្ឋមន្ត្រី Anutin បាននិយាយទៅកាន់សមាជិកសមាគមពាណិជ្ជកម្មថៃ-ចិនថា ថៃមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនរហូតមក ហើយក្នុងកិច្ចប្រជុំ APEC កន្លងមក លោកមានឱកាសជជែកជាមួយប្រធានាធិបតីចិន លោក Xin Jinping និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃកំណត់គោលនយោបាយជំរុញសេដ្ឋកិច្ចតាមរយៈកាស៊ីណូ ។ ក្រៅពីនេះ លោកបញ្ជាក់ពីថៃមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរចិន ខណៈលោក Xi សន្យាជំរុញឱ្យភ្ញៀវទេសចរចិនមកកម្សាន្តនៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpK8zpw99jeXiVwxcRxT9RckMu-J9M0k-kmB1Y2QAT12tprsdQ1m81w6v_glpZNE1WzOsvK8mWR7rwfuC7VmOoeDZlH3EPU-TywTJSro_5TiIjkSXrZtmuz-5AJcicU0kmnqen9NgY6QkKm6L-6WFfduqR_E-sRQiw5W0FQDi0EiR4CKBAE4RoEsQdG8Yu/s800/photo_2025-11-19_09-22-05.jpg

នាយករដ្ឋមន្ត្រីថៃក៏បាននិយាយពីព្រះមហាក្សត្រថៃ និងព្រះមហាក្សត្រីយាងទៅទីក្រុងប៉េកាំង ដោយព្រះអង្គបានពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi និងនាយករដ្ឋមន្ត្រីចិន ។ ការពិភាក្សានេះបន្តពីការពិភាក្សាក្នុងកិច្ចប្រជុំ APEC ជាពិសេស ជំរុញឱ្យចិនជួយទិញទិន្នផលកសិកម្មថៃ ខណៈចិនថា នឹងជួយទិញញអង្ករថៃចំនួន៥សែនតោន ព្រះមហាក្សត្រថៃក៏បានអញ្ជើញប្រធានាធិបតីចិនធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃផងដែរ ។

រដ្ឋាភិបាលថៃមើលឃើញការចាប់អារម្មណ៍របស់ចិន ហើយរដ្ឋាភិបាលថៃនឹងបង្កើនទំនាក់ទំនងជាមួយចិនលើគ្រប់វិស័យឱ្យកាន់តែស្អិតរមួត ទាំងសេដ្ឋកិច្ច ទេសចរណ៍ សន្តិសុខ និងការផ្លាស់ប្តូរវប្បធម៌ ។ ថៃនិងចិនមានទំនាក់ទំនងជិតស្និទ្ធដូចបងប្អូន វានឹងធ្វើឱ្យកិច្ចសហការរវាងប្រទេសទាំងពីរកាន់តែរឹងមាំដើម្បីផលប្រយោជន៍រួមគ្នារបស់ពលរដ្ឋថៃ-ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI4_v8nmoR3qKp7dLApBh8JO9KurMRpHkMktcTMDWftL52V4y0SRBBi5PqhBdmOSePL9IhnRF7kTZj4zTkSxwaDh2wRGm6FTcJZRXI4hBnyXHoSUFxaLYOW6T25KyicB5618blmTKj_AAbzbgD8AfY-ule4huU1QaLpoLUvxxPKAlJLxZ3eFPi1ThhrUTe/s800/photo_2025-11-19_09-22-06%20(2).jpg

ចំណែកសមាគមពាណិជ្ជកម្មថៃ-ចិនបាននិយាយពីការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ព្រមទាំងជំរុញឱ្យរដ្ឋាភិបាលថៃបង្ក្រាបការឆបោកអនឡាញនៅប្រទេសថៃ ដោយធ្វើវិសោធនកម្មច្បាប់ដើម្បីកំណត់វិធានការតឹងរ៉ឹង និងដាក់ទោសក្រុមឆបោកអនឡាញ ។ សមាគមក៏បានជំរុញឱ្យផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរចិន តាមរយៈការទូទាត់ប្រាក់ឌីជីថល ដូចជា ៖ Alipay និង WeChat Pay ខណៈនាយករដ្ឋមន្ត្រីថៃយល់ព្រមតាមសំណូមពររបស់សមាគម និងប្តេជ្ញាជំរុញកិច្ចសហការជាមួយចិនឱ្យទទួលបានលទ្ធផលផ្លែផ្កា ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រទេសទាំងពីរ ។

គួរបញ្ជាក់ថា ថៃបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយចិនលើគ្រប់វិស័យនេះ ស្របពេលអាមេរិកផ្អាកការចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃអនុវត្តឱ្យបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលបានចុះហត្ថលេខារួមគ្នានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។ លោកប្រធានាធិបតី Trump ជំរុញឱ្យរដ្ឋាភិបាលថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ បញ្ឈប់ការឈ្លានពានកម្ពុជា ក្រោយពីនាយករដ្ឋមន្ត្រីថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី និងទាមទារឱ្យកម្ពុជាសូមទោស ទាំងដែលកម្ពុជាពុំបានបង្កប់មីនថ្មីដូចការចោទប្រកាន់ឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHF-IhhIQIBwxboq8TurL86Zevg3VTsz4Jg1Vf6enO1iukTECjiLgvfdrJLBNnVi-or0PHIjMlg9uHJjvQBCXTX5SyLMYTOqSC37bGfZMMQrY1ANOLsDNa3u1-3sts0B3s_8oo_NLJTRgebg357u7WadAq_-YNyh-Kt4o4VS-iAQJVa9-h-0d9cRYVkQ8e/s800/photo_2025-11-19_09-22-06.jpg

អ្នកវិភាគថៃមើលឃើញថា ព្រះមហាក្សត្រ និងរដ្ឋាភិបាលថៃបានយកចិនជាខ្នងបង្អែកតាមរយៈការបង្កើនទំនាក់ទំនងជិតស្និទ្ធជាមួយចិន ខណៈចិនចាត់ទុកថៃជាបងប្អូន ។ ការបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ក្រោយពីថៃមើលឃើញមេដឹកនាំអាមេរិកមានជំហរគាំទ្រកម្ពុជា និងជំរុញសន្តិភាពកម្ពុជា-ថៃ ៕

ក្រសួងព័ត៌មាន ដកអ្នកកាសែតម្នាក់ចេញពីវិស័យសារព័ត៌មាន ក្រោយធ្វើសកម្មភាពលូកលាន់បំពានលើជនល្មើសជាស្រ្តី

0

រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មាន សម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលដែលជាអ្នកកាសែតអនឡាញម្នាក់ ឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាន ក្រោយបុគ្គលនេះបានប្រព្រឹត្តកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ តាមរយៈការយកដៃទៅប៉ះពាល់រាងកាយ និងប្រើពាក្យសម្ដីមិនសមរម្យលើស្រ្តីជាជនសង្ស័យម្នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_cAPVldMZwYl2tTd3dzBI4ViVpqOW_IcLJQrXyns-q4p_jboY7o2-TxeYe3QKd8CbyAB3g_s80DnEV-WDDtj4ifLfdwaQByMeXfV97hoZ0uXeN_MFVkVf5v_ygrnP_i7ahZgWttzwt0aol_dYLEPm87OkDJM07iAzunsGEyJrUXYDwxuGfapCsOFVdHAG/s949/photo_2025-11-19_08-47-24.jpg
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIdMLwaqhVrm7XnZQVeQkt56mftq8qs0SeKgn8n4wFtNAahrnfLM4LnzsEQ7hm2927RMSi43Mkp0uIDh_6JpNs9CFl06wEfvN9csDPs-nIG5ufWhqRCUN9EzZ_AuOFC-Y24SX82LvEVCjj6dZFz6aTXTf-mO-qn0_d1DeAcAFfBTEfNRrhsy902OIWvBmT/s1280/photo_2025-11-19_08-47-24%20(4).jpg
តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅនិងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaRAVmUa1v3LdovEmvDJ4JUzkjmXAn_6823cDlVY59ziIlBCjfUotOkGXUeUD8zIcclwXl0LSy5RhO3-izTwsbizLCq96FFYbbR6woWVMnsn8TKTK7XbzrkvnWVfLuPtXK-ve-Zla64WQzF86kil4CSscGeLFx8W4QWWSDKlkb_xwyM_03tsERx5OeHVHq/s1158/photo_2025-11-19_08-47-24%20(2).jpg

វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ នៅព្រឹកស្អែក មន្ត្រីជំនាញនៃក្រសួងព័ត៌មាននឹងកោះហៅបុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះមកធ្វើការណែនាំនិងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj2vsKwnQAcF8IxvCz6CVsTtbPe7jx2gX994tj248KIJOY9rO4nRQf5GhCjbVHR0V3gWD13EZAIMe0vSV5BCkEK1FeHUJr4UbWi6Xt3CiJsMPsBitCXUFZ5AEK33WcUFSm1SfG-KZ0espfdk1daC1ep-SwWkyloR4Te4ED0vFft1xPRLLcPeySGgMbwJC_/s1200/584759096_1157909819812614_5657865343803692387_n.jpg

គួរជម្រាបថា សកម្មភាពរបស់អ្នកកាសែតខាងលើបានប្រព្រឹត្ត ទទួលបាននូវមតិប្រតិកម្ម និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជននៅក្នុងបណ្ដាញសង្គម ដោយទង្វើអសីលធម៌នេះនឹងនាំឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសអ្នកសារព័ត៌មាននៅកម្ពុជា ជាពិសេសពាក់ព័ន្ធនឹងរឿងអាស្រូ.វបៀតបៀនលើស្រ្តីបែបនេះ ដែលកម្ពុជាកំពុងដាក់ពាក្យបណ្ដឹ.ង និងថ្កោលទោសចំពោះទង្វើស្មោ.គ.គ្រោ.ករបស់ទាហានថៃលើស្រ្តីខ្មែរម្នាក់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDnaiv3TYzB8kFlJnRsWAe6to_x8DuA9eivQNeKlHIo4MwT2xbiILdQgRki7TDtj4SZUmse3jgS4azNqFsqfV9b0LoXz8Pm_6ytXBDwDld_UcsWWn7C_SlwOZvd6ySwrWUFYhMoPVPS6nzlhdcD1eh3SM3JJYR2nJgtlsww8L1D_ywhJMIDWqmpdONR2ak/s1280/photo_2025-11-19_08-47-24%20(3).jpg
យ៉ាងណាក៏ដោយ ក្រសួងព័ត៌មានក៏បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀត និងសាធារណជន មេត្តាបញ្ឈប់ការចែកចាយ និងផ្សព្វផ្សាយនូវរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះ និងសូមក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ជាធរមាន៕

ទឹកចិត្តខ្មែរជួយខ្មែរ! ក្រុមហ៊ុនមួយនេះ ចុះទិញស្រូវដោយផ្ទាល់ពីកសិករ ៥០០០តោន ជារៀងរាល់ឆ្នាំ

0

ពលរដ្ឋនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រំភើបរកអ្វីប្រៀបផ្ទឹមពុំបាន ក្រោយមានក្រុមហ៊ុនដ៏ធំមួយក្នុងព្រះរាជាណាចក្រកម្ពុជាបានចុះប្រមូលទិញស្រូវពីប្រជាកសិករផ្ទាល់ចំនួន ៥០០០ តោន ហើយមិនមែនតែ ១ឆ្នាំ គឺជារៀងរាល់ឆ្នាំតែម្ដង។ ក្នុងការចុះទិញនេះ គឺចាប់ផ្ដើមធ្វើឡើងដំបូងនៅក្នុងខេត្តព្រះវិហារ ដោយប្រមូលទិញពីបងប្អូនកសិករគ្រួសារកងទ័ព ដោយក្នុង ១ គីឡូ តម្លៃ ១ពាន់រៀល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp3V0vF8SJnpaMK4Nbau6L9QmDsxJ1K_ihrInoVEceHChnDKOuqAXRP6-YRjek5JDMCwvVGa2Y7HdLNlHMWnhdfM0n_ozLzkBsP4DTMsGPG6C-TPsLTIBgmWFhcj9pmgjKagwde2Tz8b-0oYr7bybub6-lMPbBrVUR3zQyYDZy-rEi4iw2fciXJ768y2ET/s1280/photo_2025-11-18_16-21-35%20(2).jpg
គោលបំណងសំខាន់ នៅក្នុងបេសកម្មនេះ គឺដើម្បីជួយដល់តំបន់ដែលមានគ្រួសារកងទ័ពជួរមុខការពារព្រំដែនរស់នៅ ដែលពួកគាត់មានផលវិបាកខ្លាំងលើចំណូល និងការចំណាយចំពេលមានបញ្ហាតានតឹងនេះ។ ជាមួយគ្នានេះ ក៏ដូចជាជួយលើកទឹកចិត្ត និងផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋស្របពេលដែលតម្លៃស្រូវកំពុងធ្លាក់ចុះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4g7HjtjN6P-og5NCwppn2F67ENZ1N6H8SfEnt-ylW6FovPYucC05PCEQ44XoSKX-j2xPrnJSMA3y-_tQVZQT7Q95FSOMaHc2nqpZlJ3kK4sROtsBE8EIfli8lTWlyu1TJnfjhczVh5UpUOxuW9IBrYmX73O0AaOJWr2__UcH-NOv47CDvRtleOVCYwSNw/s1280/photo_2025-11-18_16-21-35.jpg

ពលរដ្ឋខេត្តព្រះវិហារបានបង្ហាញអារម្មណ៍ត្រេកអរក្រៃលែង ព្រោះការចុះទិញស្រូវពីពួកគាត់ មិនត្រឹមតែជួយដល់ជីវភាពរបស់ពួកគាត់ប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចិត្តឲ្យពួកគាត់ក្នុងប្រកបរបរស្រែចម្ការ ដែលជាកេរ្តិ៍ពីដូនតាមកបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdY5HOQ2WBlVBgnsXYHhKphrnPxTaYdF0qbjMr8HGC-kxqNI112liOA4EUaLpFQ7edzck16_UjxA3EB13G38cy8MxONWhee9lkZSI-ev2DwqN6tBs6fA1xtGP8Z2_1EmnD6whELplLG_nvbMseuxjwajUiKOLPl16iiU9W7LNkVmNI6edECJQlyfBjjxN7/s1280/photo_2025-11-18_16-21-35%20(3).jpg

នេះគឺជាគម្រូល្អមួយ និងបានធ្វើឲ្យមានមតិសរសើរជាច្រើនពីប្រជាពលរដ្ឋ ដែលរំពឹង និងស្នើសុំឲ្យមានទង្វើបែបនេះជារៀងរាល់ឆ្នាំ មិនត្រឹមតែតាមតំបន់នោះទេ ពោលគឺស្នើរសុំឲ្យមានការជួយទិញស្រូវពីកសិករគ្រប់ខេត្តដែលពួកគាត់រស់នៅដោយពឹងផ្អែកលើការងារធ្វើស្រែចម្ការ៕