ប្រទេសថៃ ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ មានហេតុការណ៍អគ្គិភ័យឆាបឆេះរហូតដល់២កន្លែងផ្សេងគ្នានៅប្រទេសថៃ បើទោះជាហេតុការណ៍ទាំង២នេះពុំបណ្តាលឱ្យមនុស្សរងរបួស និងស្លា.ប់ក្តី ប៉ុន្តែវាបានបំផ្លា.ញទ្រព្យសម្បត្តិអស់គ្មានសល់ ។ ពេលនេះ សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធកំពុងស្រាវជ្រាវរកមូលហេតុដែលបណ្តាលឱ្យកើតមានអគ្គិភ័យនៅខេត្តណាខនប៉ាធុម និងនៅទីក្រុងបាងកក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWCnUw2O_L0SoBt928T_WvKnV6lSoVqsOxCJDtNQpWaKn1HybSVa4rqxswAQOo9yOopO1Fjx9D61ElIVYoxJ3eEiVfr1Mbe5oKGHpY0KfNbQoXKUqMmGexK4bmNxr1YLLoft_goa3FOuGpcjaFUS_H_9Lx5uh9VX_ayTJr1OTqfwiq1yuL3Se5Pt_z0ACW/s1200/photo_2026-01-17_15-36-10.jpg
សារព័ត៌មាន Matichon រាយការណ៍ថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ អគ្គិភ័យបានឆាបឆេះមជ្ឈមណ្ឌលស្រាវជ្រាវរថយន្តអគ្គិសនី (EV) នៅភូមិ១៩ ឃុំស្រះស៊ីនុម ស្រុកកំផែងសែន ខេត្តណាខនប៉ាធុម យ៉ាងសន្ធោសន្ធៅបណ្តាលឱ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ពាសពេញអាកាស ។ តាមការសន្និដ្ឋានបឋម គឺអគ្គិភ័យនេះអាចបណ្តាលមកពីផ្ទុះបន្ទះស្រូបពន្លឺព្រះអាទិត្យ (Solar) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3qymuKLsWePV30rtDGwuDtS77qww-g0UDB-BRb6lwMqHp6z0VaSlPt_VRjtbc7X1gZJNh2DK1NbL50iLE4-xYVtFHrlywgx6z_J5M2MQ-0kcclADN_LDeRCRfNgzDGPy9ckCiUzIRb-8IduZx4YCm2qy6rowBafz0VnBVdzulYCo9o7W7_rWNj-YuRGAz/s1280/photo_2026-01-17_15-56-05.jpg

រថយន្តពន្លត់អគ្គិភ័យ ព្រមទាំងអាជ្ញាធរភូមិ-ឃុំ និងសមត្ថកិច្ច បានមកកាន់ទីកន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ឃើញថា មជ្ឈមណ្ឌលស្រាវជ្រាវរថយន្តអគ្គិសនីនេះបានឆេះខ្ទេចខ្ទី និងខូចខាតឧបករណ៍ទាំងស្រុង បើទោះជាភ្នាក់ងារពន្លត់ភ្លើងព្យាយាមបាញ់ទឹកពន្លត់យ៉ាងណាក្តី ប៉ុន្តែគ្មានមនុស្សរងរបួស ឬស្លាប់ដោយសារហេតុការណ៍នេះទេ ។ រីឯមូលហេតុផ្សេងទៀតក្រៅពីការផ្ទុះបន្ទះស្រូបពន្លឺព្រះអាទិត្យ និងទំហំនៃការខូចខាត គឺស្ថិតក្រោមការស៊ើបអង្កេតរបស់សមត្ថកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7RlhlWLL264PYuuvA3DrLIL3BViIHipKSYJ7aw_-2H9QgCMS6D_BOIHcEdYHC1kvQ7pP2t982eNQkYticz7A1jGROn_G_jYzu1E5SQ6HH0f5lOh2K2wecW97L16RA6T5zaOANhslhgBDYSp6V9ta_cuYbCi0_1crW0LZPb8CcgKFp6M_COMwSjJx0ZwGB/s1280/photo_2026-01-17_15-56-06.jpg

ដោយឡែក នាវេលាម៉ោង១រសៀលថ្ងៃដដែល មានអគ្គិភ័យឆាបឆេះធុងធំៗជាច្រើនសម្រាប់ស្តុកប្រេងចម្រាញ់ពីដូងប្រេង និងឆេះធុងទទេផងដែរ ដែលស្ថិតនៅផ្លូវចៅឃុនថាហាន តំបន់ឡាតក្រាបាំង ទីក្រុងបាងកក ។ ភ្នាក់ងារពន្លត់ភ្លើង និងភ្នាក់ងារសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុភ្លាមៗដើម្បីជួយអន្តរាគមន៍ និងត្រួតពិនិត្យរកមូលហេតុបណ្តាលឱ្យភ្លើងឆេះនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCIdV7lO8d80MHQ1lvNn11il63zo9G2AAT7CpMyOuz5UY4Ivyes8045gnivULhC4Dh76m8B0tukqp3HrcXNo8bt7Jncp_i7rf71L8iu9gTV6lu2jSaZTCH0xHe4xn6HGK8jr717Gaf4wbwgwsRTD317-sPjQgRtO2kxZpZJXtswoxxoma8rpGskRFNhInv/s1280/photo_2026-01-17_15-36-08%20(2).jpg

អគ្គិភ័យឆាបឆេះធុងធំៗជាច្រើនសម្រាប់ស្តុកប្រេងចម្រាញ់ពីដូងប្រេងដែលស្ថិតនៅឆ្ងាយពីផ្ទះសម្បែងពលរដ្ឋ ហើយភ្នាក់ងារពន្លត់ភ្លើងបានចំណាយពេលប្រមាណ២០នាទី ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។ ធុងមានចំណុះចាប់ពី២០០លីត្រ ទៅ៦,០០០លីត្រ ហើយក្នុងពេលកើតហេតុគ្មានមនុស្សរងរបួស ឬស្លាប់ទេ ខណៈព័ត៌មានលម្អិតផ្សេងៗពាក់ព័ន្ធនឹងមូលហេតុនៃការឆេះ គឺសមត្ថកិច្ចកំពុងស្រាវជ្រាវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghr9YAY1k9HwFZlJF7WVPfKDSPefRdglSN8m6OrIk-QjVVDWVzsvTt1orhGVEh0CYkY8SZQGpFipBryndtlLBimyX322ff-UkIHIOBN0F3C5zxlrbikzDdQ2JZrqpwwGBvZkC0A9LQ2zlYwz-nf1dzbNVoTaOhZ_M8UjrRCtF6Y40dMMfSO0IpZ3khwpCp/s1280/photo_2026-01-17_15-36-08.jpg

គួរបញ្ជាក់ថា ជាច្រើនថ្ងៃមកនេះ ប្រទេសថៃមានគ្រោះថ្នាក់ផ្ទួនៗកើតឡើងដូចត្រូវបណ្តាសា ដែលបណ្តាលឱ្យមនុស្សរងរបួស និងស្លាប់ជាច្រើននាក់ រួមមាន ៖

-ការបំផ្ទុះស្ថានីយប្រេងឥន្ធនៈ PTT ជាង១០កន្លែងនៅខេត្តភាគខាងត្បូង
-ដងស្ទួច (Crane) របស់គម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនបាក់សង្កត់លើរថភ្លើង១ខ្សែ នៅខេត្តណាខនរ៉ាជសីមា
-បាក់ដងស្ទួច (Crane) ក្នុងការដ្ឋានសាងសង់នៅផ្លូវព្រះរ៉ាម២ ខេត្តសមុទ្រសាខន
-អគ្គិភ័យឆាបឆេះបំពង់បង្ហូរទឹកសំណល់កម្ពស់ជាង៤០ម៉ែត្រ នៅស្ពានអាកាស Bhumibol Bridge 2 នៅខេត្តសមុទ្រប្រាកាន
-អគ្គិភ័យឆាបឆេះរថយន្តដឹកប្រេងឥន្ធនៈនៅខេត្តណាខនរ៉ាជសីម៉ា និង
-បាក់ស្រុតផ្លូវព្រះរ៉ាម២ នៅខេត្តសមុទ្រសាខន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVUc3odD9O1Q3eaIPjzJd3B6-IO2yLwoqTFsZePbt1AiIoD5SxE8aRJO3KayFOOU4JUDHNZ4Nha1NJ2hjR67W5NTSOL1ZmZ5gksDocUDMmCa9ycVJSJaXSWicumtDgQSTUs3f-Xaqf3uHnUs52hahuEUXi_nt2Jytt81oXTynej1WgTxK3D-WPQ4_LYlBv/s1200/photo_2026-01-17_15-36-10%20(2).jpg