ជឿនលឿនដល់កំពូល! នៅឆ្នាំ 2026 នេះ ប្រទេសចិនកំពុងរៀបចំបង្ហាញប្រព័ន្ធមានផ្ទៃពោះរបស់មនុស្សយន្តដែលមានរាងដូចជាមនុស្សដ៏ទំនើប ជាមួយស្បូនសិប្បនិម្មិត ដែលជាផ្នែកមួយជួយសម្រួលដល់ការបន្តពូជរបស់មនុស្សតាមបែបវេជ្ជសាស្ត្រ និងកាត់បន្ថយអត្រាគ្រួសារដែលមិនអាចមានកូនបាន។ នេះបើតាមអត្ថបទដែលចេញផ្សាយដោយគេហទំព័រព័ត៌មានអំពីបច្ចេកវិទ្យា The Time of India។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbCTZhYgejrfW9We31go2erW-zwxdm7hJFRPndxbz9RzhVbvbCMSFbtivq5YbZTVjlN-gSiO5Ni1OCfjKGu61oeZVZDEgcRiZcuU5MlpagG6F8ZxBNpAq6ZbUzyLMB6nl1Wo69VWb_A3y7gdkIWScr_YBwkBtCa1aEncPiaH5_IruMN3MqpFgNoWBQo_xw/s1000/photo_2026-01-16_11-49-20.jpg
គម្រោងនេះត្រូវបានប្រកាសដោយលោកវេជ្ជបណ្ឌិត Zhang Qifeng ស្ថាបនិកក្រុមហ៊ុន Kaiwa Technology នៅឯសន្និសីទមនុស្សយន្តពិភពលោកនៅទីក្រុងប៉េកាំង។ ប្រព័ន្ធនេះត្រូវបានរចនាឡើងដើម្បីចម្លងដំណើរការមានផ្ទៃពោះរបស់មនុស្សពេញលេញ ដោយគាំទ្រដល់ការរីកលូតលាស់របស់ទារក ចាប់តាំងពីការបង្កកំណើតដំបូងរហូតដល់ពេលកើត តាមរយៈស្បូនសិប្បនិម្មិតដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4DuiRsLzUmJwl4GbH-jun1jT0xM08EIbC9Qvg8nrPyBYbNFBR88zEfw7Sx4THWEBOXk1jqf8D0ArFtoWV3NXwegP49n-PS9oi1zY7GSYwNQB_FpDixQ-j9u2UiXLJDsJesZeGgr5gf-z_HnoNx0SFXIM-se1iZ_4Q0bIYGS5g-OyYF4RH8iBxWVH_6RnG/s698/photo_2026-01-16_11-49-20%20(4).jpg
តាមការពន្យល់របស់លោក Zhang Qifeng ស្បូនសិប្បនិម្មិតនេះ មានសមត្ថភាពអាចធ្វើត្រាប់តាមមុខងាររបស់ស្បូនមនុស្សពិតប្រាកដ ដោយគ្រប់គ្រងសារធាតុចិញ្ចឹម អុកស៊ីសែន សីតុណ្ហភាព និងទឹកភ្លោះ ដែលទារកក្នុងផ្ទៃត្រូវការ។ យោងតាមរបាយការណ៍ដែលដកស្រង់ដោយកាសែត New York Post បច្ចេកវិទ្យានេះអាចផ្លាស់ប្តូរការព្យាបាលជំងឺអត់កូន កាត់បន្ថយការពឹងផ្អែកលើការពរពោះជំនួស និងផ្តល់ឱ្យអ្នកស្រាវជ្រាវនូវសិទ្ធិចូលប្រើប្រាស់ដែលមិនធ្លាប់មានពីមុនមក ក្នុងការសិក្សាអំពីការមានផ្ទៃពោះ និងការវិវត្តរបស់ទារកក្នុងលក្ខខណ្ឌដែលបានគ្រប់គ្រង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4vFGW6ErfPlmL8VGLBRulFz4fSimGTGXdm2lGm1Qap_JqKghS9DiM2cJxD7uzfIsHsXIrPBpJIiFv7xFd8dfp3fg1TEwVR1r2q3-TI23pbz1HJLHCeXDLvhDgkvI3OHu0oZcc90dDZ4jp9109WkcRCVSX_-iImH_ePDxeVDaGjTsSmAd3K18XR6-nnY5h/s1024/photo_2026-01-16_11-49-20%20(3).jpg
គំរូដំបូងនៃមនុស្សយន្តនេះត្រូវបានគេរំពឹងថា នឹងមានតម្លៃប្រហែល 100,000 យ័ន (ប្រហែល 13,900 ដុល្លារអាមេរិក) ដែលអាចធ្វើឱ្យវាក្លាយជាជម្រើសដែលមានតម្លៃសមរម្យជាងការស្វែងរកនាក់ពរពោះជំនួសទៅទៀត។ ជាមួយគ្នានេះ អ្នកអភិវឌ្ឍន៍គម្រោងនេះបាននិយាយថា តាមរយៈបច្ចេកវិទ្យានេះ វាអាចកាត់បន្ថយហានិភ័យនៃរាងកាយ និងអារម្មណ៍ដែលទាក់ទងនឹងការមានផ្ទៃពោះ ព្រមទាំងផ្ដល់ជម្រើសក្នុងការបន្តពូជសម្រាប់គូស្វាមីភរិយាដែលមិនអាចមានកូនបានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9Firf0_wi64yNgU-_xbeNz5s7DfMcSKpos9rt_dWNcositvO51zjDsIy5j_B_eAMesBtj3hRAdEek6DMNcDZM6BL_mwv4FxOeU7ujAHJI5RVq4z1AI4khsEnSLkyCsxcrY4mVgeccvLWoxOTiC5UuCG-JIIEAJMoM9k1UQLd0HJptsS09-TMy_SbOiDky/s1280/photo_2026-01-16_11-49-19.jpg

ទោះជាយ៉ាងណាក៏ដោយ ការច្នៃប្រឌិតនេះបានបង្កឲ្យមាននូវសំណួរជាច្រើន ទាក់ទងនឹងសីលធម៌ និងផ្នែកច្បាប់សំខាន់ៗ។ ចំណែកការពិភាក្សាអំពីការបង្កើតមនុស្សយន្តនេះត្រូវបានរាយការណ៍ថា កំពុងដំណើរការជាមួយអាជ្ញាធរក្វាងទុងទាក់ទងនឹងបទប្បញ្ញត្តិ សិទ្ធិកុមារ និងនិយមន័យនៃភាពជាឪពុកម្តាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivLZTUgRzvit7wnxFKVbujuVgVodpKb7CIJTMu3xcIQkSedxLLvHFnCYeBwTJtq45qOwfePrKBDLt8XQxbUBONz8atDKDBm0Jr1lrvtYa24mHFudEm5ddY_Prtw1NRiudSc7U7N_Eo8Pm0JqTJg1nvFt1jBPij054akhNRxCrgfD1YwA4EriQaaG6F1u2o/s1250/photo_2026-01-16_11-49-20%20(2).jpg

ខណៈពេលដែលប្រទេសចិនខិតខំជំរុញប្រទេសទៅមុខជាមួយនឹងបច្ចេកវិទ្យាដ៏អស្ចារ្យនេះ អ្នកជំនាញបានសង្កត់ធ្ងន់ថា ការត្រួតពិនិត្យលើក្របខ័ណ្ឌច្បាប់ ត្រូវតែមានការសិក្សានិងត្រួតពិនិត្យឲ្យបានហ្មត់ចត់បំផុត មុនពេលការមានផ្ទៃពោះរបស់មនុស្សយន្តដែលមានរាងដូចមនុស្ស ត្រូវបានដាក់អនុម័តឲ្យប្រើប្រាស់ជាផ្លូវការនៅពេលអនាគត៕