Home Blog Page 1967

អាហារ ៦ប្រភេទសាកសមសម្រាប់អ្នកចង់មានរាងស្លីម ទទួលទានតែបន្តិចក៏ឆ្អែត

0

សុខភាព៖ មិត្តៗនារីណាដែលកំពុងតែធ្វើការសម្រកទម្ងន់ ហើយចង់កាត់បន្ថយបរិមាណអាហារសម្រាប់រាងកាយដោយមិនប៉ះពាល់សុខភាព។

ថ្ងៃនេះសូមណែនាំអាហារ៦មុខដែលសំបូរទៅដោយសារធាតុចិញ្ចឹមមានប្រយោជន៍ជាច្រើន វាក៏ជួយបំបាត់ភាពស្រេកឃ្លានបានយ៉ាងល្អ ដោយគ្រាន់តែទទួលទានតែបន្តិចក៏មានអារម្មណ៍ថាឆ្អែត។

១. ផ្លែប៉ោម

ផ្លែប៉ោមសម្បូរទៅដោយសារធាតុ Rectin និងជាតិសរសៃរលាយ ដូច្នេះវាអាចជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយ៉ាងងាយស្រួល និងជួយឱ្យរាងកាយមានអារម្មណ៍ឆ្អែតបានយូរ លើសពីនេះ ផ្លែប៉ោមជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ក៏ដូចជាជួយបង្កើនថាមពលក្នុងរាងកាយផងដែរ។

២ . ដំឡូងជ្វា

ដំឡូងជ្វាសម្បូរទៅដោយកាបូអ៊ីដ្រាតពិសេស ដែលមានសមត្ថភាពជួយបន្សាបអង់ស៊ីមរំលាយអាហារ ដូច្នេះហើយបានជាជួយឱ្យបម្រុងក្នុងក្រពះបានយូរ ហើយវាជួយឱ្យមានអារម្មណ៍ឆ្អែតបានយូរ។ ដូច្នេះហើយវាមិនចម្លែកទេដែលដំឡូងជួយបំបាត់ភាពឃ្លាន ក៏ដូចជាជួយកាត់បន្ថយការចង់ទទួលទានអាហារផ្ដេសផ្ដាស់ មិនតែប៉ុណ្ណោះដំឡូងជ្វាក៏សម្បូរវីតាមីន A និង វីតាមីន C ផងដែរ ដែលជាវីតាមីនសំខាន់សម្រាប់រាងកាយ។

៣. គ្រាប់អាល់ម៉ុន

អាល់ម៉ុនសម្បូរទៅដោយវីតាមីន E ម៉ាញ៉េស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុចិញ្ចឹមទាំងនេះជួយទប់ស្កាត់ការឃ្លានបានយ៉ាងល្អ។ មិនតែប៉ុណ្ណោះវាមានជាតិសរសៃ ថាមពល និងខ្លាញ់ដែលមានសុខភាពល្អ សារធាតុចិញ្ចឹមដែលបង្កើនអារម្មណ៍នៃភាពឆ្អែត ក៏ដូចជាជួយគ្រប់គ្រងទម្ងន់បានយ៉ាងល្អផងដែរ។

៤. ស្រូវសាឡី

ស្រូវសាឡីមានជាតិកាបូអ៊ីដ្រាតខ្ពស់ និងកាបូអ៊ីដ្រាតសរសៃផងដែរ កាបូអ៊ីដ្រាតប្រភេទនេះត្រូវបានរំលាយយឺតៗ ដោយរាងកាយ។ ដូច្នេះធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដូច្នេះហើយវាបានជួយ កាត់បន្ថយការឃ្លានអាហារផ្សេងទៀតបានយ៉ាងមានប្រសិទ្ធភាព។ ដោយអ្នកមិនចាំបាច់បង្ខំរាងកាយរបស់អ្នកតាមមធ្យោបាយណាមួយក្នុងការសម្រកទម្ងន់ឡើយ។ សំខាន់ជាងនេះទៅទៀត ស្រូវសាឡីក៏មានសមត្ថភាពជួយទប់ស្កាត់អ័រម៉ូន Ghrelin ឬអ័រម៉ូនស្រេកឃ្លានផងដែរ។

៥. តៅហ៊ូ

តៅហ៊ូជាប្រភពប្រូតេអ៊ីនពីរុក្ខជាតិ វាសំបូរទៅដោយ Isoflavones ដែលជាសារធាតុជួយកាត់បន្ថយការឃ្លាន និងកាត់បន្ថយការទទួលទានអាហារប្រភេទផ្សេងទៀត។ អ្នកគួរតែបន្ថែមតៅហ៊ូទៅក្នុងអាហាររបស់អ្នកដូចជា ស្ងោរ ឬឆា។ នោះវានឹងជួយឱ្យអ្នក ឆ្អែតបានយូរ ក៏ដូចជាកាត់បន្ថយការបរិភោគច្រើនផងដែរ។

៦. ស៊ុត

មានការសិក្សាពីសាកលវិទ្យាល័យ Louisiana នៃសហរដ្ឋអាមេរិក បានរកឃើញថាការទទួលទានស៊ុត ១-២ សម្រាប់អាហារពេលព្រឹក វានឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ដោយសារតែស៊ុតសម្បូរទៅដោយប្រូតេអ៊ីន សារធាតុរ៉ែ និងវីតាមីនផ្សេងៗ។ ដូច្នេះប្រសិនបើនារីៗ ចង់កាត់បន្ថយការទទួលទានអាហារផ្សេងៗច្រើន ឬចង់កាត់បន្ថយការទទួលទាន គួរតែទទួលទានស៊ុតសម្រាប់អាហារពេលព្រឹកជារៀងរាល់ថ្ងៃ៕ ប្រភព៖ Sanook

 

 

 

ខ្លារខិនកម្ពុជា ជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា

0

ភ្នំពេញ៖ ខ្លារខិនដែលជាប្រភេទសត្វកម្របន្ទាប់ពីខ្លាធំ បង្ហាញវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា។ ខ្លារខិន​ត្រូវបានគេដឹងថាជា​សត្វ​ជើង ៤ រត់​លើ​ដី​លឿន​ជាង​គេ​ក្នុង​លោក។ វាពិតជាមោទកភាពបំផុតសម្រាប់កម្ពុជាដែលក្រោយពីការតាមដានសត្វព្រៃនៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត កាលពីខែមេសា ឆ្នាំ២០២២ ក្រុមការងារអភិរក្សក្រសួងបរិស្ថាននិងអង្គការ WWF បានរកឃើញវត្តមានរបស់សត្វខ្លារខិនញី១ក្បាលតាមរយៈរូបថតដ៏កម្រថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ខណៈសត្វប្រភេទនេះស្ទើរតែផុតពូជទៅហើយនៅលើពិភពលោក។

សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុតនៅលើពិភពលោក។ ក្រសួងបរិស្ថានបានដឹកនាំយុទ្ធនាការអន្ទាក់សូន្យក្នុងគោកបំណងកាត់បន្ថយនុងលុបបំបាត់កត្តាគំរាម កំហែងនានាចំពោះសត្វព្រៃ ដើម្បីផ្តល់ទីជម្រកសុវត្ថិភាពដល់ជីវៈចម្រុះទាំងអស់កុំឱ្យមានការគំរាមកំហែងពីអន្ទាក់ និងការបរបាញ់។

យោងតាម​សិក្សា​មួយ​ចុះ​ផ្សាយ​ដោយ​ទស្សនាវដ្តី​វិទ្យាសាស្រ្ត​អាមេរិកាំង​ឈ្មោះ Proceeding of the National Academy of Sciences បាន​ឲ្យ​ដឹង​ថា ​នៅ​ទូទាំង​ពិភពលោក នៅ​មាន​វត្តមាន​សត្វ​ខ្លារខិនស្ថិត​ក្នុង​សេរីភាព​ពេញលេញ​​មិន​ដល់ ៧ ១០០ក្បាល​ផង និង​ដែល​មាន ៩៩% កំពុង​រស់នៅ​លើ​ទឹកដី​អាហ្រ្វិក។ ទន្ទឹម​គ្នានេះ ទីធ្លា​ដែល​សត្វ​ជើង ៤​មួយ​នេះ​កំពុង​រស់នៅ​ក៏​មាន​ទំហំ​កាន់​តែ​តូច​ទៅៗ​ដែរ ពោល​នៅ​សល់​តែ​ជាង ៩% ប៉ុណ្ណោះ។

តួលេខ​នៃ​វត្តមាន​សត្វ​ខ្លារខិន​ ត្រូវបានគេដឹងថា បាន​ធ្លាក់​ចុះ​ច្រើន បើ​ធៀប​នឹង​តួលេខ​ចុះ​ផ្សាយ​ដោយ​ក្រុមហ៊ុន​សត្តវិទ្យា​ក្នុង​ប្រទេស​អង់គ្លេស​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ដែល​ថា ចំនួន​ខ្លារខិន​មាន​ប្រមាណ​ជា ១០០ ០០០ក្បាល​នៅ​ទូទាំង​ពិភពលោក​នា​ដើម​សតវត្សរ៍ទី២០។ ទាក់ទង​នឹង​ពូជ​ខ្លារខិន​អាស៊ី គេ​ឃើញ​មាន​នៅ​សល់​ចំនួន ៤៣ក្បាល​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ នៅ​ក្នុង​ប្រទេស​អាហ្រ្វិក​ស៊ីមបាវ៉េ ចំនួន​ខ្លារខិន​បាន​ធ្លាក់​ចុះ​ពី ១ ២០០ក្បាល​មក​នៅ​ត្រឹម ១៧០ក្បាល​ប៉ុណ្ណោះ​ក្នុង​រយៈពេល ១៦ឆ្នាំ ពោល​ធ្លាក់​ចុះ ៨៥%។

អំពីសត្វខ្លារខិន

  • ភិនភាគ​៖ ខ្លារខិន​ជា​អំបូរ​ឆ្មា​ដែលមាន​មាឌធំ​លំដាប់​ទី​២​បន្ទាប់ពី​ខ្លាធំ​។ សត្វ​ឈ្មោល​អាចមាន​ទម្ងន់ ៥៥​គ​.​ក និង​ញី​ទម្ងន់ ៣៥​គ​.​ក​។ ខ្លារខិន​មាន​ភិនភាគ​ងាយ​ចំណាំ​ណាស់ គឺមាន​ពណ៌​លឿង ក្រហម ត្នោត និង​មាន​អុចៗ ពណ៌​ខ្មៅ​ជា​កញ្ចុំ​នៅ​ពាសពេញ​ខ្លួន ពេលខ្លះ​ហៅថា “Black Panther” ដែលមាន​រូបរាង​ពណ៌​ខ្មៅ​។
  • ជីវសាស្ត្រ​៖ ខ្លារខិន​រស់នៅ​ក្នុងព្រៃ​ស្ទើរ​គ្រប់​ប្រភេទ ចាប់ពី​ព្រៃស្រោង​រហូតដល់​ព្រៃ​គម្ពោត​ដែលមាន​ផ្ទាំង​ថ្ម​។ វា​ជា​សត្វ​រហ័សរហួន និង​ចូលចិត្ត​ឡើងដើមឈើ​ដែលជា​ជំនាញ​ពិសេស​របស់​វា​។ វា​ពុំ​សូវ​ចាញ់​កម្តៅថ្ងៃ​ដូច​ខ្លាធំ​ទេ ហើយ​អាច​រស់នៅ​ឆ្ងាយ​ពី​ទឹកបាន​ទៀតផង​។ បើទោះជា​វា​អាច​ហែល​ទឹកបាន​ក៏ដោយ ក៏​វា​នៅតែ​ព្យាយាម​គេច​ចេញពី​តំបន់​ទឹក​ដែរ​។ ចំណី​របស់​វា​មាន​ពពួក​ប្រើស ឈ្លូស ជ្រូកព្រៃ ស្វា សត្វ​ស្លាប សត្វ​ស្លាប សត្វ​កកេរ និង​សត្វល្អិត ហើយ​ជារឿយៗ​វា​ចាប​ចំណី ដោយ​លោត​កន្ត្រប​ពីលើ​ដើមឈើ​រួច​ទាញ​សត្វ​នោះ​ឡើង​ដើម្បី​ស៊ី​។ វា​ចូលចិត្ត​រក​ចំណី​តែឯង និង​ជាស​ត្វ​រាត្រីចរ​។ វា​ដើរ​ជា​គូ​តែ​ក្នុង​រដូវ​បន្ត​ពូជ​។ ខ្លារខិន​អាចបង្កើត​កូន​បាន​ពី ១-៤​ក្បាល បន្ទាប់ពី​ពពោះ​អស់​រយៈពេល ៩០-៩៥​ថ្ងៃ កូន​រស់នៅ​ជាមួយ​មេ​រហូតដល់​អាយុ ១-២​ឆ្នាំ​៕

នេះហើយ ជាកីឡាករ​ដំបូង​គេស៊ុតបាន Hat-Trick នៅ World Cup 2022

0

កាលពីយប់មិញ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្រោមការដឹកនាំរបស់លោក Fernando Santos គឺជាក្រុមចុងក្រោយគេដែលឡើងទៅវគ្គ៨ក្រុម បន្ទាប់ពីយកឈ្នះ ស្វីស ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-១ នៅកីឡដ្ឋាន Lusail វគ្គ១៦ក្រុមចុងក្រោយ។WATCH: Unbelievable! Goncalo Ramos replaces Ronaldo for Portugal and  completes hat trick in World Cup last-16 match against Switzerland |  Goal.com US

៦គ្រាប់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យក្មេង Gonçalo Ramos ៣គ្រាប់, Pepe ១គ្រាប់, Raphaël Guerreiro ១គ្រាប់ និង Rafael Leão ១គ្រាប់។ ខណ:១គ្រាប់របស់ស្វីស ស៊ុតដោយ Manuel Akanji។

ក្រោយចប់ការប្រកួតខ្សែប្រយុទ្ធវ័យក្មេង Gonçalo Ramos ក្លាយកីឡាករគេស៊ុតបាន Hat-Trick (៣គ្រាប់ម្នាក់ឯងក្នុង១ប្រកួត) ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា និងជាកីឡាករក្មេងជាងគេបំផុតដែលធ្វើបានត្រឹមវ័យ២១ឆ្នាំ។FIFA World Cup, Portugal crush Switzerland to reach quarter-finals: Stats

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវជួប ម៉ារ៉ុក នៅថ្ងៃទី១០ ខែធ្នូ ក្នុងកីឡដ្ឋាន Al Thumama វេលាម៉ោង ១០:០០នាទីយប់ វគ្គ៨ក្រុមចុងក្រោយ ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា៕

ធ្លាក់ឡានក្រុងពីលើភ្នំ បន្ទាប់ពីមានការរអិលបាក់ដី ស.ម្លា.ប់មនុស្ស៣៤នាក់

0

បរទេស៖ មានការរអិលបាក់ដីពីភ្នំនៅលើផ្លូវ មានឡានក្រុងដឹកអ្នកដំណើរជាច្រើននាក់ បានក្រឡាប់ធ្លាក់ពីលើភ្នំ ក្រោយពីមានហេតុការរអិលបាក់ដី ដែលបណ្ដាលឱ្យអ្នកដំណើរនៅក្នុងឡានស្លាប់យ៉ាងតិច ៣៤ នាក់ និង របួស រាប់សិបនាក់ផ្សេងទៀត។

កាលពីថ្ងៃទី ៦ ខែធ្នូ  ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថា មានឧបទ្ទវហេតុដ៏គួរឱ្យរន្ធត់មួយបានកើតឡើង ដោយមានការណីនៃការក្រឡាប់ឡានធ្លាក់ពីលើផ្លូវនៅលើភ្នំមួយកន្លែងក្នុងខេត្ត Risaralda នៃប្រទេសកូឡុំប៊ី បន្ទាប់ពីមានការរអិលបាក់ដីក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំង។

ទោះជាយ៉ាងណា បន្ទាប់ពីបានដឹងដំណឹងនេះរួចមក ក្រុមអ្នកជួយសង្គ្រោះ និងអ្នកស្ម័គ្រចិត្តជាង ៧០ នាក់បានប្រញាប់ប្រញាល់ស្វែងរកអ្នកនៅរស់រានមានជីវិតដែលជាប់នៅក្នុងគំនរដី ដោយប្រើគ្រឿងចក្រឈូសឆាយ និងឧបករណ៍ខួងដីដែលបាក់  សង្កត់រថយន្តក្រុងទាំងនោះ រួមទាំងមានម៉ូតូផងដែរ។

ជាលទ្ធផលហេតុការណ៍នេះបានបណ្ដាលឱ្យរថយន្តក្រុង ដឹកអ្នកដំណើរជាច្រើនត្រូវធ្លាក់មកខាងក្រោមកប់ដោយដីភក់ជាច្រើន ក្នុងនោះក៏បានរកឃើញមនុស្សស្លាប់៣៤នាក់ និងអ្នករបួស រាប់សិបនាក់ ព្រមទាំងនៅមានមនុស្សបាត់ខ្លួនជាច្រើនទៀត។

គួរបញ្ជាក់ថាហេតុការណ៍នេះជាសោកនាដកម្មមួយ យោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នជាតិរបស់ប្រទេសកូឡុំប៊ី បានឱ្យដឹងថា ប្រទេសខ្លួនបានជួបប្រទះភ្លៀងធ្លាក់ខ្លាំងជាងឆ្នាំមុនៗ ដោយសារតែឥទ្ធិពលនៃបាតុភូត La Nina បង្កឡើងដោយការប្រែប្រួលអាកាសធាតុពិភពលោក ដែលអាជ្ញាធរកំពុងរៀបចំផែនការដាំដើមឈើឡើងវិញ ដើម្បីជៀសផុតពីសោកនាដកម្មបែបនេះទៀតទៅថ្ងៃអនាគត។ ដោយនៅឆ្នាំ ២០១៧ ការរអិលបាក់ដីដ៏ធំនៅ Mogao បានសម្លាប់មនុស្សជាង ៣២០ នាក់ ក្នុងប្រទេសមួយនេះ៕ ប្រភព៖ Thairath

 

 

អាមេរិក ទើបដាច់ចិត្តទម្លាយថាក្រុម​ Hacker ចិនបានលួចលុយដែលជាមូនិធិកូវីដ-១៩ របស់ខ្លួនអស់ជាង ១០លានដុល្លារចាប់តាំងពីឆ្នាំ ២០២០មក

0

អាមេរិក៖ អាមេរិកបានអះអាងថា ក្រុម Hacker របស់ចិនបានលួចលុយដែលជាមូនិធិសម្រាប់ជួយជនរងគ្រោះដោយជំងឺកូវីដ-១៩ របស់ខ្លួនអស់ប្រមាណជា ១០លានដុល្លារ បើគិតចាប់តាំងពីឆ្នាំ ២០២០មក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី៦ ខែវិច្ឆិកានេះបានឲ្យដឹងថា ការចោទប្រកាន់ខាងលើនេះត្រូវបានធ្វើឡើងដោយទីភ្នាក់ងារផ្តល់សេវាសម្ងាត់ (Secret Service) ខណៈស្ថាប័នមួយនេះបានយករបាយការណ៍លម្អិតជុំវិញករណីដ៏រសើបខាងនេះទៅបង្ហាញសាធារណៈនៅលើបណ្តាញសារព័ត៌មានអន្តរជាតិ NBC។

បើតាមទីភ្នាក់ងារផ្តល់សេវាសម្ងាត់អាមេរិកបានបញ្ជាក់ថា ក្រុម Hacker របស់ចិនដែលជាអ្នកនៅពីក្រោយករណីមួយនេះគឺត្រូវបានគេស្គាល់ថា ជាក្រុម APT41 ឬ Winnti ខណៈសកម្មភាពរបស់ក្រុម Hacker ទាំងនេះក៏ត្រូវបានគាំទ្រពីសំណាក់រដ្ឋាភិបាលចិនផងដែរ។ នៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារផ្តល់សេវាសម្ងាត់អាមេរិកក៏បានឲ្យដឹងផងដែរថា នៅក្នុងចំណោមសមាជិកនៃក្រុម Hacker មួយនេះក៏ត្រូវបានអាជ្ញាធរអាមេរិករកឃើលញថា គឺជាចារកម្មរបស់រដ្ឋាភិបាលចិនដែលបានប៉ុនប៉ងលួចយកទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាជាង​ ១០០ក្រុមហ៊ុននៅលើទឹកដីអាមេរិកកាលពីឆ្នាំ ២០២០កន្លងទៅ។ គិតត្រឹមពេលនេះគេនៅមិនទាន់ឃើញភាគីខាងប្រទេសចិនធ្វើការឆ្លើយតបនិងមានប្រតិកម្មយ៉ាងណានោះទេចំពោះការចោទប្រកាន់ខាងលើនេះ ៕

រដ្ឋមន្រ្តីកសិកម្ម លោក ឌិត ទីណា មិនដែលបាក់ទឹកចិត្ត ចំពោះពាក្យរិះគន់នោះទេ ហើយបើការិះគន់នោះត្រូវ លោកនឹងទទួលយក

0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ឌិត ទីណា បានលើកឡើងថា លោកមិនដែលបាក់ទឹកចិត្ត ចំពោះពាក្យរិះគន់នោះទេ ហើយប្រសិនបើការិះគន់នោះត្រូវ លោកនឹងទទួលយក ព្រមទាំងយកមកកែតម្រូវ ប៉ុន្តែបើអ្នករិះគន់ក្នុងន័យបង្ខូច និងគ្មានកាពិតលោកនឹងមិនខ្វល់ ឬខាតពេលទៅពន្យល់នោះទេ។

ថ្លែងនៅក្នុងកម្មវិធីកិច្ចសំណេះសំណាលជាមួយអ្នកសារព័ត៌មាន ស្តីពី «វិស័យកសិកម្មនៅកម្ពុជា» នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ លោក ឌិត ទីណា បានបញ្ជាក់ថា «ខ្ញុំមិនមែនជាមនុស្សបាក់ទឹកចិត្តទេ តែខ្ញុំជាមនុស្សប្រាកដនិយម អីចឹងនៅក្នុងការងារប្រាកដនិយមនេះ ខ្ញុំត្រូវការព័ត៌មានពិតច្រើនណាស់ ហើយខ្ញុំស្រលាញ់ណាស់នូវកាពិត និងព័ត៌មានពិត។ អ្វីដែលធ្វើសព្វថ្ងៃអាចដាក់នូវគោលនយោបាយ ឬដាក់នូវវិធានការដែលមានប្រសិទ្ធភាពបាន ដរាបណាយើងក្តាប់បាននូវកាពិតគ្រប់ជ្រុងជ្រោយ។ អីចឹងបើសិនជាការងារមួយយើងដឹងតាមគេ លឺតាមគេថា ហើយមិនបានមើលគ្រប់ជ្រុងជ្រោយ នូវវិធានការដែលបានដាក់ចេញទៅ នឹងបង្កើតនូវបញ្ហាបន្ថែមទៀត។ អីចឹងមានច្រើនណាស់វិធីសាស្រ្ត ដែលអ្នកផ្សេងគិតថា គួរត្រូវធ្វើ ហើយគេអាចនិយាយមកសមហេតុសមផលណាស់ ប៉ុន្តែទូទៅ មិនដែលមានអ្នកមានសួរគាត់ថា បើធ្វើអីចឹងហើយ វាកើតស្អីបន្តទៀត ឬកើតជាបញ្ហាអីមកទៀត”។

លោកបន្តថា លោកត្រូវរត់ចុះរត់ឡើងទៅដល់ទីតាំងនៅតាមមូលដ្ឋាន ពិនិត្យស្ថានភាពជាក់ស្តែង ដើម្បីទទួលបានព័ត៌មាន សម្រាប់ការវាយតម្លៃទាំងពីលក្ខណៈបច្ចេកទេស រហូតដល់សេដ្ឋកិច្ច នយោបាយ។

គូឲ្យដឹងថាចាប់តាំងពីលោក ឌិត ទីណាឡើងជារដ្ឋមន្រ្តីក្រសួងកសិកម្ម មានមតិរិះគន់មួយចំនួនមកលើរូបលោក រាល់មតិរិះគន់ទាំងអស់ ប្រសិនជាការនិយាយលើកឡើងនោះ ជារឿងត្រឹមត្រូវ លោកនឹងយកពិចារណា និងកោតសរសើរ ប៉ុន្តែប្រសិនបើការលើកឡើងនោះ ជាមតិដែលមិនត្រឹមត្រូវ គ្មានហេតុផលច្បាស់លាស់ ឬគ្មានការវាយតម្លៃបានត្រឹមត្រូវពីស្ថានភាព លោកនឹងមិនខ្វល់ ឬធ្វើការពន្យល់ទៅវិញនោះទេ ព្រោះបើការវាយតម្លៃមិនត្រឹមត្រូវផង ធ្វើម៉េចនឹងអាចផ្តល់ដំណោះស្រាយ ដែលមានលក្ខណៈយូរអង្វែងបាន៕

បាល់ពិតជាមូលមែន! គោជល់អេស៉្បាញហាលអាវត្រឹមវគ្គ១៦ក្រុម

0

កាលពីយប់មិញក្រុមជល់អេស៉្បាញ ដែលជាម្ចាស់ជើងឯក World Cup ឆ្នាំ២០១០ បានហាលអាវ បាត់ទៅហើយត្រឹមវគ្គ១៦ក្រុម  ក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ារ៉ុក។Morocco stuns Spain on penalty kicks to advance to quarter-finals: LIVE World Cup 2022 updates and reaction - The Athletic

នៅក្នុងការប្រកួតនេះ ក្រុមទាំងពីរ មិនអាចធ្វើអ្វីគ្នាបាននោះទេ ដោយបញ្ចប់១២០នាទី ក្នុងលទ្ធផល ០-០ តែប៉ុណ្ណោះ។ លុះឈានដល់វគ្គប៉េណាល់ទីកាត់សេចក្តី ក្រុមអេស៉្បាញធ្វើមិនបានល្អនោះទេ ដោយស៊ុត៣ជើង មិនចូលទាំងអស់ ស្របពេលដែលម៉ារ៉ុកទាត់៤ជើង ចូល៣គ្រាប់ ធ្វើឱ្យអេស៉្បាញអស់ឱកាសឡើងទៅវគ្គបន្ត។Morocco knock Spain out of World Cup on penalties | Reuters

ដោយឡែកសម្រាប់ម៉ារ៉ុកវិញ ត្រូវឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយជាបន្តទៀត ដោយត្រូវប៉ះក្រុមខ្លាំងព័រទុយហ្គាល់ ដែលបានបំបាក់ស្វីសយ៉ាងចាស់ដៃ ៦-១៕

វៀតណាម ត្រៀមកាត់បន្ថយការយកពន្ធប្រេងឥន្ធនៈ

0

ក្រសួងហិរញ្ញវត្ថុនៃប្រទេសវៀតណាមកំពុងស្វែងរកការរក្សា ការបន្ធូរបន្ថយពន្ធបរិស្ថានលើប្រេងសាំង នៅតម្លៃ ១.០០០ដុងក្នុងមួយលីត្រ (០.០៤២ដុល្លារ) ពេញមួយឆ្នាំក្រោយ ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងអតិផរណា។Finance ministry proposes further lowering MFN tariff on gasoline - The  Saigon Times

ក្រសួងថា កំពុងប្រមូលមតិយោបល់ពីស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធលើសំណើរក្សាពន្ធដូចឆ្នាំនេះ ដែលត្រូវបានកាត់បន្ថយ ៧៥% ចាប់តាំងពីខែមិថុនា ចំពេលដែលតម្លៃលក់រាយប្រេងសាំងឡើងថ្លៃ។ ក្រសួងចង់ឲ្យពន្ធលើប្រេងម៉ាស៊ូតនៅដដែល ក្នុងតម្លៃ ៥០០ដុង ក្នុងមួយលីត្រ ហើយពន្ធនឹងត្រឡប់ទៅកម្រិតដើមវិញនៅឆ្នាំ២០២៤។Four scenarios of environmental protection tax with petroleum in 2023

ក្រសួងព្យាករថា តម្លៃប្រេងជាមធ្យមនៅឆ្នាំក្រោយនឹងមានតម្លៃ ពី៩៥ ទៅដល់១០៥ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ១២-២០% ធៀបនឹងឆ្នាំនេះ ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល។ អតិផរណាត្រូវបានរំពឹងថា នឹងកើនឡើង នៅឆ្នាំក្រោយ។ រដ្ឋសភា កាលពីខែមុន បានកំណត់គោលដៅសម្រាប់រដ្ឋាភិបាលក្នុងការរក្សាអតិផរណាឱ្យនៅក្រោម ៤.៥% នៅឆ្នាំក្រោយ កើនឡើង ០.៥% ពីគោលដៅ នៅឆ្នាំនេះ។Vietnam approves 2nd environmental tax cut on fuel - VnExpress International

គួរបញ្ជាក់ផងដែរថា ពន្ធបរិស្ថានលើប្រេងសាំង និងប្រេងម៉ាស៊ូតនឹងត្រូវកាត់បន្ថយពាក់កណ្តាលមកត្រឹម ១០០០ ដុង (០,០៤២៨ ដុល្លារ) ក្នុងមួយលីត្រ និង ៥០០ ដុងក្នុងមួយលីត្ររៀងគ្នា។ ចំណែក ពន្ធលើឥន្ធនៈយន្តហោះនឹងត្រូវកាត់បន្ថយចំនួន ៥០០ ដុង មកនៅតម្លៃ ១០០០ ដុងក្នុងមួយលីត្រ ខណៈពន្ធលើប្រេងកាតនឹងរក្សានៅ ៣០០ ដុងក្នុងមួយលីត្រ៕

ប្រភព៖ VN Express

14 Websites To Download Analysis Paper Free Of Charge

0

Google Forms is a simple choice for you if you have already got a Google account. JabRef is an open-source bibliography reference manager. The native file format used by JabRef is BibTeX, the standard LaTeX bibliography format. JabRef is a desktop software and runs on the Java VM , and works equally well on Windows, Linux, and Mac OS X. Entries could be searched in exterior databases and BibTeX entries can be fetched from there. Example sources include arXiv, CiteseerX, Google Scholar, Medline, GVK, IEEEXplore, and Springer.

It helps you routinely format your paper to 40,000+ journal templates or remodel your MS-Word file to the required format. You can even perform plagiarism and grammar examine, submit your paper to a journal instantly, and far more with Typeset. Once you begin your researcher career, it is important to create a novel identifier for yourself by way of ORCID. Researchers can use ORCID iDs to be uniquely identified and linked to their activities and contributions so as to enhance the discoverability and recognition of their research with ORCID.

ERIC is component of the United States Department of Education. It is an enormous archive of books and is widely known as one of the simplest ways to download analysis papers at no cost with out paying an quantity. It is not only a repository of journals but in addition e-book sources and gray literature too.

Membership is simply obtainable on an organizational or institutional level. Research Discover the breadth of our analysis, the big selection of associated publications, and study our analysis studentships. Departments Find out in regards to the work of the Museum collection, research departments and the analysis facilities out there. Resources How to entry the British Museum library, archives and school rooms.

In September 2021, the location celebrated the tenth anniversary of its launch date by importing on that single day over 2.three million articles to its database. However, if you understand of another methodology we can simply obtain evaluation or research papers free of charge, let us know within the comment part. Then, click on the paper that you need from the listing of results and if there’s a obtain option available, merely obtain it immediately. But, if there isn’t any obtain button, then again copy the DOI link and follow the strategy that you just use within the Sci-Hub. This website was released in 2013, and since then, it has been providing unparalleled services to researchers and publishers. Follow the steps listed below to search and download Research papers free of charge.

This high-stakes plagiarism checking tool is the gold normal for tutorial researchers and publishers. IThenticate This high-stakes plagiarism checking software is the gold commonplace for educational researchers and publishers. She explains that many people have gotten increasingly pissed off with a business model-where work is produced by teachers, edited by their peers, and sometimes funded by the taxpayer-is hidden behind a paywall.

All articles in open access journals which are revealed by Elsevier have undergone peer evaluation and upon acceptance are instantly and permanently free for everyone to learn and obtain. OA.mg goals to make analysis extra accessible and discoverable by providing direct download links to tens of millions of research papers. Its prime mission is to assist everyone turn into more productive at every stage of their academic work – from research to bibliography era.

They organized on a Reddit web site to coordinate decentralized storage and delivery of Sci-Hub contents utilizing tanglewood case 4 answers BitTorrent https://hr.osu.edu/oe/ know-how. If the paper is in the repository already, the request is served instantly. The PHP code, the setup of the Linux internet servers and the maintenance of it are all done by Elbakyan herself to avoid threat of moles or a broken staff compromising the service. Over the years, various URL addresses and direct IP addresses have been used for Sci-Hub, as dozens of domains have been confiscated by various legal authorities.

Simultaneous detection of SERS and fluorescence using a single excitation for microbead-based analysis. The next time you can’t entry the analysis you need, merely click on the Open Access Button to access it. Type the complete name, URL, or DOI of the analysis paper you wish to obtain.

For $9.99 monthly ($4.ninety nine when you’re in school) and you’re going to get unlimitted citations, reference Word export, bibliographies and far more. However, if you make use of the promo code GAURAVTIWARI it is feasible for you to to get a premium variations at no cost for the complete month. Basically, when you activate this software, it finds the DOI of the paper from the current web page after which proceeds to seek for it. It begins by querying varied Open Access repositories like OaDoi, SemanticScholar, ArXiV, and the Internet Archive. All you want is to enter a question, it will search for the same via all of the research papers on the planet and current the related matches to you.

ជួបជុំនិងអបអរបុណ្យណូអែលនៅណាហ្គាវើលដ៍!

0

ភ្នំពេញ៖​ ដើម្បីអបអរបុណ្យណូអែលដែលខិតជិតមកដល់ ណាហ្គាវើលដ៍ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ​ បានធ្វើការតុបតែង និងត្រៀមមុខម្ហូបឈ្ងុយឆ្ងាញ់ដ៏សម្បូរបែប នំប្រពៃណីណូអែល ការសម្តែងសិល្បៈ និងការបញ្ចុះតម្លៃជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។ សូមអញ្ជើញរីករាយជាមួយនឹងបទពិសោធន៍ថ្មីៗដ៏អស្ចារ្យពេញមួយខែធ្នូជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ ដៃគូធុរកិច្ច និងមិត្តរួមការងារនៅណាហ្គាវើលដ៍!