Home Blog Page 1968

ស្នងការចេញមកបញ្ជាក់ថា ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន​ ២,៥០០ដុល្លា ដោយមិនមានការបង្ខិតបង្ខំ​

0

ភ្នំពេញ៖ យោងតាមសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង០២ និង១០នាទី ត្រង់ចំណុចមុខបង្គោលភ្លើងទី៤ ខាងកើត លើស្ពានជ្រោយចង្វារចាស់ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បានធ្វើ ដំណើរតាមបណ្តោយស្ពានជ្រោយចង្វារចាស់ ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុខាងលើ បានបុក ពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 បន្ទាប់មករថយន្តបេីករត់គេចពីកន្លែងកេីតទៅដល់ផ្លូវកែវចិន្តា​ ក្នុងសង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ ទេីបសមត្ថកិច្ចខណ្ឌជ្រោយចង្វារឃាត់បានទាំងរថយន្ត​ និងអ្នកបេីកបរ​យកមកការិយាល័យចរាចរណ៍ផ្លូវគោក ។

•ភាគីរថយន្តម៉ាក ជាជនបង្ក ៖ LEXUS NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BB-9989 បើកបរដោយឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅផ្ទះលេខ៥៣ ផ្លូវកែវចិន្តា ភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ (ឃាត់ខ្លួនកាលពីថ្ងៃ០៥​ ខែធ្នូ​ ឆ្នាំ២០២២​ )

• ភាគីម៉ូតូម៉ាក ជាជនរងគ្រោះ ៖ HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 1B-9978 បើកបរដោយឈ្មោះ ហុង រត្នថា ហៅស្វិត ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ (រងរបួស ធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ) រួមដំណើរជាមួយ មានគ្នា០២នាក់ទី១-ឈ្មោះ មុច សុខឡេង ភេទប្រុស អាយុ៦០ថ្ងៃ (រងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា) និងទី២-ឈ្មោះ មុច ស្រីល័ក្ខ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ រើសអេតចាយ (រងរបួសធ្ងន់សម្រាកព្យាបាលនៅគ្លីនិកពន្លឺ) អ្នកទាំងបីស្នាក់នៅផ្ទះជួលលេខ២២៥ ផ្លូវលេខ៨៦ ភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន​ ២,៥០០ដុល្លា ដោយមិនមានការបង្ខិតបង្ខំ​ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ​ (សូមជូនភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង​ និងលិខិតដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ) ។

ម្យ៉ាងវោញទៀត ដោយផ្នែកតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការវាស់វែងពិនិត្យកន្លែងកើតហេតុ និងស្លាកស្នាមយាន មន្ត្រីជំនាញសន្និដ្ឋានបានថាមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់គឺ៖ អ្នកបើកបររថយន្ត បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាល់កុល០.៥៣Mg/L និងត្រូវបានធ្វេីការផាកពិន័យ​ចំនួន​ ២លានរៀល​ តាមមាត្រា១០ថ្មី​ នៃអនុក្រឹត្យលេខ៣៩អនក្រ.បក​ ចុះថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២០​ ។

ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្តឹងអាជ្ញា​ ហេីយ​កម្លាំងជំនាញកំពុងក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថារាល់ការអនុវត្តរបស់មន្ត្រីជំនាញ គឺអនុវត្តទៅតាមច្បាប់ស្តីពីចរាចរផ្លូវគោក ដោយមានការពិនិត្យវាស់វែង ឃាត់ខ្លួនជនបង្ក និងរថយន្តមករក្សាទុក វាស់សារជាតិស្រវឹង ដេីម្បីពិន័យតាមច្បាប់ និងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការ ។ល។ ចំណែកឯភាគីទាំង២ យល់ព្រមឯកភាពទទួលសំណង ជារឿងរបស់ភាគីបង្ក និងជនរងគ្រោះ ៕

មានសង្ឃឹមហើយ! ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ បានទៅ​ជួបគ្រួសារដែលរងគ្រោះដោយសារគ្រោះថ្នាក់​ចរាចរណ៍ហើយ

0

ភ្នំពេញ៖ នាមុននេះបន្តិចលោក ផែង វណ្ណៈ បានឱ្យដឹងថាបន្ទាប់​ពី​ទទួល​បាន​សំណូមពរ​ជាច្រើន​ពី​ប្រជាពលរដ្ឋ ឱ្យជួយរកយុត្តិធម៌ ចំពោះករណីជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារដែលមានកូនតូច ហើយព្យាយាមរត់គេចនៅលើស្ពានជ្រោយចង្វារ។ ពេលនេះក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ បានទៅ​ជួបគ្រួសារ​ជនរងគ្រោះ​ហើយ​ ដេីម្បី​ការពារ​តាមផ្លូវ​ច្បាប់។

លោក​ ផែង​ វណ្ណៈ បានសរសេររៀបរាប់ថា៖ «ឯកឧត្តម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ បានថ្លែងប្រាប់​ខ្ញុំ​តាម​ទូរស័ព្ទ​នៅមុននេះបន្តិចថា​ បន្ទាប់​ពី​ទទួល​បាន​សំណូមពរ​ជាច្រើន​ពី​ប្រជាពលរដ្ឋ​ឱ្យជួយ​រកយុត្តិធម៌ជូន​គ្រួសារ​មួយរួមទាំង​ទារកម្នាក់ផង​ដែល​ត្រូវរថយន្តបុកបង្កគ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ ឯកឧត្តម​ បានចាត់​តាំង​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ ទៅ​ជួបគ្រួសារ​ជនរងគ្រោះ​ហើយ​ ដេីម្បី​ការពារ​តាមផ្លូវ​ច្បាប់​ ។ សូមបញ្ជាក់​ជូនថា​ ករណី​បុកមនុស្សស្លាប់​និងរបួសជាច្រេីន​នាក់​ គ្រាន់​តែបង់លុយ​ ២៥០០​ ដុល្លារ​បញ្ចប់​រឿង​ធ្វើ​អោយ​មហាជន​រិះគន់​កក្រើក​​ហ្វេសប៊ុក​ និង​ ទាមទារឱ្យយកជនបង្កទៅ​ផ្ដន្ទាទោសតាមច្បាប់​»។

គួរជម្រាបដែលថា កាលពីវេលាម៉ោង២អធ្រាត្រ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកើតហេតុ លើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយមានមនុស្សចាស់២នាក់ និងកូនតូចម្នាក់ អាយុប្រមាណ១ខែកន្លះ ត្រូវបានរថយន្ត LEXUS NX200t បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿនឆ្លងកាត់ស្ពានជ្រោយចង្វារ ក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យមនុស្សចាស់ និងទារកខ្ទាតដូចសំឡី ៕

ឌីជេ Nana ក្ដៅចិត្តរឿងបើកឡានស្រវឹងបង្កគ្រោះថ្នាក់ដល់គេឯង ក៏ដាក់ប៉ុន្មានឃ្លាជូនជាពិសេសឱ្យអ្នកដែលចូលចិត្តផឹកស្រា

0

ភ្នំពេញ៖ មិនមែនទើបតែឥឡូវទេគឺយូរឆ្នាំណាស់មកហើយដែលគ្រឿងស្រវឹងបានលុកលុយសង្គមខ្មែរមិនថាក្មេង មិនថាចាស់នាំគ្នាសេពគ្រឿងស្រវឹងសឹងតែរាល់ថ្ងៃ មិនថាពេលមានកម្មវិធីជួបជុំ ឬក៏មិនមានកម្មវិធីនោះទេគឺពលរដ្ឋមួយចំនួនធំតែងតែចាប់ផ្ដើមជាមួយនឹងស្រា ខណៈយើងឃើញមានការចូលរួមផ្សព្វផ្សាយស្រាពីសំណាក់បុគ្គលល្បីៗជាច្រើនហូហែរ អ្នកវិនិយោគទុនដែលមានទ្រព្យគ្រាក់ៗបានចាប់ផ្ដើមសំឡឹងមើលទីផ្សារផលិតស្រាបៀរ ដែលនាំឱ្យវិស័យមួយនេះកាន់តែរីធំធាត់ឡើងយ៉ាងឆាប់រហ័ស បន្សល់នូវសោដនាកម្មរាប់រយករណីដោយសារតែស្រា។

យ៉ាងណាមិញនាមុននេះបន្តិចយើងឃើញមាន Dj Nana Tips បានបង្ហោះសារមួយចំនួនទាក់ទងទៅនឹងស្រាដោយអ្នកស្រីបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «មានមូលហេតុច្រើនណាស់ដែលខ្ញុំស្អប់អ្នកផឹក!!! ស្អប់មនុស្សប្រមាថជីវិតគេ!!! ជីវិតក្មេងតូចអត់ដឹងខ្យល់អីសោះ ត្រូវមកបាត់បង់ដោយសារតែអាស្រាក្នុងខ្លួនហ្នឹង។ គាំទ្រទៅ ផ្សាយទៅ ចាប់រង្វាន់ឲ្យច្រើនៗទៅ ប្រឹងនាំfansឲ្យផឹកទៅ ថ្ងៃណាមួយប៉ះចំកូនចៅខ្លួនឯង ចាំប្រាប់វិញផងថាមានអារម្មណ៍យ៉ាងណា។ ចាំមើលអ្នកការពារស្រាគេបកស្រាយថា “គេដាក់អក្សរបញ្ជាក់តើថាផឹកដោយមានការទទួលខុសត្រូវ” “ស្រវឹងសូមកុំបើកបរ” “ស្រាអត់ដឹងអីទេ មកពីមនុស្សខ្លួនឯងតើ”… បើការពារស្រានាំមកនូវមោទនភាពដល់អ្នក ការពារទៀតទៅ ខ្ញុំមិនហ៊ានថាអីទេ»។

ការលើកឡើងរបស់ពិធីករ ឬក៏ឌីជេដ៏មានប្រជាប្រិយភាពនេះបានធ្វើឡើងក្រោយកាលកន្លងទៅកាលពីពីរថ្ងៃមុននេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរសម្នាក់បានផឹកស្រវឹងរួចក៏បើកបរក្នុងល្បឿនលឿនបណ្ដាលឱ្យបុកម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹង ខណៈនៅលើម៉ូតូមានឪពុក ម្ដាយ ទារកដែលទើបតែអាយុជាង១ខែ ដែលឧប្បត្តិហេតុនេះបានធ្វើឱ្យរំជួលដល់អាម្មណ៍ពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈកើតចិត្តអាណិតអាសូរដល់ក្រុមគ្រួសារដ៏អភ័ព្វមួយនោះ រួចក៏កើតមានអារម្មណ៏ខឹងសម្បារទៅលើបុរសដែលជាជនបង្កនោះផងដែរ ៕

សង្គ្រាមរុស្សុីអ៊ុយក្រែន ធ្វើឱ្យថៃខាតបង់ការនាំចេញរបស់ថៃទៅរុស្ស៊ីជាង ៤០ភាគរយ

0

ការនាំចេញរបស់ប្រទេសថៃទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២២ បានធ្លាក់ចុះ ៤០.៣១% មកនៅត្រឹម ៤៩៤.៥៧ លានដុល្លារអាមេរិក (ប្រហែល ១៧.១ ពាន់លានបាត) ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ការនាំចេញរបស់ថៃទៅកាន់ប្រទេសរុស្ស៊ី ក្នុងខែតុលា មានតម្លៃ ៤០.៥ លានដុល្លារ ធ្លាក់ចុះ ២៤.៥៨% ធៀបនឹងខែមុន និងធ្លាក់ចុះ ៦៧.៨៧% ធៀបនឹងខែតុលា ឆ្នាំ២០២១។Thai port authorities consider third container terminal in Bangkok –  Thailand Construction and Engineering News

តួលេខសម្រាប់ប្រភេទផលិតផលថៃសំខាន់ៗចំនួនបួន ដែលបាននាំចេញទៅរុស្ស៊ីចាប់ពីខែមករាដល់ខែតុលាមានដូចជា , ផលិតផលកសិកម្ម និងនេសាទ៖ ៥០,២៥ លានដុល្លារ ធ្លាក់ចុះ ១៧,៤០%, ផលិតផលកសិឧស្សាហកម្ម៖ ៩៣,៩១ លានដុល្លារ កើនឡើង ១២,៥៣%, ផលិតផលឧស្សាហកម្ម៖ ៣២៩.២៧ លានដុល្លារ ធ្លាក់ចុះ ៥០.៦៥% និង រ៉ែ និងឥន្ធនៈ៖ ២១,១៥ លានដុល្លារ កើនឡើង ២៤,០៣%។

មជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ក្រសួងពាណិជ្ជកម្មបានស្តីបន្ទោសការយឺតយ៉ាវនៃការនាំចេញ លើសង្គ្រាមដែលកំពុងបន្ត រវាងរុស្ស៊ី និងអ៊ុយក្រែន។

តម្លៃនៃការនាំចេញក៏ប្រែប្រួលជារៀងរាល់ខែ ភាគច្រើនដោយសារតែភាពមិនប្រាកដប្រជាក្នុងការដឹកជញ្ជូន និងការបញ្ជាទិញរបស់រុស្ស៊ី។

ក្រសួងពាណិជ្ជកម្មបានព្យាករថា ការនាំចេញរបស់ថៃទៅរុស្ស៊ីនឹងធ្លាក់ចុះប្រហែល ៤០% នៅឆ្នាំ២០២២នេះ ៕

 

ប្រភព៖ Nation

ភ្នំពេញក្រោន ត្រៀមលេងពានថ្មីមួយប្រចាំតំបន់អាស៊ាន តំណាងឱ្យកម្ពុជា

0

ពានរង្វាន់ក្លិបបាល់ទាត់ប្រចាំតំបន់អាស៊ាន (AFF Club Championship) ដែលស្ទើរតែនឹងបានរៀបចំការប្រកួត កាលពីឆ្នាំ២០២០ បានត្រលប់មកត្រៀមខ្លួនរៀបចំសារជាថ្មី បន្ទាប់ពីខកខានរៀបចំកាលពី ២ឆ្នាំមុន ដោយសារជំងឺកូវីដ-១៩។

ពានរង្វាន់នេះដើមឡើយគ្រោងធ្វើនៅឆ្នាំ២០២០ ដោយមានក្លិបបាល់ទាត់នៅអាស៊ានទាំងអស់ចូលរួមនោះ ក៏ត្រូវបានសម្រេចលុបចោលវិញ បន្ទាប់ពីមានបញ្ហាជំងឺកូវីដ-១៩ រីករាលដាលជំវិញពិភពលោក។ ពាននេះយកតែក្រុមជើងឯកលីគប្រចាំប្រទេសនីមួយៗ តែប៉ុណ្ណោះ។May be an image of ‎4 people, people standing and ‎text that says '‎Smart Đ ۔m Premier CHAMPIONS JA SUZUKI molten metfene Panasonic Sn art 回®ay 戸 Cambodian Premier League Cambodian Premier League CHAMPIONS SONY MM ALPHA 印 Cambodian Premier League‎'‎‎

នៅឆ្នាំក្រោយនេះ ក្រុមរបស់កម្ពុជា ក៏នឹងទួួលបានកន្លះកៅអីផងដែរ (ប្រកួតក្នុងវគ្គជម្រុះ) ដែលមាន ៤ក្រុម គឺកម្ពុជា, មីយ៉ាន់មា, ឡាវ និងព្រុយណេ។ ជម្រុះយកតែ ២ក្រុមប៉ុណ្ណោះដើម្បីឡើងទៅវគ្គចែកពូល ដែលមាន ១០ក្រុមផ្សេងទៀតរង់ចាំ ទៅបែងចែកជា ២ពូល។

ក្រុមទាំង ១០ដែលរង់ចាំនោះរួមមាន ថៃ ២ក្រុម, វៀតណាម ២ក្រុម, ម៉ាឡេស៊ី ២ក្រុម និងឥណ្ឌូនេស៊ី ២ក្រុម ខណៈសិង្ហបុរី ១ក្រុម និងហ្វីលីពីន ១ក្រុម។May be an image of 3 people, people standing and outdoors

ការប្រកួតគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ តទៅសម្រាប់វគ្គជម្រុះ រហូតដល់បញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដោយលេង ២ជើង ក្នុងដី និងក្រៅដីទាំងអស់។

ដូច្នេះបានសេចក្ដីថា ភ្នំពេញក្រោន ត្រូវលេងពានរង្វាន់ AFC Cup ផង ក៏ដូចជាពានរង្វាន់ AFF Club Championship ផង ហើយស្ថិតនៅក្នុងវគ្គជម្រុះដូចគ្នា។ ពោលគឺលេងក្នុងអំឡុងខែសីហា ឆ្នាំ២០២៣ ដូចគ្នា ដើម្បីរកកៅអីឡើងទៅវគ្គចែកពូលតាមពានរង្វាន់រៀងៗខ្លួន៕

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ឧបត្ថម្ភស្រាបៀរគ្រុឌ ចំនួន២ពាន់កេស ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់

0

ពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានទទួលការឧបត្ថម្ភស្រាបៀរគ្រុឌ ចំនួន២,០០០កេស ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) សម្រាប់រៀបចំទិវាចូលឆ្នាំសកល ឆ្នាំ២០២២ ឆ្លងចូល២០២៣ឆាប់ៗខាងមុខ។

ពិធីប្រគល់ទទួលស្រាបៀរខាងលើ ត្រូវបានធ្វើឡើងនៅបរិវេណសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត និងតំណាងក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) មួយចំនួនទៀត។

លោក ខូយ រីដា បានថ្លែងថា នេះជាកាយវិការ និងទឹកចិត្តដ៏ស្មោះសររបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលបានឧបត្ថម្ភ ស្រាបៀគ្រុឌ សម្រាប់រដ្ឋបាលខេត្តពោធិ៍សាត់។ លោកអភិបាលខេត្ត និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល សូមជូនពរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី និងលោកជំទាវ ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា។

សូមជម្រាបជូនថា ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី(Vattanac Brewery) មិនត្រឹមតែបានឧបត្ថម្ភស្រាបៀរគ្រុឌ ចំនួន២,០០០កេស ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ក្រុមហ៊ុនក៏បានឧបត្ថម្ភបន្ថែមដល់អង្គភាព បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយក្នុងមួយអង្គភាព ស្រាបៀរគ្រុឌ ចំនួន៥០០កេសផងដែរ ៕

 

 

 

 

តើបន្ទុះភ្នំភ្លើងដ៏កក្រើកឥណ្ឌូនេសុី អាចបង្កើតបានជារលកយក្សស៊ូណាមិឬអត់?

0

ទីភ្នាក់ងារឧតុនិយមជប៉ុននិយាយថា គ្មានការគំរាមកំហែងពីរលកយក្សស៊ូណាមិដល់ប្រទេសជប៉ុននោះទេ បន្ទាប់ពីភ្នំភ្លើង សេមេរូ ដែលស្ថិតនៅភាគខាងកើតនៃកោះជ្វារបស់ឥណ្ឌូនេស៊ី បានផ្ទុះក្នុងថ្ងៃអាទិត្យទី៤ ខែធ្នូ ឆ្នាំ២០២២។Semeru volcano erupts, people warned to stay away - Activities - The Jakarta Post

មន្ត្រីជប៉ុនបាននិយាយថា មិនមានការប្រែប្រួលគួរឱ្យកត់សម្គាល់នៃកម្រិតទឹកទន្លេ ត្រូវបានគេសង្កេតឃើញនៅតាមឆ្នេរសមុទ្ររបស់ជប៉ុន និងប្រទេសផ្សេងទៀតក្នុងរយៈពេលជិត៧ម៉ោង បន្ទាប់ពីការផ្ទុះភ្នំភ្លើងទេ។

ទោះបីជាយ៉ាងណា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានបង្ខំឱ្យអាជ្ញាធរត្រូវជម្លៀសមនុស្សប្រមាណ ២,០០០នាក់ទៅកាន់កន្លែងសុវត្ថិភាព ហើយការប្រកាសអាសន្នត្រូវបានដំឡើងដល់កម្រិតខ្ពស់បំផុត សម្រាប់តំបន់ភ្នំភ្លើងនេះ។Indonesia's Mount Semeru volcano erupts, spews huge clouds of ash | Volcanoes News | Al Jazeera

សូមរម្លឹកផងដែរថា ជាមួយនឹងភ្នំភ្លើងសរុបចំនួន ១៤២ ឥណ្ឌូណេស៊ីជាប្រទេសមានចំនួនប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោកនេះ មានប្រជាជនរហូតដល់ ៨.៦លាននាក់កំពុងរស់នៅក្បែរភ្នំភ្លើង ដែលស្ថិតក្នុងគម្លាតតែ ១០គីឡូម៉ែត្រប៉ុណ្ណោះ៕Mount Semeru: Erupting volcano spews ash above Indonesia's Java island - BBC News

ប្រភព៖ CNA

ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តប្រាក់កម្ចី ៥០លានដុល្លារ សម្រាប់ ជួយដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា

0

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៥0 លានដុល្លារ សម្រាប់កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង ដើម្បីគាំទ្រដល់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញសមត្ថភាពប្រកួតប្រជែងជាសកលរបស់ប្រទេស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា កម្មវិធីនេះ នឹងគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយកូវីដ១៩ របស់កម្ពុជាតាមរយៈការជួយ ដល់កំណែទម្រង់របស់ រាជរដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូច និងមធ្យម (MSMEs) និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។

សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក Sion L. Morton មានប្រសាសន៍ថា «ជំងឺរាតត្បាតកូវីដ១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជាវិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់។ADB Approves Reforms Package to Speed Loan Delivery, Enhance Operational  Efficiency | Asian Development Bank

កំណែទម្រង់ក្រោមកម្មវិធីនេះនឹងជួយដល់គោលដៅស្តារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន និងឈានទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់ និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្តូរ»។

កម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង នឹងជួយកែលម្អបរិយាកាសធុរកិច្ចទាំងមូល សម្រាប់ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស។ ទាក់ទងនឹងអនុកម្មវិធីដំបូងនេះ រាជរដ្ឋាភិបាលបាន អនុម័តច្បាប់វិនិយោគថ្មី ដើម្បីផ្តល់កិច្ចការពារផ្លូវច្បាប់សម្រាប់អ្នកវិនិយោគ រួមទាំងអ្នកវិនិយោគនៅក្នុង តំបន់សេដ្ឋកិច្ចពិសេស និងបានធ្វើឱ្យប្រសើរឡើងនូវផតថលអាជីវកម្មតាមអ៊ីនធឺណិត ដើម្បីអាចឱ្យការចេញអាជ្ញាប័ណ្ណអាជីវកម្មឌីជីថលឯកទេសបានទាន់ពេលវេលា។

កម្មវិធីនេះគាំទ្រដល់ការអភិវឌ្ឍន៍ និងការធ្វើពិពិធកម្ម MSMEs ធ្វើអោយប្រសើរឡើងនូវលទ្ធភាព ទទួលបានហិរញ្ញវត្ថុ និងការបង្កើតទីផ្សារថ្មីសម្រាប់ពួកគេ។ វារួមបញ្ចូលទាំងការសម្រួលនិយម ន័យផ្លូវច្បាប់នៃសហគ្រាសធុនតូច និងមធ្យម និងដាក់ចេញកញ្ចប់ជំនួយដែលផ្តល់មូលនិធិ ដោយរាជរដ្ឋាភិបាលដើម្បីផ្តល់ជំនួយ និងជំនួយបច្ចេកទេសដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុង ឧស្សាហកម្មអាទិភាពដែលមានការចូលរួមពីស្ត្រីច្រើន។

កម្មវិធីនេះក៏នឹងជួយកម្ពុជាធ្វើឱ្យប្រសើរឡើងនូវការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពង្រឹងការងារសម្របសម្រួលពាណិជ្ជកម្ម ដើម្បីផ្តល់ឱកាសកាន់តែច្រើនសម្រាប់ធុរកិច្ចកម្ពុជា ក្នុងការនាំចេញទំនិញរបស់ពួកគាត់។ ទាក់ទងនឹងកំណែទម្រង់ ក្រោមអនុកម្មវិធីទី១នេះ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិកិច្ចសម្រួលពាណិជ្ជកម្ម និងអនុម័តផែនទីបង្ហាញផ្លូវថ្នាក់ជាតិស្តីពីការ សម្រួលពាណិជ្ជកម្ម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifwWllRA8dF7giQF9vNGl3_-s1EBf9nVKheBxew9Bj7SClwpXF4UUGmnM-mThwe07oqQWwBs6AX54PBxrSZxRjZlUXT1zDqK9NZ3TrZh5E3SPad9GPNEwuwELxHF9y_oQX1lGfscc7-qLtERnWduWgTcq2t_YbGOAqFnLYcOdb06eMyab9m9Va7aOu/s1280/photo_2022-12-06_09-40-42.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwKJ9bvdfG9hZUV8qJH5P3TtfKtVjBf1h5byLaitLuITn9sm8Oskrpk6dUZBrhc2VX_CON5JAxLbgmFbaq1dFWXKDpWy1imgvu2Q47a3Da0U2jrTrSHm3IjSSuQ99f858ljGeIxAMD1QEc2SG3ew-1Is7NESe8cH70bmMJwQ9tE2fImICzAv32GNlr/s1280/photo_2022-12-06_09-40-53.jpg

ខឹងអ៊ុយក្រែនថ្លើមធំប្រើយន្ដហោះដ្រូនវាយប្រហារលើមូលដ្ឋានទ័ពរបស់ខ្លួន រុស្សីបើកឈុតឆាកវៃប្រហារបាញ់ស្រោចមីស៊ីលឆ្លើយតបភ្លាមៗ

0

អន្តរជាតិ៖ អ៊ុយក្រែន បាននិយាយថារុស្ស៉ីបានបាញ់ស្រោចមីស៊ីលសាជាថ្មី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះដោយបំផ្លាញផ្ទះជាច្រើនខ្នង នៅក្នុងតំបន់ភាគអាគ្នេយ៍ និងបណ្ដាល ឱ្យមានតំបន់ជាច្រើនផ្សេងទៀត គ្មានអគ្គិសនីប្រើប្រាស់ ខណៈទីក្រុងមូស្គូ បានចោទប្រកាន់ថាទីក្រុងកៀវ បានវាយប្រហារដោយប្រើយន្ដហោះដ្រូលើមូលដ្ឋានទ័ពអាកាស របស់ខ្លួនចំនួន២ នៅក្នុងទឹកដីរុស្ស៉ី ដែលស្ថិតនៅចម្ងាយរាប់រយគីឡូម៉ែត្រពីសមរភូមិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៦ ខែធ្នូ ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាមួយ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ជាក់ថាមនុស្សយ៉ាងហោច ៤នាក់បានស្លាប់ នៅក្នុងការវាយប្រហារដោយមីស៊ីលរុស្ស៉ី ហើយភាគច្រើននៃមីស៊ីលជាង ៧៩គ្រាប់ត្រូវបានបាញ់ទម្លាក់ ខណៈក្រុមអ្នកជំនាញកំពុងព្យាយាមស្ដារថាមពលអគ្គិសនីឡើងវិញ ចំពេលសីតុណ្ហភាពនៅតាមផ្នែកខ្លះ នៃប្រទេសអ៊ុយក្រែន បានធ្លាក់ចុះដល់ក្រោមសូន្យអង្សាសេ។

ប៉ុន្តែ ក្នុងថ្ងៃចន្ទដដែលនោះដែរ ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថាយន្ដហោះដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារលើលើមូលដ្ឋានទ័ពអាកាសចំនួន២ នៅក្នុងតំបន់ រីយ៉ាហ្សាន់ (Ryazan) និងសារ៉ាតូវ (Saratov) ក្នុងទឹកដីរុស្ស៉ីដោយស្លាប់ទាហាន ៣នាក់ និង៤នាក់ទៀតរងរបួស ហើយយន្ដហោះចម្បាំង២គ្រឿង រងការខូចខាត ដោយសារបំណែកយន្ដហោះដ្រូនដែលត្រូវបានបាញ់ទម្លាក់។

យ៉ាងណាក៏ដោយ អ៊ុយក្រែន​មិនបានអត្ថាធិប្បាយអ្នីលម្អិតឆ្លើយតបទៅនឹងការចោទប្រកាន់របស់រុស្ស៉ីនោះទេ។ តែប្រសិនបើនេះជាការពិតមែន នោះវានឹងក្លាយជា ការវាយប្រហារចូលយ៉ាងជ្រៅបំផុតក្នុងទឹកដីរុស្ស៉ី ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែកុម្ភៈមក។ មូលដ្ឋានទ័ពអាកាស អែនជែល (Engels) នៅក្បែរទីក្រុង Saratov មានចម្ងាយ ៧៣០គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុងមូស្គូ ៕

មិនទាន់ចប់ World Cup ផង! កីឡដ្ឋានមួយត្រូវបានគេរុះរើបាត់ទៅហើយ

0

ម្ចាស់ផ្ទះហ្គាតា នឹងរុះរើកីឡដ្ឋានដ៏ស្រស់ស្អាតមួយ នៃព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup 2022 ទៅធ្វើកន្លែងផ្សេងវិញមួយទៀត។

កីឡដ្ឋាន​នេះ​មាន​ឈ្មោះ​ថា កីឡដ្ឋាន ៩៧៤ ដែល​ធ្វើ​ពី​ធុង​កុងតឺន័រ​ចំនួន ៩៧៤ធុង ហើយ​ផ្ទុក​បាន​មនុស្ស ៤ម៉ឺន​នាក់ និង​ជា​ទីតាំង​នៃ​ប្រកួត World Cup ចំនួន ៧។ កីឡដ្ឋាន​នេះ​ចំណាយ​ពេល​មួយ​ឆ្នាំ​ក្នុង​ការ​ដំឡើង ហើយ​គេ​ព្យាយាម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ម៉ាស៊ីន​ត្រជាក់។Gallery of Explore the Full List of Football Stadiums for the 2022 FIFA World Cup in Qatar - 42

​កីឡដ្ឋាននេះនឹង​រុះ​ចេញ​ ហើយ​ធ្វើ​ជា​ភោជនីយដ្ឋាន ជាមួយ​នឹង​សួន​បាញ់​ទឹក​ជា​ដើម។ បន្ទាប់​ពី​រុះ​ចេញ​ហើយ ធុង​កុងតឺន័រ​ទាំង​នោះ​នឹង​ត្រូវ​យក​ប្រើប្រាស់​ក្រោម​រូបភាព​ផ្សេងៗ​ទៀត ដែល​រួម​មាន​ដូច​ជា​ការ​ដំឡើង​ស្តាត​ឡើង​វិញ​ក៏​បាន​ដែរ៕Stadium 974 | Sports and Activities,Stadiums | Doha | Doha Directory

ប្រភព៖ Stadium DB