កាលពីយប់មិញ ក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្រោមការដឹកនាំរបស់លោក Fernando Santos គឺជាក្រុមចុងក្រោយគេដែលឡើងទៅវគ្គ៨ក្រុម បន្ទាប់ពីយកឈ្នះ ស្វីស ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-១ នៅកីឡដ្ឋាន Lusail វគ្គ១៦ក្រុមចុងក្រោយ។WATCH: Unbelievable! Goncalo Ramos replaces Ronaldo for Portugal and  completes hat trick in World Cup last-16 match against Switzerland |  Goal.com US

៦គ្រាប់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធវ័យក្មេង Gonçalo Ramos ៣គ្រាប់, Pepe ១គ្រាប់, Raphaël Guerreiro ១គ្រាប់ និង Rafael Leão ១គ្រាប់។ ខណ:១គ្រាប់របស់ស្វីស ស៊ុតដោយ Manuel Akanji។

ក្រោយចប់ការប្រកួតខ្សែប្រយុទ្ធវ័យក្មេង Gonçalo Ramos ក្លាយកីឡាករគេស៊ុតបាន Hat-Trick (៣គ្រាប់ម្នាក់ឯងក្នុង១ប្រកួត) ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាតា និងជាកីឡាករក្មេងជាងគេបំផុតដែលធ្វើបានត្រឹមវ័យ២១ឆ្នាំ។FIFA World Cup, Portugal crush Switzerland to reach quarter-finals: Stats

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងត្រូវជួប ម៉ារ៉ុក នៅថ្ងៃទី១០ ខែធ្នូ ក្នុងកីឡដ្ឋាន Al Thumama វេលាម៉ោង ១០:០០នាទីយប់ វគ្គ៨ក្រុមចុងក្រោយ ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា៕