កាលពីយប់មិញក្រុមជល់អេស៉្បាញ ដែលជាម្ចាស់ជើងឯក World Cup ឆ្នាំ២០១០ បានហាលអាវ បាត់ទៅហើយត្រឹមវគ្គ១៦ក្រុម  ក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ារ៉ុក។Morocco stuns Spain on penalty kicks to advance to quarter-finals: LIVE World Cup 2022 updates and reaction - The Athletic

នៅក្នុងការប្រកួតនេះ ក្រុមទាំងពីរ មិនអាចធ្វើអ្វីគ្នាបាននោះទេ ដោយបញ្ចប់១២០នាទី ក្នុងលទ្ធផល ០-០ តែប៉ុណ្ណោះ។ លុះឈានដល់វគ្គប៉េណាល់ទីកាត់សេចក្តី ក្រុមអេស៉្បាញធ្វើមិនបានល្អនោះទេ ដោយស៊ុត៣ជើង មិនចូលទាំងអស់ ស្របពេលដែលម៉ារ៉ុកទាត់៤ជើង ចូល៣គ្រាប់ ធ្វើឱ្យអេស៉្បាញអស់ឱកាសឡើងទៅវគ្គបន្ត។Morocco knock Spain out of World Cup on penalties | Reuters

ដោយឡែកសម្រាប់ម៉ារ៉ុកវិញ ត្រូវឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយជាបន្តទៀត ដោយត្រូវប៉ះក្រុមខ្លាំងព័រទុយហ្គាល់ ដែលបានបំបាក់ស្វីសយ៉ាងចាស់ដៃ ៦-១៕