ក្រសួងហិរញ្ញវត្ថុនៃប្រទេសវៀតណាមកំពុងស្វែងរកការរក្សា ការបន្ធូរបន្ថយពន្ធបរិស្ថានលើប្រេងសាំង នៅតម្លៃ ១.០០០ដុងក្នុងមួយលីត្រ (០.០៤២ដុល្លារ) ពេញមួយឆ្នាំក្រោយ ចំពេលមានការព្រួយបារម្ភអំពីការកើនឡើងអតិផរណា។Finance ministry proposes further lowering MFN tariff on gasoline - The  Saigon Times

ក្រសួងថា កំពុងប្រមូលមតិយោបល់ពីស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធលើសំណើរក្សាពន្ធដូចឆ្នាំនេះ ដែលត្រូវបានកាត់បន្ថយ ៧៥% ចាប់តាំងពីខែមិថុនា ចំពេលដែលតម្លៃលក់រាយប្រេងសាំងឡើងថ្លៃ។ ក្រសួងចង់ឲ្យពន្ធលើប្រេងម៉ាស៊ូតនៅដដែល ក្នុងតម្លៃ ៥០០ដុង ក្នុងមួយលីត្រ ហើយពន្ធនឹងត្រឡប់ទៅកម្រិតដើមវិញនៅឆ្នាំ២០២៤។Four scenarios of environmental protection tax with petroleum in 2023

ក្រសួងព្យាករថា តម្លៃប្រេងជាមធ្យមនៅឆ្នាំក្រោយនឹងមានតម្លៃ ពី៩៥ ទៅដល់១០៥ ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ១២-២០% ធៀបនឹងឆ្នាំនេះ ប៉ុន្តែនៅតែស្ថិតក្នុងកម្រិតខ្ពស់ដដែល។ អតិផរណាត្រូវបានរំពឹងថា នឹងកើនឡើង នៅឆ្នាំក្រោយ។ រដ្ឋសភា កាលពីខែមុន បានកំណត់គោលដៅសម្រាប់រដ្ឋាភិបាលក្នុងការរក្សាអតិផរណាឱ្យនៅក្រោម ៤.៥% នៅឆ្នាំក្រោយ កើនឡើង ០.៥% ពីគោលដៅ នៅឆ្នាំនេះ។Vietnam approves 2nd environmental tax cut on fuel - VnExpress International

គួរបញ្ជាក់ផងដែរថា ពន្ធបរិស្ថានលើប្រេងសាំង និងប្រេងម៉ាស៊ូតនឹងត្រូវកាត់បន្ថយពាក់កណ្តាលមកត្រឹម ១០០០ ដុង (០,០៤២៨ ដុល្លារ) ក្នុងមួយលីត្រ និង ៥០០ ដុងក្នុងមួយលីត្ររៀងគ្នា។ ចំណែក ពន្ធលើឥន្ធនៈយន្តហោះនឹងត្រូវកាត់បន្ថយចំនួន ៥០០ ដុង មកនៅតម្លៃ ១០០០ ដុងក្នុងមួយលីត្រ ខណៈពន្ធលើប្រេងកាតនឹងរក្សានៅ ៣០០ ដុងក្នុងមួយលីត្រ៕

ប្រភព៖ VN Express