ភ្នំពេញ៖​ ដើម្បីអបអរបុណ្យណូអែលដែលខិតជិតមកដល់ ណាហ្គាវើលដ៍ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២នេះ​ បានធ្វើការតុបតែង និងត្រៀមមុខម្ហូបឈ្ងុយឆ្ងាញ់ដ៏សម្បូរបែប នំប្រពៃណីណូអែល ការសម្តែងសិល្បៈ និងការបញ្ចុះតម្លៃជាច្រើនសម្រាប់អតិថិជនរបស់ខ្លួន។ សូមអញ្ជើញរីករាយជាមួយនឹងបទពិសោធន៍ថ្មីៗដ៏អស្ចារ្យពេញមួយខែធ្នូជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ ដៃគូធុរកិច្ច និងមិត្តរួមការងារនៅណាហ្គាវើលដ៍!

នៅខាង​មុខណាហ្គាវើលដ៍ទី១នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន មានការតុបតែងលម្អបែបណូអែលជាមួយអំពូលភ្លើងចម្រុះពណ៌ដ៏ស្អាតប្លែកភ្នែកដែលពុកម៉ែបងប្អូនអាចអញ្ជើញទៅកម្សាន្តរៀងរាល់រាត្រីចាប់ពីម៉ោង ៥:៣០ ល្ងាចពីឥឡូវនេះរហូតដល់ថ្ងៃទី២៥ ខែធ្នូ។ ពុកម៉ែបងប្អូនអាចអញ្ជើញទៅថតរូបទុកជាអនុស្សាវរីយ៍ ឬបង្ហោះនៅលើបណ្តាញសង្គមជាមួយរូបសំណាកបែបណូអែលជាច្រើន ដូចជា រូបមនុស្សព្រិល រូបស្ករគ្រាប់ រូបផ្កាយ រូបដើមឈើណូអែលកម្ពស់ ១៨ ម៉ែត្រ និងរូបស្អាតៗជាច្រើនទៀត។

ចង់អបអរឱកាសដ៏សប្បាយរីករាយនេះនៅគេហដ្ឋានមែនទេ? ពុកម៉ែបងប្អូន អាចជួបជុំនៅគេហដ្ឋានដោយកម្ម៉ង់ម្ហូបបែបណូអែលរបស់ណាហ្គាវើលដ៍ជាច្រើនជម្រើស រួមមាន សាច់មាន់ទួគីដុត សាច់ហ៊ែមប្រឡាក់ជាមួយស្ករត្នោត និងម៉ាស្តាត និងសាច់គោជាប់ឆ្អឹង តម្លៃចាប់ពី ១៥៨ ដុល្លារដែលមានបន្ថែមកូនដំឡូងឆា បន្លែ និងទឹកជ្រលក់។ សម្រាប់មុខម្ហូបបែបអាស៊ី ណាហ្គាវើលដ៍មានទាខ្វៃ និងជ្រូកខ្វៃជាមួយទឹកជ្រលក់ហយស៊ីនផ្អែម តម្លៃចាប់ពី ៣០ ដុល្លារបូកនឹងម្ហូបបន្ថែម ដូចជា កូនស្ពៃក្តោប ត្រសក់ក្នុងទឹកខ្មេះខ្ទឹមស ប៉ាវហ៊ឺ និងបាយសាច់មាន់ក្នុងឆ្នាំងដី។ សូមកម្ម៉ង់យ៉ាងហោចណាស់ 2 ថ្ងៃមុនតាមរយៈអ៊ីម៉ែល dining@nagaworld.com ឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ។

ប្រសិនបើពុកម៉ែបងប្អូនចង់ទទួលទានអាហារបែបសុភមង្គលនៅក្នុងភោជនីយដ្ឋានជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិមួយថ្ងៃមុនថ្ងៃបុណ្យណូអែល និងថ្ងៃបុណ្យណូអែល ណាហ្គាវើលដ៍អាចផ្តល់ជូនគ្រប់ជម្រើសតាមតម្រូវការ។ អាហារឈុតពេលល្ងាចរសជាតិឆ្ងាញ់ជាប់ចិត្ត មានបម្រើជូននៅភោជនីយដ្ឋានប្រណីត ដូចជាភោជនីយដ្ឋានបារាំង Le Gourmet ភោជនីយដ្ឋានអ៊ីតាលី Bistro Romano ភោជនីយដ្ឋានចិនកាតាំង Hall of Golden Chimes និងភោជនីយដ្ឋានចិន Fortune Palace តម្លៃចាប់ពី ៤៨ ដុល្លារប៉ុណ្ណោះសម្រាប់ម្នាក់ និងជម្រើសផ្សេងទៀតបូករួមនឹងការទទួលទានភេសជ្ជៈឥតកំណត់ ២ ម៉ោង។

រីឯអាហារប៊ុហ្វេពេលល្ងាចបែបណូអែលនៅថ្ងៃទី២៤ និង ២៥ ខែធ្នូ នៅភោជនីយដ្ឋាន The Pangea ឬ 2Pangea គឺជាអាហារដ៏ស័ក្តិសមឥតខ្ចោះសម្រាប់ពុកម៉ែបងប្អូនដែលមានមុខម្ហូបអន្តរជាតិបូករួមនឹងម្ហូបបែបណូអែល តម្លៃចាប់ពី ៤៥ ដុល្លារសម្រាប់ម្នាក់។ អាហារថ្ងៃត្រង់ថ្ងៃអាទិត្យបែបបារាំង និងអ៊ីតាលីដ៏ពេញនិយមនៅភោជនីយដ្ឋាន Bistro Romano និង Le Gourmet នឹងបន្តកម្មវិធីប្រូម៉ូសិនដោយបម្រើជូននៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូផងដែរ និងមានតម្លៃ ៣២ ដុល្លារសម្រាប់ម្នាក់។ ជម្រើសមួយទៀត ប៊ុហ្វេឌីមសាំពេលថ្ងៃត្រង់នៅភោជនីយដ្ឋាន Hall of Golden Chimes នឹងមានបន្ថែមម្ហូបបែបណូអែលនៅថ្ងៃទី២៤ និង ២៥ ខែធ្នូ តម្លៃ ៣៥ ដុល្លារសម្រាប់ម្នាក់។ ពុកម៉ែបងប្អូន អាចកក់ទុកមុននៅថ្ងៃនេះតាមរយៈអ៊ីម៉ែល dining@nagaworld.com ឬលេខទូរសព្ទ ០២៣ ២៦៣ ០៣១ ។

បន្ថែមទៅលើអាហារពិសេសៗ ពុកម៉ែបងប្អូនអាចរីករាយជាមួយនឹងជម្រើសភេសជ្ជៈនៅបានីយដ្ឋាន The Vimean របស់ណាហ្គាវើលដ៍ផងដែរ។ ពីឥឡូវនេះរហូតដល់ថ្ងៃទី៣១ ខែធ្នូ លោកអ្នកអាចសាកល្បងក្រេបស្រាក្រឡុកសាហ្វ្រន់២៧ ដែលច្នៃដោយអ្នកក្រឡុកជំនាញ តម្លៃ ៥ ដុល្លារក្នុងមួយកែវ។ កញ្ចប់ភេសជ្ជៈណូអែល តម្លៃ ៥៨ ដុល្លារក្នុងមួយឈុតដែលលោកអ្នកអាចរីករាយជុំគ្នា រួមមាន៖​ ស្រាវីស្គីជប៉ុន ស្រា និងស្រាសាំប៉ាញជាមួយអយស្ទ័រស្រស់ និងបាយរុំស៊ូស៊ី។

អ្វីដែលពុកម៉ែបងប្អូនប្រហែលចង់សាកល្បងផងដែរនោះ គឺនំប្រពៃណីណូអែលដែលមានដាក់លក់រៀងរាល់ថ្ងៃក្នុងខែធ្នូនៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋាន Food Pavilion ។ ត​ម្លៃចាប់ពី ៣ ដុល្លារ នំបែបណូអែលទាំងអស់ មានដូចជា៖ នំរូបមនុស្សរសជាតិខ្ញី នំផាយ នំសូឡិន នំប៉ាណេតូណេ នំផ្លែឈើ នំរូបគល់ឈើ នំស្រួយរូបដើមឈើណូអែល និងនំពិសេសៗជាច្រើនទៀត។ មានបម្រើជូនរៀងរាល់ថ្ងៃផងដែរ ពីម៉ោង ១២ ថ្ងៃត្រង់ដល់ ៥ ល្ងាចនៅ Lobby Lounge គឺអាហារសម្រន់ឈុតពេលរសៀលដែលមាននំស្នូលផ្អែម នំប្រៃ និងនំស្នូលការីរួមជាមួយតែ ឬកាហ្វេ តម្លៃ ២២ ដុល្លារប៉ុណ្ណោះ។ លោកអ្នកក៏អាចទិញស្រាសាំប៉ាញលែនសុនឡឺប៊្លែកឡាបែល តម្លៃ ៨០ ដុល្លារក្នុងមួយដប និងទទួលបានកម្មវិធីប្រូម៉ូសិន ទិញ ១ ថែម ១!

នៅចុងឆ្នាំនេះ ណាហ្គាវើលដ៍នឹងផ្តល់ជូនការសម្តែងសិល្បៈអបអរបុណ្យណូអែលនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ សម្រាប់ពុកម៉ែបងប្អូនចូលមកទស្សនា នៅម៉ោង ៦ ល្ងាចរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ ពីឥឡូវនេះរហូតដល់ថ្ងៃទី២៥ ខែធ្នូ ដែលមានការសម្តែងចម្រៀង និងរាំដោយអ្នកសិល្បៈអន្តរជាតិ ហើយកុំភ្លេចថតរូបជាមួយលោកតាណូអែល រូបខ្លាឃ្មុំ និងរូបម៉ាស់ស្កុតបន្ទាប់ពីការសម្តែង!គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រីឆ្លងឆ្នាំរបស់ណាហ្គាវើលដ៍នៅខាងមុខអគារណាហ្គាវើលដ៍ទី១ នឹងត្រូវធ្វើឡើងនៅរាត្រីឆ្លងឆ្នាំ ខណៈខាងក្នុងអគារណាហ្គាវើលដ៍ទាំងពីរ ក៏មានផ្តល់ជូនកម្មវិធីកម្សាន្តប្លែកៗដ៏សម្បូរបែបផងដែរ។ ព័ត៌មានបន្ថែម នឹងត្រូវផ្សព្វផ្សាយឆាប់ៗនេះ។​