សហរដ្ឋអាមេរិក ៖ សារព័ត៌មានរ៉យទ័ររាយការណ៍ថា គណៈកម្មការធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិកបានត្រៀមពិចារណាហាមប្រើប្រាស់កម្មវិធីល្បីឈ្មោះ គឺ TikTok នៅអាមេរិកក្នុងខែកុម្ភៈ ។ អាមេរិកមានហេតុផលថា TikTok លួចយកទិន្នន័យពីអ្នកប្រើប្រាស់នៅអាមេរិក ហើយទិន្នន័យទាំងនេះអាចធ្លាក់ទៅក្នុងដៃរបស់រដ្ឋាភិបាលចិន ធ្វើឱ្យកើតគ្រោះថ្នាក់ដល់សន្តិសុខអាមេរិក ។

នៅខែធ្នូ ឆ្នាំ២០២២ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានចេញច្បាប់ហាមមន្ត្រីរដ្ឋាភិបាលអាមេរិកដោនឡូត ឬប្រើប្រាស់កម្មវិធី TikTok ក្នុងឧបករណ៍របស់រដ្ឋាភិបាលដាច់ខាត ។Classified files from Joe Biden's VP tenure found at think tank | Joe Biden  News | Al Jazeera

កាលពីឆ្នាំ២០២០ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក៏ធ្លាប់ហាមឃាត់ពលរដ្ឋអាមេរិកប្រើប្រាស់ TikTok ផងដែរ ។ ប៉ុន្តែក្រោយមក តុលាការអាមេរិកបានសម្រេចថា ការហាមឃាត់នេះខុសច្បាប់របស់ TikTok ដូច្នេះ គេអាចប្រើប្រាស់នៅអាមេរិកបន្តទៀត ។

ហេតុនេះ ការហាមប្រើ TikTok នៅអាមេរិកមិនងាយស្រួលប៉ុន្មានទេ ព្រោះ TikTok អាចនឹងប្តឹងទៅតុលាការដើម្បីដាក់បម្រាមម្តងទៀត ។ វិធានការនេះនឹងបោះឆ្នោតនៅសភាថ្នាក់ក្រោមនៅខែកុម្ភៈ ហើយត្រូវទទួលបានសំឡេងឆ្នោតពីព្រឹទ្ធសភាចំនួន៦០សំឡេង ទើបអាចយកជាការបាន ។Tik Tok Fashion: Here's What I Learned About Style on the App. | Vogue

ទោះយ៉ាងណា បើរដ្ឋាភិបាលអាមេរិកអាចហាមឃាត់ TikTok ពិតមែននោះ នឹងធ្វើឱ្យប៉ះពាល់អាជីវកម្មរបស់ក្រុមហ៊ុន ByteDance យ៉ាងខ្លាំង ព្រោះអ្នកប្រើប្រាស់ TikTok នៅអាមេរិកមានច្រើនជាង១០០លាននាក់ឯណោះ ៕

ប្រភព ៖ BillionMoney