Home Blog Page 1933

តាលីបង់ចាប់ខ្លួនបាតុករ ដែលប្រឆាំងច្បាប់ហាមស្ត្រីចូលរៀនបន្តនៅសាកលវិទ្យាល័យ

0

បរទេស៖ ក្រុមតាលីបង់បានចាប់ខ្លួនស្ត្រី ៥ នាក់ដែលបានចូលរួមក្នុងការតវ៉ានៅក្នុងរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន ប្រឆាំងនឹងការហាមឃាត់ស្ត្រីឱ្យចូលរៀននៅសាកលវិទ្យាល័យ។

នាថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍ពីទីភ្នាក់ងារក្នុងស្រុកបានឱ្យដឹងថា មានបាតុកររាប់សិបនាក់បានធ្វើការតវ៉ា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាមួយនឹងរដ្ឋាភិបាល តាលីបង់ ដែលបានសម្រេចអនុម័តច្បាប់ហាមលែងឱ្យសិស្សស្រីចូលរៀនបន្តក្នុងសកលវិទ្យាល័យបន្តទៀត។

ក្នុងនោះរូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបង្ហាញពីស្ត្រីជនជាតិអាហ្វហ្គានីស្ថានប្រហែល ២០ នាក់ដែលស្លៀកពាក់ហ៊ីយ៉ាបកំពុងដើរតាមដងផ្លូវនៃទីក្រុងកាប៊ុល កាន់ស្លាកសញ្ញា និងស្រែកពាក្យស្លោកបង្ហាញពីអារម្មណ៍ប្រឆាំងនឹងការអនុម័តនេះ។

ដំបូងឡើយ ក្រុមនេះគ្រោងនឹងប្រមូលផ្តុំនៅមុខសាកលវិទ្យាល័យកាប៊ុល ដែលជាស្ថាប័នអប់រំធំជាងគេ និងមានកិត្យានុភាពបំផុតរបស់ប្រទេស ប៉ុន្តែត្រូវបានផ្លាស់ប្តូរទីតាំងរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរបានបញ្ជូនបុគ្គលិកសន្តិសុខជាច្រើននៅទីនោះ។

ទោះជាយ៉ាងណាស្ត្រីជាច្រើននាក់ដែលចូលរួមក្នុងការតវ៉ាបាននិយាយដូច្នេះថា ពួកគេត្រូវបានមន្ត្រី តាលីបង់វាយដំ ខ្លះត្រូវបានចាប់ខ្លួន ហើយស្ត្រីអ្នកតវ៉ាម្នាក់ដែលមិនស្គាល់អត្តសញ្ញាណបាននិយាយ ថា នាងត្រូវបានគេវាយដំយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែអាចគេចពីការឃុំខ្លួនបាន ស្របពេលដែលអ្នកតវ៉ាម្នាក់ទៀត បានប្រាប់ថាខ្លួនត្រូវបានពួកគេដោះលែង ប៉ុន្តែមនុស្សជាច្រើនផ្សេងទៀតត្រូវបានជាប់ឃុំឃាំង។

គួរបញ្ជាក់ថាសិទ្ធស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថានត្រូវបានរឹតបណ្ដឹងជាខ្លាំងបន្ទាប់ពីរដ្ឋាភិបាលតាលីបង់ឡើងកាន់អំណាចក្នុងឆ្នាំ២០២១៕ ប្រភព៖ Thairath

 

ថ្ងៃចុងក្រោយនៃ២០២២ ភ័ព្វសំណាងរបស់អ្នកកើតឆ្នាំទាំង៣ឡើងខ្ពស់ត្រដែត

0

យោង​តាម​ហោរាសាស្រ្ត នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​២០២២ ​គឺ​ជា​ពេល​វេលា​ល្អ​បំផុត​សម្រាប់​​អ្នក​​កើត​ឆ្នាំ​ទាំង​នេះ។

១. ឆ្នាំ​ម្សាញ់

នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២២ ពេល​ដែល​ព្រះ​អាទិត្យ​ចាប់​ផ្តើម​រះ សំណាង​របស់​អ្នក​កើត​ឆ្នាំ​ម្សាញ់​នឹង​ល្អ​ប្រសើរ​ខ្លាំង។ ភាព​ផ្លាស់​ប្តូរ​នឹង​លេច​ឡើង ​ឲ្យ​តែ​គែ​ធ្វើ​អ្វី​តែង​តែ​ជោគជ័យ​និង​រលូន​ទៅ​មុខ​ដោយ​គ្មាន​ការ​លំបាក​និង​ត្រូវ​បាន​អ្នក​ដទៃ​ជ្រោម​ជ្រែង​ផង​ដែរ។ ​សម្រាប់​អ្នក​កើត​ឆ្នាំ​ពស់ ​មិន​ថា​គេ​​នៅ​​ទីណា ​​មនុស្ស​ជា​ច្រើន​តែង​ស្រមៃ​ចង់​បាន​រូប​គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzZvVpXAqWfZGm1l2TQ3DLVhYqdcJQFEjN_jfy_wq5fOEUuFsRU_wO2fjigWDJsXs7Z2yqbTSIfKejzpowvybuj7Y64Vw9-bfBLcs6oiG3N4kb2iH_BY1mbhWAWyqEE7HvsB09-tSKRKIF9JLIMSMZ340t1m0npvmCSBHcC05tTQPeK23JUOSdJqEQ/s940/photo_2022-12-23_09-12-43.jpg

​២. ឆ្នាំ​ខាល

​ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២២ នៅ​ពេល​ព្រះ​អាទិត្យ​រះ ​ភ័ព្វ​សំណាង​របស់​តារានិករ​នេះ​នឹង​​កើន​ឡើងរះ​ចិញ្ចាច​​យ៉ាង​អស្ចារ្យ។ ​គេ​នឹងរក​ឃើញ​គុណភាព​ជីវិត​របស់​គេ​ប្រសើរ​ជាង​មុន ព្រម​ទាំង​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សរសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnLbC_OgdZLFvsUfePUnkROERvOlHZue0vA4EF3gFBDESMWDGLrujqmg3ksp--xHpQytbCfo8zaNZ72s8JzMlLW8OLVe-05g8IOyDzWI3dmvMKyCN420h9m4wxlLWRs1PNX2QCRM370d9lRhSlKxOBp3HD8Zn1_PICjiCz88qFBBTqZ5lnBv5vdmG3/s940/photo_2022-12-23_09-12-44.jpg

៣. ឆ្នាំ​មមែ

ថ្ងៃ​ចុង​ក្រោយ​នៃ​ឆ្នាំ ២០២២ ​​គ្រាន់​តែ​ព្រះ​អាទិត្យ​រះ​ភ្លាម ​ភ័ព្វ​សំណាង​របស់​អ្នក​កើត​ឆ្នាំ​មមែ​នឹង​ប្រែ​ជា​រុង​រឿង។ ​ពួក​គេ​នឹង​​ឆ្ពោះ​ទៅ​មុខ​មួយ​ជំហាន​ទៀត​​សម្រាប់​គោល​ដៅ​ដែល​គេ​បាន​កំណត់ សក្តិសម​នឹង​អ្វី​ដែល​គេ​បាន​ខំ​ប្រឹង​កន្លង​មក។ ​មនុស្ស​ដែល​កើត​ឆ្នាំ​ពពែ ​មាន​ថាមពល​ដ៏​អស្ចារ្យ​ សម្ងំ​ធ្វើការ​យ៉ាង​ស្ងប់ស្ងាត់​ហើយ​​ភាគ​ច្រើន​សមិទ្ធិផល​ដែ​ល​ទទួល​បាន​ល្អ​ពិសេសៗ៕​​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPgzbb0EkaTZnoIxcbHbi92_qlEigvqhgWlAIWrWfm5q34iUhEhILOLTelh7Y3_f0S7Ei96CxmJZu-Dcv9XS411wZRR8JNJ96iIEfRuQeAlSSyE1YKe_BI1whg18_uIWuYZsBZsZ0pSQn6qhT5iLwXLhoofID3k1LMWnbaIIVSADUm98qP9fwQe9YF/s940/photo_2022-12-23_09-12-45.jpg

លោក សុខ ទូច រំពឹងថាចិននឹងជួយកម្ពុជា ស្តារ និងជីកព្រែកភ្ជាប់ពីទន្លេទៅសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក

0

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានប​ង្ហាញក្តីរំពឹងថា រដ្ឋាភិបាលចិននឹងជួយស្តារ ក៏ដូចជាជីកព្រែក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹក។

ថ្លែងក្នុងពិធីបិទវេទិកាវិទ្យាសាស្ត្រស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» នាព្រលប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត សុខ ទូច បានលើកឡើងដូច្នេះថា៖ «បើយើងចង់ទៅសមុទ្រយើងត្រូវជីកប្រឡាយ ហើយសង្ឃឹមថា មិត្តចិននឹងជួយសហការជីកព្រែក»

លោក​បណ្ឌិតបានបន្តថា សម្រាប់ការរៀបចំផែនការស្ដារផ្លូវទឹក និងការសាងសង់ផែរណបរបស់កម្ពុជា គឺជាទិសដៅមួយដែលមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យចម្ងាយដឹកជញ្ជូនពីគ្រប់ផ្លូវទន្លេ ទៅកាន់សមុទ្រកម្ពុជាកាន់តែខ្លី កាត់បន្ថយពេលវេលា និងចម្ងាយដឹកជញ្ជូន ចំណេញថវិកា ក្នុងការដឹកជញ្ជូន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងសម្ពាធនៃការប្រើប្រាស់ផ្លូវ ព្រមទាំងបង្កើនសកម្មភាពដឹកជញ្ជូន តាមផ្លូវទឹកកាន់តែច្រើនផងដែរ។

«យើងនាំតាមផ្លូវគោក គឺមានតម្លៃខ្ពស់ណាស់ តែបើយើងនាំតាមផ្លូវទឹករឹតតែថោក យើងដឹងហើយ១០០ឡាន ស្មើនឹងមួយទូរទេះភ្លើង ១០រទេះភ្លើង បាន១នាវា ដូច្នេះ មាននាវាដឹកនាំទំនិញ ធ្វើឱ្យតម្លៃកាន់តែថោក នឹងធ្វើទំនិញកាន់តែងាយស្រួលប្រកួតប្រជែង»។

បណ្ឌិត សុខ ទូច បានថ្លែងថា កម្ពុជា និងចិន កំពុងមានទំនាក់ទំនងជាមួយគ្នាលើ៥ចំណុចធំៗ តាំងពីអតីត បច្ចុប្បន្ន រហូតដល់អនាគត ក្នុងនោះមានប្រវត្តិសាស្ត្រ សេដ្ឋកិច្ច វប្បធម៌ បរិស្ថាន និងពេលទៅថ្ងៃអនាគត។

ក្នុងចំណោមទាំង ៥ចំណុចនេះ គឺផ្នែកសេដ្ឋកិច្ច ដោយចិនបានជួយធ្វើឲ្យកម្ពុជាឱ្យមានការរីកចម្រើនផងដែរ តាមរយៈការវិនិយោគមកលើវិស័យផ្សេងៗ ហើយបានធ្វើឱ្យតម្លៃអចលនទ្រព្យនៅកម្ពុជា មានការកើនឡើង។ លោកបណ្ឌិតសង្ឃឹមថា នៅពេលចប់កូវីដ-១៩ វិនិយោគគិនចិន នឹងមកបណ្ដាក់ទុកវិនិយោគនៅកម្ពុជាច្រើនឡើងបន្ថែមទៀត។

សូមជម្រាបថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាពីការស្ដារផ្លូវទឹក នៅតាមទន្លេបាសាក់ ពីព្រែកអំបិល ទៅខេត្តតាកែ, ខេត្តកំពត និងខេត្តកែប មានចម្ងាយ១៦៨គីឡូម៉ែត្រ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងនឹងជីកព្រែកថ្មីសុទ្ធសាធប្រវែងចន្លោះ ៥-៧គីឡូម៉ែត្រ តភ្ជាប់គ្នារវាងទន្លេ និងសមុទ្រ ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកពីទន្លេទៅកំពង់ផែសមុទ្រកែប។

អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសិក្សាមួយជំហានហើយ ជុំវិញដំណើរការនេះ ដោយលទ្ធផលបញ្ជាក់ថា ក្នុងចម្ងាយផ្លូវទឹក ១៦៨គីឡូម៉ែត្រ ពីព្រែកអំបិលទៅតាកែវ និងភ្ជាប់ទៅកំពង់ផែកែប ស្មើនឹង ៦៨ភាគរយ គឺជាទន្លេដែលមានស្រាប់ និងជាង ២០ភាគរយ គឺជាប្រព័ន្ធធារាសាស្រ្ត ដែលត្រូវស្តារ និងពង្រីកបន្ថែម។

បច្ចុប្បន្ននេះ កម្ពុជា កំពុងមានការរីកម្រើនជាលំដាប់លើវិស័យដឹកជញ្ជូនទាំងផ្លូវគោក និងផ្លូវទឹក។ រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានពង្រីកសក្តានុពលវិស័យដឹកជញ្ជូនតាមផ្លូវទឹក ឱ្យកាន់តែទូលំទូលាយ ដើម្បីជាផ្នែកមួយជួយដល់កំណើនសេដ្ឋកិច្ចជាតិ៕

ទៅដល់ខេត្តកំពត កុំភ្លេចទៅលេងកោះស្មៅ តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយមិនសូវមានអ្នកស្គាល់!

0

កោះស្មៅគឺគ្រាន់តែជាឈ្មោះទីកន្លែងមួយប៉ុណ្ណោះដែលស្ថិតនៅក្នុងក្រុងកំពតក្បែរស្រែអំបិល តែវាមិនមែនជាកោះទេ។ ដើម្បីទៅដល់ទីនោះលោកអ្នកគ្រាន់តែធ្វើដំណើរតាមបណ្ដោយផ្លូវដងព្រែកឆ្ពោះទៅកាន់ភូមិកំពង់កណ្តាលទៅត្រង់ នោះលោកអ្នកនឹងទៅដល់កោះស្មៅ។កោះស្មៅ – ព្រះរាជាណាចក្រកម្ពុជា

នៅតាមផ្លូវលោកអ្នកនឹងឆ្លងកាត់ភូមិខ្មែរឥស្លាម ភូមិនេសាទ​ និងជាពិសេសផ្ទះលំហែតាមមាត់ទឹកជាច្រើន។ ថ្វីត្បិតតែទីនោះស្ថិតនៅឆ្ងាយពីក្រុងបន្តិចមែន ប៉ុន្តែវាជាកន្លែងដែលល្អមួយសម្រាប់អ្នកដែលចូលចិត្តថតរូប លំហែកាយ ស្រូបយកខ្យល់អាកាសបរិសុទ្ធ អង្គុយគយគន់ថ្ងៃលិច មើលសកម្មភាពអ្នកនេសាទចេញទៅសមុទ្រនាល្ងាចចន្លោះម៉ោង៤-៥ និងទេសភាពស្រស់ស្អាតនៃស្រែអំបិល ហើយអ្នកកំពតមួយចំនួនក៏ចូលចិត្តជិះកង់ទៅទីនោះដើម្បីធ្វើលំហាត់ប្រាណផងដែរ៕កោះស្មៅ – ព្រះរាជាណាចក្រកម្ពុជា

រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 រូបរាងថ្មីទាំងស្រុង ត្រូវបានដាក់សម្ពោធជាផ្លូវការនៅប្រទេសកម្ពុជា

0

​[ភ្នំពេញ – ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២] ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ​ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 3,500 នាក់។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖ “ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្រៃលែងដែលទីបំផុតយើងបាននាំយកនូវរថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះមកដល់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាហើយ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់អតិថិជន Ford គ្រប់រូបដែលបានធ្វើការអត់ធ្មត់និង ទន្ទឹងរងចាំអស់រយៈពេលជាច្រើនខែ ដើម្បីក្លាយជាម្ចាស់រថយន្តទំនើបនេះ​ ។​ រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ​ ត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ដែលមានភាពទំនើប ប្រណិតភាព ផាសុខភាព ងាយស្រួលក្នុងការបើកបរ។ លើសពីនេះទៅទៀត យើងក៏សង្ឃឹមយ៉ាងមុតមាំថា Ford Territory ស៊េរីឆ្នាំ 2023 នឹងមានវត្តមាននៅលើដងផ្លូវក្នុងពេលឆាប់ៗនេះ ហើយនឹងទទួលបាននូវការពេញចិត្ត ក៏ដូចជាការគាំទ្រពីសំណាក់អតិថិជនផងដែរ ។​ ”

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmba6Q5v_AQLgyJlDxQQPBr0mYojTkSq3qsvp74H20-nUc5NSuvgvBb3ZMdr6B0S_38prvUSUOWsMiGDwscjfIzKXV-W6TVSYAPEfE7BR-pP3MbOwRtfMBYgZ7SMxIVTP1ZxMryjA_MaMP2SsZ-tWVt7jTrr5BLUqPMM_TI7PBIjpPaEXkQVfPFoTc/s4032/IMG_5033.JPGកម្មវិធីសម្ពោធជាផ្លូវការ និងការបើកបរសាកល្បងនៃ រថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីឲ្យអតិថិជនយល់ជ្រាបកាន់តែច្បាស់ពីវត្តមាននៃកំពូលរថយន្តអេសយូវី SUV មួយនេះជាមួយនឹងរូបរាងថ្មីទាំងស្រុង និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេស​Ford ដើម្បីសាកល្បងនូវមុខងារដ៏ថ្មីស្រឡាង ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghl4ynCwm1HCCSZCLnJDy6mfNfIJQ6ezM467WG12rEfA76UCGjUYXGamlUSPvzoUoGfVD8jKGp6UUnX9chtvWkt3F0276IXwzKQXZ2eI2Fvkj_63vzRM5OmHbXANVhQc_U3xJ-WYpVWiuaZOu65jCLB1BptFx_GIP29Kv_VGg0ASwCgxaK-NVtnrm1/s4032/IMG_5008.JPGកាន់តែពិសេសនោះគឺ ផ្នែកខាងក្រៅនៃរថយន្ត Ford Territory ស៊េរីឆ្នាំ 2023 នេះ ត្រូវបានរចនា​រូបរាងថ្មីទាំងស្រុង ជាមួយនឹងចង្កៀងមុខដែលមានភ្លើងបំភ្លឺពេលថ្ងៃ  អំពូលកាត់អ័ព្ទ និងចង្កៀងខាងមុខជាប្រភេទ LED បិទនិងបើកហ្វាកូដដោយស្វ័យប្រវត្ត ជាមួយមុខងារ (Follow Me Home)  ចង្កៀងក្រោយជាប្រភេទ LED បែប 3D ដែលមានពន្លឺភ្លឺច្បាស់ល្អ។​ មិនតែប៉ុណ្ណោះ Ford Territory ស៊េរីឆ្នាំ 2023 នេះ ក៏មានបំពាក់នូវ សែនសឺចំនួន ១២គ្រាប់ជុំវិញរថយន្ត ផ្លឹតទឹកអូតូ និង កញ្ចក់ក្តោបអូតូ​ ដែលជួយអោយការបើកបរកាន់តែមានភាពឆ្លាតវៃ។

ចំណែកឯផ្នែកខាងក្នុងនៃរថយន្តនេះវិញ ត្រូវបានរចនាម៉ូដប្រណិត ធំទូលាយ ប្រកបដោយផាសុខភាព ដែលមានដូចជា៖

  • កៅអីបែបប្រណិតដែលបានបំពាក់នូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ
  • ដំបូលកញ្ចក់ធំអាច បិទ​និងបើកបាន និងពោងសុវត្ថិភាពជុំវិញរថយន្ត
  • រថយន្តនេះក៏បានបំពាក់នូវកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 3​ អ៊ីញ
  • អេក្រង់ Touch Screen កណ្តាលទំហំ 12 អ៊ីញ ជាមួយប្រព័ន្ធ Wireless Apple CarPlay និង Android Auto
  • ចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចធ្វើការដោយស្វ័យប្រវត្ត
  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចស៊េរីថ្មី
  • ប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ (Wireless Charging)
  • ចង្កូតអេឡិចត្រូនិច (EPAS) ធូរងារស្រួលពេលបើកបរ
  • ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត
  • ប្រព័ន្ធចុចបញ្ឆេះរថយន្ត (Smart key)
  • កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)

ជាពិសេសនោះគឺអតិថិជននឹងពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីនថ្មីនៃរថយន្ត Ford​ Territory ស៊េរីថ្មីឆ្នាំ 2023 ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង 1.5L EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 163 PS និងកម្លាំងរមួលកង់រហូតដល់ទៅ 250Nm និងប្រអប់លេខស្វ័យប្រវត្ត 7 វគ្គ ដែលផ្តល់នូវសន្ទុះខ្លាំងក្នុងការបើកបរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW6CnOg7cUhacXFkaC1XiuIjRzKpfHHi1CDA74tCin1b360Dlq0BKHop5hO-TMoLSlnCA2iIvxSd52ljiuBbnfGrDL2tfnBrjJ5sbRV2pB4E63HOHqm7yBAUI852OW_M_-YdoGfUUPm5Nj7awWJOT5MgkRr3Br1mCBuBkB86oD-UlhTO1jQIra5MCi/s4032/IMG_5021.JPGមិនតែប៉ុណ្ណោះនៅមានមុខងារប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖​​

  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
  • ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
  • ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត
  • អ្វីដែលអតិថិជននឹងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រព័ន្ធបើក និងបិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រាន់តែគ្រវាសជើង
  • អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត និងមានប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត ជាមួយនឹងអេក្រង់ Touchscreen 12 អ៊ីញ ។

រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ 6 ជម្រើសរួមមាន៖ ពណ៌ក្រហម ខៀវ ខ្មៅ ទឹកមាស សូកូឡា និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែ $48,900 ដុល្លាតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2023 នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖

  • អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
  • អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999 | 011 255 229
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ​ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
  • អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ​ 7 ភូមិបឹងស្នាយ សង្កាត់សំបួមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNWzZlRVuFDQyqxzk3qdkZczwQa4GYrjlanFW5EKq0EWHaVEpOezkb-GpnRCFP3JCppnosIT9PRT0NqXTAdXnHd4ybwpJV3LMbtr7m2Fp6We7AWg-KRsANkS2cjdJvCMU9cuiTAlazDYdtBPuu6a5Ird4mHgJ8ZlD5XkgtuviPVf43U8lZ6kHlY_uH/s4032/IMG_5044.JPG

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

មហាអំណាចលោកខាងលិច ថា៖ រុស្ស៊ី ចាប់ផ្ដើមអស់សង្ឃឹម រត់ទៅពឹងកូរ៉េខាងជើងឲ្យជួយ

0

រដ្ឋធានីវ៉ាស៊ីនតោន៖ បណ្ដាញចារកម្មរបស់សហរដ្ឋអាមេរិក និង មន្រ្ដីជាន់ខ្ពស់របស់ចក្រភពអង់គ្លេស បានអះអាង ថា ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី គាំទ្រដោយវិមានក្រឹមឡាំង បានទិញគ្រឿងយុទ្ធោបករណ៍ ពីប្រទេសកូរ៉េខាងជើង ហើយនេះជាសញ្ញាមួយ បង្ហាញអំពីការអស់សង្ឃឹមរបស់លោក ពូទីន នៅក្នុងការងាកទៅរកជំនួយ ពីប្រទេសកុម្មុយនិស្ដឯកោមួយនេះ ដែលប្រឆាំងនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

ទីភ្នាក់ងារសារព័ត៌មានរបស់អាល្លឺម៉ង់ DW បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៣ ខែធ្នូ ថា ការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានរកឃើញ ថា កូរ៉េខាងជើង បានផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដោយបានបញ្ជូនគ្រឿងសព្វាវុធ ទៅឲ្យក្រុមទាហានស៊ីឈ្នួលរបស់រុស្ស៊ី ឈ្មោះ Wagner (វ៉ាគន័រ) ដែលមានកម្លាំងទាហានប្រមាណ ៥០ ០០០នាក់ កំពុងតែប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។

ក្រុងវ៉ាស៊ីនតោន បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា កូរ៉េខាងជើង បានសម្រេចដឹកជញ្ជូនគ្រឿងសព្វាវុធយ៉ាងច្រើន បញ្ជូនទៅឲ្យក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner Group រួមមាន គ្រាប់រ៉ុក្កែត និង មីស៊ីល …ជាដើម។ ការវាយតម្លៃផ្នែកចារកម្មចុងក្រោយរបស់សហរដ្ឋអាមេរិក បានកើតឡើង ចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ថា ក្រុមហ៊ុនទាហានស៊ីឈ្នួលឯកជនដ៏ល្បីល្បាញរបស់រុស្ស៊ី មួយនេះ បាន និង កំពុងតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសង្គ្រាមរបស់ក្រុងម៉ូស្គូ ប្រឆាំងងនឹងអ៊ុយក្រែន។What's really behind Kim Jong Un's meeting with Putin?

លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិ ប្រចាំនៅសេតវិមាន បានបញ្ជាក់ ថា «យើងវាយតម្លៃឃើញ ថា ចំនួនគ្រឿងសឹកមួយចំនួន ត្រូវបានបញ្ជូនចេញពីប្រទេសកូរ៉េខាងជើង យកទៅផ្គត់ផ្គង់ដល់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ដែលកំពុងតែប្រយុទ្ធជាមួយនឹងកងទ័ពអ៊ុយក្រែន។ ប៉ុន្ដែសកម្មភាពបែបនេះ នឹងមិនធ្វើឲ្យមានការផ្លាស់ប្តូរស្ថានការណ៍ នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែ នោះឡើយ។

អ្នកនាំពាក្យ រូបនេះ បានបន្ថែម ថា ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានកំណត់ ថា កូរ៉េខាងជើង បានសម្រេចបញ្ជូនគ្រឿងសព្វាវុធ ជាលើកដំបូង កាលពីខែមុន ដោយកត់សម្គាល់ឃើញ ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភ អំពីផែនការរបស់កូរ៉េខាងជើង នៅក្នុងការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍បន្ថែមទៀត។How US Patriot missile systems could impact the Russia-Ukraine war | The  Hill

ស្របគ្នានេះដែរ លោក ជេមស៍ ក្លេវើរលី (James Cleverly) រដ្ឋមន្រ្ដី ក្រសួងការបរទេសចក្រភពអង់គ្លេស បានថ្កោលទោសដល់ប្រទេសកូរ៉េខាងជើង ចំពោះការផ្គត់ផ្គង់គ្រឿងសឹក ទៅឲ្យរុស្ស៊ី។ លោករដ្ឋមន្រ្ដី បានអះអាង ថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន កំពុងតែងាក ទៅរកជំនួយ ពីប្រទេសកូរ៉េខាងជើង។ សកម្មភាពបែបនេះ ជាសញ្ញាមួយ បង្ហាញអំពីការអស់សង្ឃឹម និង ភាពឯកោរបស់រុស្ស៊ី។

ទោះជាយ៉ាងណា ក្រសួងការបរទេសកូរ៉េខាងជើង បានចេញមុខ មកអះអាង ថា ក្រុងព្យុងយ៉ាង មិនបានផ្គត់ផ្គង់ ឬ លក់គ្រឿងសព្វាវុធណាមួយ បញ្ជូនទៅឲ្យក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី នោះឡើយ។ កូរ៉េខាងជើង សូមបដិសេធនូវសេចក្ដីរាយការណ៍ ដោយគ្មានមូលដ្ឋានច្បាស់លាស់ទាំងនេះ។Ukraine war: Russia launches 'massive strikes' to keep Kyiv's progress in  check | Euronews

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋ កូរ៉េខាងជើង KCNA បានរាយការណ៍ ថា សាធារណរដ្ឋប្រជាមានិតកូរ៉េ នៅតែមិនមានការផ្លាស់ប្ដូរនូវគោលជំហររបស់ខ្លួន លើបញ្ហាប្រតិបត្តិការគ្រឿងសព្វាវុធ រវាងកូរ៉េខាងជើង និង រុស្ស៊ី។

អ្នកនាំពាក្យ ក្រសួងការបរទេសកូរ៉េខាងជើង បានអះអាង ថា កូរ៉េខាងជើង មិនបានលក់គ្រឿងសព្វាវុធ ទៅឲ្យរុស្ស៊ី នោះឡើយ។ បញ្ហានេះ មានតែសហរដ្ឋអាមេរិក ប៉ុណ្ណោះ កំពុងតែបញ្ជូនអាវុធ ទៅបង្ហូរឈាម និង បំផ្លិចបំផ្លាញ នៅក្នុងប្រទេសអ៊ុយក្រែន។

លោក ចន ឃើរប៊ី បានអះអាងទៀត ថា ក្រុមចារកម្មសហរដ្ឋអាមេរិក បានរកឃើញ ថា ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner មានកម្លាំងទ័ព ប្រហែល ៥០ ០០០នាក់ កំពុងតែប្រយុទ្ធ នៅលើសមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន។ ក្រុមហ៊ុនមួយនេះ ត្រូវបានគ្រប់គ្រង ដោយមនុស្សដ៏ជិតស្និទ្ធជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ហើយពួកគេកំពុងតែចំណាយលុយ ប្រហែល១០០លានដុល្លារ នៅក្នុង១ខែៗ សម្រាប់ការចូលរួមធ្វើសង្គ្រាមនេះ៕

សហរដ្ឋអាមេរិកព្រមានប្រជាជនឱ្យប្រុងប្រយ័ត្នសីតុណ្ហភាព -៤៥ អង្សាសេខណៈមានព្យុះព្រិលធ្ង.ន់.ធ្ង.រ

0

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបានសម្រេចលុបចោលជើងហោះហើរជាង ៣,០០០ រួចហើយកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រនេះ ពីឥទ្ធិពលនៃព្យុះនៃរដូវរងា ដែលនឹងធ្វើឱ្យប្រជាជនអាមេរិកស្ទើរតែទាំងអស់ប្រឈមមុខនឹងអាកាសធាតុត្រជាក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំ ជាមួយនឹងសីតុណ្ហភាព -៤៥ អង្សាសេនាឱកាសបុណ្យណូអែលខាងមុខ។

នាថ្ងៃទី២៣ ​ខែធ្នូ ឆ្នាំ២០២២ របាយការណ៍ពីសារព័ត៌មាន CNN បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍នៅសហរដ្ឋអាមេរិកបានលុបចោលជើងហោះហើរជាង ២,០០០ នៅទូទាំងប្រទេសគិតត្រឹមថ្ងៃ ទី ២២ ខែធ្នូ នេះ ហើយបានសម្រេចលុបចោលជើងហោះហើរជាង ១,០០០ បន្ថែមនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីមានព្យុះរដូវរងាបាននាំមកនូវភ្លៀង ព្រិល និងខ្យល់បក់យ៉ាងខ្លាំង ហើយបានបង្វែរជើងហោះហើរជាង ៥,៣០០ ។

ជាមួយគ្នានោះរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិយាយថា យន្តហោះកំពុងចាកចេញពីអាកាសយានដ្ឋានមួយចំនួន ត្រូវបានចាត់ដំណោះស្រាយ ដោយយកទឹកកកចេញ ដើម្បីធ្វើ ដំណើរដោយសុវត្ថិភាពខណៈ ព្រលានធំៗទាំងបី ក្នុងរដ្ឋញូវយ៉កត្រូវបានគេព្រមានអ្នកធ្វើដំណើរថាព្យុះទឹកកកក្នុងរដូវរងាអាចប៉ះពាល់ដល់ការធ្វើដំណើររបស់ពួកគេ។

ទោះជាយ៉ាងណាសេវាអាកាសធាតុជាតិសហរដ្ឋអាមេរិក បានព្រមានប្រជាជននៅសហរដ្ឋអាមេរិកទាំងអស់ថា នឹងប្រឈមមុខជាមួយនឹងរដូវបុណ្យណូអែលដ៏ត្រជាក់បំផុតក្នុងរយៈពេល ៤០ ឆ្នាំ ហើយប្រជាជននៅសហរដ្ឋអាមេរិកគួរតែត្រៀមខ្លួនដើម្បីប្រឈមមុខនឹងសីតុណ្ហភាពត្រជាក់ក្រោមសូន្យ ដោយតំបន់ខ្លះអាចមានសីតុណ្ហភាព -៤៥ អង្សាសេ ដែលអាចបង្កគ្រោះថ្នាក់ដល់ស្បែក និងសុខភាពអ្នកជំងឺ និងមនុស្សចាស់៕ ប្រភព៖ Thairath

 

 

អភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្ដល់រង្វាន់ម៉ូតូថ្មី ១គ្រឿង ដល់សិស្សប្រឡងជាប់បាក់ឌុបនិទ្ទេស A

0

ភ្នំពេញ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញកាត់កញ្ចប់លទ្ធផលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាល័យកំពង់ស្ពឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjylnr0fu3dClfsxRgEYU9u4Ef7e8XgmTwCYjFgS3TQzUrCm8NH1zTuSmYagVEEKoMOPpIvb02uUYTd5aiLNoLwdqmKvDJXjcmDyDmRuou8A9BjXVjJFTdzhpLGCE9_XRde0x1G_yY65CL6zGqVVNyc0gsjjTNFCMh_MfKK4wrIUEYAr-QhPtg1N3zj/s1280/photo_2022-12-23_10-57-13.jpg

សូមបញ្ជាក់ផងដែរថា ចំពោះបេក្ខជនប្រឡងមានចំនួន ៤.១០២នាក់ ស្រី ២.២៦៤នាក់ បេក្ខជនទទួលបាននិទ្ទេសA ចំនួន ២២នាក់ ស្រី ១៦នាក់ និទ្ទេសB ចំនួន ២១៧នាក់ ស្រី ១៣៨នាក់ និទ្ទេសC ចំនួន ៧៨២នាក់ ស្រី ៥០២នាក់ និទ្ទេសD ចំនួន ១.២៤៤នាក់ ស្រី ៧៥៤នាក់ និងនិទ្ទេសE ចំនួន ១.២២៦នាក់ ស្រី ៦២៧នាក់ ។

លោក វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ ក៏បានប្រកាសផ្ដល់ជូនរង្វាន់ម៉ូតូថ្មីម្នាក់មួយ១គ្រឿង( HONDA BEAT )ជូនដល់សិស្ស និទ្ទេស A ២២រូប ដើម្បីជាការលើកទឹកចិត្តផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEi6ZWHD3oXk_b6anJoc4IFUef-p6kyFVqC7uRI3q1bzDHhFtP8nRoxMhWGCv1n9jnXC6EdGvBlAb5qtbaQ7xkuheMZOT67aZFCQahhI2hoVZePSXvpW9NnnfT1aobHcQ9OaicwbLElaA-mvg0a52Csp71rwxPY5PKS9YnR7LHzxWLpX7fyVWr6Z1W/s1280/photo_2022-12-23_10-57-05.jpg

រដ្ឋាភិបាល នឹងសាងសង់ស្ពាន ផ្លូវ ផ្លូវដែក​ល្បឿនដើម្បីជំរុញកំណើនសេដ្ឋកិច្ច

0

ភ្នំពេញ៖ រាជរដ្ឋាភិបាល មានតម្រូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តបន្ថែមទៀត មានផ្លូវ​ ស្ពាន ផ្លូវល្បឿនលឿន និងរថភ្លើងល្បឿនលឿន ដើម្បីបម្រើដល់ការដឹកជញ្ជូន គាំទ្រដល់ការជំរុញកំណើនសេដ្ឋកិច្ច ទូទាំងប្រទេស កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលដល់ប្រជាជន។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីគម្រោងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងទំនើបកម្ម​ផ្លូវនានាក្នុងពេលបន្តបន្ទាប់រួមមាន៖ ការស្ថាបនាស្ពាន, គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, គម្រោងផ្លូវដែកល្បឿនលឿនទៅកាន់ព្រំដែនថៃ និងគម្រោងផ្លូវដែកក្រោមដី ឬលើអាកាសផងដែរ។

សម្តេចតេជោ មានប្រសាសន៍ថា៖ “យើងត្រូវខិតខំធ្វើ តភ្ជាប់ផ្ទៃក្នុង ឱ្យរឹងមាំ ដើម្បីបម្រើឱ្យការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ដោះស្រាយបញ្ហានេះបាន គឺយើងអាចកាត់បន្ថយការលំបាករបស់ប្រជាជន ហើយការលំបាករបស់ប្រជាជននោះហើយ គឺយើងកាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនរបស់យើង”។​
បើតាមសម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកំពុងតែសិក្សាដើម្បធ្វើផ្លូវសម្រាប់ការតភ្ជាប់រវាងបាត់ដំបងជាមួយនឹងខេត្តសៀមរាប ផ្លូវល្បឿនលឿនរវាងភ្នំពេញនិងខេត្តសៀមរាប និងផ្លូវដែកល្បឿនលឿន ភ្ជាប់ទីក្រុងភ្នំពេញ មកខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅព្រំដែនថៃ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាន៍ថា៖ “បើសិនយើងសម្រេចចិត្តនឹងធ្វើ ចំណាយពេលវេលា មិនយូរទេ ដោយសារតែយើងមានផ្លូវដែកចាស់រួចស្រេច ហើយផ្លូវដែកចាស់នេះ មិនអាចបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចបានទេ។ ហើយយើងអាចមានផ្លូវដែកល្បឿនលឿននៅកន្លែងដទៃទៀត”។

ជាមួយគ្នានេះដែរ សម្តេចតេជោបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាល ទោះជាត្រូវប្រឈមមុខនឹងបញ្ហាកូវីដ-១៩ក៏ដោយ នៅតែប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ៕

កុំថាឡើយមនុស្ស សូម្បីតែ Avatar ក៏ប៉ូលិសចាប់ដែរ ឱ្យតែខុសច្បាប់ចរាចរណ៍

0

ប្រទេសថៃ៖ ក្លាយជារឿងដ៏គួរឱ្យចាប់អារម្មណ៍ និងពិតជាទប់សំណើចមិនជាប់ ក្រោយពីមហាជនបានឃើញនូវរូបភាពនៃក្រុមប៉ូលិសធ្វើការឃាត់ខ្លួនបុរសម្នាក់ស្លៀកពាក់រូបរាងជា Avatar ជិះម៉ូតូតែមិនមានមួកការពារសុវត្ថិភាព។

កាលពីពេលថ្មីៗកន្លងទៅនេះមហាជនច្បាស់ជាបានជ្រាបរួចមកហើយជាមួយនឹងខ្សែរភាពយន្ត Avatar ភាគ ២ដ៏ល្បី និងកំពុងតែចាក់បញ្ជាំងនូវគ្រប់រោងកុនក្នុងបណ្ដាប្រទេសមួយចំនួន រហូតមានមនុស្សម្នាមួយចំនួនតូចបានស្លៀកពាក់ដូចជាតួអង្គ Avatar ក្នុងរឿងដើម្បីបង្ហាញចូលទៅក្នុងបណ្ដាញសង្គម ព្រោះតែទំហំនៃការគាំទ្រ និងពេញចិត្តជាមួយនឹងរឿងប្រភេទនេះ។

ទោះជាយ៉ាងណាក្រឡេកទៅកាន់ប្រទេសថៃវិញ ស្រាប់តែមានបុរសម្នាក់​បានសម្រេចចិត្តស្លៀកពាក់ជា Avatar ក្នុងឈុតពណ៌ខៀវ នឹងមានរូបរាងដូចទៅនឹងតួអង្គពិតៗ បានជិះម៉ូតូបង្អួតនូវរូបរាងថ្មីដូចទៅនឹងតួ អង្គក្នុងរឿងភាគល្បីនៅតាមទីសាធារណៈ។

ជាមួយគ្នានោះខណៈកំពុងតែជិះបង្អួតរូបរាង ស្រាប់តែប៉ូលិសមួយក្រុមបានធ្វើការឃាត់ខ្លួន ​ជាមួយនឹងការល្មើលជាមួយនឹងច្បាប់ចរាចរដែលលោក Avatar ម្នាក់នេះមិនព្រមពាក់មួកការពារ ដូច្នេះទើបឃាត់ខ្លួនដើម្បីណែនាំ និងដោះស្រាយតាមច្បាប់។

ទោះជាយ៉ាងណាបន្ទាប់ពីមានការបង្ហោះនូវរូបភាពនេះរួចមកក៏បានធ្វើឱ្យមហាជនជាច្រើនស្ទើទប់សំណើចមិនបាន និងលើកឡើងថាសូម្បីតែ Avatar ក៏ប៉ូលិសចាប់ដែរ ​ឱ្យតែមិនព្រមពាក់មួកការពារសុវត្ថិភាព៕ ប្រភព៖ Kapook