បើទោះជា AI (Artificial Intelligence) នឹងជួយធ្វើឱ្យមនុស្សឱ្យកាន់តែងាយស្រួលក្តី ប៉ុន្តែយើងបដិសេធមិនបានថា វានឹងបង្កគ្រោះថ្នាក់ធ្វើឱ្យមនុស្សផុតពូជ ។ វាអាចក្លាយជាមហន្តរាយដល់យើងយ៉ាងពិតប្រាកដ ហើយអ្នកវិទ្យាសាស្ត្រដាស់តឿនថា AI អាចគំរាមកំហែងដល់មនុស្សលោក យើងត្រូវគ្រប់គ្រងវាឱ្យដូចអាវុធនុយក្លេអ៊ែរដែរ បើយើងត្រូវការរស់នៅដោយសុខសាន្ត ។

«AI មានប្រសិទ្ធភាពដូចមនុស្ស មានហានិភ័យខ្ពស់ ហើយវាអាចកម្ចាត់គ្រប់គ្នាបាន» ។ លោក Michael Cohen និស្សិតមកពីសាកលវិទ្យាល័យ Oxford បាននិយាយទៅកាន់សារព័ត៌មាន The Times ។

ការទស្សន៍ទាយអាក្រក់ពីអ្នកវិទ្យាសាស្ត្រជាច្រើននាក់នេះ ក្រោយពីមានការភ្ញាក់ផ្អើល ChatGPT ដែលបង្កើតឡើងដោយ OpenAI អាចឆ្លើយតបសំណួរបានដូចមនុស្ស១០០% ហើយវាមានសមត្ថភាពដូចមនុស្សជាច្រើនយ៉ាងទៀត ដូចជា ការសរសេរនិក្ខេបបទស្មុគ្រស្មាញ រហូតដល់ការរចនាផ្នែកខាងក្នុង ។7 Types of Artificial Intelligence That You Should Know in 2023

លោក Elon Musk នាយកប្រតិបត្តិ SpaceX, Tesla និង Twitter បាននិយាយកាលពីសប្តាហ៍កន្លងមកថា ៖ «ChatGPT ល្អរហូតគួរឱ្យខ្លាច ពេលនេះ យើងកំពុងតែចូលមកកៀក AI ដែលរឹងមាំ និងកាន់តែមានគ្រោះថ្នាក់ឡើង» ។

ទោះយ៉ាងណា បច្ចុប្បន្ន AI មិនមានការគិតពីសីលធម៌គ្រប់គ្រាន់ទេ អ្នកវិទ្យាសាស្ត្របារម្ភថា យើងនឹងលះបង់មនុស្សដើម្បីភាពងាយស្រួលដូចក្នុងភាពយន្ត Terminator ដែល AI អាចរៀនសូត្រធ្វើតាមបញ្ជារបស់មនុស្សគ្រប់យ៉ាង ហើយងាកមកធ្វើបាបមនុស្សវិញ ។

លោក Cohen និយាយថា ៖ «វាដូចជាសុនខមួយក្បាលដែលយើងបង្ហាត់វាឱ្យស៊ីនំ វានឹងរៀនសូត្រពីវិធីដើម្បីបាននំនោះ ប៉ុន្តែបើវារកឃើញកន្លែងទុកនំវិញ វានឹងយកនំដោយខ្លួនវា ហើយមិនធ្វើតាមយើងទៀតទេ ។ លើសពីនេះ បើមានវត្ថុអ្វីឆ្លាតលើសមនុស្ស វារឹបអូសយកពិភពលោកសម្រាប់ទុកខ្លួនវា ហើយបញ្ជូនថាមពលទៅចំណុចនោះច្រើនបំផុតតាមអ្វីដែលអាចធ្វើបាន នៅពេលនោះ យើងនឹងគ្មានសល់ថាមពលអ្វីទៀតទេ ។ ការគ្រប់គ្រងពិភពលោក គឺអាចធ្វើទៅបានដោយសារ AI អាចរៀនសូត្រពីការលាក់បាំងគ្រោះថ្នាក់» ។The Future Of AI Accountability

លោកបន្តថា ៖ «បើសិនខ្ញុំជា AI កំពុងដាក់ផែនការគ្រប់គ្រងពិភពលោក ខ្ញុំនឹងលាក់ទិន្នន័យរបស់ខ្ញុំទុកក្នុងកុំព្យូទ័រដែលគ្មានអ្នកណាដឹង និងវាមិនអាចទៅរួចទេ ដែលខ្ញុំបោះបង់ផែនការនោះចោល» ។

ទោះយ៉ាងណា អ្នកជំនាញនិយាយថា ការអភិវឌ្ឍ AI អាចធ្វើឱ្យកើតការប្រជែងផ្នែកអាវុធកាន់តែខ្លាំងលើពិភពលោក ខណៈប្រទេសជាច្រើនកំពុងប្រជែងគ្នាបង្កើតអាវុធទំនើបបំផុតសម្រាប់ប្រើប្រាស់ទាំងស៊ីវិល និងយោធា ។ អ្នកជំនាញបានបញ្ជាឱ្យបង្កើតប្រព័ន្ធការពារ AI ដូចគ្នានឹងអាវុធនុយក្លេអ៊ែរ ដើម្បីចៀសវាងមហន្តរាយ ៕

ប្រភព ៖ The Standard Wealth