ភ្នំពេញ៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១-៧ ខែកុម្ភៈ ដោយបានបញ្ជាក់ថា កម្ពុជាអាចមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅមធ្យមដោយអន្លើៗ។

នៅក្នុងសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ត ដែលនឹងថមថយឥទ្ធិពល មកត្រឹមកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖តំបន់ទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៥ °C អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ។

២៖ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយ ទៅមធ្យមដោយអន្លើ ។

៣៖តំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតខ្សោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg58R5d63CuQFWk41NX8F5jPHjJfrcg7dEELoMaOwxInyWtXSoBLRF73bD7f8zdrgdnmL03HVBscbYTcSRWAWDLBoZ1ri-uJM7uyhLbW4Y6h2ESY0p_cj5vCy0kmK9BqoXkGk0EXqrrGKbyun3ZCj3BaWM18WMPZus0CWJFyPPhTYNafD5ZRUZVxCXe/s1280/photo_2023-01-31_07-58-03.jpg