បន្ទាប់ពីមានករណីជជែកគ្នារវាងប្រទេសកម្ពុជា និងថៃ អំពីការដាក់ឈ្មោះប្រដាល់ «គុនខ្មែរ» និង «មួយថៃ» សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ យើងសង្កេតឃើញថា ពលរដ្ឋប្រទេសទាំងពីរក៏បានវែកញែករឿងប្រពៃណីសង្ក្រាន្ត ដែលអង្គការយូណេស្កូបានពិចារណាត្រៀមចុះឈ្មោះ «ពាក្យសង្ក្រាន្ត» ជាបេតិកភណ្ឌវប្បធម៌អរូបី ទី៤ របស់ថៃ ។

ដោយឡែក នៅពេលថ្មីៗនេះ ប្រធានបទមួយទៀតដែលពលរដ្ឋថៃកំពុងផ្ទុះការតវ៉ាតាមបណ្តាញសង្គមអនឡាញថា កម្ពុជាប្រើប្រាស់សញ្ញាគ្រុឌថៃដាក់លើខោកីឡារបស់ខ្លួន ។ ដោយពលរដ្ឋថៃនៅលើបណ្តាញសង្គមបានបញ្ជាក់ថា រូបសញ្ញាគ្រុឌនេះ តំណាងឱ្យផែនដីរបស់ប្រទេសថៃ នឹងបានប្រើប្រាស់ជានិមិត្តរូបនៃអំណាចរបស់ព្រះមហាក្សត្រថៃជាប្រមុខរបស់ជាតិ ។ ថៃបានប្រើរូបនេះចាប់តាំងពីឆ្នាំ១៩៨៣ រហូតមក និងប្រើប្រាស់យ៉ាងពេញលេញជំនួសត្រាផែនដីទាំងមូលនៅឆ្នាំ១៩១០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN8YYA1NUca19TLdiQRq--L2q7F8Ct9tCmTZ2VjiyAt5jfSsvDj221gmU1YGT5orVifRT6L-13n4797zDecl7bu8ynoOAE2u2e9I0sjJRjkcV4twoaBxymgmQ2X_Tna4_NQaVcR57euNI7jKqYSKg90MaVo5HqbGl26tvj6za-MPCLX5Bo3a1mIYrl/s1024/photo_2023-01-30_16-26-03%20(2).jpg

ការតវ៉ានេះបានក្លាយជារឿងរិះគន់គ្នាទៅវិញទៅមកឆ្លងប្រទេស ដោយសារមានផេកហ្វេសប៊ុកល្បីមួយឈ្មោះ «ASEAN “มอง” ไทย» របស់ថៃបានសរសេរថា កម្ពុជាបានផ្សព្វផ្សាយរូបភាពខោខ្លីប្រដាល់របស់ខ្លួន ដោយមានរូបគ្រុឌស្រដៀងនឹងនិមិត្តសញ្ញាជាតិរបស់ប្រទេសថៃ យកទៅប្រើប្រាស់ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃមានការមិនពេញចិត្ត ហើយក៏ចូលទៅបញ្ចេញមតិរិះគន់ ។ អ្នកបញ្ចេញមតិទាំងនោះនិយាយថា វាជាចេតនារបស់កម្ពុជាឬអត់ដែលកម្ពុជាធ្វើបែបនេះ ហើយពួកគេបានអំពាវនាវឱ្យភ្នាក់ងារពាក់ព័ន្ធ ដូចជា ក្រសួងវប្បធម៌ថៃ និងនាយកដ្ឋានវិចិត្រសិល្បៈថៃចាត់ការរឿងនេះ ព្រោះខ្លាចមានបញ្ហាកាន់តែវែងឆ្ងាយទៀត ។

ការត្រៀមបញ្ចូលសង្ក្រាន្តជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ថៃនេះ សារព័ត៌មានថៃ បូរាណណាមម៉ា បានចុះផ្សាយម្តងហើយថា « កម្ពុជាហៅពាក្យសង្ក្រាន្តតាមភាសាថៃ ដោយសារចង់ល្បីល្បាញដូចថៃ ដើម្បីប្រមូលប្រាក់ពីភ្ញៀវទេសចរបរទេស» ។ មិនតែប៉ុណ្ណោះ ប្រធានបទក្តៅគគុកមួយទៀតដែលពលរដ្ឋថៃផ្ទុះការតវ៉ាតាមបណ្តាញអនឡាញថា កម្ពុជាប្រើប្រាស់សញ្ញាគ្រុឌថៃដាក់លើខោកីឡារបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPamq6gQXyMVi7oiTaxdTa90yBB3eGEuPympnxxxvmDJIgqWtVcuwHdlzQbUItuU9gkdkYHYHBbjPN1EPj8MwaIeH24egR9mGwDFW_vtbiZ3mRue-eqQElbjTRpNwq2ISDk2Qtt0J33ab6mWpreUAQzcOqun697GI2rQ4I7sYBevB8j5Q_bnQe_V45/s1024/photo_2023-01-30_16-26-04.jpg

តើបញ្ហាទាំងអស់នេះ អាចបង្កឱ្យមានការប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-ថៃ ដែរឬទេ? តែទោះបីជាយ៉ាងណាក៏ដោយ ការលើកឡើងខាងលើជាមតិរបស់ពលរដ្ឋថៃតាមបណ្តាញសង្គមប៉ុណ្ណោះ ហើយយើងសង្ឃឹមថា នឹងមានការបកស្រាយបំភ្លឺពីខាងភាគីកម្ពុជាផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJLv912YxxoKoayrr4coBLqLG_5xffNqru5l-dO9fwYkP1keB5eqEzheWjDYgz97_ALkFXAHPz2pHXPrEIyBR_DziOBL5ecz0x_UhoFMkP2muse_axbHOluH_4e1AgPmWIeQVtFzDovHkHBVEYrqXCloyQV1R74RLzyIDmYrKFcmq_N2B3fgp7cTFf/s620/photo_2023-01-30_16-26-03.jpg

ប្រភព ៖ pptvhd36