Home Blog Page 1928

អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មី ដែលអាចដកប្រាក់ខែបាននោះ បានបោះពុម្ពចេញមកហើយ

0

ភ្នំពេញ៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៉ីវិលប្រភេទថ្មី ដើម្បីប្រើប្រាស់ជាកាតសម្គាល់ខ្លួន និងជាប័ណ្ណ អេធីអឹម (ATM) សម្រាប់បើកប្រាក់បៀរវត្សពីធនាគារ រួមទាំងអាចប្រើប្រាស់ជាសម្រាប់មុខងារដទៃទៀតនេះ គឺជាធ្វើកំណែរទម្រង់រដ្ឋបាលសាធារណៈ ស្របទៅនឹងកម្មវិធីសម្រាប់អនុវត្តន៍ នូវគោលនយោបាយរបស់រដ្ឋាភិបាលឌីជីថល។

លោក ព្រុំ សុខា បានថ្លែងយ៉ាងដូចនេះ នាល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ការប្រើប្រាសស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៉ីវិលប្រភេទថ្មី ដែលបានរៀបចំឡើងនៅសណ្ឋាគារ Cambodianna និងដោយមានការចូលរួមពីតំណាងធនាគារ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោក ព្រុំ សុខា បានបន្ថែមទៀតថា «ការប្រកាសដាក់ឱ្យប្រើប្រាស់ស្មាតកាតនេះ បានសញ្ជាក់ថា យើងបានសម្រេចនូវស្នាដៃមួយ ជាស្នាដៃពន្លកនៃកិច្ចខិតខំប្រឹងប្រែង ក្នុងកម្មវិធីសម្រាប់អនុវត្តន៍នូវគោលនយោបាយរដ្ឋាភិបាលឌីជីថល របស់រាជរដ្ឋាភិបាលនៃព្រះរាជជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ [..] ក្នុងការប្រើបច្ចេកវិទ្យាទំនើប នៅក្នុងយុគសម័យនៃសម័យនៃបច្ចេកវិទ្យា 4.0»។

លោករដ្ឋមន្ត្រី ព្រុំ សុខា បានបញ្ជាក់ដែរថា ការប្រកាសដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការប្រភេទថ្មីនេះ ក៏ជាជំហ៊ានមួយក្នុងការធ្វើកំណែរទម្រង់រដ្ឋបាលសាធារណៈ ដើម្បីធ្វើយ៉ាងណាក្នុងការអភិវឌ្ឍ និងការក៏សាងធនធានមនុស្ស ក៏សាងអភិវឌ្ឍស្ថាប័ន ហើយការបោះពុម្ពស្មានកាតនេះ ក៏ជាដើរឱ្យទាន់នៃការអភិវឌ្ឍបច្ចេកវិទ្យាផងដែរ។

លោក ព្រុំ សុខា បានបន្ថែមទៀតថា ដំណើរការប្រើប្រាស់អត្តសញ្ញាណប័ណ្ណ មន្ត្រីរាជការស៉ីវិលប្រភេទថ្មីនេះ គឺជាការកែប្រែក្តីស្រម៉ៃ ឱ្យក្លាយជាការពិត តាមរយៈការកែរប្រែពីកាតមន្ត្រីរាជការ ឱ្យបានក្លាយទៅជាកាតមន្ត្រីរាជការផង និងអាចប្រើប្រាស់ដើម្បីបើកប្រាក់ខែ តាមរយៈធនាគារជាដៃគូផង រួមទាំងការប្រើប្រាស់ទៅមធ្យោបាយផ្សេងៗមួយចំនួនទៀត។

លោកបានអះអាងទៀតថា ក្រសួងក៏នឹងចាប់ផ្តើមធ្វើការអភិវឌ្ឍលើបញ្ហាផ្សេងៗទៀត ដែលក្នុងនោះក្រសួងក៏នឹងរៀបចំលើគម្រោងគាំពារសុខុមាលភាព របស់មន្ត្រីរាជការរួមទាំងបញ្ហាមួយចំនួនទៀតផងដែរ។

បើតាមលោក ព្រុំ សុខា សម្រាប់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលថ្មីនេះ គឺមានសុពលភាពរហូតដល់១០ឆ្នាំ ហើយបន្ទាប់ពីការធ្វើជូនមន្ត្រីរាជការស៊ីវិលនេះរួចហើយ ក៏និងមានការរៀបចំធ្វើសម្រាប់មន្ត្រីជាប់កិច្ចសន្យា រួមទាំងបុគ្គលិកបណ្តែតផងដែរ។ ជាមួយគ្នានោះលោកបានបន្ថែមថា សម្រាប់ការប្រើប្រាស់កាតនេះ ក្នុងការបើកប្រាក់ខែបាននៅពេលណានោះ គឺអាស្រ័យទៅលើតាមបណ្តាក្រសួងស្ថាប័ន បានធ្វើការផ្ញើព័ត៍មានពីមន្ត្រីរបស់ខ្លួន មកកាន់អគ្គនាយកដ្ឋានព័ត៍មានវិទ្យារបស់ក្រសួង ដើម្បីបញ្ជូលឈ្មោះផ្ញើទៅកាន់បណ្តាធនាគារ ដែលជាដៃគូផងដែរ។

បើតាមរបាយការណ៍ ការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៉ីវិលប្រភេទថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងដំណើរការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ស្របពេលជាមួយនឹងការ
រីករាលដាលនៃជំងឺកូវីដ១៩ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ហើយត្រូវបានរៀបចំឡើងកាលពីឆ្នាំ២០២១ ដែលមានលក្ខណៈជាក្របខណ្ឌរួម និងជាផែនទី
ចង្អុលផ្លូវ ក្នុងគោលដៅជំរុញដំណើរការបរិវត្តកម្មឌីជីថល លើគ្រប់តួអង្គ ក្នុងសេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល។

ក្របខណ្ឌគោលនយោបាយនេះ មានសសរស្តម្ភចំនួន៣ គឺ (១) ការកសាងរដ្ឋាភិបាលឌីជីថល (២) ការកសាងពលរដ្ឋឌីជីថល និង(៣)ការកសាងធុរកិច្ចឌីជីថល។ អនុលោមតាមក្របខណ្ឌគោលនយោបាយខាងលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយរដ្ឋាភិបាលឌីជីថល កម្ពុជា ២០២២-២០៣៥ ដោយផ្តោតលើចក្ខុវិស័យ «ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់ គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ»។

ការបោះពុម្ព និងផ្តល់ជូនអត្តសញ្ញាណប័ណ្ណ មន្ត្រីរាជការប្រភេទថ្មី បានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្សនូវកិច្ចខិតខំប្រឹងប្រែង និងការឆ្លើយតបថ្មីមួយទៀត របស់ក្រសួងមុខងារសាធារណៈ ក្នុងការរួមចំណែក
ជំរុញការកសាង រដ្ឋាភិបាលឌីជីថល តាមរយៈការធ្វើទំនើបកម្មនិងនវានុវត្ត ក្នុងរដ្ឋបាលសាធារណៈផងដែរ៕

អភិបាលខេត្តកណ្ដាល ស្នើឲ្យកសាងសុំណុំរឿងម្ចាស់ទូក-ដ ទៅតុលាការ ក្រោយករណីធ្លាក់ម៉ូតូកង់៣ឥណ្ឌាចូលទន្លេបណ្ដាលឲ្យកុមារីម្នាក់ស្លា.ប់

0

ភ្នំពេញ៖ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ បានបញ្ជាដល់នគរបាលខេត្តកណ្ដាល ត្រូវកសាងសុំណុំរឿងបញ្ជូនម្ចាស់ទូក-ដ ទៅតុលាការ ក្រោយករណីធ្លាក់ម៉ូតូកង់៣ឥណ្ឌាមួយគ្រឿង ចូលទន្លេបណ្ដាលឲ្យកុមារីម្នាក់ ស្លាប់យ៉ាងខ្លោចផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd9Hhfac5efAqQm5XZCsT0L1YVMFl6xjzXCHxqgs4MBIPCmdUEEHqhNhChavHNcdbr-mSFnjqyWn0xsaAjFbpFHO-a9eXAdO9qATiYyucVFgg9x6-rq4qObg1DLM_txfVnjfwkixDBeN_aIQCdUk8rb6jHdNV8LAQUBcs0Fdv3iX_BLYOD7sYRkmDU/s1280/photo_2022-12-28_22-57-15.jpg

នៅក្នុងពេលចុះជួបសំណេះសំណាល និងចែកវិញ្ញាប័ណ្ណបត្រម្ចាស់ម្ចាស់អចលនវត្ថុ នៅស្រុកលើកដែក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២លោកអភិបាលខេត្តបានថ្លែងថា «លោកឈឺចាប់ម្ដងរួចមកហើយអំពីការលិចទូក-ដបណ្ដាលឲ្យសិស្សសាលាស្លាប់១១នាក់នៅកំពង់ភ្នំ ហើយបានដាក់បទបញ្ជា ឲ្យរឹតបន្តឹងចំពោះម្ចាស់អាជីវកម្មទូក-ដ ឲ្យមានបច្ចេកទេសត្រឹមត្រូវ ចុះហេតុអីបានជាមានករណីធ្លាក់កង់៣ឥណ្ឌាស្លាប់ក្មេងស្រីម្នាក់ទៀតនៅស្រុកស្អាងអីចឹង? ខ្ញុំឈឺចាប់ណាស់! កាលទូក-ដ នៅកំពង់ភ្នំលិចស្លាប់១១នាក់ ខ្ញុំហៅថាទូក-ដ នោះឈ្មោះថា ទូក-ដ សម្លាប់មនុស្សម្ដងរួចមកហើយ ចុះទូក-ដ នេះទៀត តើទូក-ដ អ្វី? គឺទូក-ដ ពិឃាតមនុស្ស។ ខ្ញុំក៏ស្នើរទៅមន្ទីរសេដ្ចកិច្ច និងហិរញ្ញវត្ថុខេត្តឲ្យលុបចោលអារឿងទូក-ដ បែបបុរាណដែលដាក់ទូក២ទន្ទឹមគ្នា ហើយបើកកាត់ទន្លេនេះ ខ្ញុំបញ្ជាឲ្យឈប់ភ្លាម ត្រូវមើលឡើងវិញអារឿងទូក-ដនេះ មើលហើយត្រូវធ្វើផងច្បាស់លាស់មក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivpe57poB9fOCqwrbO10JOGliHLDXNYzFZnnh3Y35XKm58RBi2Ws37UrAAZF0YUfVsKeVH1AXNDR9VILL6XcVahkifLmBkUUSMnrm6E9TeqWcSldWcbfpgYMgEt-vBJhHxIa6p5cozn1pQMmZVuUJVlgk0QiudUhJWD6wm6d9Qawgn6ZV9wgEfQDNh/s1080/photo_2022-12-28_22-57-19.jpg

សូមរម្លឹកថា ករណីសោកនាដកម្មលិចទូក-ដបណ្ដាលឲ្យសិស្សសាលាស្លាប់ចំនួន១១នាក់បានបាត់បង់ជីវិត និងរួចខ្លួនបាន៤នាក់ បានកើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កាលពីវេលាម៉ោង៧យប់ ស្ថិតនៅចំណុច ទូកដទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។ រីឯមួយករណីទៀតគឺ កង់៣ឥណ្ឌាបានរអិលធ្លាក់ចូលទន្លេបាសាក់ភូមិសាស្ត្រស្រុកស្អាង បណ្ដាលឲ្យកុមារីម្នាក់ស្លាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYK4Aha_-neKV-iWYmEfoK7IXprKp8J_TaE2hbwjo2hTy3Q8jnSJ9_7ZINYk1l9zkTUikEjWjm35JCi7tHeI7KKUbaT15fOMB_OSg2zhpVkeottduaJddnScf8usfEVyi6Mvtadmbrdivrzx5_I8Kz8S78gWaL0eCyMDJruUXabpl636RAezwF2MzX/s1080/photo_2022-12-28_22-57-18.jpg

ហេតុការណ៍នេះ បានកើតឡើង ល្ងាចថ្ងៃទី២៦ ធ្នូ ២០២២ ត្រង់ចំណុចកំពង់ចម្លងក្បាលកោះគរ-ស្វាយប្រទាល ស្ថិតក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។

សូមជម្រាបថា ម្ចាស់ទូក-ដ នៅកំពង់ភ្នំត្រូវបានកសាងសុំណុំរឿងឡើងតុលាការ ហើយត្រូវលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល បានសម្រេចចោទប្រកាន់ទោស ប៉ុន្តែអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះបណ្ដោះអាសន្នសិន ។ រីឯករណីស្លាប់ក្មេងស្រីនៅឯស្រុកស្អាងវិញ អភិបាលខេត្តកណ្ដាលបានបញ្ជាឲ្យនគរបាលកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHq8eVJqQb3zds2c7zzz4xmiN2pi6nqt7d6l3y_VAYODfpmUNrWcCNs0n9EeiS6_yAAFkC3jWK0Vrb1jJw4JUel91mXhAQi2mHsKCwr3ndEY0JeT833OheS49QfdRA-DBK1j0o73KU9dAUEw3WUwvBLgvmMTESKJWuOs14ZFnbOWSqI9b0oLyhI6yh/s1280/photo_2022-12-28_22-57-17.jpg

នគរបាលម្នាក់បានពលីជីវិត ក្រោមកណ្ដាប់ដៃក្រុមជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ នៅផ្លូវ៦០ម៉ែត្រ

0

ភ្នំពេញ៖ មានការប៉ះទង្កិចគ្នាដោយអាវុធជាច្រើនគ្រាប់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលឲ្យមន្ដ្រីនគរបាលម្នាក់ស្លាប់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារជំហ៊ានដំបូងបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងនេះ ធ្វើឡើងដោយកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

បើតាមសេចក្ដីរាយការណ៍ ពេលកម្លាំងជំនាញកំពុងតាមប្រមាញ់ឧក្រិដ្ឋជនគ្រឿងញៀន ដែលជាជនជាតិបរទេស (មិនទាន់បញ្ជាក់ច្បាស់ថា ចិន ឬជនជាតិវៀតណាម) ស្រាប់តែពួកគេបើកការបាញ់ប្រហារមកលើកម្លាំងនគរបាលតែម្ដង បានបណ្ដាលឲ្យមន្ដ្រីម្នាក់ស្លាប់នៅកន្លែងកើត។

សេចក្ដីរាយការណ៍បានបញ្ជាក់បន្ថែមថា មន្ដ្រីនគរបាលដែលរងរបួសរហូតបាត់បង់ជីវិតនេះ ឈ្មោះ ម៉ិច ឆាយភីវ័យ ពាក់ស័ក្ដិ៤ និងមានតួនាទីជារងការិយាល័យ។ ដោយឡែក ឧក្រិដ្ឋជនដែលចាប់ខ្លួនបាននោះ គេមិនទាន់ដឹងថាប៉ុន្មាននាក់នៅឡើយទេ៕

អាជ្ញាធរវៀតណាមហាមអ្នកដំណើរពីរនាក់ មិនឲ្យជិះយន្តហោះ ៩ខែ

0

អាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាមបានហាមឃាត់បុរសពីរនាក់មិនឱ្យហោះហើររយៈពេលប្រាំបួនខែ ដោយសារតែការជក់បារីនៅលើយន្តហោះ។

បុរស២នាក់មកពីខេត្ត Hai Duong និង Dong Thap មិនអាចជិះយន្តហោះ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំក្រោយ។ ទីភ្នាក់ងារនេះក៏បាននិយាយថា មនុស្សម្នាក់មកពីខេត្ត Kien Giang ភាគខាងត្បូងត្រូវបានហាមឃាត់មិនឱ្យហោះហើររយៈពេល ១២ខែ ហើយនឹងត្រូវត្រួតពិនិត្យក្នុងអំឡុងពេលនីតិវិធីសន្តិសុខ រយៈពេលប្រាំមួយខែ បន្ទាប់ពីនោះ ដោយសារតែបានប្រើប្រាស់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណរបស់មនុស្សម្នាក់ទៀត ខណៈពេលព្យាយាមឡើងយន្តហោះ។

ការជក់បារីនៅលើយន្តហោះ រួមទាំងបារីអេឡិចត្រូនិច នឹងត្រូវពិន័យជាប្រាក់ពី ៣ ទៅ ៥ លានដុង (១២៧ ដល់ ២១២ ដុល្លារ) និងអាចមានការហាមឃាត់រហូត ដល់១២ខែ៕Two people receive 9-month flight ban for smoking onboard - VnExpress  International

ប្រភព៖ VN Express

រថយន្តជាង២០០គ្រឿងបានបុកបន្តកន្ទុយគ្នានៅលើស្ពានក្នុងប្រទេសចិនរហូតបង្កឱ្យមានមនុស្សស្លា.ប់

0

ប្រទេសចិន៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល ក្រោយមានឧបទ្ទវហេតុនៃរថយន្តជាង២០០គ្រឿងបានបុកបន្តកន្ទុយគ្នានៅលើស្ពានឆ្លងទន្លេមួយកន្លែងក្នុងប្រទេសចិនរហូតបង្កឱ្យមានមនុស្សម្នាក់បានស្លាប់​ ដោយហេតុការនេះគឺបណ្ដាលមកពីមានអាកាសធាតុចុះអ័ព្ទដ៏ក្រាស់ដែលធ្វើឱ្យអ្នកដំណើរមិនអាចមើលផ្លូវបានច្បាស់។

នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថានៅវាលាម៉ោង ៨ព្រឹក (ម៉ោងក្នុងស្រុក)មានហេតុការនៃគ្រោះថ្នាក់ចរាចរដ៏ធំមួយដោយមានរថយន្តជាង២០០គ្រឿង រួមមានទាំងរថយន្តដឹកទំនិញបានបុកបន្តកន្ទុយគ្នានៅលើ ស្ពាន Zhengxinhuanghe  ដែលជាស្ពានឆ្លងកាត់ទន្លេ Huang He ឬទន្លេលឿងនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan នៃប្រទេសចិន។

ក្នុងហេតុការនោះគេដឹងថា រថយន្តមួយចំនួនត្រូវបានបុករុញទៅខាងក្រោយ និងរថយន្តមួយចំនួនទៀតត្រូវបានបុករហូតផ្ទុមទៅលើរថយន្តផ្សេងទៀត ដែលបង្កការខូចខាតជាខ្លាំង និងបានបង្កឱ្យមានមនុស្សម្នាក់បានស្លាប់ និងមានអ្នករងរបួសជាច្រើននាក់ ក្នុងហេតុការណ៍ដ៏អាក្រក់នេះ។

ទន្ទឹមនឹងនោះគេបានបញ្ជាក់ថា អ្នករងរបួសជាច្រើននាក់បានជាប់នៅក្នុងរថយន្ត ខណៈដែលរថយន្ត ពន្លត់អគ្គិភ័យ បានបញ្ជូន រថយន្តសង្គ្រោះចំនួន ១១ គ្រឿង និងអ្នក ជួយសង្គ្រោះចំនួន ៦៦ នាក់មកកាន់កន្លែងកើតហេតុក្នុងការជួយសង្គ្រោះបន្ទាប់។

ជាមួយគ្នានោះផងដែរ បើតាមប្រភពដដែលបានឱ្យដឹងថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរដ៏ធំនេះគឺបណ្ដាលមកពីមានមានអាកាសធាតុចុះអ័ព្ទដ៏ក្រាស់ដែលធ្វើឱ្យអ្នកដំណើរមិនអាចមើលផ្លូវបានច្បាស់។

ទោះជាយ៉ាងណាទីភ្នាក់ងារអាកាសធាតុក្នុងប្រទេសចិនបាននិយាយថានៅព្រឹកដែលកើតហេតុ មានផ្នែកជាច្រើននៃទីក្រុង Zhengzhou មានការចុះអ័ព្ទជាខ្លាំង​ ដែលបណ្ដាលឱ្យមើលមិនឃើញក្នុងចម្ងាយ ២០០ ម៉ែត្រខាងមុខ៕ ប្រភព៖ pptvhd36

 

 

កងទ័ពរុស្ស៉ី មិនរាថយព្យាយាមវាយយកទីក្រុងមួយចំនួនរបស់អ៊ុយក្រែនសាជាថ្មី

0

អន្តរជាតិ៖ យោធាអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់រ៉ុក្កែតចំនួន៣៣គ្រាប់ ទៅកាន់គោលដៅស៊ីវិលនៅក្នុងទីក្រុងខឺសុន (Kherson) របស់អ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ រហូតដល់ព្រឹកថ្ងៃពុធ (ម៉ោងក្នុងតំបន់) ខណៈការប្រយុទ្ធគ្នាគឺកាន់តែខ្លាំងឡើង ដោយរុស្ស៉ីបានដាក់ពង្រាយរថក្រោះ និងរថពាសដែកបន្ថែមទៀតនៅតំបន់ជួរមុខ។ នេះបើយោងតាមការដកស្រង់សផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានឲ្យដឹងនៅក្នុងរបាយការណ៍មួយថា កងកម្លាំងរុស្ស៊ីកំពុងវាយប្រហារតំបន់ ដែលមានប្រជាជនស៉ីវិល នៅច្រាំងខាងស្តាំនៃទន្លេឌីនីប្រូ (Dnipro) ក្បែរទីក្រុងខឺសុន (Kherson) ដោយកាំភ្លើងត្បាល់ និងកាំភ្លើងធំ។

អ្នកវិភាគយោធាអ៊ុយក្រែនលោក អូឡេហ៍ ហ្សឹដាណូវ (Oleh Zhdanov) បានគូសបញ្ជាក់ថា «មានការវិវត្តន៍តិចតួចណាស់នៅក្នុងសមរភូមិជួរមុខ ប៉ុន្តែសម្ពាធពីសត្រូវមានកាន់តែខ្លាំង ទាំងចំនួនទាហាន និងបរិមាណនៃឧបករណ៍»

ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតគឺនៅជុំវិញទីក្រុងបាកមុដ (Bakhmut) ភាគខាងកើត ជាទីដែលរុស្ស៊ីបានព្យាយាមអស់ជាច្រើនខែ ដើម្បីវាយលុក។ រីឯនៅភាគខាងជើង ទីក្រុងស្វាតូវ (Svatove) និងទីក្រុងក្រេមីណា (Kreminna) ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែន កំពុងព្យាយាមបំបែកខ្សែការពាររុស្ស៊ី។

គួរបញ្ជាក់ថា ជារឿយៗ រុស្ស៊ី​បដិសេធ​ការ​កំណត់​គោលដៅលើ​ជន​ស៊ីវិល។ បើតាមអ្នកស្រុក ផ្ទះឬអគារលំនៅដ្ឋានរបស់ប្រជាជន ៧០,០០០នាក់មុនសង្រ្គាម នៅទីក្រុងបាកមុដ ឥឡូវនេះត្រូវបានបំផ្លាញមួយផ្នែកធំ៕

 

អគ្គិភ័យឆាបឆេះអគារចំនួនបីនៅរោងចក្រគីមីក្នុងទីក្រុងតូក្យូ យ៉ាងសន្ធោសន្ធៅ

0

បរទេស៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល ក្រោយអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បានបំផ្លាញអគារចំនួនបីខ្នងនៅឯរោងចក្រគីមីក្នុងទីក្រុងតូក្យូ នៃប្រទេសជប៉ុន ហើយអាជ្ញាធរបានប្រញាប់បញ្ជាឲ្យជម្លៀសកម្មករដែលភាគច្រើនមានអាយុ ៥០ ឆ្នាំ រួមទាំងអ្នកភូមិនៅក្បែរនោះផងដែរ។

នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២២ គេហទំព័រសារព័ត៌មាន Mainichi របស់ប្រទេសជប៉ុនបានរាយការណ៍ថា មានអគ្គីភ័យដ៏ធ្ងន់ធ្ងរមួយបានកើតឡើង និងបំផ្លាញអគារជិតខាងចំនួនបីនៃរោងចក្រគីមី “Daiichi Chemical Industry” ដែលមានទីតាំងនៅ Sumida Ward ក្នុងតំបន់ Tachibana នៃទីក្រុងតូក្យូ ប្រទេសជប៉ុន។

បន្ទាប់ពីហេតុការណ៍បានកើតឡើង អាជ្ញាធរក្នុងតំបន់បានប្រញាប់ប្រញាស់ជម្លៀសកម្មករដែលភាគច្រើនជាមនុស្សចាស់វ័យ៥០ ចេញពីរោងចក្រ និងអ្នកដែលបានរស់នៅក្បែរនោះព្រមទាំង ការបិទតំបន់ជុំវិញចម្ងាយ ៤០០ ម៉ែត្រនៅជុំវិញនោះផងដែរ។ បន្ទាប់មកបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន ៥៧ គ្រឿងក្នុងការគ្រប់គ្រងអគ្គិភ័យដ៏ខ្លាំងមួយនេះ។

បើតាមរបាយការណ៍ព័ត៌មានបានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង១០ និង០០នាទីព្រឹក ខណៈពេលដែលកម្មករជាច្រើនកំពុងធ្វើការ ដោយវាបានឆាបឆេះនៅអគារពីជាន់ដំបូងមុន រួចរាលដាលដល់អគារចំនួនពីរផ្សេងទៀតនៅក្បែរនោះ រួមទាំងឃ្លាំងទំហំ ៦០០ ម៉ែត្រការ៉េ ត្រូវបានខូចខាតទាំងស្រុង។

សេចក្តីរាយការណ៍ព័ត៌មានបានបន្តថា កម្មការិនីជាច្រើននាក់បានរងរបួស  និង មានរោគសញ្ញានៃអាការដែលបានស្រូបផ្សែង ព្រោះនៅក្នុងនោះមានសារធាតុគីមីដែលផ្ទុះនៅក្នុងរោងចក្រ ហើយ អាកាសធាតុមានសំណើមអប្បបរមាខ្យល់ស្ងួតដែលមានគ្រោះថ្នាក់ខ្លាំង ខណៈពេលដែលរោងចក្រជាអគារចាស់ ហើយមានទីធ្លាតូចចង្អៀតបង្កការលំបាកសម្រាប់រថយន្តពន្លត់អគ្គិភ័យចូលជាឧបសគ្គក្នុង ការគ្រប់គ្រងអណ្តាតភ្លើង។

យ៉ាងណាមិញអាជ្ញាធរនៅមិនទាន់ដឹងពីមូសហេតុនៃការឆេះនេះនៅឡើយទេ ប៉ុន្តែស្ថិតក្នុងការស៊ើប​អង្កេតយ៉ាងក្ដៅគគុក និងឈ្វែងរកនូវមូលហេតុពិតដែលបង្កឱ្យមានអគ្គិភ័យនេះកើតឡើង៕ ប្រភព៖ Thairath

លក្ខណៈពិសេសមួយចំនួន នៃក្រដាសប្រាក់ដុល្លារ ដែលលោកអ្នកមិនបានដឹង

0

ក្រដាស​ប្រាក់​ដុល្លារ​ដែល​មនុស្ស​គ្រប់គ្នា​ស្រលាញ់​ចង់​បាន​​កាន់ឱ្យ​ណែនៗ​ពេញ​ដៃ​ មាន​រឿង​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​​មិត្ត​អ្នក​អាន​មិន​​ធ្លាប់​បាន​ដឹង។ ដូច្នេះថ្ងៃនេះសារព័័ត៌មាន KBN សូមណែនាំ ៥ចំណុច​មក​បង្ហាញ ដូច​ខាងក្រោម៖

១. ​ប្រធានាធិបតី​ដែល​កំពុង​មាន​ជីវិត​ មិន​ត្រូវ​បាន​គេ​អនុញ្ញាតឱ្យ​បោះពុម្ព​រូប​លើ​ក្រដាស​ប្រាក់​ឡើយ។Voters sent Joe Biden a clear message on Tuesday. Can he just ignore it? | CNN Politics

២.លោក​ Benjamin Franklin ​ជា​មនុស្ស​តែ​ម្នាក់​​គត់​ ដែល​មិន​មែន​ជា​ប្រធានាធិបតី​អាមេរិក​ តែអាច​លេច​មុខ​លើ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក។ ​​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ​​រូប​បិតា​ស្ថាបនិក​សហរដ្ឋអាមេរិក​រូប​នេះ​​ នៅ​មាន​នៅ​លើ​ក្រដាស​ប្រាក់ ១០០​ដុល្លារ​ ដែល​ជា​​ក្រដាស​ប្រាក់​ពេញ​និយម​បំផុត​។How a Benjamin Franklin Dis of Parisians Led to Resetting Clocks | Inc.com

៣.​ក្រដាស​ប្រាក់​​ក្លែងក្លាយ​​ច្រើន​បំផុត​ក្នុង​សហរដ្ឋអាមេរិក​ គឺ​ក្រដាស​ប្រាក់ ២០ដុល្លារ​ ខណៈ​​នៅ​ក្រៅ​ប្រទេស​​ ក្រដាស​​ប្រាក់ ១០០​ដុល្លារ​ក្លែងក្លាយ​​​ មាន​​ចំនួន​ច្រើន​​ជាង​គេ។2001 Vintage Birthday 20 Dollar Bill From Apr 7 1960 - Etsy

៤.៩៥% ​នៃ​ក្រដាស​ប្រាក់​ដែល​បោះពុម្ព​ថ្មី​ គឺ​ត្រូវ​បាន​យក​ទៅ​ប្ដូរ​ជំនួស​ក្រដាស​ដុល្លារ​ចាស់​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្រៅ​ប្រទេស។ ​​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ គឺ​ជា​រូបិយប័ណ្ណ​ដែល​មាន​ប្រជាប្រិយភាព​​បំផុត​​លើ​ប្រតិបត្តិការ​សាច់ប្រាក់​ក្នុង​លោក។U.S. dollar soars to new 24-year high versus yen; sterling rebounds

៥.​​ក្រដាស​ប្រាក់​ដុល្លារ​ដែល​អ្នក​ចាយ​រាល់​ថ្ងៃ​ជា​ប្រភព​នៃ​បាក់តេរី​ដ៏​ធំ​មួយ។ តាម​ពិត​ទៅ​ក្រដាស​ប្រាក់​ផ្សេង​ក៏​ដូច​គ្នា​ដែរ​ តែ​ដុល្លារ​ ​​ជា​រូបិយប័ណ្ណ​ដែល​មាន​ប្រជាប្រិយភាព​​បំផុត​​លើ​ប្រតិបត្តិការ​សាច់ប្រាក់​ក្នុង​លោក​ ដូច្នេះ​កម្រិត​បាក់​តែ​រី​​មាន​ច្រើន​ជាង​គេ​។ ​ជាក់​ស្តែង​​ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ​ក្រដាស​ប្រាក់ដុល្លារ​កាន់​តែ​ចាស់ ​កម្រិត​បាក់តេរី​ដែល​វា​មាន​ក៏​កាន់​តែ​ខ្ពស់​ដែរ៕

ប្រភព៖ CBS News

ក្រុមហ៊ុន ខេអិនអិនបានឧបត្ថម្ភ១០លានរៀលជូនទៅកីឡាករ ធឿន ធារ៉ា

0

កាលពីថ្ងៃពុធ ទី២៨ ខែធ្ន ឆ្នាំ២០២២ ធឿន ធារ៉ាត្រូវបានក្រុមហ៊ុន ខេអិនអិន ខេមបូឌា ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រ ឈានមុខគេក្នុងប្រទេសកម្ពុជា បានឧបត្ថម្ភថវិការរហូតដល់ទៅ១០លានរៀល ដើម្បីជាការលើកទឹកចិត្តដែល កីឡាករប្រដាល់ រូបនេះបាននាំមុខមាត់អោយប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះ។

ជាកិត្តិយស និងមោទនភាពបំផុតដែល កីឡាកររូបនេះបានយកឈ្នះ ស្តេចប្រដាល់ថៃ សៃ យុគ នៅក្នុងសង្វានប្រទេសថៃត្រឹមទឹកទី១តែប៉ុណ្ណោះ ព្រមទាំដណ្តើមបានខ្សែក្រវ៉ាត់ Thai Fight និងពានរង្វាន់ស្តេចថៃឆ្នាំ២០២២។​ ដោយក្តីរំភើបយ៉ាងក្រៃលែង ទើបក្រុមហ៊ុនខេអិនអិន ខេមបូឌា បានឧបត្ថម្ភថវិការ១០លានរៀលដល់កីឡាករជ័យលាភី ធឿន ធារ៉ា ក្នុងគោលបំណងគាំទ្រ និងលើកទឹកចិត្ត ក្រោយជ័យជំនះដ៏ពិសេសនេះ​សង្ឈឹមថាគាត់អាចបន្តភាពខ្លាំង ជាមួយដំណើរជោគជ័យរបស់គាត់ក្នុងវិស័យប្រដាល់ជាតិ អន្តរជាតិ នាថ្ងៃអនាគត ដើម្បីបន្តរលើកកេត្តរ៍ឈ្មោះប្រទេសជាតិយើង។

កីឡាករឆ្នើម ធឿន ធារ៉ាបានឆ្លើយទាំងរំភើបថា៖ ខ្ញុំពិតជាមានមោទតភាព​ និងរំភើបយ៉ាងខ្លាំងសម្រាប់ការឈ្នះនេះ មកទល់ពេលនេះនូវមិនទាន់បាត់ក្តីរំភើបនោះទេ ខណៈដែលពេលឈ្នះខ្ញុំបានស្រក់ទឹកភ្នែក និងនឹកដល់គុណមាតាបិតា​ លោកគ្រូអេ ភូថង និងក្លឹបជាពិសេស។ ខ្ញុំបាទសូមអរគុណដល់ក្រុមហ៊ុន ខេអិនអិនយ៉ាងខ្លាំង ដែលបានឧបត្ថម្ភថវិការសម្រាប់ការហាត់បន្ថែម  ក៏ដូចជាការលើកទឹកចិត្តសម្រាប់ការត្រៀមប្រកួតបន្តរក្រោយទៀត! “។

គួរបញ្ចាក់ផងដែលថាក្រុមហ៊ុន ខេ អិន អិន ម្ចាស់ឧបត្ថម្ភនេះ គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងចក្រ លំដាប់ទី១ ធំជាងគេក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះបាននាំចូល អេស្កាវ៉ាទ័រ សាស័រ អេលីវាទ័រ ម៉ាកឌូសាន Doosan  និងឡានបាញ់បេតុង Everdigm ដែលសុទ្ធតែជាម៉ាកលេខ១​ នៅប្រទេសកូរ៉េ។ ក្រុមហ៊ុនក៏មានរ៉ូឡូកិនបង្ហាប់ អាម៉ាន AMMANN និងឡានបែនម៉ាក ស៊ីណូត្រាក Sinotrukផលិតផលគុណភាពអាឡឺម៉ង បច្ចេកវិទ្យាចុងក្រោយបំផុត។

ជាកាដូរសម្រាប់ការគាំទ្រដល់អតិថិជន រាល់ការជាវគ្រឿងចក្រទាំងអស់គឺអាចបង់រំលស់រយៈពេលវែងរហូតដល់៧ឆ្នាំ ជាមួយនឹងអត្រាទាបបំផុត និងការបង់ប្រាក់មុនទាប។

ព៌ត័មានបន្ថែម សូមទំនាក់ទំនង ០១៧ ​៧១៣ ​៧១៣ ផ្នែកទីផ្សារ ឬគេហៈទំព័រ KNN Cambodia

ខ្លាកំ.ណា.ចមួយក្បាលលុកលុយក្រុង ដេញខាំមនុស្សម្នា របួសរាប់សិបនាក់

0

ឥណ្ឌា៖ បង្កការភ័យស្លន់ស្លោនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីមានខ្លារខិនកំណាចមួយក្បាលបានរត់ទៅវាយប្រហារមនុស្សម្នា នៅទីសាធារណៈបណ្តាលឲ្យមនុស្ស ១៥នាក់រងរបួស ចុងក្រោយទើបសមត្ថកិច្ចចាប់បាន។

នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២២ មានសេចក្តីរាយការណ៍ព័ត៌មានបានឱ្យដឹងថាមានភាពវឹកវរ និងបង្កជាការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងទៅក្រុង Jorhat នៃរដ្ឋ Assam ក្នុងប្រទេសឥណ្ឌា ក្រោយពីមានករណី ដ៏គួរឱតក់ស្លុត ដោយមានខ្លារខិនដ៏ធំមួយក្បាល បានចេញពីព្រៃសំដៅមករកចំណីនៅក្នុងទឹកដីនៃ មជ្ឈមណ្ឌល ស្រាវជ្រាវព្រៃភ្លៀង ប៉ុន្តែខណៈពេលដែលវាបានជួបជាមួយនឹងមនុស្សម្នាជាច្រើននៅទីសាធារណៈ ខ្លារខិនមួយក្បាលនេះបានធ្វើការវាយប្រហារពួកគេយ៉ាងកំរោល សូម្បីតែជាអ្នកដំណើរក្នុងរថយន្តលើដងផ្លូវ។

ជាមួយគ្នានោះដំបូងឡើយ គេបានឱ្យដឹងថាយ៉ាងហោចណាស់មនុស្សចំនួន ១៥ នាក់ត្រូវបានរាយការណ៍ថា បានរងរបួសដោយសារសត្វខ្លាខាំ ដែលភាគច្រើនពួកគេជាបុគ្គលិកមជ្ឈមណ្ឌលស្រាវជ្រាវ រួមទាំងកុមារ និងស្ត្រី និង អនុរក្ស ឧទ្យាន ៣ នាក់ផ្សេងទៀតដែលព្យាយាមចាប់វាមិនបានសម្រេច។

យ៉ាងណាមិញអាជ្ញាធរក្នុងតំបន់បានចេញសេចក្ដីប្រកាសជាសាធារណៈដើម្បីកុំឲ្យចេញក្រៅផ្ទះ ហើយនឹងប្រើអន្ទាក់ដើម្បីចាប់វា  នៅទីបំផុតបន្ទាប់ពីចំណាយពេលពេញមួយថ្ងៃកាលពីថ្ងៃទី ២៧ ម្សិលមិញនេះអាជ្ញាធរទាំងនោះអាចចាប់វាបាន ដោយការចាក់ថ្នាំសណ្តំបានដោយជោគជ័យ ហើយក្រុមពេទ្យសត្វនឹងពិនិត្យមើលរាងកាយវាឱ្យលម្អិត មុនពេលយកវាត្រឡប់ទៅកាន់ឧទ្យានធម្មជាតិវិញ។

គួរបញ្ជាក់ថាការវាយប្រហាររបស់សត្វព្រៃគឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ហើយវាឆ្លុះបញ្ចាំងពីបញ្ហាដ៏យូរអង្វែងនៃការទន្ទ្រានព្រៃពីសំណាក់មនុស្សទៅលើទីជម្រក និងអាហាររបស់សត្វព្រៃ៕ ប្រភព៖ pptvhd36