កាលពីពេលថ្មីៗនេះ កីឡាករប្រដាល់ជើងចាស់មានឈ្មោះបោះសម្លេងលោក កែវ រំចង់ បានធ្វើការឡាយទាំងមិនសុខជិត ដោយឆ្ងល់ថាហេតុអ្វីខ្លួនមិនមានឈ្មោះប្រកួតស៊ីហ្គេម តំណាងឱ្យកម្ពុជា។

ក្រោយមកលោក និន ភារម្យ អនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានចេញមុខបកស្រាយៗច្បាស់ៗដូច្នេះថា៖ “ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាករគ្រប់រូបមិនអាចនឹកឃើញចង់ចូលរួមប្រកួតបានទេ អ្វីៗ​សុ​ទ្ធតែបានត្រៀមលក្ខណៈសម្បត្តិទុកជាមុន។ យ៉ាងណាមិញក្រុមជម្រើសជាតិ ត្រូវបានប្រមូលផ្តុំហ្វឹកហាត់ត្រៀមពីរ​ឆ្នាំ​​ក​ន្លងមក ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស ភាពអំណត់ ឋាមពល និងគ្រប់យុទ្ធវិធី កលល្បិច ដើម្បីលទ្ធផលជោគជ័យ និង យកជ័យលាភីជូនប្រទេសជាតិ”។

លោកក៏បានបន្តទៀតថា “ចំពោះយើងចង់ចូលរួមប្រកួតកីឡាស៊ីហ្គេម តើយើងបានត្រៀមលក្ខណៈសម្បត្តិដែរឬអត់..? សព្វថ្ងៃមានបានហ្វឹកហាត់ត្រៀមដែរទេ នរណជាគ្រូបង្វឹករបស់ប្អូន និងមានការទទួលស្គាល់ពីក្រសួងអប់រំ ដែរឬទេ…? អា​ច​​​​​ដឹងខ្លួនឯងហើយ ថាយើងកំពុងធ្វើអ្វី យើងមានសមត្ថភាពគ្រប់គ្រាន់ដែរទេ..? ទម្ងន់ សាច់ឈាមរបស់យើងពេលនេះ សមជាកីឡាករ ឬអត់…? អ៊ំនិយាយនេះ ដើម្បីឱ្យឯងសិក្សាមើលដោយខ្លួនឯង ចំពោះបងប្អូន អ្នកគាំទ្រកីឡាករ កែវ រំចង់ ដែលជាអាយដលរបស់បងប្អូន ចង់ឱ្យគាត់ទៅចូលរួមប្រកួត គួរពិចារណាផងដែរ ជាកិត្តិយស មុខមាត់ប្រទេសជាតិ មិនអាចធ្វើអ្វីមួយ ដោយពុំមានផែនការច្បាស់លាស់នោះទេ”៕ផ្ទុះទៀត​ហើយ! កែវ រំចង់ សួរថា ហេតុអ្វីការ​ប្រកួត​​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅកម្ពុជា អត់មាន​ឈ្មោះខ្ញុំ? › keila24.com