នាយកដ្ឋានឧតុនិយមថៃ (TMD) បានព្យាករណ៍ថា កម្រិត PM2.5 នឹងកើនឡើងពាសពេញប្រទេសថៃនៅថ្ងៃទី 2-3 ខែកុម្ភៈ ដោយសារការបំពុលធូលីដីកកកុញនៅក្នុងខ្យល់។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា “នាយករដ្ឋមន្ត្រី Prayut Chan-o-cha មានការព្រួយបារម្ភអំពីសុខភាពរបស់ប្រជាជន ដោយបានណែនាំពួកគេឱ្យពាក់ម៉ាស់ នៅពេលចាកចេញពីផ្ទះ។” ។
មិនតែប៉ុណ្ណោះ លោក ប្រាយុទ្ធ ក៏បានជំរុញឱ្យភ្នាក់ងាររដ្ឋាភិបាល និងអាជីវកម្មនានា ពិចារណាពីវិធីសាស្រ្តធ្វើការពីផ្ទះ ដើម្បីកាត់បន្ថយការបំពុលខ្យល់ពីចរាចរណ៍។
គួរបញ្ជាក់ផងដែរថា ខ្យល់កង្វក់ PM2.5 ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺបេះដូង និងសួត ក៏ដូចជាជំងឺមហារីក៕![]()
ប្រភព៖ National Thailand










