រដ្ឋធានីវ៉ាស៊ីតោន៖ ដោយសារតែបន្ទះឈីប កំពុងតែដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសម័យបច្ចេកវិទ្យាដ៏ទំនើប នាពេលបច្ចុប្បន្ន ទើបធ្វើឲ្យសហរដ្ឋអាមេរិក និង ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ និង ទី២ កំពុងតែប្រជែងគ្នាយ៉ាងខ្លាំង នៅក្នុងវិស័យនេះ។

សារព័ត៌មាន The New York Times បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០២៣ ថា ចំពេលមានសង្គ្រាមត្រជាក់ នៃការប្រកួតប្រជែងបច្ចេកវិទ្យាជាមួយនឹងចិន នោះ បណ្ដាក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក បានសន្យាផ្ដល់ទឹកប្រាក់ រហូតដល់ជិត២០០ពាន់លានដុល្លារ សម្រាប់គម្រោងវិនិយោគបន្ទះឈីប ចាប់តាំងពីដើមឆ្នាំ២០២០ រហូតមក។ ប៉ុន្ដែការវិនិយោគទៅលើវិស័យនេះ មិនមែនជារឿងសាមញ្ញនោះឡើយ។Chip Wars': US, China and the battle for semiconductor supremacy

នៅក្នុងអំឡុងខែកញ្ញា កន្លងទៅនេះ ក្រុមហ៊ុនឈីបដ៏ធំ Intel បានប្រមូលប្រមូលផ្តុំក្រុមមន្ត្រី នៅលើដែនដីមួយកន្លែង នៅជិតទីក្រុង Columbus រដ្ឋអូហាយ៉ូ (Ohio) ជាកន្លែងដែលក្រុមហ៊ុនយក្សមួយនេះ បានសន្យា ថា នឹងវិនិយោគយ៉ាងហោចណាស់ មានទំហំទឹកប្រាក់ រហូតដល់២០ពាន់លានដុល្លារ នៅក្នុងរោងចក្រថ្មី ចំនួន២ សម្រាប់ការបង្កើត Semiconductor ។

មួយខែក្រោយមកទៀត ក្រុមហ៊ុនបច្ចេកវិទ្យា Micron បានប្រារព្ធសម្ពោធកន្លែងផលិតថ្មីមួយនៅជិត Syracuse រដ្ឋញូវយ៉ក ជាកន្លែងដែលក្រុមហ៊ុនបន្ទះឈីប រំពឹង ថា នឹងចំណាយប្រាក់ រហូតដល់២០ពាន់លានដុល្លារ នៅចុងទសវត្សរ៍នេះ ហើយនៅទីបំផុត អាចនឹងកើនឡើងប្រហែលជា៥ដង។Semiconductors: The next frontier in the US-China tech battle | CNN Business

នៅក្នុងអំឡុងខែធ្នូ ទើបនឹងកន្លងផុតទៅនេះ ក្រុមហ៊ុនផលិតឈីបរបស់តៃវ៉ាន់ Taiwan Semiconductor Manufacturing Company បានរៀបចំកម្មវិធី shindig នៅទីក្រុង Phoenix ជាកន្លែងដែលក្រុមហ៊ុនមួយនេះ គ្រោងនឹងបង្កើននូវការវិនិយោគរបស់ខ្លួន ចំនួន៣ដង មានទំហំទឹកប្រាក់ កើនដល់ដល់៤០ពាន់លានដុល្លារសហរដ្ឋអាមេរិក និង សាងសង់រោងចក្រថ្មីទីពីរ សម្រាប់ការបង្កើតបន្ទះឈីបកម្រិតខ្ពស់។

ការសន្យានេះ ក្លាយជាផ្នែកមួយ នៃការកើនឡើងដ៏ធំសម្បើម នៅក្នុងផែនការផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក នៅក្នុងរយៈពេល១៨ខែកន្លងមក ដែលទំហំនេះ ត្រូវបានគេប្រដូចទៅនឹងការវិនិយោគ នៅក្នុងសម័យសង្រ្គាមត្រជាក់ នៃការរត់ប្រណាំងគ្នា នៅក្នុងវិស័យអវកាស។ ចំណែកការរីកដុះដាលនៅក្នុងវិស័យនេះ មានផលប៉ះពាល់ដល់ភាពជាអ្នកនាំបច្ចេកវិជ្ជាសកលលោក និង ភូមិសាស្ត្រនយោបាយ ព្រោះសហរដ្ឋអាមេរិក មានគោលបំណងរារាំង ដល់ប្រទេសចិន ពីការក្លាយជាមហាអំណាចឈានមុខគេ នៅក្នុងបន្ទះសៀគ្វី ជាបំណែកស៊ីលីកូន (silicon) ដែលបានជំរុញនូវការបង្កើតឧបករណ៍កុំព្យូទ័រ ប្រកបដោយការច្នៃប្រឌិត ដូចជា ស្មាតហ្វូន …ជាដើម។China pushes self-made chips in response to US threats | Financial Times

បច្ចុប្បន្ននេះ បន្ទះឈីប ក្លាយជាផ្នែកមួយដ៏សំខាន់ នៃជីវិតនាសម័យទំនើប សូម្បីតែការបង្កើតរបស់ឧស្សាហកម្មបច្ចេកវិទ្យា ចាប់ទាំងពីឧបករណ៍យោធា និង រថយន្ត រហូតដល់ឧបករណ៍ផ្ទះបាយ និង ប្រដាប់ក្មេងលេង ក៏ត្រូវការវាផងដែរ។

បើតាមសមាគមឧស្សាហកម្ម Semiconductor ដែលជាក្រុមពាណិជ្ជកម្ម បានឲ្យដឹង ថា នៅទូទាំងប្រទេសមហាអំណាចកំពូលរបស់ពិភពលោក ទាំងសេដ្ឋកិច្ច និង យោធាមួយនេះ មានក្រុមហ៊ុនចំនួន៣៥ បានសន្យាផ្ដល់លុយ រហូតដល់ជិត២០០ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងផលិតពាក់ព័ន្ធនឹងបន្ទះឈីប ចាប់តាំងពីនិទាឃរដូវ ឆ្នាំ២០២០ រហូតមក។ ប្រាក់ទាំងនេះ គ្រោងនឹងចំណាយលើកផលិត នៅក្នុងរដ្ឋចំនួន១៦ រួមទាំងរដ្ឋតិចសាស់ អារីហ្សូណា និងញូវយ៉ក …នៅក្នុងរោងចក្រផលិតបន្ទះឈីបថ្មី ចំនួន២៣ ហើយការពង្រីករោងចក្រចំនួន៩ និង ការវិនិយោគពីក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ និង សម្ភារដល់ឧស្សាហកម្ម។America Needs To Build Our Own Chip Plants For Sake Of Auto Industry

ការជំរុញលើការផលិតបន្ទះឈីបនេះ ក៏ជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមគោលនយោបាយឧស្សាហកម្ម បង្កើតឡើង ដោយរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលកំពុងដាក់ចុះផែនការ ចំណាយយ៉ាងហោចណាស់៧៦ពាន់លានដុល្លារ នៅក្នុងជំនួយ ពន្ធឥណទាន និង ប្រាក់ឧបត្ថម្ភផ្សេងៗទៀត ដើម្បីលើកទឹកចិត្តដល់ការផលិតបន្ទះឈីប នៅក្នុងស្រុក។ ទន្ទឹមនឹងការផ្តល់មូលនិធិដ៏ច្រើន សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាត កិច្ចខិតខំប្រឹងប្រែងនេះ បង្កើតបានជាការវិនិយោគដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងការផលិត ដែលគិតចាប់តាំងពីសង្គ្រាមលោកលើកទី២មក ខណៈរដ្ឋាភិបាលសហព័ន្ធន៍ បញ្ចេញការចំណាយលើនាវាថ្មី បំពង់បង្ហូរប្រេង និង រោងចក្រផលិតអាលុយមីញ៉ូម និង កៅស៊ូ។Biden issues new rules to cut off microchip supply to China - POLITICO

លោកប្រធានាធិបតី បៃដិន បានកាន់កាប់ផ្នែកមួយដ៏សំខាន់ នៃរបៀបវារៈសេដ្ឋកិច្ចរបស់គាត់ លើការជំរុញឲ្យផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក ប៉ុន្តែហេតុផលរបស់គាត់ គឺហួសពីអត្ថប្រយោជន៍សេដ្ឋកិច្ច។ បន្ទះឈីដ៏បទំនើបបំផុតរបស់ពិភពលោក នាពេលបច្ចុប្បន្ននេះ ត្រូវបានផលិត នៅតៃវ៉ាន់ ដែលចិនតែតែងទាមទារសិទ្ធិគ្រប់គ្រង នៅលើដែនកោះមួយនេះ។ បញ្ហានេះ បានបង្កឱ្យមានការភ័យខ្លាច ថា ខ្សែសង្វាក់ផ្គត់ផ្គង់ Semiconductor អាចត្រូវបានរំខាននៅក្នុងហេតុការណ៍ជម្លោះណាមួយ អាចនឹងកើតឡើង ហើយថា សហរដ្ឋអាមេរិក នឹងប្រឈមមុខ នៅក្នុងគុណវិបត្តិផ្នែកបច្ចេកវិទ្យានេះ។

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន កាលពីកន្លងទៅថ្មីៗនេះ បានដាក់ចេញផែនការវិនិយោគ លើវិស័យបន្ទះឈីបដោយខ្លួនឯង ដែលគ្រោងនឹងចំណាយ រហូតដល់១៤៣ពាន់លានដុល្លារអាមេរិក។ សកម្មភាពបែបនេះ ជាប្រកួតប្រជែងគ្នាជាថ្មី រវាងប្រទេសមហាអំណាចលោកខាងលិច និង មហាយក្សចិន៕