បរទេស៖ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើល ក្រោយអាជ្ញាធរក្នុងព្រលានយន្តហោះប្រទេសម៉ិកស៊ិក រឹបអូសបានកញ្ចប់មួយដែលនៅខាងក្នុងមានលលាដ៍ក្បាលមនុស្សចំនួន ៤ សម្រាប់ការដឹកជញ្ជូនតាមសំបុត្រអន្តរជាតិ ក្នុងគោលដៅផ្ញើទៅកាន់សហរដ្ឋអាមេរិក។

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ មន្ត្រីម៉ិកស៊ិកបានរាយការណ៍ អំពីករណីប្រទះឃើញនូវកញ្ចប់មួយដែលត្រូវបានរឹបអូសនៅអាកាសយានដ្ឋាន Queretaro ម៉ិកស៊ិកកណ្តាល។

ប៉ុន្តែជាលទ្ធផលក្នុងការធ្វើ X-ray ប្រអប់វាបានបង្ហាញថា នៅខាងក្នុងកញ្ចប់នេះមានលលាដ៍ក្បាលមនុស្សចំនួន 4 រុំដោយ foil  ដែលអីវ៉ាន់នេះហៀបនឹងបញ្ជូនទៅកាន់សហរដ្ឋអាមេរិកទៅហើយ។

ជាមួយគ្នានោះបើតាមការបញ្ជាក់របស់ឆ្មាំជាតិ ម៉ិកស៊ិកបានឱ្យដឹងបន្ថែមថា កញ្ចប់នេះត្រូវបានផ្ញើពីទីក្រុងមួយក្នុងរដ្ឋ Michoacan  នៅឆ្នេរខាងលិចនៃប្រទេសម៉ិកស៊ិក ដែលជាតំបន់អសន្ដិសុខ និងមានហិង្សាបំផុតមួយក្នុង ប្រទេស។

ទោះជាយ៉ាង ឆ្មាំជាតិម៉ិកស៊ិកនោះមិនបានផ្តល់ព័ត៌មានឱ្យលម្អិតបន្ថែមអំពីអាយុ អត្តសញ្ញាណ ឬហេតុផលដែលអាចកើតមានឡើងសម្រាប់ការបញ្ជូនអដ្ឋិធាតុមនុស្សនេះពីម៉ិកស៊ិកទៅកាន់សហរដ្ឋអាមេរិកនោះបានទេ។

ទោះជាយ៉ាងណាក្រុមហ៊ុនដឹកជញ្ជូន ​និងអជ្ញារធរកំពុងតែធ្វើការស៊ើបអង្កេតទាក់ទងនឹងរឿងរ៉ាវខាងលើ ហើយនឹងបន្តចាត់ការទៅតាមផ្លូវច្បាប់៕ ប្រភព៖ pptvhd36