ប្រទេសថៃ៖ សម្រស់ដែលភ្ញៀវទេសចរមិនអាចបំភ្លេចបានជាមួយនឹងទីតាំងធម្មជាតិដ៏ទាក់ទាញគយគន់សមុទ្រអ័ព្ទនៅតំបន់ភ្នំ អាយយ៉ូវវេង ដែលជាតំបន់ទេសចរដ៏ពេញនិយមសម្រាប់អ្នកដែលចង់មកទទួលនូវអារម្មណ៍ដ៏រ៉ូមែនទិក និងអាចឈរមើលទេសភាពលើផ្ទៃកញ្ជក់ដ៏រឹងមាំជាមួយនឹងទឹដ្ឋភាពនៅជុំវិញ៣៦០ដឺក្រេ។

តំបន់ អាយយ៉ូវវេង ស្ថិតក្នុងស្រុកបេតុង  ខេត្តយ៉ាឡា នៃប្រទេសថៃ ដោយនៅក្នុងតំបន់នេះពិតជាមានអាកាសធាតុត្រជាក់ និងបានផ្ដល់នូវសម្រស់ដ៏ស្រស់ស្អាតស្ទើមិនគួរឱ្យ ជាពិសេលនៅលើតំបន់ភ្នំអាយយ៉ូវវេង គេបានសាងសង់ជាមួយនឹងស្ពានកញ្ចក់ស្កាយវ៉ក ដ៏ធំលយទៅផុតជើងភ្នំយ៉ាងអស្ចារ្យ និងបានបង្កើ​តជាទស្សនីយភាព ក៏ដូចជាទីចំណាប់អារម្មណ៍របស់មនុស្សទាំងពួង ក្នុងប្រទេស និងក្រៅប្រទេស ក្នុងការមកទស្សនាទេសភាពដ៏ទាក់ទាកនៅទីនេះ។

ពិតណាស់ប្រសិនបើភ្ញៀវទេសចរណ៍បានឡើងមកដល់ទីតាំងនៃលើស្ពានស្កាយវ៉កនេះហើយ ប្រកដជាជួបជាមួយនឹងសម្រស់ និងទេសភាពដូចស្ថិតនៅលើឋានសួគ៌ ព្រោះអ្នកនឹងបានឃើញជាមួយនឹងពពក និងសមុទ្រអ័ព្ទដ៏ក្រាស ជាពិសេសលោកអ្នកអាចគយគន់សម្រស់ធម្មជាតិនៅផ្ទៃខាងក្រោម បានរហូតដល់ ៣៦០ ដឺក្រេ និងមើលថ្ងៃរះនៅពេលព្រឹក ទទួលបានពន្លឺដំបូងនៅព្រឹកព្រលឹម ដោយត្រៀមខ្លួនទទួលយកខ្យល់អាកាសបរិសុទ្ធនៅសីតុណ្ហភាព ១៩ ដឺក្រេ និងទស្សនាទេសភាពព្រៃបាឡា-ហាឡា ព្រមទាំងបឹងបាងឡាងដាមរួមទាំងអាចមើលទេសភាពបានឆ្ងាយដល់ប្រទេសម៉ាឡេស៊ីផងដែរ។

ដូច្នេះប្រសិនបើ​លោកអ្នកពិតជាចង់ទទួលបាននូវអារម្មណ៍ដ៏អស្ចារ្យ និង ប្លែកសូមកុំភ្លេចជាមួយនឹងតំបន់ភ្នំអាយយ៉ូវវេងក្នុងខេត្តយ៉ាឡា នៃប្រទេសថៃ៕ ប្រភព៖ Sanook