ភ្នំពេញ៖ កិត្តិនាមអ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា កាន់តែល្បីរន្ទឺសុះសាយលើឆាកអន្តរជាតិ បន្ទាប់ពីកីឡាកររូបនេះបានផ្តួលម្ចាស់ផ្ទះថៃ Saiyok Pumpanmuang ក្នុងទឹកទី១កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅនេះ ដោយលោកបានក្លាយជាកីឡាករខ្មែរទី១ឈ្នះខ្សែក្រវាត់ពិភពលោក Muay Thai ។
ជាមួយគ្នានេះដែរ ស្ថាប័នកីឡាប្រដាល់មួយថៃពិភពលោក (WMO) បានធ្វើបច្ចុប្បន្នភាពតារាងចំណាត់ថ្នាក់ពិភពលោកថ្មី។ ការធ្វើបច្ចុប្បន្នភាពនេះឃើញថា អ្នកលេងគុនខ្មែរ ធឿន ធារ៉ា ស្ថិតនៅចំណាត់ថ្នាក់លេខ១ (ជើងឯក) សម្រាប់ប្រភេទទម្ងន់៧២គីឡូក្រាម ក្នុងចំណោមអ្នកប្រដាល់ទូទាំងពិភពលោក៣០នាក់។
អ្វីដែលគួរឲ្យកត់សំគាល់នោះ តំណែងជើងឯកលេខ១ក្នុងលោកនេះ គ្រប់គ្រងដោយកីឡាករថៃ Saiyok តាំងពីឆ្នាំ២០១៥មក ត្រូវបានបញ្ចប់ដោយកីឡាករកម្ពុជា ធឿន ធារ៉ា ហើយកីឡាករថៃ Saiyok បានធ្លាក់ទៅចំណាត់ថ្នាក់លេខ៥ ខណៈកីឡាករថៃ Beckham BigWinChampionGym ដែលទើបតែចាញ់ ធឿន ធារ៉ា ដោយពិន្ទុកាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅនេះស្ថិតនៅចំណាត់ថ្នាក់លេខ២ ៕
ខាងក្រោមជាឈ្មោះអ្នកប្រដាល់លំដាប់ពិភពលោកទាំង៣០នាក់ ប្រិយមិត្តអាចចុចនៅ Link មួយនេះសម្រាប់ការមើលសរុបផងដែរ៖











