Home Blog Page 190

ប្រេសុីល បង្ហាញចំណាប់អារម្មណ៍ចង់ចូលជាសមាជិកអាស៊ាន

0

ប្រេស៊ីល ដែជាប្រទេសធំបំផុតនៅទ្វីបអាមេរិកខាងត្បូង និងធំជាងគេទីប្រាំនៅលើពិភពលោក បានបង្ហាញការចំណាប់អារម្មណ៍ចង់ចូលជាសមាជិកប្រជាជាតិអាសុីអាគ្នេយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDTnx9i5ePo54_STSKt1OdHdqrFHkoQHG0RjIduMOnN9wD71prvAMNtIONopzrPtZvMhRfU0FsYkMsFsFYO2iUPITbB8LVyUhguQIEKUEpgkMqcDfLrx2DlnNNMQUxfBdWhgoYxUUtBwMDP7bUugWFicaiTxebbbm8-cxu40-fXEUCLbXc-kUcDPLJsu88/s2048/image_2025-11-21_10-16-57%20(2).png
ប្រធានាធិបតីប្រេស៊ីលលោក Lula da Silva បានប្រកាសពីគោលបំណងនេះ កាលពីចុងខែតុលា ឆ្នាំ២០២៥ ដោយលើកឡើងពីសក្តានុពលរបស់អាស៊ាន សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGnvrQ1Mlv2M5wX0JcE3Is54melMVUZyGdUhiOGJrcRggrgdwK96lWnRpUlbaKqnKdZqI6PUG21yVeZq_yfb8uaHkTe2mCNO7SxLQTpvVcvK5VQl1FflHB_RrfQau0sDgdbF8bQWfMJwKNR8F_PEqeiCIrJ2yoecKX-slKbBmKdSk6b96Kr2sd_6uH-xA1/s800/image_2025-11-21_10-16-57.png
លោក Lula បានលើកឡើងថា៖” សេដ្ឋកិច្ចបប្រេសុីលកំពុងតែងើបមកល្អឡើងវិញជាបណ្តើៗ ហេតុដូច្នេះការចូលជាសមាជិកអាស៊ាន នឹងអាចទាក់ទាញការវិនិយោគបន្ថែមទៅកាន់ប្រទេសប្រេស៊ីល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAcKmMam8ryNTqDxSVoeDB1MMEydc9KGLhNEiwd6OO4DeAuDK2nCv1VLyXbjmTR-YFTwybrOrgsNENz2iRNJFCH6q9sSm_vw8-qW4Pmk047dI9yI0sl4CJxBE-GKhWyAeFPl21XoQ_LXm-RJF2bJgF5C4zMm5DwrwIBhLQaIX6HecBPkdCITPJVs29iN4o/s1200/image_2025-11-21_10-17-04.png

ប្រេស៊ីល ជាប្រទេសទ្វីបអាមេរិកខាងត្បូងដំបូងគេបំផុត ដែលមានទំនាក់ទំនងយូរអង្វែងជាមួយអាស៊ាន ដោយបានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១១។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI9Ln1CDbltbtL_bdKgGqIrd3PdvO1eFyI012i__8hvtHdUiCJZdw52qpbJpzQw5jM0kmC6hX9ci1TR4MNJVvfbZx6CA1cXawWGwYD7XlkKBtA-OTjgVz5H1iYy6PAwnaYk-PB_v_MFHWCyvRHIsLqJHEFK-hMNqkLY-xIZJtFn1jJZnm0lMzJOQrQiQ9j/s1600/image_2025-11-21_10-16-59.png
បន្ថែមពីនេះ អាស៊ាន និងប្រេសុីល ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនក្នុងវិស័យផ្សេងៗ ដើម្បីជុំរុញការអភិវឌ្ឍន៍ជាច្រើនផ្សេងទៀតផងដែរ៕

 

កងទ័ពជើងទឹកថៃ ប្រកាសពីការត្រៀមខ្លួនប្រយុទ្ធរួចស្រេច ចំពេលមានភាពតានតឹងជាមួយកម្ពុជា

0

ប្រទេសថៃ៖ ស្របពេលដែលកំពុងមានភាពតានតឹងជាមួយកម្ពុជា នាយឧត្តមនាវី មេបញ្ជាការកងទ័ពជើងទឹកថៃ លោក Pairoj Phuangphol បាននិយាយព្រមា.នដោយបើ.កជំហរថា ឆ្នាំនេះគឺជាឆ្នាំប្រយុទ្ធពេញទីរបស់កងទ័ពថៃ។ បន្ថែមលើការអះអាងនេះ ក៏មានការបង្ហើបឲ្យដឹងផងដែរថា ពេលនេះកងទ័ពជើងទឹកថៃនឹងបំប្លែងនាវាដ៏ធំមួយគ្រឿងឲ្យទៅជានាវាផ្ទុកដ្រូនសម្រាប់ប្រយុទ្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid4inVh1Ba4Qo60-kCAPcuu0TTG4LYrPEx1ebKdhQJmvTiEsUX-z3B2Pfs3kf98bXxBTbfUXIbTY4oCo62vqcDagCXPyjlcXk67NqZTQYUSYy8mUsOgLbAcY8X7BCuqtq-y01q1cBq08sHceSdxCvIJZ1DPziKJbP4mSmC4MD0nXzj0ySKjcepDgZ8_PWP/s640/photo_2025-11-21_09-15-01%20(2).jpg
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថៃ Thai News Agency កាលពីថ្ងៃព្រហស្បត្តិ៍ទី២០ ខែវិច្ឆិកាបានឲ្យដឹងថា អគ្គមេបញ្ជាការកងទ័ពជើងទឹកថៃ លោក Pairoj Phuangphol បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ខ្លួននៅក្នុងឆ្នាំ២០២៥នេះថា គឺជាឆ្នាំនៃការត្រៀមខ្លួនសម្រាប់ប្រយុទ្ធពេញលេញរបស់កងទ័ពជើងទឹកថៃ។ ក្នុងនោះលោកបានឆ្លៀតអួតបន្ថែមថា ឥឡូវនេះទ័ពជើងទឹកថៃត្រៀមធាតុផ្សំសំខាន់ទាំង ៤រួចរាល់ដែលរួមមាន៖ កម្លាំងទ័ព, គ្រឿងសព្វាវុធ, ក្បួនយុទ្ធសាស្ត្រសង្គ្រាម និងការគ្រប់គ្រងលើកងទ័ព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZLGXYKAhELUV33znQd6iMR08qsgvs0vvePcD2fhaXd1KlDrKtCvID-HTj8A56W66kVucoMSGKptN1y7ANJkhxmQn6eXDMIYODzcri4vvsVHuLkFdGR1yiriq8hcl7lwRWdJsYa1jZvzURa5fkPDn-QoF1zkAlcpR78yrJGLZapaAdNHo0rFEa8r2cOmGk/s1200/photo_2025-11-21_09-15-01%20(3).jpg

មេទ័ពជើងទឹករូបនេះបានសង្កត់ធ្ងន់ថា៖ «បច្ចុប្បន្ន កងទ័ពជើងទឹកថៃ កំពុងរៀបចំខ្លួន ដើម្បីសមយុទ្ធយោធាលើផ្ទៃទឹក ដូច្នេះ នៅពេលដែលស្ថានការណ៍ មានភាពតានតឹងណាមួយកើតឡើង នោះកងទ័ពជើងទឹកថៃ នឹងត្រៀមខ្លួនរួចជាស្រេច នៅក្នុងកម្រិតខ្ពស់»។ ការលើកឡើងរបស់លោក ធ្វើឡើងចំពេលភាពតានតឹងរវាងកម្ពុជា និង ថៃ កំពុងងើបឡើងវិញ បន្ទាប់ពីថៃបានប្រកាសផ្អាកអនុវត្តសេចក្ដីថ្លែងការណ៍រួម និងទាត់ចោលសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkyxWYo4rBX2qYayLeImdQTaKp3JUi0m-TWRdnHwFPzvQSpRqkxI4G_ajH16g_DGOcmrdBzgRLkfHcEXy-qB_ja6gmmwH-caTH_Dwggyv7F8rT1BImpT7Va92MNGj-KW7xUV17WpFO3FyG2K0MDJk0HZmfhjbRdgSmaPNy5t0-1RNI0ejc6fci3N8yDzjf/s696/photo_2025-11-21_09-15-01.jpg

ដោយឡែកបើយោងតាមការបង្ហោះរបស់អ្នកកាសែតជើងចាស់ម្នាក់ ដែលដកស្រង់សម្ដីរបស់លោក Pairoj បានបង្ហើបឲ្យដឹងថា កងទ័ពជើងទឹកថៃ នឹងយកនាវា Chakri Naruebet បម្រើការជាប៉ុស្តិ៍បញ្ជាការចល័ត សម្រាប់ការការពារព្រំដែនសមុទ្រក្រោម «ផែនការចក្រពង្សភូវនាត (Chakrapong Phuwanart Plan)» ដោយមាននាវាល្បាតផ្លាស់ប្តូរវេនរៀងរាល់ប្រាំមួយខែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTYaQAgBqN-_tATYSagRLj4EfbOuuS6RocAKbS_b1T0hbkuG6g3h086X6bTFEptw5otMcM2myb5T1B7Uc9WlVuMsqbgLwhWM9cJQkWitLWRsvxhkl3IKuQBicN-_Boe9y_B7MEvZ-NGwsHpvylZRF-TQcg_hpNOvBIXpUJv7v-bX2yPl9gHzS4_eGBVnNc/s960/image_2025-11-21_09-59-41%20(2).png
លើសពីនេះ លោក Pairoj ក៏បានប្រកាសដែរថា ឆ្នាំ២០២៦ នឹងត្រូវក្លាយជា«ឆ្នាំនៃភាពត្រៀមខ្លួនរបស់កងទ័ពជើងទឹក» ជាមួយនឹងការដាក់ពង្រាយ យន្តហោះគ្មានមនុស្សបើក ប្រភេទ UAVs និងយានគ្មានមនុស្សបើកលើផ្ទៃទឹក និងក្រោមទឹក រួមជាមួយនឹងប្រព័ន្ធប្រឆាំងដ្រូន ដើម្បីប្រើក្នុងប្រតិបត្តិប្រយុទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5PMGNm1Bknxd_q4HqUBN6yAzT3vlZZ39yU6KXlh7KAtir8BK9nm11fO9Letb6U-zOGwESIBCmJG3zdmHfIpZy5dR5Uzi3l005Z4vhBm6Qio4PKpIC1eZkQhw1KaW2Xmscb3L4AwKN8Ew1y3ZoXgPlOUC_joMZkcEgZHwrDlGJaHKKzHFehe7lwlskoNcp/s800/image_2025-11-21_09-59-41.png

ទោះជាយ៉ាងណា គំនិតនេះនៅស្ថិតក្រោមការសិក្សាបន្ថែម ដោយនាវា Chakri Naruebet នឹងត្រូវដាក់ក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ជាមុនសិន ហើយការចូលទស្សនារបស់សាធារណជនដែលកន្លងមកធ្លាប់អនុញ្ញាតឲ្យចូលទៅបាននោះ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ខណៈដែលវាកំពុងស្ថិតក្រោមការត្រៀមលក្ខណៈប្រយុទ្ធ៕

Thuy Tien ត្រូវជាប់គុ.កពីរឆ្នាំខណៈអ្នកតាមដានវិស័យបវរកញ្ញាចាំអ៊ុតមើលថា ណាវ៉ាត់ នឹងដកតំណែងនិងមកុដឬអត់?

0

ក្រោយការកាត់ក្តីស្ករគ្រាប់បន្លែ KERA កាលពីថ្ងៃទី១៩ ខែវិច្ឆិកា កញ្ញា Thuy Tien ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទ «បោកប្រាស់អតិថិជន»។ ដំណឹងនេះបានសាយភាយយ៉ាងឆាប់រហ័សព្រោះនាងជា Miss Grand International 2021 ខណៈអ្នកគាំទ្រវិស័យបវរកញ្ញារង់ចាំអ៊ុតមើលថាតើ ណាវ៉ាត់ ស្ថាបនិក MGI នឹងដកហូតមកុដនិង Title ឬអត់?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4oYg0VSuUFH_OkYCMWsPjzuqVg6DhMu6R1311ZH9M3XGIWMp8wjaSS1nPuz1aALudX_T9-W5TCN4nXQdU5fD-QQXrWGSh8cQ2nTUtQJMq63vLPii8NI873UNHUot9Hq1zrlaCeBdci3HdIbQpTDS_IAABBmupxgsGuVWhgpNn2Tr6YvgoDtXisiO08yQH/s480/image_2025-11-20_15-41-22.png
បន្ទាប់ពីការកាត់ក្តីដ៏តឹងតែង តុលាការប្រជាជនទីក្រុងហូជីមិញបានចេញសាលក្រមលើសំណុំរឿង «បោកប្រាស់អតិថិជន» ពាក់ព័ន្ធនឹងចុងចោទដ៏ល្បីល្បាញកញ្ញា Nguyen Thuc Thuy Tien ដែលធ្លាប់ស្គាល់ថាជា Miss Grand International 2021 ត្រូវបានកាត់ទោសឱ្យជាប់គុក ២ ឆ្នាំជាផ្លូវការ។ សាលក្រមនេះត្រូវបានចាត់ទុកថាជាផលវិបាកដែលជៀសមិនរួចនៃកំហុសធ្ងន់ធ្ងររបស់ Thuy Tien និងបក្ខពួកក្នុងការផ្សាយពាណិជ្ជកម្មផលិតផលស្ករគ្រាប់ Kera ដោយមានព័ត៌មានមិនពិតអំពីការប្រើប្រាស់ ប្រភពដើម និងខ្លឹមសារអាហារូបត្ថម្ភ ដោយខុសច្បាប់បានប្រាក់ចំណេញរាប់ម៉ឺនដុល្លារពីការជឿទុកចិត្តរបស់សាធារណជន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiJ-y3W6idGjFeJfhfnQ_XN6wK6ND1X0v8-FeLy53R4eVKyvorjNSZDERt4Zyr4Lxz65Bek7X7wmvtkcDXJPXJ-JWIEOWSdwgH-TDpSylPrkA46Ut_S86lqRGv95mBMo0KS4yK5NeNM42etACYwZF0kYfLDP-sohq2qzcti8utph5jLr-PqOAALkbProUm/s2000/image_2025-11-20_15-41-22%20(2).png
    ហេតុការណ៍នេះបានធ្វើឱ្យមុខមាត់របស់ Thuy Tien ធ្លាក់ចុះ។ បន្ទាប់ពីត្រូវបានកាត់ទោស ម៉ាកយីហោជាច្រើនបានលុបរូបភាពរបស់ពួកគេ ហើយកិច្ចសន្យាសហប្រតិបត្តិការត្រូវបានលុបចោល។ សូម្បីតែគម្រោងភាពយន្តដែល Thuy Tien ចូលរួមក៏ត្រូវបង្ខំចិត្តប្រើបច្ចេកវិទ្យា AI ដើម្បីជំនួសសាច់រឿង ប៉ុន្តែនៅតែធ្លាក់ចូលទៅក្នុងស្ថានភាពនៃប្រាក់ចំណូលទាបនៅពេលចាក់បញ្ចាំងក្នុងរោងភាពយន្ត។ ពីគំរូដ៏បំផុសគំនិត Thuy Tien ឥឡូវប្រឈមនឹងការកាត់ទោស ហានិភ័យនៃការបាត់បង់តំណែងជាអន្តរជាតិ និងអាជីពរបស់នាងត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗក្រោយការប្រកាសផ្ដន្ទាទោសដាក់ពន្ធនាគារ២ឆ្នាំនៅថ្ងៃទី១៩ វិច្ឆិកា សេចក្តីថ្លែងការណ៍ចាស់របស់ Nawat Itsaragrisil ប្រធានអង្គការ Miss Grand International បានធ្វើផ្ទុះជាថ្មីម្តងទៀត។ ការគ្រងមកុដ Miss Grand International 2021 គឺជាសមិទ្ធិផលដែលនាំឱ្យឈ្មោះរបស់ Thuy Tien ក្លាយជានារីវៀតណាមដំបូងគេដែលបានឈ្នះមកុដនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrcwh5LLx5FRhGszzZUU4ZMsIVVWDHqKg1eHO-2kNtvDSCF6ItA0IXPPlBuIMrUUuJwE_GoojL2awb94v_gK6izx8QGffql8v90DEMQRJCiz8upvLM6EuJbZw3Q6llYl4ouIl3mDIxMF20iTzy-7WVRjM_zEOOh67R7kBdwYyvSAOMUOIzOd9jhhhhIIq8/s2048/image_2025-11-20_15-41-20.png

    ក្នុងខែមិថុនា ឆ្នាំ២០២៥ នៅពេលដែល Thuy Tien ត្រូវបានកាត់ទោស Nawat បាននិយាយថា៖ «ដោយសារការប្រព្រឹត្តិខុសរបស់នាងមិនបានកើតឡើងខណៈពេលដែលនាងកំពុងជាប់កិច្ចសន្យាជាមួយអង្គការរបស់យើង នេះជាបទល្មើសផ្ទាល់ខ្លួន។ យើងមិនបានដកហូតតំណែងនាងទេ ប៉ុន្តែអនាគតគឺមិនដឹង។ ប្រសិនបើការសន្និដ្ឋាននៅពេលក្រោយបង្ហាញថាកម្រិតនៃការរំលោភបំពាននេះធ្ងន់ធ្ងរពេក យើងនឹងពិនិត្យមើលម្តងទៀត។ ប៉ុន្តែនៅពេលនេះ យើងមិនបានដកហូតតំណែងនាងទេ ហើយក៏មិនបានសហការជាមួយនាងដែរ ហើយក៏មិនមានទំនាក់ទំនងអ្វីជាមួយនាងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxvcnXE9slushmBHpTmHWUKBGFTZwe_w0-JK2oBrlTakcpACkgM6-kE71ODG_NvlcvYVZAWCjVqC8NiBszWr6v4anGv8COx4OFbLRhSFyVUjnXGc3uAgAomXDA4wJsV4PcZgB50fGrT_3qBAhxj0vhARRtzkXnjM66Fpz6O8YtSYibm8ZHyXcVhZGhb8Yv/s960/image_2025-11-20_15-41-23%20(2).png

    ទោះបីជា ណាវ៉ាត់ បានបញ្ជាក់ថាកំហុសបានកើតឡើងបន្ទាប់ពី Thuy Tien បញ្ចប់កិច្ចសន្យាជាមួយ MGI ក៏ដោយ ប៉ុន្តែការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២ ឆ្នាំដែលបានប្រកាសនៅពេលនេះ ត្រូវបានសាធារណជនវៀតណាមចាត់ទុកថាជា «កម្រិតនៃការបំពានធ្ងន់ធ្ងរ» និងធ្ងន់ល្មមសម្រាប់ MGI ក្នុងការពិនិត្យឡើងវិញនូវ Title ប្រសិនបើ MGI សម្រេចចិត្តដកហូតមកុដ Thuy Tien នេះនឹងក្លាយជាផលវិបាកចុងក្រោយ និងឈឺចាប់បំផុតនៃកំហុសរបស់នាង ហើយក្នុងពេលតែមួយក្លាយជាមេរៀនដ៏មានតម្លៃសម្រាប់សិល្បករដទៃទៀត៕

     

កម្ពុជា សម្រេចបញ្ចូនអត្តពលិកចូលរួមសុីហ្គេមនៅប្រទេសថៃ ក្រោមការការពារពិសេស

0

រដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចូនអត្តពលិកកម្ពុជាចំនួន ២១ ប្រភេទកីឡាទៅចូលរួមព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៥ នៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUPhL0sQA2uyF85riDg-yBxfb4MptPK6X02XlD_q6Li5y7DZaZc7vCUipnwiyKaDm4_lrQlpr-WlmWdLk8wAp2nzJERr0KfSLRzhkdrDMxtCmRlVSUEZQjrwutFKKi0V2m1oFi0uydXvOGpF80q9msZoJz0abeoyhN3FLk-mnolaWvix6TM1IuENmTeekX/s900/image_2025-11-21_08-40-13%20(2).png

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានលើកឡើងថា៖”កម្ពុជានឹងងទទួលបានការគាំពារយ៉ាងពិសេសពីភាគីម្ចាស់ផ្ទះថៃ ស្របពេលប្រតិភូ កីឡាករ កីឡាការិនី នឹងស្នាក់នៅសណ្ឋាគារតែមួយជុំគ្នានៅបាងកក”។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoMaOdLx4IddH_2IGcKciTE7RICENRfSGYIGT9zt32jyzKVL5-7H2neBjyqIl1oR_7LhZ28hb3FbAWSdbeNxi-HmRDYDQ3X1P6lBEamxun0xE-zwnO_khGmhZd1bzmvDtVbDazZvgMbgbzr-F7BKTWECRkjcKqFFCKX_2NCobT5MIam_LrElXYdpAQStuW/s1080/image_2025-11-21_08-40-13.png

    ម្ចាស់ផ្ទះថៃបានអះអាង ធានាសន្តិសុខឱ្យបានល្អ និងមានកិច្ចការពារសុវត្ថិភាពជាពិសេសសម្រាប់ប្រតិភូ និងកីឡាករកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFO-r3i8ra6gRPE1gC8i6Un-A4H0AcsIgxEokDSM1kSzU8OfKXOubKnWOIVVidKQwNQjVOpHhtKRZ_hb7_fjXr-79O5akvOj0ELR3EMBrafLkETdgOdSYEvB8tNGb-gtv5upVoLgrlOUj2pOe7InGEEheErTvsj2tkpgCnnfhKmaCfpDC-6uROd6DhtSxr/s1350/image_2025-11-21_08-40-14.png

    បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានបញ្ជាក់ថា៖”កម្ពុជាបញ្ចូនអត្តពលិក៣០០នាក់ ប៉ុន្តែនៅពេលនេះ មានអត្តពលិកកម្ពុជាខ្លះ បានដកខ្លួនទៅវិញហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjisuDZxQnHyfPvNebWdvMwV-UXZJVt4EPdIPY-TYki9iLrDIpMzW-DNWTxFxjyRF-_SQoc38lSFsb2TgrmMfRufMpa-U5UkTOuXfMgN-8EuHBcEHwKXGYQEpgRtgsLbr19DvKolQith1mg9XVDTr0UAaJ82YqeQm3Y9VdGG8EpN8JaU0u7VLE31oKiYRJm/s1200/image_2025-11-21_08-40-12.png

    គួរបញ្ជាក់ថា ព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅពីថ្ងៃទី ៣ ដល់ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ២០២៥ ខណៈពិធីបើកផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែធ្នូ៕

     

លិចទូកទេសចរណ៍ថៃនៅកណ្តាលសមុទ្រ ភ្ញៀវភ័យរន្ធ.ត់ស្ទើរជួយមិនទាន់!

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Top News កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ មានទូកដឹកអ្នកដំណើរ១គ្រឿងធ្លាយនៅកណ្តាលសមុទ្រពេលទូកនេះដឹកភ្ញៀវទេសចរចំនួន៩២នាក់ រួមទាំងអ្នកធ្វើការលើទូក៥នាក់ ត្រឡប់មកពីកោះគុត ខេត្តត្រាត ។ ហេតុការណ៍នេះបណ្តាលឱ្យភ្ញៀវទេសចរទាំងអស់ភ័.យស្លន់ស្លោយ៉ាងខ្លាំងខ្លា.ចបាត់បង់ជីវិត និងស្រែករកការជួយសង្គ្រោះជាបន្ទាន់ ដោយសារខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgodmEnPntyoCrmtn4BDdQ24tYAcOVzzBYbIqUyS24DNJjmUOgOlGTBoM9jg7_lNk1x0Z-krONIYZniHVt0S0lxWfKAlIKKB1s5WWxuShVvPcMDtO3cx5Yt8YbckGVsqSyieyMT6jv-4oSF9SyEDyl7AUFll4Tj8XQBiS-5PbEfuUmxc1ALh02sVANDyhHF/s580/photo_2025-11-20_16-21-13%20(2).jpg

ក្រោយពីទទួលបានសញ្ញាសុំជំនួយបន្ទាន់ពីទូក មជ្ឈមណ្ឌលជាតិគ្រប់គ្រងដែនសមុទ្រប្រទេសថៃបានសហការជាមួយភ្នាក់ងារសង្គ្រោះក្នុងតំបន់ និងអាជ្ញាធរ ដើម្បីបញ្ជូនកម្លាំង និងទូកទៅជួយជម្លៀសភ្ញៀវទេសចរទាំងអស់មកកាន់កំពង់ផែ ដោយរៀបចំកន្លែងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ។ បើតាមសេចក្តីរាយការណ៍បឋម គឺគ្មានអ្នករងរបួសធ្ងន់ធ្ងរ ឬបាត់បង់ជីវិតទេ ខណៈសមត្ថកិច្ចបានស្រាវជ្រាវរកមូលហេតុបណ្តាលឱ្យទូកធ្លាយបាត និងវាយតម្លៃការខូចខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGcdwqmfFvd84dypf-ryPgRd_6E8wd4BTalwi01c1IvSGIxO9mssAIkUzoVkvV0AM2qoGeTAYDrvYnBqlDoPdQ1pbhF964FQAaRQ9B4zFbPdwG657NmlO4bc_w1RYydqhE8jAR50MTw1KYVPSeQalr8InwbGKjcesFGE6m47UkJP-NKtyAm1XQ00TDtMXa/s1280/photo_2025-11-20_16-21-13.jpg

ហេតុការណ៍នេះកើតឡើងនៅបរិវេណកោះក្រាដាត ស្ថិតនៅឆ្ងាយពីកំពង់ផែកោះគុត ប្រមាណ១៥គីឡូម៉ែត្រ ធ្វើឱ្យភ្ញៀវទេសចរលើទូកភ័យស្លន់ស្លោគ្រប់គ្នាពេលកំពុងធ្វើដំណើរត្រឡប់មកពីកោះគុត ខេត្តត្រាត ។ ពេលនេះ ភ្នាក់ងារកំពុងពិនិត្យមើលចំណុចខូចខាត ដោយសារធ្លាយបាតទូកបណ្តាលឱ្យទឹកហូរចូលប្រមាណ ៥០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh603w0H6Uu7Jy_Fr1c5-TE-hwPbYty0lsAADmjXyXc5A-EMj_6m-3gd7Y51OwUlE-ipCnz-Z_OLanrXGpjqpaWA5bzLxtpnzxkhsSduq8oRgN2lzW9FUC1k5SzOFaKQV-myDmNBRfOAVVrP8zj5OYYmNPvJIszLoqqQBD3f2FaoIscv1fTMgNT7B58y8jo/s1280/photo_2025-11-20_16-21-14%20(2).jpg

ភ្ញៀវទេសចរលើទូកមានទាំងជនជាតិថៃ និងជនបរទេសបានពាក់អាវការពារគ្រប់គ្នា ប៉ុន្តែភ្ញៀវទេសចរនៅតែភ័យ ដោយសារនៅចំណុចកើតហេតុមានខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ ជំហ៊ានដំបូង ភ្នាក់ងារសង្គ្រោះបានជួយជម្លៀសភ្ញៀវទេសចរចេញពីទូកចំនួន៤៣នាក់ នាំមកកាន់កំពង់ផែឡែមស៊ុន នៅឃុំអាវយ៉ៃ ស្រុកមឿង ខេត្តត្រាត បន្ទាប់មក ក៏ជួយសង្គ្រោះភ្ញៀវទេសចរ៤៩នាក់ទៀត រីឯអ្នកធ្វើការលើទូក៥នាក់ ត្រូវបានជួយសង្គ្រោះនាពេលបន្ទាប់ សរុបចំនួន៩៧នាក់មានសុវត្ថិភាពហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdrFQM1PgTzjCT31JGkIKq4u9ijZ2Xkr9_yBHLq3R9fPWZHzBaR37KXPtPilwTtMx4mP7p3MqbB5pOhc6bxG5RkZxbzChTIaalPYAlVUmiMCjUYSofxhyphenhyphen1I8yTpbXFR9TQ0dAb7-A5A4ow5cRQWxbX584S9WaYvx5yjAIhOC2qLo1pCAN-Q-hAVauMrIXa/s544/photo_2025-11-20_16-21-14.jpg

គួរបញ្ជាក់ថា ទូកនេះបានធ្លាយបាតចំនួន១កន្លែងដែលធ្វើឱ្យទឹកហូរចូលលិចទូកបន្តិចម្តងៗ ហើយភ្ញៀវទេសចរត្រូវបានជួយសង្គ្រោះទាន់ពេលវេលា ។ ប្រសិនបើធ្លាយច្រើនកន្លែងវិញ វានឹងលិចក្នុងទឹកភ្លាមៗតែម្តង មិនអាចជួយជម្លៀសភ្ញៀវទេសចរទេ ៕

តារាចម្រៀង វីរៈនិច្ច ឆ្លងតបនឹងមតិទស្សនិកជនដែលថាសម្រស់ពីមុនស្អាតជាងពេលកែសម្ផស្ស

0

តារាចម្រៀង វីរៈនិច្ច ដែលស្ថិតក្នុងផលិតកម្មសាន់ដេ បានឆ្លើយតបនឹងមតិអ្នកលេងបណ្តាញសង្គមដោយមិនប្រកាន់ខឹងចំពោះមតិយោបល់ដែលថាសម្រស់របស់នាងកាលពីមុនគឺស្រស់ស្អាតជាងពេលមិនទាន់កែកុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeKmsr1yq1ahKmloNG8ZGCdc6TdDE-H6hOizIN-2BXzRprbjs5_ID-ro_mUNpCBGdKmD3pFEAF0a56kZgyC6MLK1giZJ3akMBT-0P9KyhtW6XqfS4UvAsKtcjxVXJG2zXQ3KHw74I7_rpKnJP97DkER2qZFGA9bZK-raDZnjCktC4paNCDP63c_Z9y2bsr/s2048/image_2025-11-20_09-59-10.png
តារាចម្រៀង វីរៈនិច្ច ត្រូវបានអ្នកលេងបណ្តាញសង្គមទិកតុកម្នាក់បញ្ចេញមតិថា «សុំនិយាយតាមត្រង់ណា ពីមុនស្អាតណាស់កែរួចអត់ស្អាតទេ ដូចខុសហុងស៊ុយសាហាវ»។ មតិយោបល់នេះ វីរៈនិច្ច បានឆ្លើយតបដោយសុភាពថានាងមិនតូចចិត្តឬអន់ចិត្តចំពោះការខម្មិននេះទេ ប៉ុន្តែគាត់អាចធ្លាប់ឃើញនាងកាលពីមុននៅក្មេងមានមុខបោងៗ ស្អាតខ្យូតៗ និងមានប្រជាប្រិយភាពផ្នែកចម្រៀង។ តារាចម្រៀងរូបនេះបានបន្តទៀតថាបើប្រៀបធៀបពីមុននិងឥឡូវពាក់ព័ន្ធសម្រស់នាងមានកូនពីរហើយ មួយទៀតអាចថាការកែកុននៅពេលឡើងសាច់គឺមើលឃើញខ្លួនចំណាស់ ដោយសារតែពេលនេះនាងឡើងគីឡូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj29I-fDHNb7ot3UAHgYgYKxDhFQ-ehXQLzGO7UkNXj4bHqAo_CJoTx3zlmiei1D1wxqoe6Cj_MeyrUq-yaIzH0b7Izk9FpVLu3dyWli1teei7jX09v35w3sE7-iRDFufeR2aSjbG3cqMrFAP_3x_JQYYNMmQNpZHGDiQBu26FRfd0Vo_o-C8sXTyfkUJ9S/s2048/image_2025-11-20_09-59-08.png

ម្ចាស់បទ «ថ្ងៃអូនរង់ចាំ» បានបន្តទៀតថាអ្នកដែលមើលមកនាងខុសពីមុននាងមិនដឹងនោះទេប៉ុន្តែសម្រាប់ខ្លួននាងកាលពីមុនល្អមើល មានប្រជាប្រិយភាព ប៉ុន្តែឥឡូវនេះមិនល្អមើលតែនាងមានការរីកចម្រើនជាងមុនឆ្ងាយដែលមិនមែនជាវិស័យសិល្បៈ។ តារាចម្រៀង វីរៈនិច្ច នៅតែអះអាងថានាងមិនបានខឹងចំពោះការខម្មិនបែបនេះទេហើយនាងព្រមទទួលយកខ្លួនឯងទោះបីជាពេលនេះក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZufzZ84WUaNpXmXMgEdviaTibkS709LduBLURS_6XtokQzm-W74o14UuS-bDUzoCJUt2SWQjL1u_TMI4fszk4B1Nc_EpaXxoOT0tQmI9xylXUTo3ZMgw6ZCXfEZf2fOK30ZMjDyntAzAKOWkBsNs-Q0k5mKEd53t8daBwKlWDg9ZezNpI-zxeEB9Oh-bx/s2048/image_2025-11-20_09-59-02.png
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន វីរៈនិច្ច កំពុងពរពោះកូនទី២ ហើយផ្តោតលើមុខជំនួញអនឡាញឃ្លាតឆ្ងាយពីអាជីពចម្រៀងជាច្រើនឆ្នាំហើយ។ នាងនិងគ្រួសារបានពង្រីកមុខរបររកស៊ីនៅឯខេត្តព្រះសីហនុដោយបើកក្លិបកម្សាន្តផងដែរ។ តារាចម្រៀង វីរៈនិច្ច បានរៀបការកាលពីខែតុលា ឆ្នាំ២០២១៕

Hyun Bin និង Son Ye Jin ឡើងឆាកទទួលពានរង្វាន់រួមគ្នាលើកដំបូងបន្ទាប់ពី៥ឆ្នាំ

0

ពានរង្វាន់ Blue Dragon Awards លើកទី ៤៦ បានធ្វើឡើងនៅថ្ងៃទី១៩ នៅសាល KBS ក្នុងទីក្រុងសេអ៊ូលហើយបានប្រមូលផ្តុំសិល្បករភាពយន្តកូរ៉េជាច្រើននាក់។ ព្រឹត្តិការណ៍នេះត្រូវបានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ KBS2TV ដោយមានតារាសម្តែង Han Ji Min និង Lee Je Hoon ធ្វើជាពិធីករ។ គូស្នេហ៍ Hyun Bin និង Son Ye Jin ទទួលបានការចាប់អារម្មណ៍យ៉ាហខ្លាំងពីព្រោះនេះជាលើកទី១ហើយដែលអ្នកទាំងពីរឡើងឆាករួមគ្នាបន្ទាប់ពីរៀបការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2uKNBOsQcii2wgZC_NrNGBpLiOqGXdKVzCZkBHPIjMUcRiD7Zxal68VXmZpw9g_QE_KzbIdIBlMvAoXZjCkv85c8atao2hq0su9pXlhHyKQQJKgZLTvQPEmjuScQ9MsEc0d9fzaT1_6lKZJyqCHWtjPAflfKgL1I2iFvq4plQLzTR6tCAMuEEor7mFBBE/s700/image_2025-11-20_11-53-36.png

តារាសម្តែងទាំងពីររូបត្រូវបានជ្រើសរើសជាអ្នកឈ្នះពានរង្វាន់ Popular Star Awards ។ នេះជាលើកទីមួយហើយដែលពួកគេបានបង្ហាញខ្លួននៅលើឆាកជាមួយគ្នាក្នុងរយៈពេល ៥ ឆ្នាំចាប់តាំងពីរឿង «Crash Landing on You» និង ៣ ឆ្នាំបន្ទាប់ពីពួកគេរៀបការ។ មិនត្រឹមតែទទួលពានរង្វាន់រួមគ្នាប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរក៏បានឈ្នះពានដាច់ដោយឡែកសម្រាប់ការសម្តែងរបស់ខ្លួនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmV1Y6vQHsn7YZymCvdhG7QsLuxTGACzi894mwlbQZhbrZqCLKXae9LOVYbMeLQwm-S4hlA21AdfGcAY7U-19cv_IdfS-NyZRwRkUdqGdq5NC_d0-JwCw9uZeJfTP1wT61Yo6j89pTsZItkUTdxFbUstF3WBwvrGYhFbPAsWjunVSFAV30XaX0XVD_w3i9/s640/image_2025-11-20_11-53-33%20(2).png
Hyun Bin បានចែករំលែកពេលទទួលពានរង្វាន់នេះថា «ខ្ញុំពិតជាដឹងគុណខ្លាំងណាស់។ ខ្ញុំដឹងថាអ្នកគាំទ្របានបោះឆ្នោតយ៉ាងក្លៀវក្លាឱ្យរង្វាន់នេះជារបស់ខ្ញុំ ខ្ញុំពិតជាអរគុណ»។ ភ្លាមៗនោះ នៅពេលដែលពិធីករ Lee Je Hoon បាននិយាយថា គូស្នេហ៍មួយគូនេះ បានទទួលពានរង្វាន់ជាមួយគ្នានោះ Son Ye Jin បានញញឹម ហើយចូលទៅជិត Hyun Bin ដោយបង្កើតនូវពេលវេលាដ៏ស្រស់ស្អាតបំផុតនៅលើឆាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHjv6algfGVOWFBlw5EoPeSKZv5etJxJFeMXa-IW_f9CbVRw7JLNi5Fr-YrDr7H339LVhaY2dzinrBs1x_H-iiJ0XSuyWa7wPbuUE63D7JHtj4hDMbc2AlFuxUPgsmY6pApzkhGhckM5JQtHIsdkgIywTsJCXgVRDiDcVKEb2YkEfd_bEg0jCJMUu6nQpT/s700/image_2025-11-20_11-53-33%20(4).png

តារាស្រី Son Ye Jin ក៏បាននិយាយទាំងរំជួលចិត្តថា «ថ្ងៃនេះពិតជាថ្ងៃដែលខ្ញុំមិនអាចបំភ្លេចបាន វាជាកិត្តិយសណាស់ដែលបានទទួលពានរង្វាន់ដ៏អស្ចារ្យនេះជាមួយស្វាមីរបស់ខ្ញុំ។ ខ្ញុំសូមអរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកគាំទ្រ និងអ្នកគ្រប់គ្នាដែលបានផ្តល់បទពិសោធន៍ដ៏គួរឱ្យចងចាំបែបនេះដល់ពួកយើង»។ គូស្នេហ៍មួយគូនេះហាក់សប្បាយចិត្តខ្លាំងណាស់ដែលបានទទួលរង្វាន់រួមគ្នា។ Hyun Bin បានបន្ថែមថា «លើកចុងក្រោយដែលយើងទទួលបានពានរង្វាន់ជាមួយគ្នាគឺសម្រាប់ Crash Landing on You ហើយថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងម្តងទៀត។ អរគុណអ្នកទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik7vHX-ZLedpgoqRr93y1oXklt62IhZkb0w_4LFOPJdZsE0aQB0Z81VV_hFtPB8MuBC8qeAEnd7fWGPdIyAMJ31pVtjldR8gzSnEyZVN1TafeCmC0I4rzZqKL8GY6qktBQkEtYVhAT4DkRUltosZCwzmw1WqTbzL97IHSRb6yxXUql-JAZE5k06JId7ZaE/s929/image_2025-11-20_11-53-35%20(2).png

Hyun Bin និង Son Ye Jin ត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដ៏មានឥទ្ធិពល និងស្រស់ស្អាតបំផុតក្នុងវិស័យកម្សាន្តកូរ៉េ។ បន្ទាប់ពីរឿង «Crash Landing on You» គូស្នេហ៍មួយគូនេះ មិនត្រឹមតែជារូបតំណាងនៅលើអេក្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលផងដែរ។ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ Hyun Bin និង Son Ye Jin បានរៀបចំពិធីមង្គលការឯកជនមួយ។ នៅខែវិច្ឆិកា ឆ្នាំ២០២២ ប្តីប្រពន្ធនេះបានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេ៕

ទាក់ទងគ្នា១០ឆ្នាំ Shin Min Ah និង Kim Woo Bin ប្រកាសរៀបការ

0

តារាសម្តែង Shin Min Ah និង Kim Woo Bin បានប្រកាសថាពួកគេនឹងរៀបចំពិធីមង្គលការជាលក្ខណៈឯកជន ដោយមានការចូលរួមពីក្រុមគ្រួសារ និងមិត្តភ័ក្តិជិតស្និទ្ធ នាថ្ងៃទី២០ ខែធ្នូ បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ១០ឆ្នាំ។ អ្នកទាំងពីរគឺជាគូស្នេហ៍ដ៏ស្ម័គ្រស្មោះឆ្លងកាត់លំបាកជាមួយគ្នាហើយទីបំផុតនឹងក្លាយជាប្ដីប្រពន្ធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglslgrhyphenhyphenn0Vm52ieG_ZsAcXz0mwlDaWrAkYQcFWkAdlBTIrGCvIkj0_d5-W40XrgOy76kgVMWu3_quQjoCX99S8huhdIyQyJ5PgN2a3klBOmVV10ThgdU3Q9DoJiQqukHt1wMXulfbkBNYonKjDphyPQdV8zy7oAGPvsWg91-bR4V3oKTb3W30nSkAFw4j/s1506/image_2025-11-20_13-18-41.png
AM Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅថ្ងៃទី២០ ខែវិច្ឆិកា ដោយប្រកាសពីដំណឹងល្អនៃពិធីមង្គលការរបស់ Shin Min Ah និង Kim Woo Bin ។ ក្រោយរួមរស់ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ និងកសាងទំនុកចិត្តគ្នាខ្លាំង គូស្នេហ៍មួយគូនេះសម្រេចចិត្តក្លាយជាដៃគូជីវិត ដោយទទួលបានការអបអរសាទររាប់មិនអស់ពីអ្នកគាំទ្រ។
ក្រុមហ៊ុនគ្រប់គ្រងបាននិយាយថា «យើងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងផ្ញើសារអបអរសាទរនិងការគាំទ្រដោយស្មោះចំពោះការសម្រេចចិត្តដ៏សំខាន់របស់តារាសម្តែងទាំងពីរ។ នៅពេលអនាគតអ្នកទាំងពីរនឹងបន្តខិតខំក្នុងអាជីពរបស់ពួកគេដើម្បីឆ្លើយតបនឹងក្តីស្រឡាញ់ដែលទស្សនិកជនបានផ្តល់ឱ្យពួកគេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFnfOVwde02Df5P6ioebSW3eUGuvnJ_JERs2C_Efei81CvWYkIhrSvExD5p0-ywXhTTcouaFsyEdLEdwTIDd1DJEJEMzdmNlrrqU2-XT9wSh5Xtx4hwe0ShE5i3EG1OvqLU1ddFPo1KYSk5O5qVoy1Z8LD1AlnC0znYUyjbdQAvqCwx-TtFvmyzIFojGjr/s678/image_2025-11-20_13-18-42%20(2).png

Shin Min Ah និង Kim Woo Bin បានទាក់ទងគ្នាជាសាធារណៈតាំងពីឆ្នាំ ២០១៥ ហើយតែងតែត្រូវបានគេលើកឡើងថាជាគូស្នេហ៍ដែលមានស្ថេរភាពបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។ អាពាហ៍ពិពាហ៍របស់ពួកគេត្រូវបានចាត់ទុកថាជាលទ្ធផលដ៏ស្រស់ស្អាតនៃសេចក្តីស្រឡាញ់ដ៏យូរអង្វែងនិងការជឿជាក់យ៉ាងជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក។
Shin Min Ah និង Kim Woo Bin ចាប់ផ្តើមមានទំនាក់ទំនងស្នេហាក្នុងឆ្នាំ ២០១៥ បន្ទាប់ពីធ្វើការជាមួយគ្នាក្នុងការថតស្ពតពាណិជ្ជកម្ម។ អ្នកទាំងពីរបានបង្ហាញជាសាធារណៈយ៉ាងឆាប់រហ័សនូវទំនាក់ទំនងរបស់ពួកគេ ហើយតែងតែមានការគាំទ្រគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ76DnFy5b4qZQeLA4U3qAu2sPBXgh1EQ8sZmJel3tUHlWI1kIM-ZjmQackDc5-IThh08JrRz40NEr3WDrSeqk6SaVCwsI-rJoPeP1KwYUU7DDxBoxb0riEdvF_gNGHzu5ONtiR8VkrO_dHJlN2_7X8PiRRuyM8TqowScPKtDUVvD3OOnbWfSOPHQmgd-g/s823/image_2025-11-20_13-18-42%20(3).png

ក្នុងឆ្នាំ ២០១៧ Kim Woo Bin ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកច្រមុះ ហើយត្រូវបញ្ឈប់សកម្មភាពសិល្បៈទាំងអស់ដើម្បីព្យាបាល។ ក្នុងរយៈពេលជាង ២ ឆ្នាំដែលមិត្តប្រុសរបស់នាងបានប្រយុទ្ធនឹងជំងឺ Shin Min Ah ស្ទើរតែដកខ្លួនចេញពីវិស័យសិល្បៈ ដើម្បីនៅជាមួយ Kim Woo Bin ដើម្បីមើលថែ និងលើកទឹកចិត្តលោក។ Kim Woo Bin បានឆ្លងកាត់ការព្យាបាលដោយប្រើគីមីចំនួន ៤ ជុំ និងការព្យាបាលដោយវិទ្យុសកម្មចំនួន ៣៥ ដង ហើយរាល់ពេលដែលលោកទៅមន្ទីរពេទ្យ Shin Min Ah បានអមដំណើរគូស្នេហ៍ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGLAqCqQ8ogmDfYPIjs8R7jl5HOAk-s980nfeYHMlFEcNhkbPuoqC-m6K4z13vkrSyWyxQDQQwE_M2aK2zLIqUUHXp8TciZ94-IezVRzzTYwhElUOmtIyO7aL7OXDBe3mGQ1SAPuMK5q_X_R2H5O-xtThG77EssS8sl3W6WeVA5hRZ1EVHTPoP9z2YCoic/s956/image_2025-11-20_13-18-42.png

ក្នុងឆ្នាំ ២០១៩ Kim Woo Bin បានត្រឡប់មកវិញជាមួយនឹងសុខភាពរឹងមាំជាងមុន ហើយបានរៀបរាប់ពីមិត្តស្រីរបស់ខ្លួនថាជា «ប្រភពនៃកម្លាំងដ៏អស្ចារ្យបំផុត» របស់លោក។
Shin Min Ah មានអាយុ៤១ឆ្នាំ បានសម្តែងក្នុងរឿងល្បីៗជាច្រើនដូចជា «No Gain No Love» «Hometown Cha-cha-cha» …។ Kim Woo Bin មានអាយុ៣៦ឆ្នាំ ជាតារាម៉ូដែលនិងសម្តែងល្បីឈ្មោះ។ លោកទើបមានរឿងចាក់បញ្ចាំង «Genie, Make a Wish» ក្នុងឆ្នាំ២០២៥ និង «Uncontrollably Fond» ក្នុងឆ្នាំ២០១៦ ដែលទទួលបានការគាំទ្រខ្លាំង៕

ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ តាម​ដង​ស្ទឹង​ពោធិ៍សាត់​ កំពុងគំរាមកំហែងប្រជាពលរដ្ឋ

0

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ទឹកដងស្ទឹងពោធិ៍សាត់ បានឡើងលិចផ្លូវពីចំណុចសង្កាត់ព្រៃញី សង្កាត់បន្ទាយដី សង្កាត់រលកស សង្កាត់ផ្ទះព្រៃ និងក្បាលហុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilOlzJRvalFsafZYmzESVPouParoZT7kBK5cXSijyjtBElCo2Vun_8h7Rfxi8-u6SpF35byd1sExM7iyeTJrdep7WG1poHVpICZCwKCPjYj9zlYUl_pgfYLmnScJ_bz-Z09Ha2CTK7cJbpTzMBwDe4NNg4V4BipRx6ZiFInCyNFt6oeb8pvQcHL-RZus_v/s2048/image_2025-11-20_16-34-41.png

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinWVMfsYgxpjEBnrt5dKJA2SC5ZjJ_NEQWYwCeQ5w16IgU0WI244fMSslJeHxUGgJCL99w5sfRPpBJ0sNvyr4HupGBWtOSZhdfG29ta13Qrc4uEog_pqiCbcVHy5QvS0Ji7vCK9htk8sEbc_05cj48_qFqdgUrawvD3vT8_cKSRcD08XFAhzo8yq5VAwLf/s2048/image_2025-11-20_16-34-48.png

បច្ចុប្បន្ន អាជ្ញាធរខេត្ត បាននិងកំពុងយកចិត្តទុកដាក់អន្តរាគមន៍ និងជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHUlZ6bZ7ym3AY5j1BYlPUrgEj612rpYdRW0X9FtYjTlfcnqz5AcrP0iK1OIafs9lD2K2kL-lCwfk_WSy6Xl0CvlHG3QzHekomlROKwCoc81DfOrRDm3XofRln2MmEENW2maCaPsGZnat8zB_cIQ0QlPWUHjh2brCwHyXK-2RrJU8mVmbDNTuzHGd_zu-v/s2048/image_2025-11-20_16-34-43.png

ទឹកជំនន់ក្នុងខេត្តពោធិ៍សាត់ កើតឡើងក្រោយពីទទួលរងសម្ពាធទឹកភ្លៀងពីមធ្យមទៅច្រើន ដែលគ្រប់ដណ្តប់ទូទាំងខេត្តតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8DdTDzsWryE3vux1EaheuIfUjVnDzTqMR7cw3pKfdgidWJGpI2uf_8oCHW-qQ8rXDTKlLwBU3eKXwxARyH8ypascvjncKJnJ4lju6HO_o1alZQkB-3-Rh-uVKDcQn2UIdqg-f7e4loAj9dhODrG_Lq_4H1GRxwPTrHZt5bWIDTTikaxem9UB9gzyk7Oe0/s2048/image_2025-11-20_16-34-46.png

ទឹកភ្លៀង បានចាប់ផ្តើមធ្លាក់ខ្លាំង ចាប់ពីតាំងពីថ្ងៃទី១៧ និង១៨ ខែវិច្ឆិកា ដែលធ្វើឱ្យកម្ពស់ទឹកស្ទឹងពោធិ៍សាត់ឡើងដល់ចំណុចប្រកាសអាសន្ន៕

ពលរដ្ឋថៃរាប់សិបគ្រួសាររត់ចែកជើងគ្នា ក្រោយសុខៗផ្ទះរបស់ពួកគេបា.ក់ស្រុតចូលក្នុងទឹកទន្លេ

0

ខេត្តថាសាក់៖ មនុស្សម្នាររាប់សិបគ្រួសារភ័យស្ល.ន់ស្លោ ប្រញាប់ប្រញាល់រត់ទៅរកទីតាំងសុវត្ថិភាពសឹងមិនចង់ទាន់ ខណៈនៅសុខផ្ទះសម្បែងរបស់ពួកគេដែលនៅជាប់មាត់ទន្លេជាង ៤០ខ្នង បានបា.ក់ស្រុតតាមច្រាំងទន្លេចូលទៅក្នុងទឹកបាត់។ ហេតុការណ៍នេះបានកើតឡើងនៅឃុំថាសាក់ ស្រុកអ៊ុតថៃ ខេត្តអ៊ុតថារ៉ាឌីត ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-lpnzAx154Bfm4PBFouXFmGvUP8B1g5H_0gTVVa1xgRRWecEny_vy1VaWwp98AmtvoLSKFU0PbxkaqitwkAN8hCyrKY4pqNrTAR35dKpzkTe2-C6jnJ-MQZD8ixjMNzs9i9_SlgBIuMpsCYGv53pB928qU0XfuUW-2E5B1AEZCutN61oP0e9Uo9hE91B8/s800/photo_2025-11-20_16-14-32.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod និង Matichon របស់ថៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះបានឲ្យដឹងថា សហគមន៍ផ្សារ ១០០ ឆ្នាំ នៅខេត្តថាសាក់ ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយបន្ទាន់ ដោយអាជ្ញាធរមូលដ្ឋានបានបញ្ជាឲ្យប្រជាពលរដ្ឋធ្វើការជម្លៀសចេញភ្លាមៗ នៅមុនពេលដែលផ្ទះរបស់ពួកគេត្រូវធ្លាក់ចូលក្នុងទឹកទន្លេបន្តិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgERygxwMMyTiQJsn9IwgfKDzhPxb0Q9cO7mslKXdKNl7uKmu4XrsnZeccqpwNFUsL-P0WqQ6mHRC_01iWYb_gsE1oHu9FPPw1NLOxBalG9tKe69dgifPDDfASwVpAEIXNGQbJ1xQzq5gwz2HfG5akG4ws339J76VPk1uI1cDAOv5z72jS2q-Yf6cmCWit3/s800/photo_2025-11-20_16-14-33%20(3).jpg
បច្ចុប្បន្ន អាជ្ញាធរបានធ្វើការព័ទ្ធខ្សែរ និងដាក់ស្លាកសញ្ញាហាមឃាត់ មិនឲ្យមានការចេញ-ចូលនៅតំបន់ខាងលើនោះដាច់ខាត ខណៈស្ថានភាពនៃការបាត់ស្រុដីនេះទំនង់ជានឹងកើតមានជាបន្តទៀត ដូច្នេះអាជ្ញាធរត្រូវរកវិធីដោះស្រាយ និងទប់ស្កាត់ជាមុនសិន។

ជាមួយគ្នានេះ ជម្រកបណ្ដោះអាសន្នសម្រាប់ពលរដ្ឋដែលជម្លៀសខ្លួនក៏ត្រូវបានតម្លើង ដោយមនុស្សមានទាំងក្មេង ចាស់ ប្រុសស្រី ប្រមាណជាង ៤០គ្រួសារ កំពុងដង្ហើយរកជំនួយ ព្រោះតែទ្រព្យសម្បត្តិមួយចំនួន និងសម្ភារៈប្រើប្រាស់របស់ពួកគេ ត្រូវបានបា.ក់ធ្លាក់ទៅតាមផ្ទះចូលក្នុងទឹកទន្លេបាត់ទៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh77SPWxzzCpQXlq_ShqFJx2d4ehuaEfMa6jmhYeWoJFUBkplibjPOI0-WZCvhPgFW-tA4S71xwhTOiWdsFSThHQ_z7JgMLiSnvqZctkFB_TXzQgIDe1D62a3l6JZE1ZMAUOIAxHtcKn1WWk82omWDosrtVnC03arVnLWpD6IMS7F9bwccgnjZPIzjK0gkQ/s800/photo_2025-11-20_16-14-33.jpg

តាមការបញ្ជាក់របស់អ្នកជំនាញបានឲ្យដឹងថា ទីតាំងនៅតាមបណ្តោយទន្លេណាន ជាពិសេសត្រង់ចំណុចភូមិឃុំខាងលើនេះ ត្រូវបានប្រកាសថាជាតំបន់គ្រោះថ្នាក់ ចាប់តាំងពីការវា.យប្រហារដោយព្យុះត្រូពិច Bualoi ដោយស្ថានភាពទឹកទន្លេនេះបានបន្តកើនឡើងឥតឈប់ឈរ ហើយហូរច្រោះច្រាំងទន្លេធ្វើឲ្យដាច់បន្តិចម្ដងៗ។ នៅពេលដែលទឹកស្រកទៅវិញ ដីនៅជុំវិញតំបន់នោះក៏បានប្រែក្លាយមានសភាពទន់ ដែលនាំឱ្យមានការដួលរលំ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សំណង់ និងហេដ្ឋរចនាសម្ព័ន្ធយ៉ាងទូលំទូលាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglRNUinxkWPK6ADdJEVZt2kLhuc1ajfec1OVJ4nivwFzgyMsA8freRGW6spA8PtmX0S0meLIRGRypuwVVCeHb9eG4ZLkqQuOwanI4CdXePxlPES5mtgdvwCriRt0Fw9RPpZf8DgpNf7xUwfcyg9A5cBVOoO_zbEh27GOFroQt_vfsHWGeVhqMEZ7jOo526/s800/photo_2025-11-20_16-14-33%20(2).jpg

ទោះជាយ៉ាងណា វាមិនបានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់នោះទេ ហើយពេលនេះអង្គការរដ្ឋបាលខេត្តអ៊ុតថារ៉ាឌិត បានដាក់ពង្រាយគ្រឿងចក្រ និងកម្លាំងមនុស្សជាច្រើននាក់ដើម្បីកាយយកកម្ទេចកម្ទីចេញពីទឹក។ លើសពីនេះ សហគមន៍នេះត្រូវបានប្រកាសជាតំបន់នៃគ្រោះមហន្តរាយបន្ទាន់ ដោយអាជ្ញាធរនឹងមានវិធានការសង្គ្រោះជាបន្តបន្ទាប់៕