មហាជនសម្ដែងការហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថាធនាគារមួយបានគំរា.មរឹបផ្ទះសម្បែង ដីធ្លីរបស់ទាហានជួរមុខម្នាក់ដោយសារតែគាត់ខកខានបង់ប្រាក់រយៈពេល១ខែ នៅខណៈដែលគាត់ជាប់រវល់ច្បាំងជាមួយសត្រូវដើម្បីការពារទឹកដី។

យោងតាមការបង្ហោះនៅគណនីហ្វេសប៊ុក កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ វិរកងទ័ពជួរមុខឈ្មោះ ចែម បូនី បានរៀបរាប់ពីអារម្មណ៍ខកចិត្តរបស់លោកថា៖ សង្គ្រាមជាមួយចោ.រសៀ.ម ដើម្បីការពារទឹកដីអស់រយៈពេល២១ថ្ងៃ ទើបមានបទឈប់បា.ញ់ ស្ងប់ស្ងាត់បានតែពីរថ្ងៃ ស្រាប់តែ លោកបង ធនាគារប្រាសាក់ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប តេមកគំរាមឲ្យខ្ញុំ ទៅបង់ប្រាក់ផង ពួកគាត់ចង់រឹបអូសយកដីយកផ្ទះខ្ញុំទៀត ហេតុអ្វីមិនយោគយល់ដល់ខ្ញុំជាកងទ័ពជួរមុខទិសបឹងត្រកួនខ្លះសោះអញ្ចឹង? ខ្ញុំមិនដែលជំពាក់ការប្រាក់ពួកគាត់សូម្បីតែមួយខែក៏គ្មានដែរ ទើបតែខែនេះខ្ញុំជាប់ដៃធ្វើសង្គ្រាម មិនទាំងបានសម្រាកគ្រប់គ្រាន់ផង តើមានពេលឯណាទៅបង់លុយការប្រាក់ឲ្យពួកគាត់ទៅ? ហេតុអ្វីមិនយោគយល់សោះ? សម្រាប់ខ្ញុំបានធ្វើលិខិតបញ្ជាក់ តាំងពីរថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ ដែល សម្តេចប្រកាស់ទូទាំងប្រទេស ឲ្យមានការយោគយល់អធ្យាស្រ័យដល់ កងកម្លាំងជួរមុខ ដើម្បីសូមពន្យារពេល រហូតមកដល់ថ្ងៃផ្ទះសង្គ្រាមជាមួយ ចោរឈ្លានពានសៀមម្តងទៀតគឺចាប់ពីរថ្ងៃទី០៧. ១២. ២០២៥ ដល់ ថ្ងៃទី២៧.១២.២០២៥ ទើបមានបទឈប់បាញ់ ហេតុអ្វីមិនឃើញជួយ សម្រួលផង គិតតែពីទាលុយការប្រាក់ ខ្ញុំមិនដែលជំពាក់អស់លោកមួយណាទេ សូមពិនិត្យមើលការប្រាក់ខ្ញុំបង់អោយរាល់ខែ។.jpg)
ជាមួយនឹងការបង្ហោះដូចខាងលើនេះ មហាជនបានសម្ដែងនូវការហួសចិត្តយ៉ាងខ្លាំងដែលខាងធនាគារ គ្មានការយោគយល់បែបនេះ ព្រោះបើទោះជាគាត់ខកខានមិនបានបង់ប្រាក់ពិតមែន ប៉ុន្តែគាត់គឺជាវីរជនជួរមុខដែលយកជីវិតទៅការពារទឹកដី ដូច្នេះក្នុងនាមជាស្ថាប័នឯកជនមួយដែលឈរជើងរកស៊ីនៅក្នុងប្រទេសកម្ពុជា ខាងធនាគារគួរតែពិចារណាផ្ដល់ការអនុគ្រោះទៅតាមលទ្ធភាពជាក់ស្ដែង។
យ៉ាងណាមិញ បើតាមសមាគមន៍ធនាគារកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះបានឲ្យដឹងថា ករណីទាហានជួរមុខម្នាក់ឈ្មោះ ចែម បូនី ដែលអះអាងថា ខ្លួនត្រូវបានបុគ្គលិកធនាគារ គំរាមរឹបអូសទ្រព្យសម្បត្តិ ព្រោះតែខកខានបង់ប្រាក់ដូចខាងលើ គឺត្រូវបានដោះស្រាយរួចរាល់។ បើតាមសមាគម ការដោះស្រាយករណីរបស់យោធិនខាងលើនេះ គឺអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិកម្ពុជាកន្លងមក៕










