ចេះតែមានហើយ! សារមន្ទីរមួយនៅចិនបើកលក់ កាហ្វេកន្លាតពិតៗ តម្លៃ ៦ ដុល្លារក្នុងមួយកែវ
ប៉េកាំង៖ សារមន្ទីរសត្វល្អិតមួយនៅទីក្រុងប៉េកាំង បានក្លាយជាចំណីអារម្មណ៍ពេញបណ្តាញសង្គម បន្ទាប់ពីបើកលក់ភេសជ្ជៈប្រភេទថ្មីដែលគ្មានម្ចាស់អាជីវកម្មកាហ្វេណានឹកស្មានដល់ ដោយកាហ្វេមានរោយម៉្សៅកន្លាត និងដង្កូវស្ងួតពីលើ ហើយលក់ក្នុងតម្លៃ ៤៥ យន់ ក្នុងមួយកែវ ឬប្រមាណ ៦ ដុល្លារអាមេរិក។ ទោះមិនសូវមានអ្នកហ៊ានផឹក តែយ៉ាងហោចណាស់ក៏លក់បាន ១០ កែវក្នុងមួយថ្ងៃផងដែរ។ ចំណែកអ្នកខ្លះថា ទោះឲ្យលុយប៉ុន្មានក៏មិនផឹកដែរ។ នេះបើតាមសារព័ត៌មាន South China Morning Post។
ភេសជ្ជៈច្នៃប្រឌិតប្លែកនេះ ធ្វើឡើងដោយការលាយបញ្ចូលកាហ្វេជាមួយម៉្សៅកន្លាតកិនស្ងួត រួមទាំងដង្កូវមេអំបៅពណ៌លឿង ដែលគេជឿថាសម្បូរទៅដោយប្រូតេអ៊ីន។ អ្នកដែលបានសាកល្បងផឹកនិយាយថា រសជាតិរបស់វាឆ្អេះ និងជូរបន្តិច ដែលខុសពីកាហ្វេធម្មតាទាំងស្រុង។.jpg)
បុគ្គលិកម្នាក់បានប្រាប់សារព័ត៌មានថា ភេសជ្ជៈមីនុយថ្មីនេះបានចាប់ផ្តើមលក់តាំងពីចុងខែមិថុនាមកម៉្លេះ តែទើបតែទទួលបានការចាប់អារម្មណ៍ខ្លាំងលើអ៊ីនធឺណិត ថ្មីៗនេះប៉ុណ្ណោះ។ គាត់បាននិយាយបន្ថែមថា មានយុវវ័យជាច្រើនចង់សាកល្បងដោយសារតែភាពចម្លែក និងចង់ដឹងចង់សាក ខណៈពេលដែលមនុស្សវ័យចំណាស់ភាគច្រើនមិនពេញចិត្តនោះទេ ព្រោះគ្មាននរណាម្នាក់ចូលចិត្តមើលសត្វកន្លាតឡើយ ។
.jpg)
មិនត្រឹមតែកាហ្វេដាក់ ថបភីង កន្លាតរោយពីលើប៉ុណ្ណោះទេ សារមន្ទីរនេះក៏មានភេសជ្ជៈសត្វល្អិតពិសេសជាច្រើនទៀតដូចជា ភេសជ្ជៈផលិតពីទឹករំលាយអាហាររបស់រុក្ខជាតិ pitcher ដែលគេស្គាល់ថាជារុក្ខជាតិចាប់សត្វល្អិតតូចៗជាចំណី និងភេសជ្ជៈ limited edition ដែលផ្សុំឡើងដោយម៉្សៅស្រមោច តែមិនងាយមានសំណាងបានផឹកឡើយ ព្រោះគេដាក់លក់តែថ្ងៃបុណ្យហាឡូវីនប៉ុណ្ណោះ។

ទោះមើលទៅចម្លែក និងគួរឲ្យរអើមបន្តិចតែ គ្រឿងផ្សំទាំងអស់ត្រូវបានគេអះអាងថា បានទិញពីហាងឱសថបុរាណចិន (TCM) និងមានសុវត្ថិភាព។ ក្នុងទ្រឹស្តីហាងឱសថបុរាណចិន (TCM )គេជឿថា ម៉្សៅកន្លាតអាចជួយឲ្យចរន្តឈាមដំណើរការល្អ ខណៈដង្កូវមេអំបៅសម្បូរទៅដោយប្រូតេអ៊ីន ដែលអាចជួយបង្កើនភាពស៊ាំរបស់មនុស្សបាន។

នោះមិនមែនជាលើកទីមួយឡើយនៅចិន ដែលមានកាហ្វេប្លែកៗបែបនេះ។ ពីមុនមាន កាហ្វេមួយនៅខេត្តយូណាន លាយដង្កូវចៀនជាមួយកាហ្វេ ខណៈហាងមួយផ្សេងទៀតនៅខេត្តជាំងស៊ី បានដាក់ម្ទេស និងម្សៅម្រេចក្តៅក្នុងឡាតេរបស់ពួកគេផងដែរ៕



.jpg)

.jpg)

.jpg)



.jpg)


.jpg)

.jpg)



.jpg)








.png)



.png)
.png)


.png)

.png)



.jpg)
.jpg)
.jpg)
.jpg)
.jpg)


