រន្ទះបា.ញ់ គឺជាបាតុភូតធម្មជាតិដ៏គួរឱ្យខ្លាចមួយ ដែលអាចបំផ្លិចបំផ្លា.ញទាំងទ្រព្យសម្បត្តិ និងឆក់យកអាយុជីវិ.តមនុស្ស សត្វ បានក្នុងមួយប៉ប្រិចភ្នែក។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែមានការយល់ខុស ឬជឿតាមៗគ្នាទៅលើវិធីការពារខ្លួន ដែលការយល់ខុសទាំងនោះ អាចរុញច្រានពួកគេទៅរកគ្រោះថ្នា.ក់កាន់តែខ្លាំង។
ខាងក្រោមនេះ គឺជាការយល់ខុសទាំង ៧យ៉ាង ពាក់ព័ន្ធនឹងរន្ទះបាញ់ ដែលអ្នកត្រូវដឹង៖
១. នៅក្នុងផ្ទះមានសុវត្ថិភាព ១០០%៖ ការពិត វាមិនមានសុវត្ថិភាពទាំងស្រុងនោះទេ ប្រសិនបើអ្នកនៅតែបន្តធ្វើសកម្មភាពមួយចំនួនដូចជា៖ ងូតទឹក លាងចាន បោកគក់ ឬលេងទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិកដែលកំពុងដោតសាកថ្ម។ ពេលមានរន្ទះ ចរន្តអគ្គិសនីពីរន្ទះអាចឆ្លងកាត់តាមប្រព័ន្ធទឹករន្ធបំពង់ ឬខ្សែភ្លើង នាំឱ្យមានគ្រោះថ្នាក់ដល់អ្នកនៅក្នុងផ្ទះបាន។.jpg)
២. រន្ទះមិនដែលបាញ់កន្លែងដដែលៗទេ៖ នេះជាការយល់ខុសដ៏ធំ។ រន្ទះអាចបាញ់កន្លែងដដែលៗបានជាច្រើនដង ប្រសិនបើទីនោះមានវត្ថុទាក់ទាញ (ដូចជា ទីទួលខ្ពស់ ឬលោហៈ)។ ជាក់ស្តែង អគារ Empire State នៅទីក្រុងញូវយ៉ក ត្រូវបានរន្ទះបាញ់ ចាប់ពី២០ ទៅ២៥ដងក្នុងមួយឆ្នាំ។ ការទៅឈរក្បែរអគារខ្ពស់ព្រោះគិតថាវាធ្លាប់ត្រូវរន្ទះបាញ់រួចហើយមានសុវត្ថិភាព គឺជាគំនិតដ៏ប្រថុយប្រថានបំផុត។
៣. ពាក់គ្រឿងអលង្ការនឹងទាក់ទាញរន្ទះ៖ គ្រឿងអលង្ការដូចជា ក្រវិល ខ្សែក ឬកងដៃ មិនមែនជាអ្នកទាក់ទាញរន្ទះនោះឡើយ។ ប៉ុន្តែ ប្រសិនបើអ្នករងការបាញ់ប្រហារពីរន្ទះចៃដន្យ ខណៈកំពុងពាក់គ្រឿងអលង្ការ វត្ថុទាំងនោះនឹងចម្លងកម្ដៅយ៉ាងខ្លាំងក្លា បណ្តាលឱ្យស្បែករបស់អ្នករលាកធ្ងន់ធ្ងរ។ ដូច្នេះ ពេលមានខ្យល់ព្យុះ ត្រូវប្រញាប់រកកន្លែងជ្រកភ្លាម។.jpg)
៤. បើគ្មានភ្លៀង គឺគ្មានរន្ទះ៖ នេះជាការគិតខុសដ៏គ្រោះថ្នាក់ ពីព្រោះរន្ទះអាចកើតឡើងបាន ទោះបីជាមេឃមិនទាន់ធ្លាក់ភ្លៀង ឬមេឃកំពុងស្រឡះក៏ដោយ។ ឱ្យតែឮសំឡេងផ្គរលាន់ នោះជាសញ្ញាព្រមានថា អ្នកត្រូវតែប្រុងប្រយ័ត្នហើយ។
៥. ជ្រកក្នុងតង់ ឬកញ្ចុះឈើមានសុវត្ថិភាព៖ តង់ ឬកញ្ចុះឈើ គ្មានសមត្ថភាពការពាររន្ទះបានឡើយ។ ទីកន្លែងដែលមានសុវត្ថិភាពពិតប្រាកដ គឺនៅក្នុងអគារបេតុងសាងសង់ពីដែករឹងមាំ ឬក្នុងរថយន្តដែលមានដំបូលរឹងជិត។.jpg)
៦. ហាមប៉ះពាល់ខ្លួនអ្នកត្រូវរន្ទះបាញ់៖ មនុស្សជាច្រើនខ្លាចមិនហ៊ានជួយ ព្រោះគិតថាមានចរន្តភ្លើងនៅក្នុងខ្លួនជនរងគ្រោះ។ តាមពិតទៅ រាងកាយរបស់អ្នករងគ្រោះមិនមានសេសសល់ចរន្តអគ្គិសនីទេ ដូច្នេះ អ្នកអាចចូលទៅជួយសង្គ្រោះបន្ទាន់ភ្លាមៗ ដោយការធ្វើចលនាបេះដូង និងដកដង្ហើមសិប្បនិម្មិត (CPR)។
៧. ឈរក្រោមដើមឈើធំមានសុវត្ថិភាព៖ ដើមឈើធំៗមានផ្ទុកជាតិទឹកខ្ពស់ ដែលជាវត្ថុទាក់ទាញរន្ទះយ៉ាងខ្លាំង។ នៅពេលរន្ទះបាញ់ចំដើមឈើ ចរន្តអគ្គិសនីនឹងសាយភាយពេញសំបកឈើ និងរត់ចូលទៅក្នុងដីជុំវិញនោះ ដែលអាចធ្វើឱ្យអ្នកឈរក្រោមដើមឈើរងគ្រោះថ្នាក់ភ្លាមៗ។
វិធីការពារខ្លួនដ៏ត្រឹមត្រូវ៖
នៅពេលមានបាតុភូតផ្គររន្ទះ ត្រូវដកឧបករណ៍អេឡិចត្រូនិចចេញពីព្រីភ្លើង, ចូរលាក់ខ្លួនក្នុងផ្ទះ ឬក្នុងរថយន្ត (ដំបូលរឹង), ជៀសវាងការប៉ះពាល់ទឹក (ងូតទឹក ឬលាងចាន), កុំកាន់វត្ថុធាតុធ្វើពីដែក ហើយប្រសិនបើកំពុងតែហែលទឹក ត្រូវប្រញាប់ឡើងលើគោកជាបន្ទាន់៕










