បរទេស៖ វិស័យទន្តសាស្ត្រពិភពលោកកំពុងឈានចូលយុគសម័យថ្មី ខណៈដែលក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបានឈានដល់ដំណាក់កាលសាកល្បងលើមនុស្ស នូវឱសថដំបូងបង្អស់របស់ពិភពលោក ដែលអាចជួយឱ្យមនុស្ស “ដុះធ្មេញឡើងវិញដោយធម្មជាតិ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjivPAbaoqwInJuoSk8PPZ-3D2nHjJAHykMhe1WKmM16Z1SAVtOy7vfAi1CwARn1pA4Iyt0XKVxdzJPNi6hmDZioeZ9D_UF4OgfBzPtSA38wHvwrN5KAs_c5CPDPR3QSMIdaqMbETNRctnkdRjDb55v4LGUAbpXYa0kZpDl3dekPLYBFVH5_kVcB9dSjYcM/s1280/photo_2025-12-31_14-19-19%20(2).jpg

តាមធម្មតា មនុស្សយើងមានធ្មេញតែពីរឈុតប៉ុណ្ណោះ គឺធ្មេញទឹកដោះ និងធ្មេញពេញវ័យ។ ប៉ុន្តែការស្រាវជ្រាវដឹកនាំដោយ លោកបណ្ឌិត Katsu Takahashi មកពីមន្ទីរពេទ្យ Kitano និងសាកលវិទ្យាល័យក្យូតូ បានរកឃើញថា មនុស្សយើងតាមពិតមាន “ពន្លកធ្មេញ” ឈុតទីបីបង្កប់នៅក្នុងអញ្ចាញធ្មេញ ប៉ុន្តែវាត្រូវបានរារាំងមិនឱ្យលូតលាស់ដោយសារប្រូតេអ៊ីនម្យ៉ាងឈ្មោះថា USAG-1។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_oNjwY0NEa4mDgYuNX3qu91czYZwEueP8sXwH1tWTp79XGsdofZ4DjS0JMQhoHlqXTdwBY3SVwm836AqayaGqPbUNLtLevih-NnK4EDu2PsnyPwgPwXnlUAdErJPJELcbkvAbzUVyv_7YhbUM6WYGzdDxN1uC5n2OGwHfAZgP7nCwVsHh6ZfWeXjryIyW/s1011/photo_2025-12-31_14-19-19.jpg
ប៉ុន្តែពេលនេះវាលែងជាបញ្ហាទៀតហើយ ដោយថ្នាំថ្មីដែលមានឈ្មោះបច្ចេកទេសថា TRG-035 គឺជាប្រភេទអង់ទីករ (Monoclonal Antibody) មានតួនាទីទៅបិទសកម្មភាពរបស់ប្រូតេអ៊ីន USAG-1 នេះ ដើម្បីអនុញ្ញាតឱ្យពន្លកធ្មេញថ្មីដែលសម្រាកនៅស្ងៀម ចាប់ផ្តើមដុះលូតលាស់ចេញមកជាធ្មេញពិតៗ ដែលគហៅថា ធ្មេញឈុតទី៣ (Third dentition)។

កាលពីឆ្នាំ ២០២៤ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការសាកល្បងលើសត្វ (កណ្តុរ និងសត្វសំពោច) ក្រុមអ្នកស្រាវជ្រាវបានកំពុងបន្តឈានដល់ដំណាក់កាលសាកល្បងលើមនុស្សដែលផ្ដោតលើអ្នកជំងឺខ្វះធ្មេញពីកំណើត (Congenital Anodontia)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-qgFDl7d7Wbof19Sx_PGk0aFO2AYwb1p8Bo_HYC85a6ve9AnB3BhpCav_XecUp7GPGnh0PGcysf1OL1YCsLv1GgDxZ1wRkwg_RouS8gdUycaB67X7FhrDwY3vc-3dXOX-jal6ZkH-8SxnGdDN-7GNdsGniGQ_DrzH7n9VBHQOP72tNv-cEZ9diyC4gmIg/s1280/photo_2025-12-31_14-19-20%20(2).jpg

បើទោះបីជាវាជាថ្មាំដ៏អស្ចារ្យក្ដី ប៉ុន្តែវាមិនមែនជាថ្មាំធ្វើឲ្យធ្មេញដុះចេញមកដោយគ្មានសណ្ដាប់ធ្នាប់នោះទេ ហើយមិនមែនគ្រប់អ្នកប្រើប្រាស់សុទ្ធតែបានផលនោះដែរ ដែរវាត្រូវការពេលវេលា ទីតាំង និងបរិបទនៃការលូតលាស់បានត្រឹមត្រូវផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBHc7o9jULRxPqwH8EGb8q0dU9VJlYUXxVcSdP-qosTZsPdOG4aU-npuBCIsZiLINOau0lMX3zX4D7nXCchmyHErnvV3dLeCZ02D4IHX0t4l2UJ0I2A78WE-MSFL5HxaR08_yN2E8Le-VxkBTsRFeRZatJXVhYoycEZnOnSZxQ89PQxibQR8UtKB1wlrgZ/s1280/photo_2025-12-31_14-19-20.jpg

យ៉ាងណាមិញ ប្រសិនបើការសាកល្បងគ្រប់ដំណាក់កាលទទួលបានជោគជ័យ ក្រុមអ្នកវិទ្យាសាស្ត្ររំពឹងថា ថ្នាំនេះនឹងមានលក់នៅលើទីផ្សារជាសាធារណៈនៅឆ្នាំ ២០៣០។ វានឹងក្លាយជាជម្រើសដ៏អស្ចារ្យសម្រាប់មនុស្សរាប់លាននាក់ដែលបាត់បង់ធ្មេញដោយសារគ្រោះថ្នាក់ ការពុកធ្មេញ ឬជំងឺអញ្ចាញធ្មេញ ដែលពីមុនមានជម្រើសត្រឹមតែការដាំបង្គោលធ្មេញ (Implant) តែប៉ុណ្ណោះ៕