បាបកម្មមិនចាំជាតិក្រោយ! តារាចម្រៀងនិងសម្តែងថៃ Dome Pakorn Lam កំពុងប្រឈមនឹងពាក្យបណ្តឹងពីកូនស្រីអ្នកនយោបាយក្រោយពីប្រើសម្តីលេបខាយបៀតបៀនផ្លូវភេទ។ ក្រោយពីប្រកែកតវ៉ាថាខ្លួនមិនបានបង្កកំហុស Dome ស្រាប់តែចេញមុខសូមទោសដោយយកលេសថាស្ថិតក្រោមឥទ្ធិពលគ្រឿងស្រវឹង។
តារាសម្តែង និងជាតារាចម្រៀងថៃ Pakorn Lam កំពុងប្រឈមមុខនឹងការប្តឹងផ្តល់បន្ទាប់ពីមានការអត្ថាធិប្បាយបៀតបៀនផ្លូវភេទក្រោមរូបភាពកូនស្រីរបស់អ្នកនយោបាយថៃឈានមុខគេ ដែលធ្វើឱ្យករណីនេះក្លាយជាចំណាត់ការផ្លូវច្បាប់ដំបូងដែលធ្វើឡើងក្រោមច្បាប់ឧក្រិដ្ឋកម្មផ្លូវភេទថ្មីរបស់ប្រទេសថៃ។ ជនរងគ្រោះមានឈ្មោះថា Jinny ជាកូនស្រីរបស់អ្នកនយោបាយស្រីលេចធ្លោ Sudarat Keyuraphan ។ Jinny ថ្មីៗនេះបានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈបន្ទាប់ពីបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍យុទ្ធនាការដើម្បីគាំទ្រម្តាយរបស់នាងនិងគណបក្ស Thai Sang Thai នៅមុនការបោះឆ្នោតទូទៅដែលគ្រោងធ្វើនៅខែកុម្ភៈឆ្នាំ២០២៦។

ទោះបីជា Jinny មិនមែនជាបេក្ខជនបោះឆ្នោតខ្លួនឯងក៏ដោយ ក៏នាងទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន ទាំងការរំពឹងទុកអំពីអាជីពនយោបាយនាពេលអនាគតរបស់នាង និងលើរូបរាង និងវត្តមានសាធារណៈរបស់នាង។ភាពចម្រូងចម្រាសបានចាប់ផ្តើមបន្ទាប់ពីអ្នកមានឥទ្ធិពលលើបណ្តាញសង្គមម្នាក់បានចែករំលែករូបភាពរបស់ Jinny នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ខ្លួនដោយសរសើររូបរាងរបស់នាង។ ក្នុងចំណោមអ្នកបញ្ចេញមតិយ៉ាងច្រើនគឺមានតារាថៃ Dome បានសរសេរលេបខាយ។ ការអត្ថាធិប្បាយនេះបានធ្វើឱ្យមានប្រតិកម្មតបតាមអ៊ីនធឺណិតយ៉ាងឆាប់រហ័ស ដោយអ្នកប្រើប្រាស់ជាច្រើនបានចោទប្រកាន់តារាល្បីរូបនេះពីការបៀតបៀនផ្លូវភេទ និងរិះគន់បុគ្គលនេះពីបទយកគំរូមិនល្អជាបុគ្គលសាធារណៈ។ក្រោយមក Dome បានលុបការអត្ថាធិប្បាយ និងចេញការសូមទោសជាសាធារណៈ។ ដំបូងឡើយ លោកបានបដិសេធចំពោះការបង្ហោះមតិដោយខ្លួនឯង ដោយអះអាងថា គណនី Facebook ផ្លូវការរបស់លោក ត្រូវបានគ្រប់គ្រងដោយអ្នកគ្រប់គ្រងចំនួន៧។ លោកថា លោកនឹងស៊ើបអង្កេតអ្នកណាជាអ្នកទទួលខុសត្រូវ និងចាត់វិធានការលើពួកគេ។.png)
ទោះបីជាមានការពន្យល់បែបនេះក្តី ក៏តំណាងគណបក្ស Thai Sang Thai បានប្រកាសថានឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង Dome ជុំវិញការអត្ថាធិប្បាយដោយមិនគិតពីការបដិសេធរបស់ខ្លួន។ក្រោយមកតារាសម្ដែងរូបនេះបានចេញសេចក្តីថ្លែងការណ៍ជាវីដេអូដែលលោកបានទទួលខុសត្រូវ។ បន្ទាប់ពីបាននិយាយជាមួយអ្នកគ្រប់គ្រងទាំង៧នាក់ Dome បាននិយាយថា «ខ្លួនលោកគឺជាអ្នកខម្មិនដោយខ្លួនឯង»។ តារាថៃរូបនេះបានអះអាងថា សកម្មភាពរបស់ខ្លួនគឺជាការមិនប្រុងប្រយ័ត្ន និងឥទ្ធិពលនៃការសេពគ្រឿងស្រវឹង ដោយពន្យល់ថា លោកបានផឹកជាមួយមិត្តភ័ក្តិនៅថ្ងៃដែលមានការខម្មិន ។ Dome បន្ថែមថា ខ្លួនតែងតែបញ្ចេញមតិលើរូបថតដែល Dew ចែករំលែក ហើយនិយាយថាលោកមិនស្គាល់ Jinny ហើយក៏មិនតាមដានរឿងនយោបាយថៃយ៉ាងជិតស្និទ្ធដែរ។
Dome បាននិយាយយកខ្លួនឯងល្អថាខ្លួនជាមនុស្សគោរពស្ត្រីដោយបានសូមទោស Jinny និងម្តាយរបស់នាងចំពោះឧបទ្ទវហេតុនេះ។ ទាំង Jinny និង ម្តាយជាអ្នកនយោបាយក្រោយមកបានបង្ហោះសេចក្តីថ្លែងការណ៍លើបណ្តាញសង្គមថ្កោលទោសទង្វើរបស់ Dome និងបញ្ជាក់ថាពួកគេនឹងបន្តចាត់ការតាមផ្លូវច្បាប់។ច្បាប់បៀតបៀនផ្លូវភេទរបស់ប្រទេសថៃបានចូលជាធរមាននៅថ្ងៃទី ៣០ ខែធ្នូ។ ក្រោមច្បាប់ថ្មី ការបៀតបៀនផ្លូវភេទមិនតម្រូវឱ្យមានការប៉ះពាល់ផ្លូវកាយទេ។ ការនិយាយពាក្យសំដី កាយវិការ ការមើលងាយ និងការអត្ថាធិប្បាយផ្លូវភេទដែលធ្វើឡើងតាមអ៊ីនធឺណិតឥឡូវនេះត្រូវបានចាត់ថ្នាក់ថាជាបទល្មើស។

ច្បាប់ដែលបានធ្វើបច្ចុប្បន្នភាពក៏បង្កើនការពិន័យផងដែរ ដោយជនល្មើសអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ ពិន័យជាប្រាក់រហូតដល់ ១០០,០០០ បាត ឬទាំងពីរ។នៅពេលដែលច្បាប់ចូលជាធរមាន Dome ក្លាយជាមនុស្សដំបូងគេដែលប្រឈមមុខនឹងវិធានការផ្លូវច្បាប់ក្រោមបទប្បញ្ញត្តិថ្មី។
កាលពីខែតុលា កន្លងមកនេះ Dome Pakorn Lam ត្រូវបានទស្សនិកជនកម្ពុជាជាច្រើនចាត់ទុកថាតារាប្រុសរូបនេះជាមនុស្សរមិលគុណមកកើបលុយក្នុងប្រទេសកម្ពុជាជាច្រើនដងប៉ុន្តែប្រើសម្តីសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា។ លើសពីនេះទៅទៀត ប៉ូគឹមថេង សុតធីតា បានបកស្បែកមុខ Dome ថានៅពេលអ្នកទាំងពីរធ្លាប់ធ្វើការជាមួយគ្នាតារាប្រុសរូបនេះបានប្រើក្រសែភ្នែកទាក់ទាញនាងផងដែរ។ បាបកម្មមិនចាំជាតិក្រោយមនុស្សដែលរមិលគុណពេលនេះកំពុងរងផលកម្មរបស់ខ្លួនហើយ៕










