Home Blog Page 1904

ធឿន ធារ៉ា សាងកំណត់ត្រាប្រវត្តិសាស្រ្តថ្មីក្រោយបំបាក់កីឡាករថៃម្នាក់ទៀត សរុប៣នាក់ជាប់គ្នាហើយ

0

ភ្នំពេញ៖ កីឡាករប្រដាល់គុនខ្មែរ ធឿន ធារ៉ា បានយកឈ្នះកីឡាករថៃ លុក ផាឡាត់ ក្នុងការប្រកួតគុនខ្មែរនៅស្ថានីទូរទស្សន៍ទទក។ ជ័យជម្នះនេះ បាននាំ ធារ៉ាផ្តួលកីឡាករថៃបីរូប ក្នុងការប្រកួត៣លើកចុងក្រោយជាប់គ្នា។ នេះជាប្រវត្តិសាស្រ្តមួយសម្រាប់ ធារ៉ា ដែលអាចសាងសមិទ្ធផលធំៗសម្រាប់ខ្លួន គ្រួសារ និងប្រទេសជាតិកម្ពុជា។ កីឡាកររហស្សនាមអ្នកលេងពូថៅដៃ ទំនងត្រូវប៉ះកីឡាករថៃទី៤ Sammy នៅសង្វៀនទ.ទ.ក ខាងមុខនេះ។

ធឿន ធារ៉ា បានសាងកំណត់ត្រាថ្មីដោយវាយ៣ប្រកួតទល់កីឡាករថៃ មិនទាន់ស្គាល់ពាក្យថាបរាជ័យ។ ប្រកួតដំបូងបានយកឈ្នះកីឡាករថៃ សៃយុគ ភុមផាន់មួង នៅសង្វៀន Thai Fight នាប្រទេសថៃ។ ប្រកួតនោះ ត្រឹមទឹកទី១ប៉ុណ្ណោះ ធារ៉ា វាយសម្រុករហូត សៃយុគ រហូតអាជ្ញាកណ្តាលបញ្ឈប់ការប្រកួត ដោយគ្រូពេព្យពិនិត្យស្ថានភាពមុខរបួសធ្ងន់ធ្ងរ។

ប្រកួតបន្ទាប់នៅកម្ពុជា ធឿន ធារ៉ា បានយកឈ្នះកីឡាករថៃ បេកខេម បេនឆាមេក ដោយពិន្ទុក្នុងកម្មវិធីប្រដាល់គុនខ្មែរ នាសង្វៀនប្រដាល់ថោន និងបន្តយកឈ្នះកីឡាករថៃទីបី លុក ផាឡាត់ ដោយវាយឱ្យសន្លប់ក្នុងទឹកទី២ នាសង្វៀន ទ.ទ.ក ក្នុងកម្មវិធីប្រដាល់គុនខ្មែរដូចគ្នា។

កីឡាករប្រដាល់គុនខ្មែរអ្នកលេងពូថៅដៃ ធឿន ធារ៉ា នឹងជួបប្រកួតជាមួយកីឡាករថៃ រ៉ឺថៃរ៉ាត់(Sammy) នៅពេលឆាប់ៗខាងមុខនៅសង្វៀន ទទក។ នេះបើតាមការបញ្ជាក់ពីអ្នកផ្គូផ្គងកីឡាករលោក បាង កាយ៉ាក ដែលបានប្រាប់សារព័ត៌មានថ្មីៗ តាមសារអេឡិចត្រូនិក(Mesenger) នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២​ ៕

ទីក្រុងនៃប្រទេសអាស៊ានចំនួន៤ ជាប់ជាទីក្រុងល្អជាងគេទាំង១០០នៅទ្វីបអាសុី

0

បើនិយាយពីបច្ចេកវិទ្យា និងប្រទេសដែលទំនើបនឹងសុីវិល័យជាងគេនោះ គេតែងតែនឹងទៅឃើញប្រទេសជប៉ុនមុនគេ។ នៅក្នុងនោះទីក្រុងតូក្យូ ដែលមានរស់នៅច្រើនជាងគេបង្អស់នៅលើពិភពលោក បានជាប់ជាទីក្រុងដែលល្អ និងសុីវិល័យជាងគេលើលោក និងអាសុី។

ដោយឡែកនៅក្នងតំបន់អាស៊ានយើងវិញមានទីក្រុងទាំង៤ប៉ុណ្ណោះ ដែលជាប់ក្នុងបញ្ជីទីក្រុងល្អទាំង១០០នៅទ្វីបអាសុី ក្នុងនោះរួមមាន៖

  • សិង្ហបុរី លេខ៩Free Photo | Cityscape in singapore city skyline
  • បាងកក លេង៣០A Culture Hunter's Guide To Bangkok
  • ហ្សកាតា លេខ៨៩Jakarta Travel Guide | Jakarta Tourism - KAYAK
  • ហាណូយ លេខ៩៧Hanoi - What you need to know before you go – Go Guides

ចំពោះទីក្រុងភ្នំពេញរបស់ប្រទេសកម្ពុជា យើងវិញ ជាប់លេខ ១០៥ ផងដែរ៕Explore Phnom Penh 2022/2023 - Cambodia | InsideAsia Tours

ប្រភព៖ ASEAN Skyline

ពិភពលោកមានក្តីសង្ឃឹមពីផ្កាយរណបស្ទង់ទឹកនៅលើផែនដីសម្រាប់ការវាស់ចរន្តទឹក បង្ការពីគ្រោះធម្មជាតិ

0

បរទេស៖ កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបករណ៍មួយក្នុងចំណោមឧបករណ៍សម្រាប់ជួយធ្វើការសម្រេចចិត្តឆ្លើយតបបម្រែបម្រួលអាកាសធាតុបន្ទាន់បំផុតនាពេលបច្ចុប្បន្នដែលជាផ្កាយរណប Surface Water and Ocean Topography ឬហៅកាត់ SWOT គេបានបាញ់បង្ហោះកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅចូលទៅក្នុងគន្លងផែនដី ពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg។

ជាមួយគ្នានោះគេសង្ឃឹមថា ទិន្នន័យដែលប្រមូលបានដោយ SWOT នឹងជួយអ្នកស្រាវជ្រាវ និងអ្នកធ្វើការសម្រេចចិត្តអំពីអាកាសធាតុដែលកំពុងព្រួយបារម្ភនាពេលបច្ចុប្បន្ន។

ក្នុងនោះគេដឹងថាផ្កាយយរណប SWOT មានបេសកកម្មវាស់កម្ពស់ទឹកជាង ៩០ភាគរយនៃផ្ទៃផែនដី ដែលជាការស្ទង់កម្រិតទឹករបស់ពិភពលោក។

គុណភាពរបស់វាបានបង្ហាញពីលទ្ធិផលដ៏ខ្ពស់ជាលើកដំបូង ដោយអ្នកស្រាវជ្រាវបានពណ៌នាអំពីមុខងាររបស់ផ្កាយរណបនេះថា វាមានបន្ទះធំមួយនៃបង្គោល និង អង់តែនរបស់វា ហើយបន្ទាប់ពីការ ដំឡើងរួចរាល់ បន្ទះនោះនឹងស្រូបពន្លឺព្រះអាទិត្យដែលផ្តល់ថាមពលដល់ផ្កាយរណបដោយជោគជ័យ។

ហើយបេសកកម្មនៃការត្រួតពិនិត្យរបស់ផ្កាយរណបនឹងប្រើប្រាស់ទិន្នន័យតេឡេម៉ែត្រ និងមានកាមេរ៉ាដែលអាចប្ដូរតាមបំណងបានចំនួន ៤ ដែលថតប្រតិបត្តិការរបស់វា បន្ថែមពីនោះបន្ទះរបស់វានឹងស្រូបពន្លឺព្រះអាទិត្យ និងដំណើរការពេញលេញបន្ទាប់ពីបើកភ្លើងប្រហែល ១០ នាទី ហើយការដំឡើងអង់តែនក៏ទទួលបានជោគជ័យក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃ ដោយដំណើរការការងារទាំងមូលត្រូវបានបញ្ចប់នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។

ជាលទ្ធិផល អង់តែនទាំងពីរនៅលើ ផ្កាយរណប SWOT នោះហើយគឺជាឧបករណ៍ដ៏ទំនើបបំផុតរបស់ Ka-band Radar Interferometer (KaRIn) ដែលត្រូវបានរចនាឡើងដើម្បីវាស់កម្ពស់ទឹកនៅក្នុងទឹកសាប និងមហាសមុទ្ររបស់ផែនដីបានយ៉ាងត្រឹមត្រូវ ដែលមានជម្រៅតិចជាង ២០ គីឡូម៉ែត្រនៃមហាសមុទ្រ និងប្រមូលទិន្នន័យនៅលើបឹងនានា ក៏ដូចជាអាងស្តុកទឹកដែលមានទំហំធំជាង ៦២,៥០០ ម៉ែត្រការ៉េ និងទន្លេដែលមានទទឹងជាង ១០០ ម៉ែត្រផងដែរ។

លើសពីនេះវាអាចវាស់ការប្រែប្រួលនៃកម្រិតទឹក មិនថាបឹង ឬផ្នែកនៃមហាសមុទ្រ ដោយជួយកំណត់អត្រាលំហូរនៃទន្លេ ឬល្បឿននៃទន្លេ ចរន្តទឹកសមុទ្រ ដោយធ្វើការវាស់វែងជាមួយនឹងគុណភាពបង្ហាញភីកសែល ៤ គីឡូម៉ែត្រការ៉េ និងមានភាពត្រឹមត្រូវជាមធ្យម ១.៤ សង់ទីម៉ែត្រ ដូច្នេះវាគឺជាផ្កាយរណបដំបូង និងតែមួយគត់ដែលមានសមត្ថភាពផ្តល់ព័ត៌មានបែបនេះលើដែនដី៕ ប្រភព៖ Thairath

 

 

ប្រយ័ត្ន! អ្នកគ្រូណាលី ថាក្នុងឆ្នាំ២០២៣នេះ នឹងមានហេតុការណ៍មួយចំនួនបែបនេះកើតឡើង

0

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញតាមរយៈការចែករំលែក ចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រ នៅក្នុងជីវិតរស់នៅ។

ទន្ទឺមនឹងនោះ នាពេលមុននេះបន្តិច អ្នកគ្រូ ណាលី បានចេញមកបញ្ជាក់តាមរយៈផេក Master Naly Fengshui​ ពីហេតុការណ៍កើតឡើងក្នុងឆ្នាំ២០២៣ ដោយអ្នកគ្រូបានលើកឡើងថា៖ «ឆ្នាំនេះគឺជា២០២៣ ដោយវាគឺជាឆ្នាំថោះមកជាមួយនឹងធាតុទឹក (យីន) អញ្ចឹងហើយនៅក្នុងឆ្នាំ២០២៣នេះ ទាក់ទងនឹងវិស័យកសិកម្ម​គឺល្អ មានភាពប្រសើរឡើងខ្លាំង ដូច្នេះហើយវាគឺជាដំណឹងល្អសម្រាប់ប្រជាជនខ្មែរយើង។

ប៉ុន្តែនៅក្នុងផ្នែកកសិកម្មនេះដែរបើនៅក្នុងវិស័យចិញ្ចឹមសត្វវិញ ដែលទាក់ទងនឹងសត្វស្លាបដូចជា មាន់ ទា ក្ងាន គឺត្រូវតែប្រុងប្រយ័ត្នពាក់ព័ន្ធនឹងជំងឺ អាចមានបញ្ហាត្រង់ថាសត្វអាចនឹងឆ្លងរោគរាតត្បាត ហើយម្យ៉ាងទៀតប្រសិនបើសត្វស្លាបដែលយើងចិញ្ចឹមហើយនោះមានជំងឺ គឺដាច់ខាតមិនត្រូវរក្សាទុក ឬយកមកញ៉ាំនោះទេទេ យើងត្រូវយកវាទៅដុត ហើយកប់ទៀត ទើបមេរោគហ្នឹងវាមិនសាយភាយ បើយើងមិនធ្វើបែបនេះទេព្រោះកាលណាដែលវាស្អុយរលួយមេរោគរបស់វានឹងហើរទៅតាមខ្យល់ ហ់ើយអាចឆ្លងជំងឺទៅកាន់មនុស្ស។

ចំណែកឯចំនុចទី២ ពាក់ព័ន្ធនឹងការញ៉ាំពងមាន់ឆៅ ក្នុង២០២៣នេះ គឺដាច់ខាតមិនត្រូវហូបនោះទេដែលនាំឱ្យមានហានិភ័យខ្ពស់ ព្រោះបើសិនពងមាន់នោះមានមេរោគការឆ្លងជំងឺនឹងមានឱកាសខ្ពស់ក្នុងការវាយលុកសុខភាពរបស់យើង ព្រោះថាឆ្នាំ២០២៣នេះ ជំងឺដែលពាក់ព័ន្ធជាមួយនឹងសត្វបក្សីគឺហានិភ័យខ្ពស់ខ្លាំង អញ្ចឹងហើយយើងត្រូវតែប្រុងប្រយ័ត្នក្នុងការទទួលទានប្រភេទសត្វស្លាប។

អ្នកគ្រូណាលី ក៏បានបន្តទៀតថា ចំពោះហេតុការណ៍ដែលពួកយើងត្រូវប្រុងប្រយ័ត្នទៀតនោះគឺពាក់ព័ន្ធនឹងភ្លើងឆេះព្រៃដែលនៅក្នុងឆ្នាំនេះអាចមានហានិភ័យច្រើន ដែលហៅថាព្យុះរដូវក្ដៅដែលភាគច្រើនកើតមាននៅប្រទេសលោកខាងលិច ដូច្នេះហើយត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ហើយបើទាក់ទងនឹងការវិនិយោគវិញប្រសិនបើលោកអ្នកគ្មានផែនការច្បាស់លាស់ទេ អ្នកគ្រូគឺហាមដាច់ខាតមិនឱ្យវិនិយោគនោះទេ ព្រោះដោយសារនៅក្នុង២០២៣នេះ​ វិបត្តិសេដ្ឋកិច្ចក្នុងពិភពគឺកាន់តែមានភាពធ្ងន់ធ្ងរ ដូច្នេះហើយវាអាចធ្វើឱ្យចរន្ដលុយមានកកស្ទះ ប៉ុន្តែបើសិនជាបុគ្គលម្នាក់នោះជាមនុស្សដែលឆ្លាតចេះរៀបចំផែនការក្នុងវិនិយោគត្រឹមត្រូវគឺឱកាសក្លាយជាអ្នកមានខ្លាំងនៅក្នុងឆ្នាំ២០២៣នេះ» ៕

សូមប្រិយមិត្តអញ្ជើញស្ដាប់វីដេអូការបកស្រាយរបស់អ្នកគ្រូ ណាលី ដូចខាក្រោម៖

សហភាពអឺរ៉ុប សម្លឹងមើលការប្រឆាំងនឹងខ្សែក្រវាត់១ផ្លូវ១របស់ចិន

0

ទីក្រុងប៊្រុចសែល៖ ក្រុងប៉េកាំង បានដាក់ចេញនូវគម្រោងដ៏ធំបំផុតមួយ «ខ្សែក្រវាត់មួយផ្លូវមួយ» ដោយសារចិនចង់តភ្ជាប់ ពីតំបន់អាស៊ីខាងលិច និង ពិភពអឺរ៉ុប ហើយឥឡូវនេះ សហភាព កំពុងតែសម្លឹងមើល អំពីគម្រោងរបស់ខ្លួន «ច្រកទ្វារពិភពលោក» ដើម្បីផ្លាស់ប្ដូរនូវគម្រោងគំនិតផ្ដួចផ្ដើមនេះ។

សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៩ ខែមករា ថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ (BRI) ជាគម្រោងដ៏ធំបំផុតមួយរបស់ចិន ដោយសារក្រុងប៉េកាំង ចង់តភ្ជាប់ ពីប្រទេសចិន ទៅកាន់តំបន់អាស៊ីខាងលិច និង អឺរ៉ុប។ ចិន បានពង្រីកនូវការឃោសនា តាមប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើន ដល់គំនិតផ្តួចផ្តើមនេះ ហើយថែមទាំងបានប្រកាស ថា ក្រុងប៉េកាំង នឹងចូលរួមផ្ដល់ចំណែកផ្នែកហិរញ្ញប្បទានដ៏សំខាន់ នៅក្នុងគម្រោងនេះ។

ក្រុងប៉េកាំង បានព្យាយាមបញ្ចុះបញ្ចូលប្រទេសនៅតំបន់អឺរ៉ាស៊ី និង អឺរ៉ុប ថា ប្រទេសទាំងនោះ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន អំពីគម្រោងនេះ។ ក្នុងន័យមួយ គឺក្រុងប៉េកាំង ចង់ធ្វើឲ្យផ្លូវសូត្របុរាណរស់ឡើងវិញ ដែលនៅតែជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ រវាងតំបន់បូព៌ា និង តំបន់បស្ចិម នៅក្នុងពិភពបុរណ។What Will Russia's Invasion of Ukraine Mean for China's Belt and Road? –  The Diplomat

ទោះជាយ៉ាងណា បណ្តាប្រទេសនៅអឺរ៉ុប បានរក្សានូវភាពស្ងៀមស្ងាត់ មិនបង្ហាញប្រតិកម្មរបស់ពួកគេ ចំពោះគម្រោងនេះឡើយ។ ករណីនេះ ប្រហែលជាបណ្ដាប្រទេសទាំងនោះ នឹងរង់ចាំមើលផលប៉ះពាល់ អំពីគម្រោងដ៏ធំនេះ ហើយក៏ប្រហែលជាបណ្តាប្រទេសនៅអឺរ៉ុប កំពុងតែរង់ចាំបង្កើតនូវការឯកភាពគ្នា ហើយក៏មិនមានប្រតិកម្មជាលក្ខណៈបុគ្គលនោះដែរ។

នៅទីបំផុត សហភាពអឺរ៉ុប បានឈានដល់ការបង្កើតគម្រោង«ច្រកទ្វារពិភពលោក»។ បើគេនិយាយត្រឡប់ ទៅខែធ្នូ ឆ្នាំ២០២១ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាស ដោយទំនុកចិត្ត នៅក្នុងការប្រមូលផ្តុំគ្នា នៅទីក្រុងប្រ៊ុចសែល ថា ការជំរុញលើហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់សហភាពអឺរ៉ុប នឹងក្លាយជាជម្រើសដ៏ពិតប្រាកដមួយ ទប់ទល់នឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយរបស់ចិន។

លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជាក់ ថា «យើងអាចធ្វើបាន ហើយបណ្តាប្រទេសនានាជាច្រើន បានឆ្លងកាត់បទពិសោធន៍របស់ពួកគេ។ ចំណែកគម្រោងច្រកទ្វារពិភពលោក ដែលជាការចំណាយដ៏ធំផងដែរ ហើយគម្រោងនេះ នឹងប្រមូលប្រាក់ រហូតដល់៣១៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៧ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើប នៅខាងក្រៅសហភាពអឺរ៉ុប»។One team, more clout

ដោយឡែក គំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយរបស់ក្រុងប៉េកាំង គឺជាគម្រោង មានទឹកប្រាក់ ប្រហែល១ពាន់ពាន់លានដុល្លារ ដើម្បីតភ្ជាប់ពីប្រទេសចិន ទៅកាន់ពិភពលោក ក្រោមការចោទប្រកាន់យ៉ាងខ្លាំង អំពី «ការដាក់អន្ទាក់បំណុលការទូត»។ ជំងឺរាតត្បាត បានកើតឡើង នៅក្នុងប្រទេសចិន និង រាតត្បាតនៅលើពិភពលោក ហើយកំពុងតែរាតត្បាតម្តងទៀត នៅតាមតំបន់មួយចំនួន នៃប្រទេសចិន បានបង្ខំឱ្យមានការផ្អាកការងារ លើគម្រោងនានា ទោះបីមានការប្រកាសឱ្យដំណើរការឡើងវិញ ខណៈដំណើរការសេដ្ឋកិច្ច វិលទៅរកភាពប្រក្រតី។

ផ្ទុយពីនេះ សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក កំពុងតែផ្តោតទៅលើច្រកទ្វារពិភពលោក នឹងផ្តល់នូវគំរូផ្សេងគ្នា ដោយផ្អែកលើបទដ្ឋានប្រជាធិបតេយ្យ តម្លាភាពនៃការផ្តល់មូលនិធិ និងគោលបំណង ប្រកបដោយនិរន្តរភាព។ ប៉ុន្ដែអស់រយៈពេលជាងមួយឆ្នាំបានកន្លងផុតទៅ ហើយ គម្រោងនេះនៅតែមិនឃើញមានសកម្មភាព នៅក្នុងកម្រិតផ្លូវការនៅឡើយ។ អ្នកសង្កេតការណ៍ មានការងឿងឆ្ងល់ ថាតើការប្រកាសដែលធ្វើឡើង ដោយលោកស្រី ប្រធាន នឹងក្លាយទៅជាការពិត ហើយថាតើសុបិនដ៏ធំ នៃការភ្ជាប់អឺរ៉ុប ជាមួយតំបន់បូព៌ា នឹងក្លាយជាការពិត ឬយ៉ាងណា? នៅទីក្រុងប្រ៊ុចសែល មានភាពច្របូកច្របល់យ៉ាងខ្លាំង នៅក្នុងចំណោមសមាជិកទាំងអស់។Is Xi Jinping missing? Rumours of military coup in China explained | World  News - Hindustan Times

សវនាការ នៅក្នុងសភាអឺរ៉ុប កាលពីខែមុន សមាជិកសភា បានទាមទារឱ្យបង្ហាញព័ត៌មានលម្អិត អំពីគម្រោងនោះ។ ចំពោះការងឿងឆ្ងល់របស់ពួកគេ ពួកគេបានប្រាប់ ថា គ្មានប្រាក់ ជាង៣០០ពាន់លានដុល្លារ នឹងកើតឡើងថ្មីនោះទេ។

លោក Vincent Grimaud នាយកស្តីទី នៃនាយកដ្ឋានរបស់គណៈកម្មការ សម្រាប់ភាពជាដៃគូអន្តរជាតិ បាននិយាយថា «Global Gateway» មិននាំមកនូវមធ្យោបាយហិរញ្ញវត្ថុថ្មីនោះទេ ព្រោះវាមិនមានប្រាក់បន្ថែម នៅពេលគម្រោងនេះ ឈានចូលមកដល់កម្រិតរបស់សហភាពអឺរ៉ុប។

ជប៉ុន កាលពីពេលថ្មីៗនេះ បានសន្យាផ្តល់ជំនួយ និង បណ្ដាក់ទុនវិនិយោគ មានទំហំទឹកប្រាក់ រហូតដល់៣០ពាន់លានដុល្លារអាមេរិក សម្រាប់ទ្វីបអាហ្វ្រិក ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិន។ ប៉ុន្តែសហភាពអឺរ៉ុប ប្រៀបបីដូចជា កំពុងតែចាប់ផ្ដើម។

ការផ្ដួចផ្ដើមគំនិតខ្សែក្រវាត់មួយផ្លូវមួយរបស់ចិន គឺជាការបង្ហាញតែប្រទេសមួយ ខណៈគម្រោង«ច្រកទ្វារពិភពលោក»របស់អឺរ៉ុប បង្កើតឡើងដោយប្រទេសជាច្រើន ដោយមានគោលដៅទៅលើមនុស្ស នៅក្នុងតំបន់ ពាក់ព័ន្ធនឹងការប្រឆាំងនឹងចិន៕

កាណាដាថា អ៊ីរ៉ង់ត្រូវទទួលខុសត្រូវរឿងបាញ់យន្តហោះធ្លាក់

0

ាណាដា លោក Justin Trudeau បានទៅចូលរួមក្នុងពិធីរំលឹកខួប៣ឆ្នាំ ករណីយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនត្រូវបានកងទ័ពអ៊ីរ៉ង់បាញ់ធ្លាក់ ។ ពិធីរំលឹកខួបនេះរៀបចំឡើងក្នុងបរិវេណកន្លែងអនុស្សាវរីយ៍នៅក្រុង Toronto របស់កាណាដា កាលពីថ្ងៃទី៨ ខែមករា ។ លោក Trudeau បានសន្យាជាមួយគ្រួសារអ្នកស្លាប់ថា រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវទទួលខុសត្រូវរឿងនេះ ។Iran admits downing Ukrainian flight PS 752 ' – Daily The Azb

កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ប្រទេសកាណាដា អង់គ្លេស ស៊ុយអែត និងអ៊ុយក្រែន ដែលជាប្រទេសមានពលរដ្ឋស្លាប់ក្នុងហេតុការណ៍ខាងលើ បានអំពាវនាវឱ្យអ៊ីរ៉ង់ធ្វើតាមការទាមទាររបស់ពួកគេ ដើម្បីដោះស្រាយជម្លោះ ទទួលខុសត្រូវ និងសងសំណងដល់គ្រួសារអ្នកស្លាប់ ។Flight PS752 victims still seek justice, three years later | CTV News

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ កន្លងមក យន្តហោះដឹកអ្នកដំណើរ “Ukraine International Airlines” ជើងហោះហើរ PS-752 ត្រូវបានកងទ័ពអ៊ីរ៉ង់បាញ់ធ្លាក់នៅជិតទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ ដែលធ្វើឱ្យអ្នកដំណើរស្លាប់ចំនួន១៧៦នាក់ ហើយអ៊ីរ៉ង់អះអាងថា បណ្តាលមកពីប្រព័ន្ធរ៉ាដាមានបញ្ហា ដែលឱ្យគេយល់ខុសថា យន្តហោះនោះជាគ្រឿងគ្រោះថ្នាក់ ៕

ប្រភព ៖ TNN World

ខេត្តមួយក្នុងប្រទេសចិន មានប្រជាជនឆ្លងកូវីដ-១៩ រហូតដល់ទៅ៩០ភាគរយ

0

អន្តរជាតិ៖ មន្ត្រីជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣នេះថា ស្ទើរតែ៩០ ភាគរយ​​ នៃប្រជាជននៅក្នុងខេត្តដែលមានប្រជាជនច្រើនជាងគេទីបីរបស់ប្រទេសចិន ឥឡូវនេះបានឆ្លងមេរោគកូវីដ-១៩ ខណៈដែលប្រទេសនេះបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃជំងឺកូវីដ-១៩ ដែលមិនធ្លាប់មានពីមុនមក។ នេះបើយោងតាមការចុះផ្សាយរប់សារព័ត៌មាន Theguardian

លោក កាន់ ឃឺនឆេង (Kan Quncheng) ប្រធានគណៈកម្មការសុខាភិបាលសម្រាប់ខេត្ត ហឺណាន (Henan) បានប្រាប់សន្និសីទសារព័ត៌មានថា “គិតត្រឹមថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ អត្រាឆ្លងមេរោគកូវីដ-១៩ របស់ខេត្តគឺហក់ឡើងរហូត ៨៩ភាគរយ ជាមួយនឹងចំនួនប្រជាជន ៩៩.៤លាននាក់ តួលេខនេះបង្ហាញថាមនុស្សប្រហែល ៨៨.៥លាននាក់នៅក្នុងខេត្តហឺណាន ឥឡូវនេះប្រហែលជាបានឆ្លងជំងឺកូវីដ-១៩។

បច្ចុប្បន្នប្រទេសចិន​ កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីកូវីដ-១៩ ក្រោយការសម្រេចចិត្តរបស់ខ្លួនកាលពីខែមុនរដ្ឋាភិបាលចិនបានប្រកាសថា នឹងបិទបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបើកប្រទេសឡើងវិញ គិតចាប់តាំងពីបានបិទច្រកទ្វារអន្តរជាតិមួយផ្នែកធំកាលពីដើមឆ្នាំ២០២០កន្លមក

យ៉ាងណាមិញនៅក្នុងរលកដំបូងនៃការធ្វើដំណើរមុនវិស្សមកាល ទិន្នន័យផ្លូវការបានបង្ហាញថាមនុស្ស ៣៤.៧ លាននាក់ បានធ្វើដំណើរក្នុងស្រុកកាលពីថ្ងៃសៅរ៍ កើនឡើងច្រើនជាងមួយភាគបីធៀបនឹងឆ្នាំមុន នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។

ហើយក្នុងអំឡុង​តែ ២០​ថ្ងៃ​ប៉ុណ្ណោះ​មាន​អ្នក​ឆ្លង​កើនឡើង​ដល់​ទៅ ២៥០​លាន​នាក់ ខណៈ​ប្រទេស​ធំ​នេះ​មាន​ប្រជាជន​ជាង ១៤០០​លាន​នាក់។ យ៉ាងណា បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន រ៉យទ័រ (Reuters) គណៈកម្មការ​សុខភាព​ជាតិ​ប្រទេស​ចិន​បាន​ទទួលស្គាល់​ថា​ពិត​ជា​មាន​ការ​ហក់​ឡើង​នូវ​អ្នក​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​នេះ​នៅ​ក្នុង​រយៈពេល​មួយ​ខែ​ចុងក្រោយ​នេះ។

តែ​ប្រភព​របស់ Reuters ថា​គណៈកម្មការ​នេះ​មិន​បាន​ប្រកាស​ថា​មាន​ចំនួន​ប៉ុន្មាន​នាក់​នៅ​ទូទាំង​ប្រទេស​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ និង​ស្លាប់​នោះ​ទេ ប៉ុន្តែ​មន្ទីរពេទ្យ​នៅ​បណ្ដា​ក្រុង​ធំៗ រួម​ទាំង​នៅ​ក្រុង​ប៉េកាំង ដែល​មាន​ប្រជាជន​ជិត ២១​លាន​នាក់ កំពុង​បង្កើន​ចំនួន​គ្រែ ខណៈ​អ្នកជំងឺ​កំពុង​សម្រុក​បុក​ចូល​មក​ព្យាបាល។

អ្នកជំនាញ​ព្រមាន​ថា ប្រជាជន​ដែល​មាន​វ័យ​ចាស់​ជរា​អាយុ ៧០​ឆ្នាំ​ឡើង​ទៅ អាច​នឹង​ស្លាប់​ដល់ ២​លាន​នាក់​នៅ​ឆ្នាំ​២០២៣ ព្រោះ​ពួកគេ​ភាគច្រើន​មិន​បាន​ចាក់​វ៉ាក់សាំង​នោះ​ទេ ហើយ​ទោះជា​អ្នក​ខ្លះ​ចាក់​បាន​ត្រឹម​មួយ​ដូស ឬ ២​ដូស ក៏​មិន​អាច​ទប់ទល់​នឹង​ការ​ឆ្លង​បាន​ដែរ ព្រោះ​វ៉ាក់សាំង​ចិន​មិន​មាន​ប្រសិទ្ធភាព​យូរ​ទេ។

កាលពី​ពេល​កន្លងទៅ​នេះ ក្រសួង​សុខាភិបាល​ចិន​បាន​ប្រកាស​ថា ប្រទេស​ចិន​នឹង​លែង​ចេញ​ផ្សាយ​តួលេខ​ប្រចាំ​ថ្ងៃ​សម្រាប់​ករណី​ឆ្លង និង​ស្លាប់​នៃ​ជំងឺ​កូវីដ-១៩ ត​ទៀត​ហើយ បន្ទាប់ពី​ទម្លាប់​នៃ​ការ​ចេញ​ផ្សាយ​នេះ​បាន​ចាប់ផ្តើម​តាំងតែ​ពី​ដើម​ឆ្នាំ​២០២០ មក​នោះ។

យ៉ាងណា​ក្តី ក្រសួង​សុខាភិបាល​ចិន មិន​បាន​ផ្តល់​ការ​បកស្រាយ​លម្អិត​សម្រាប់​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ឈប់​ចេញ​ផ្សាយ​ទិន្នន័យ​កូវីដ-១៩​ប្រចាំ​ថ្ងៃ​បែប​នេះ​ឡើយ ប៉ុន្តែ​ស្ថានការណ៍​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​ចិន ហាក់​មាន​ការ​កើនឡើង​ខ្លាំង ក្រោយ​ការ​បិទ​បញ្ចប់​យុទ្ធសាស្ត្រ​សូន្យ​កូវីដ​របស់​លោក ស៊ី ជីនពីង។

ក្នុង​ស្ថានភាព​ដែល​ពិភពលោក​កំពុង​ទៅ​រក​ការ​ប្រកាស​អាសន្ន​ជា​ថ្មី​ដោយសារ​ការ​ផ្ទុះ​ខ្លាំង​កូវីដ​នៅ​ប្រទេស​ចិន ប្រធានាធិបតី​ចិន ស៊ី ជីនពីង បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ដោយ​ទទូច​ដល់​គ្រប់​មន្ទីរពេទ្យ ត្រូវ​បង្កើន​ការ​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ ដែល​នេះ​ជា​ការ​កត់សម្គាល់​ជា​លើកដំបូង​របស់​លោក ស៊ី បន្ទាប់ពី​លោក​បាន​បញ្ជា​ឱ្យ​បិទ​បញ្ចប់​គោល​នយោបាយ​កូវីដ​សូន្យ ដែល​បាន​អនុវត្ត​បាន ៣​ឆ្នាំ​មក​នេះ ៕

បាត់ខ្លួនរយៈពេល ៥ម៉ឺនឆ្នាំ ផ្កាយដុះកន្ទុយមួយនេះទើបបង្ហាញខ្លួនឆ្លងកាត់ភពផែនដីម្ដងទៀត និងអាចមើលឃើញដោយភ្នែកទទេ

0

បរទេស៖ កុំភ្លេចខកខានមើលផ្កាយដុះកន្ទុយដែលបានរកឃើញកាលពីឆ្នាំមុន ពេលនេះវាបានវិលជុំវិញផែនដី និងព្រះអាទិត្យ រហូតដល់អ្នកអាចមើលឃើញផ្កាយដុះកន្ទុយនេះដោយភ្នែកទទេជាលើកដំបូងក្នុងរយៈពេល ៥០,០០០ ឆ្នាំ។

កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានរាយការណ៍ប្រាប់ពិភពលោក ដោយកុំឱ្យខកខានមើលផ្កាយដុះកន្ទុយឈ្មោះ C/2022 E3 (ZTF) ដែលធ្វើដំណើរជុំវិញផែនដី និងព្រះអាទិត្យ ហើយត្រូវបានគេរំពឹងទុកថាវានឹងគោចរជុំវិញផែនដីនៅចម្ងាយជិតបំផុតនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ដោយអ្នកអាចមើលឃើញដោយភ្នែកទទេបាន។

ក្នុងនោះគេបានបញ្ជាក់ថាផ្កាយដុះកន្ទុយ C/2022 E3 (ZTF) បានធ្វើដំណើរមកជិតផែនដីជាលើកដំបូងក្នុងរយៈពេល៥០,០០០ ឆ្នាំ បន្ទាប់ពីផ្កាយដុះកន្ទុយនេះ ទើបនឹងរកឃើញដោយតារាវិទូមួយរូបនៅ មជ្ឈមណ្ឌល Zwicky Transient Facility ក្នុងរដ្ឋ California សហរដ្ឋអាមេរិកកាលពី ខែមីនា ឆ្នាំ ២០២២កន្លងទៅ។

បន្ថែមពីនោះ បើតាម Nicholas Beaver ជាតារារូបវិទ្យានៅ Paris Observatory បានប្រាប់ថា ផ្កាយដុះកន្ទុយ C/2022 E3 (ZTF) ត្រូវបានបង្កើតឡើងដោយទឹកកក និងធូលីរលាយចូលគ្នា​ ហើយវាអាចបញ្ចេញក្លិនពណ៌បៃតង ជាមួយនឹងអង្កត់ផ្ចិតប្រហែល ១ គីឡូម៉ែត្រ ដែលតូចជាងផ្កាយដុះកន្ទុយ NEOWISE ដែលធ្លាប់បានហោះហើរជុំវិញពិភពលោក កាលពី ខែមីនា ឆ្នាំ ២០២០ និងជាផ្កាយដុះកន្ទុយចុងក្រោយដែលមនុស្សអាចមើលឃើញដោយភ្នែកទទេបាន។

លើសពីនេះលោកក៏បានបន្តថាទៀតថា បន្ទាប់ពីផ្កាយដុះកន្ទុយ C/2022 E3 (ZTF) បានឆ្លងកាត់ផែនដី និងព្រះអាទិត្យនៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះរួចហើយ វានឹងត្រូវបានបាត់ចេញពីប្រព័ន្ធព្រះអាទិត្យរបស់យើងជាអចិន្ត្រៃយ៍។

គួរបញ្ជាក់ផងដែរថាការបង្ហាញវត្តមាននៃផ្កាយដុះកន្ទុយ C/2022 E3 (ZTF) លើកនេះគឺជាលើកដំបូងក្នុងរយៈពេល ៥០,០០០ ឆ្នាំមកកាន់ផែនដី ​ប​ន្ទាប់ពីវាធ្លាប់បង្ហាញខ្លួន ឆ្លងកាត់ផែនដីនៅសម័យ មុនយុគថ្មចាស់ ខណៈពេលដែលយុគសម័យថ្ម Neanderthal មានវត្តមាននៅលើផែនដី៕ ប្រភព៖ Thairath

 

កំពង់ភ្លុក ភូមិអណ្តែតទឹកដ៏ទាក់ទាញមួយនៅទឹកដីខេត្តសៀមរាប

0

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក កំពុងមានភាពទាក់ទាញភ្ញៀវទេសចរ ទៅលេងកម្សាន្តមិនចេះដាច់ មិនដារដូវវស្សា ឬរដូវប្រាំងនោះទេ ព្រោះនៅទីនោះមានទេសភាព ស្រស់ស្អាត  និងមានផ្ទៃទឹកធំល្វឹងល្វើយមើលដាច់កន្ទុយភ្នែក​។May be an image of 5 people, tree, body of water and nature

កំពង់ភ្លុក បានត្រូវស្គាល់ និងក្លាយជាគោលដៅទេសចរណ៍មួយតាំងពីឆ្នាំ២០១៣មក ដោយសារទីនោះមានទេសភាពស្រស់ស្អាត លំនៅឋានប្រជាពលរដ្ឋខ្ពស់ៗផុតពីទឹក ព្រៃស្រោងមានទំហំជិត៥០ហិកតា ត្រូវបានថែរក្សាការពារយ៉ាងល្អប្រសើរ។May be an image of 1 person, nature, body of water and twilight

សម្រាប់ភ្ញៀវទេសចរណ៍ដែលចង់ទៅកម្សាន្តនៅកំពង់ភ្លុក ត្រូវធ្វើដំណើរដោយទូកឬកាណូតទើបអាចទៅដល់ភូមិបណ្តែតទឹកនេះ។  នៅតាមផ្លូវទឹកនេះភ្ញៀវទេសចរណ៍ អាចទស្សនាទេសភាពផ្ទៃបឹងទន្លេសាបធំ ល្វឹងល្វើយដាច់កន្ទុយភ្នែក និងអាចទស្សនាទិដ្ឋភាពថ្ងៃលិចកណ្តាលបឹងទន្លេសាបគួរជាទីគយគន់ទៀតផង។May be an image of 5 people and outdoors

គួរបញ្ជាក់ផងដែរថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ សហគមន៍នេះ ស្ថិតនៅជាប់មាត់បឹងទន្លេសាប។ កំពង់ភ្លុក មានភូមិចំនួន៣ ចូលគ្នាស្ថិតក្នុង បឹងទន្លេសាប ដែលមានចម្ងាយប្រហែល១៦ គីឡូម៉ែត្រ ពីទីរួមស្រុកប្រាសាទបាគង៕May be an image of body of waterMay be an image of 1 person, body of water and nature

រូបភាព៖ Angkor Aurora

អូស្ត្រាលីប្រឈមនឹងទឹកជំនន់ខ្លាំងក្នុងប្រវត្តិសាស្ត្រ

0

ប្រទេសអូស្ត្រាលី ៖ មន្ត្រីអូស្ត្រាលីឱ្យដឹងថា ភាគពាយ័ព្យរបស់ប្រទេសអូស្ត្រាលី កំពុងប្រឈមនឹងទឹកជំនន់ខ្លាំងក្នុងអំឡុង១០០ឆ្នាំមកនេះ ដែលធ្វើឱ្យតំបន់ទីប្រជុំជនជាច្រើនជួបការលំបាក ហើយពលរដ្ឋជាច្រើនរយនាក់បានជម្លៀសចេញទៅកាន់ទីកន្លែងផ្សេង ។

ទឹកជំនន់នៅក្រុង Kimberley ស្ថិតក្នុងរដ្ឋភាគខាងលិច ដែលមានផ្ទៃដីស្មើគ្នាជាមួយរដ្ឋ California របស់អាមេរិក បានទទួលរងផលប៉ះពាល់ខ្លាំងពីខ្យល់ព្យុះ Ellie ដែលកាលពីមុននេះ ជាព្យុះស៊ីក្លូនត្រូពិចមកជាមួយភ្លៀងក្នុងបរិមាណច្រើន ។WA continues to face worst flooding event in history - ABC Radio National

លោក Stephen Dawson រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្គ្រោះបន្ទាន់ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Perth ថា ពលរដ្ឋនៅក្នុងក្រុង Kimberley កំពុងប្រឈមមុខជាមួយទឹកជំនន់ខ្លាំងក្នុងអំឡុង១០០ឆ្នាំមកនេះ ។ វាចាត់ទុកជាហេតុការណ៍ទឹកជំនន់ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អូស្ត្រាលីខាងលិច ។ រីឯលោក Darren Clem មន្ត្រីជាន់ខ្ពស់ផ្នែកសង្គ្រោះបន្ទាន់ ក៏បានថ្លែងដែរថា ទឹកជំនន់នៅតំបន់ខ្លះបង្កបញ្ហាលំបាកដល់ពលរដ្ឋអូស្ត្រាលី ។In pictures: The largest flood emergency response in NSW history, rivers  swell across the state - ABC News

ទោះយ៉ាងណា នៅក្រុង Fitzroy Crossing ជាទីក្រុងតូច និងមានពលរដ្ឋប្រមាណ១.៣០០នាក់ បានទទួលរងឥទ្ធិពលពីទឹកជំនន់ខ្លាំងបំផុត ដែលតម្រូវឱ្យមានការជួយសង្គ្រោះផ្នែកអាកាស ខណៈទឹកលិចផ្លូវរហូតមិនអាចធ្វើចរាចរទៅមកបាន ៕

ប្រភព ៖ TNN World