ប្រទេសអូស្ត្រាលី ៖ មន្ត្រីអូស្ត្រាលីឱ្យដឹងថា ភាគពាយ័ព្យរបស់ប្រទេសអូស្ត្រាលី កំពុងប្រឈមនឹងទឹកជំនន់ខ្លាំងក្នុងអំឡុង១០០ឆ្នាំមកនេះ ដែលធ្វើឱ្យតំបន់ទីប្រជុំជនជាច្រើនជួបការលំបាក ហើយពលរដ្ឋជាច្រើនរយនាក់បានជម្លៀសចេញទៅកាន់ទីកន្លែងផ្សេង ។

ទឹកជំនន់នៅក្រុង Kimberley ស្ថិតក្នុងរដ្ឋភាគខាងលិច ដែលមានផ្ទៃដីស្មើគ្នាជាមួយរដ្ឋ California របស់អាមេរិក បានទទួលរងផលប៉ះពាល់ខ្លាំងពីខ្យល់ព្យុះ Ellie ដែលកាលពីមុននេះ ជាព្យុះស៊ីក្លូនត្រូពិចមកជាមួយភ្លៀងក្នុងបរិមាណច្រើន ។WA continues to face worst flooding event in history - ABC Radio National

លោក Stephen Dawson រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសង្គ្រោះបន្ទាន់ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Perth ថា ពលរដ្ឋនៅក្នុងក្រុង Kimberley កំពុងប្រឈមមុខជាមួយទឹកជំនន់ខ្លាំងក្នុងអំឡុង១០០ឆ្នាំមកនេះ ។ វាចាត់ទុកជាហេតុការណ៍ទឹកជំនន់ខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អូស្ត្រាលីខាងលិច ។ រីឯលោក Darren Clem មន្ត្រីជាន់ខ្ពស់ផ្នែកសង្គ្រោះបន្ទាន់ ក៏បានថ្លែងដែរថា ទឹកជំនន់នៅតំបន់ខ្លះបង្កបញ្ហាលំបាកដល់ពលរដ្ឋអូស្ត្រាលី ។In pictures: The largest flood emergency response in NSW history, rivers  swell across the state - ABC News

ទោះយ៉ាងណា នៅក្រុង Fitzroy Crossing ជាទីក្រុងតូច និងមានពលរដ្ឋប្រមាណ១.៣០០នាក់ បានទទួលរងឥទ្ធិពលពីទឹកជំនន់ខ្លាំងបំផុត ដែលតម្រូវឱ្យមានការជួយសង្គ្រោះផ្នែកអាកាស ខណៈទឹកលិចផ្លូវរហូតមិនអាចធ្វើចរាចរទៅមកបាន ៕

ប្រភព ៖ TNN World