Home Blog Page 1903

ល្បែងសង្គ្រាមបន្ទះឈីប សហរដ្ឋអាមេរិក រុញចិនឲ្យនៅកៀនជញ្ជាំង

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយសម័យបច្ចេកវិទ្យាកាន់តែទំនើប បន្ទះឈីបកំពុងតែដើរតួយ៉ាងសំខាន់បំផុត នៅក្នុងវិស័យជាច្រើន រួមទាំងសម្ភារយោធាផងដែរ ហើយឥឡូវនេះ មានប្រទេសជាច្រើន នៅលើពិភពលោក កំពុងតែហក់ចូលទៅក្នុងសង្គ្រាមបន្ទះឈីបនេះ ស្របពេលសហរដ្ឋអាមេរិក និង ចិន កំពុងតែប្រជែងគ្នាយ៉ាងខ្លាំងបំផុត នៅលើវិស័យឧស្សាហកម្មមួយនេះ។

សារព័ត៌មាន Bloomberg (ប៊្លូមប៊ឺគ) បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៩ ខែមករា ថា រដ្ឋាភិបាលចិន កំពុងតែការពារក្រុមហ៊ុនផលិតបន្ទះឈីបមួយចំនួនរបស់ខ្លួន ដោយការចំណាយលុយយ៉ាងខ្ជះខ្ជាយ សម្រាប់ការផ្គត់ផ្គង់របស់ពួកគេ ព្រោះតម្រូវការតិច កំពុងតែធ្វើឱ្យមានការលំបាក សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីប នៅទូទាំងពិភពលោក។ ប៉ុន្តែឧស្សាហកម្ម Semiconductor របស់ប្រទេសចិន ក៏ប្រឈមមុខនឹងបញ្ហាជាមួយនឹងគូប្រជែងរបស់ខ្លួន នៅកន្លែងផ្សេងៗទៀត ដែលមិនមានការព្រួយបារម្ភ អំពីភាពអរិភាព ដែលមិនចេះរីងស្ងួត ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។The US Declares Chip-War on China – PRIO Blogs

ក្រុងប៉េកាំង អាចព្យាយាមចំណាយ តាមវិធីសាស្រ្ដរបស់ខ្លួន ងាកចេញពីបញ្ហាទាំងនោះ ប៉ុន្តែប្រហែលជាមានរឿងទាក់ទងនឹងការផលិតឧបករណ៍អេឡិចត្រូនិកទំនើបៗ ដែលមានលុយមិនអាចទិញបាន។ ឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន តែងតែដើរយឺតជាងសហរដ្ឋអាមេរិក ហើយក្រុងប៉េកាំង បានពឹងផ្អែកទៅលើបច្ចេកវិទ្យារបស់បណ្ដាប្រទេសបស្ចិមលោក សម្រាប់ការទិញឧបករណ៍ Semiconductor ដ៏ទំនើបបំផុត ឧបករណ៍ផលិតបន្ទះសៀគ្វី និង ចំណេះដឹង។

ក្រោយពេលមានភាពតានតឹងកើនឡើង អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានចំណាយពេលយ៉ាងច្រើន កាលពីឆ្នាំ២០២២ សម្រាប់បង្កើតវិធីសាស្រ្ដ កាត់ផ្តាច់ប្រទេសចិន ចេញពីបច្ចេកវិទ្យាបែបនេះ ព្រោះក្រុងវ៉ាស៊ីនតោន ព្យាយាមពន្យឺតនូវការវិវឌ្ឍរបស់ចិន នៅក្នុងបន្ទះឈីប កម្មវិធីបញ្ញាសិប្បនិម្មិត និង បច្ចេកវិទ្យាយោធា។

បើតាមលោកស្រី Reva Goujon នាយិកាក្រុមហ៊ុន Rhodium Group LLC (រ៉ូឌៀម ហ្គ្រុប អិលអិលស៊ី) បានឱ្យដឹង ថា «ផលប៉ះពាល់ អាចជាការបង្កកនៅនឹងកន្លែង នៅក្នុងវិស័យឧស្សាហកម្ម Semiconductor របស់ប្រទេស ព្រោះសហរដ្ឋអាមេរិកកំពុងតែបង្កើតសៀវភៅហ្គេមថ្មី នៅទីនេះ»។Chip Wars': US, China and the battle for semiconductor supremacy

មុនពេលគោលនយោបាយរបស់សហរដ្ឋអាមេរិក ត្រូវបានប្រកាសនោះ ក្រុមហ៊ុនចិនមួយចំនួនបានចាប់ផ្តើមបិទគម្លាត ទៅលើមេដឹកនាំពិភពលោក។ ចំណែកក្រុមហ៊ុនបច្ចេកវិទ្យាមេម៉ូរី យ៉ាងហ្សេ (Yangtze Memory Technologies Co.) ជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប Flash Memory ក្លាយជាគន្លឹះផែនការដ៏ធំរបស់ប្រទេសចិន នៅក្នុងការបង្កើតអាជីវកម្មផលិតបន្ទះសៀគ្វីជាសកល។ ក្រុមហ៊ុននេះ បាន និង កំពុងចរចា សម្រាប់ការផ្គត់ផ្គង់ ដល់ក្រុមហ៊ុន Apple Inc. ដែលជាកិច្ចព្រមព្រៀងមួយ នឹងមានសុពលភាពដ៏សំខាន់ សម្រាប់ការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុន។

កាលពីខែតុលា ឆ្នាំ២០២២ សហរដ្ឋអាមេរិក បានប្រកាសអំពីការរឹតបន្តឹងនូវការនាំចេញបន្ទះឈីប ដែលរារាំងដល់សមត្ថភាពរបស់ក្រុមហ៊ុនចិន ជាច្រើន រួមទាំងក្រុមហ៊ុន Yangtze ក្នុងការទទួលបានគ្រឿងចក្រផលិតឧបករណ៍ទាំងនេះ។ ក្រោយមកទៀត នៅថ្ងៃទី១៥ ខែធ្នូ ក្រុមហ៊ុន Yangtze ក្លាយជាក្រុមហ៊ុនមួយ នៅក្នុងចំណោមក្រុមហ៊ុនចំនួន៣៦របស់ចិន ដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះអង្គភាព តម្រូវឱ្យក្រុមហ៊ុនណាមួយ ផ្គត់ផ្គង់ជាមួយបច្ចេកវិទ្យារបស់អាមេរិក ទទួលបានអាជ្ញាប័ណ្ណ ពីក្រុងវ៉ាស៊ីនតោន។ នេះពិតជាបានសម្លាប់ឱកាសរបស់ក្រុមហ៊ុន Yangtze នៅក្នុងការផ្គត់ផ្គង់ដល់ក្រុមហ៊ុន Apple ឲ្យទាន់ពេលវេលា នៅក្នុងពេលឆាប់ៗនេះ។Applied Materials: CHIPS Act Won't Halt China From Eliminating Foreign  Equipment | Seeking Alpha

កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក គឺចង់រក្សាបច្ចេកវិទ្យាទំនើបរបស់ខ្លួន ឲ្យនៅឆ្ងាយពីដៃរបស់ចិន ហើយក៏ជាការបង្កើនសម្ពាធ ទៅលើរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក ស៊ី ជិនពីង (Xi Jinping) នៅក្នុងការកសាងសមត្ថភាពផលិតបន្ទះសៀគ្វីរបស់ប្រទេសចិន។

លោក បាររី ណ័រតុន (Barry Naughton) សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា នៅ ទីក្រុងសាន់ឌៀហ្គូ (San Diego) បានមានប្រសាសន៍ ថា «ពួកគេពិត ជាមានការព្រួយបារម្ភចំពោះការហាមឃាត់បន្ទះឈីបនេះ។ ជាការឆ្លើយតបដ៏យូរអង្វែងរបស់ពួកគេ គឺថា ពួកគេនឹងថែរក្សានូវឧស្សាហកម្មបន្ទះឈីបផ្ទាល់ខ្លួនរបស់ពួកគេ»។

នៅទីបញ្ចប់ ការប្រជែងគ្នា រវាងសហរដ្ឋអាមេរិក និង ចិន លើវិស័យបច្ចេកវិទ្យាដ៏ទំនើបនេះ ក្លាយជាហ្គេមតស៊ូដ៏ខ្លាំងក្លា។ សហរដ្ឋអាមេរិក នឹងត្រូវតែរក្សាកម្រិតនយោបាយ ដែលប្រេះស្រាំរបស់ខ្លួន នៅក្នុងទិសដៅដូចគ្នា ខណៈក្រុងវ៉ាស៊ីនតោន បានបញ្ចុះបញ្ចូលប្រទេសជប៉ុន ហូឡង់ដ៍ និង សម្ពន្ធមិត្តសំខាន់ៗផ្សេងទៀត ឱ្យបន្តដើរតាមផែនការរបស់ខ្លួន។ ភូមិសាស្ត្រនយោបាយ អាចនឹងពិបាកទៅមុខ។

ទន្ទឹមនឹងនេះដែរ ចិន ជាទូទៅបានបង្ហាញសមត្ថភាព នៅក្នុងការប្រកាន់ខ្ជាប់នូវផែនការ រយៈពេលវែង បើទោះបីជាវាពាក់ព័ន្ធនឹងរយៈពេល នៃភាពមិនរលូនយ៉ាងក៏ដោយ៕

តើ Real Madrid ចាត់ទុក Gareth Bale ជាអ្វី?

0

អេស្ប៉ាញ៖ ក្លឹបបាល់ទាត់អធិរាជស Real Madrid បានប្រកាសទទួលស្គាល់ថា​ កីឡាករ Gareth Bale គឺជាពិតជាវីរបុរសក្នុងប្រវត្តសាស្រ្តរបស់ក្លឹប ដែលធ្លាប់បានរួមចំណែកជួយឲ្យក្លឹបឈ្នះពានរង្វាន់ធំៗជាច្រើននាពេលកន្លងមក។ សេចក្តីប្រកាសរបស់ក្លឹបបាល់ទាត់ Real Madrid​ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីកីឡាករសញ្ជាតិវេលរូបនេះប្រកាសចូលនិវត្តន៍ពីការលេងបាល់ទាត់ ក្រោយរូបគេបានផ្ទេរទៅលេងឲ្យក្លឹបបាល់ទាត់ Los Angeles FC​ នៅទឹកដីអាមេរិកបានមួយឆ្នាំ។

នៅក្នុងសេចក្តីប្រកាសរបស់ក្លឹបបាល់ទាត់ Real Madrid បានបញ្ជាក់ផងដែរថា ក្លឹបសុំបង្ហាញនូវការដឹងគុណ កោតសរសើរ សេចក្តីស្រលាញ់ ហើយក្លឹបនិងក្រុមអ្នកគាំទ្រទាំងអស់នឹងចងចាំកីឡារវ័យ ៣៣ឆ្នាំរូបនេះក្នុងនាមជាវីរបុរសក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបផងដែរ។ គួររម្លឹកជូនថា Gareth Bale បានផ្ទេរមកលេងឲ្យ Real Madrid នៅក្នុងឆ្នាំ ២០១៣ ខណៈនៅក្នុងឆ្នាំ ២០២០ និង ២០២១ រូបគេត្រូវបានដាក់ឲ្យក្លឹប Tottenham Hotspurខ្ចីជើង មុនផ្ទេរទៅលេងនៅអាមេរិកកាលពីដើមឆ្នាំ ២០២២។ សមិទ្ធផលដែល Gareth Bale ធ្លាប់សម្រេចបានជាមួយ Real Madrid មានដូចជាឈ្នះពានរង្វាន់ Champions League ចំនួន ៥ដង ឈ្នះពានរង្វាន់ La Liga ចំនួន ៣ដង ឈ្នះពាន FIFA Club World Cups ចំនួន ៣ដង ឈ្នះពាន Super Cups ចំនួន ៣ដង ឈ្នះពាន Spanish Super Cup និងពាន Copa de Rey​ ៕

មូលហេតុ ដែលធ្វើឱ្យមានការលោតម៉ុងសាយក្នុងពិធីបុណ្យចូលឆ្នាំចិន

0

បន្ទាប់ពីបុណ្យឆ្លងឆ្នាំសកលពលរដ្ឋ និងកូនកាត់ចិន នឹកគិតនិងទន្ទឹងរង់ចាំបុណ្យមួយទៀតដែលប្រព្រឹត្តិទៅរៀងរាល់មួយឆ្នាំម្តង នោះគឺបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ហើយប្រជាជនកម្ពុជាដែលជាប់សែស្រឡាយចិននៅកម្ពុជា ក៏បានចូលរួមអបអរសាទរ និងប្រារព្ធពិធីបែបប្រពៃណីចិនមួយនេះផងដែរ។

អំឡុងថ្ងៃចូលឆ្នាំនេះ ចូលឆ្នាំចិននេះគេក៏អាចសង្កេតឃើញមានការរៀបចំជាច្រើន ចំពោះប្រជាពលរដ្ឋដែលមានជំនឿតែងអនុវត្តដូចជា មានបិទក្រដាសពណ៌ក្រហមៗ តុបតែងផ្ទះ និងការសែនឧទ្ទិសដល់ដូនតាជាដើម។ ក្រៅពីនេះ មានពិធីមួយទៀតដែលគេនិយមធ្វើ ដែលមានជំនឿរថានឹងនាំសិរីសួស្តីនោះគឺ ការលោតម៉ុងសាយ។Traditional Chinese new year is changing – and the UK needs to catch up |  Yuan Ren | The Guardianនៅក្នុងវប្បធម៌ចិន ម៉ុងសាយ ឬសត្វតោនេះតំណាងឱ្យ អំណាច ប្រាជ្ញានិងឧត្តមភាព ។ ប្រជាជនជឿរថា ការលោតម៉ុងសាយក្នុងពិធីបុណ្យចិន ឬពិធីធំៗ ដើម្បីនាំលាភសំណាង និងជឿរថាអាចដេញវិញ្ញាណអាក្រក់ ព្រមទាំងនាំមកនូវភាពរុងរឿងនិងសំណាងល្អ សម្រាប់ឆ្នាំខាងមុខនេះ។

បើតាមប្រវត្តិសាស្រ្តសត្វតោមិនមានដើមកំណើតនៅប្រទេសចិនទេ ប៉ុន្តែវត្តមានសត្វតោនេះបានមកដល់ប្រទេសចិនតាមរយៈពាណិជ្ជករផ្លូវសូត្រ ដោយមានមេដឹកនាំអ៊ីរ៉ង់ និងអាហ្វហ្គានីស្ថានបានបញ្ជូនសត្វតោទៅឱ្យអធិរាជចិនជាអំណោយ ដើម្បីទទួលបានសិទ្ធិធ្វើពាណិជ្ជកម្ម។ ម៉ុងសាយនេះ មានដើមកំណើតតាំងពីរាជវង្សហាន និងរាជវង្សថាងមកម្លេះ (ឆ្នាំ២០២ មុនគ.ស)។How Lion Dances Started & What They Symbolize - The HK HUB

យោងតាមរឿងព្រេង មានថ្ងៃមួយស្រាប់តែមានសត្វចម្លែកមួយបានបង្ហាញខ្លួនហើយធ្វើបាបអ្នកភូមិ។ សត្វនោះឈ្មោះថា ណៀន (nien) សត្វនេះ វាលឿនហើយកាចណាស់ដែលសូម្បីតែគោ ឬខ្លាក៏មិនអាចសម្លាប់វាបានដែរ។ ដោយអស់សង្ឃឹម ប្រជាជនបានងាកទៅរកសត្វតោ ដើម្បីមកតទល់នឹងសត្វ nien។

ក្រោយមកសត្វតោនោះក៏បានប្រយុទ្ធឈ្នះសត្វ nien ឱ្យរត់បាត់ទៅ តែសត្វ nien ថាខ្លួននឹងត្រឡប់មកវិញ ដើម្បីសងសឹក។ មួយឆ្នាំក្រោយមក សត្វ nien ក៏បានត្រឡប់មកវិញមែន។ ដល់ពេលនោះ សត្វតោ រវល់ខ្លាំងដែលយាមទ្វារព្រះចៅអធិរាជ ដែលមិនអាចជួយបាន។ ដូច្នេះ អ្នកភូមិក៏បានយកប្រញាប់យកឫស្សី និងក្រណាត់មកធ្វើរូបតោ ដោយមានបុរសពីរនាក់បានលូនចូលទៅខាងក្នុងហើយសម្តែងធ្វើឱ្យសត្វ nien ខ្លាច ហើយរត់ទៅបាត់ទាំងព្រឺព្រួច។ ដូច្នេះហើយ នៅមុនចូលឆ្នាំចិន គេតែងតែមានការរាំម៉ុងសាយដើម្បីដេញអំពើអាក្រក់ទៅឱ្យឆ្ងាយមួយឆ្នាំទៀត។Chinese Lion-Dog (Illustration) - World History Encyclopedia

ថ្វីត្បិតតែការរាំម៉ុងសាយ ទាំងអស់ប្រើសំលៀកបំពាក់ស្រដៀងគ្នាក៏ដោយ ប៉ុន្តែក្នុងអំឡុងពេលនៃការវិវត្តិដ៏យូរអង្វែង ម៉ុងសាយត្រូវបានបែងចែកជាពីររចនាបទ ម៉ុងសាយភាគខាងត្បូង និងខាងជើង។ នៅភាគខាងត្បូងនៅខេត្ត ក្វាងទុង ប្រទេសចិនគឺជាដើមកំណើតនៃម៉ុងសាយ ហើយវាជាក្បាច់រាំម៉ុងសាយនៅតំបន់នេះមានការពេញនិយមនៅហុងកុង និងម៉ាកាវ។

ម៉ុងសាយភាគខាងត្បូង គឺជាការសម្តែងដែលផ្អែកលើការសិក្សាអំពីអាកប្បកិរិយារបស់សត្វតោ ដោយសង្កត់ធ្ងន់ទៅលើសកម្មភាពដូចជា កោស អង្រួនដងខ្លួន និងការលិតរោមសត្វ។ ការសម្តែងមានភាពរស់រវើកនិងកំប្លែង ហើយម៉ុងសាយក៏មានវគ្គលេងជាមួយបាល់ផងដែរ។Chinese Guardian Lions 獅 | The Daily China

រីឯម៉ុងសាយភាគខាងជើងមានទំនាក់ទំនងនឹង ក្បាច់គុន កុងហ្វូចិន។ អ្នកលោកម៉ុងសាយត្រូវយកអ្នកនៅលីវមកសំដែងដោយ ហើយសំលៀកបំពាក់ម៉ុងសាយមិនសូវតុបតែងច្រើនទេ។ របៀបសម្តែងលោកម៉ុងសាយរបស់ក្រុមនៅខាងជើងគឺមានលក្ខណៈពាក់ព័ន្ធនឹង ចំបាប់ លោតឡើងភ្នំជាដើម។

ដោយសារតែមានជំនឿរបបែបនេះហើយទើប ការលោតម៉ុងសាយបន្តក្លាយជាការសម្តែងដ៏ពេញនិយមក្នុងចំណោមប្រជាជនចិននិងអ្នកកាត់សែរស្រឡាយដើម្បីបួងសួងសុំសំណាងល្អក្នុងពិធីបុណ្យផ្សេងៗ។

ម៉ុងសាយគឺជាគំរូដ៏ល្អមួយនៃវប្បធម៌ប្រជាប្រិយរបស់ចិន ដែលបានរីករាលដាលពាសពេញពិភពលោក ហើយជនជាតិចិននៅក្រៅប្រទេសរួមទាំងនៅអឺរ៉ុប អាមេរិកជាដើមបានបង្កើតក្រុមម៉ុងសាយ ជាច្រើនដើម្បីទុកសម្តែងក្នុងពិធីបុណ្យឬពិធីធំៗ ជាពិសេស បុណ្យចូលឆ្នាំចិន នេះតែម្តង៕

រដ្ឋធំៗនៅអាមេរិក ចាប់ផ្ដើមធ្វើយុទ្ធនាការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទដៃ និងឧបករណ៍ផ្សេងៗរបស់មន្ត្រី

0

អន្តរជាតិ៖ រដ្ឋធំៗថ្មី ចំនួនពីរទៀតរបស់សហរដ្ឋអាមេរិកគឺ New Jersey និង Ohio បានចូលរួមនៅក្នុងយុទ្ធនាការហាម​ឃាត់​ការ​ប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀតរបស់មន្ត្រីរដ្ឋាភិបាល ក្នុងគោលដៅរក្សាសុវត្ថិភាព និងសន្តិសុខ​ជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

អភិបាលរដ្ឋ New Jersey លោក Phil Murphy ដែលជាអ្នកប្រជាធិបតេយ្យបាននិយាយថា បន្ថែមពីលើការហាមប្រាមកម្មវិធីវីដេអូខ្លីដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ពីឧបករណ៍របស់រដ្ឋ លោកក៏កំពុងហាមឃាត់អ្នកលក់កម្មវិធី ផលិតផល និងសេវាកម្មពីអ្នកលក់ជាងរាប់សិបនាក់ រួមទាំងក្រុមហ៊ុន Huawei, Hikvision , Tencent Holdings LTD , ZTE Corporation និង Kaspersky Lab ។

ការិយាល័យរបស់ Murphy បាននិយាយថា «មានការព្រួយបារម្ភផ្នែកសន្តិសុខជាតិអំពីទិន្នន័យអ្នកប្រើប្រាស់ ដែលរដ្ឋាភិបាលចិនអាចតម្រូវឱ្យ ByteDance ផ្តល់»។

អភិបាលរដ្ឋ Ohio លោក Mike DeWine មកពីគណបក្សសាធារណរដ្ឋ បាននិយាយថា «ការអនុវត្តភាពឯកជន និងសុវត្ថិភាពតាមអ៊ីនធឺណិតទាំងនេះ បង្កការគំរាមកំហែងដល់សន្តិសុខជាតិ និងក្នុងតំបន់ និងសុវត្ថិភាពតាមអ៊ីនធឺណិតដល់អ្នកប្រើប្រាស់កម្មវិធី និងវេទិកាទាំងនេះ និងឧបករណ៍ដែលរក្សាទុកកម្មវិធី និងវេទិកានានា»។

កាលពីថ្ងៃសុក្រកន្លងទៅនេះ អភិបាលរដ្ឋ Wisconsin លោក Tony Evers បាននិយាយថា លោកមានគម្រោងចូលរួមជាមួយរដ្ឋផ្សេងទៀតក្នុងការហាមឃាត់ការប្រើប្រាស់កម្មវិធីវីដេអូដ៏ពេញនិយមដែលមានអ្នកប្រើប្រាស់ច្រើនជាង ១០០លាននាក់នៅសហរដ្ឋអាមេរិក។

អភិបាលរដ្ឋនៃសាធារណរដ្ឋបានដឹកនាំការចោទប្រកាន់ដើម្បីហាមឃាត់ TikTok ពីឧបករណ៍របស់រដ្ឋ ហើយអភិបាលរដ្ឋប្រជាធិបតេយ្យមួយចំនួនមានភាពយឺតយ៉ាវក្នុងការធ្វើដូច្នេះ។

ការអំពាវនាវដើម្បីហាមឃាត់ TikTok ពីឧបករណ៍របស់រដ្ឋាភិបាលបានឡើងកំដៅបន្ទាប់ពីលោក Christopher Wray នាយក FBI របស់សហរដ្ឋអាមេរិកបាននិយាយកាលពីខែវិច្ឆិកាថាវាបង្កហានិភ័យសន្តិសុខជាតិ។ Wray បានដាក់ទង់ការគំរាមកំហែងដែលរដ្ឋាភិបាលចិនអាចទាញយកកម្មវិធីដើម្បីមានឥទ្ធិពលលើអ្នកប្រើប្រាស់ ឬគ្រប់គ្រងឧបករណ៍របស់ពួកគេ។

Reutes បានរាយការណ៍កាលពីថ្ងៃសុក្រថា TikTok បានរៀបចំដំណើរការជួលអ្នកប្រឹក្សាដែលនឹងជួយវាឱ្យអនុវត្តកិច្ចព្រមព្រៀងសន្តិសុខដែលមានសក្តានុពលជាមួយសហរដ្ឋអាមេរិក ខណៈដែលមន្ត្រីសហរដ្ឋអាមេរិកកាន់តែច្រើនប្រឆាំងនឹងកិច្ចព្រមព្រៀងបែបនេះ។

អស់រយៈពេល ៣ឆ្នាំ TikTok បាននិងកំពុងស្វែងរកការធានាដល់ទីក្រុងវ៉ាស៊ីនតោនថាទិន្នន័យផ្ទាល់ខ្លួនរបស់ពលរដ្ឋអាមេរិកមិនអាចចូលប្រើប្រាស់បានទេ ហើយខ្លឹមសាររបស់វាមិនអាចត្រូវបានរៀបចំដោយបក្សកុម្មុយនិស្តចិន ឬអង្គភាពណាមួយដែលស្ថិតនៅក្រោមឥទ្ធិពលរបស់ទីក្រុងប៉េកាំងនោះទេ​ ៕

ការស្រាវជ្រាវថ្មីបង្ហាញពីលទ្ធភាពនៃភេសជ្ជៈប៉ូវកម្លាំងអាចធ្វើឱ្យបុរសឆាប់ទំពែក

0

បរទេស៖ លទ្ធផលពីការក្រុមស្រាវជ្រាវមកពីប្រទេសចិន បានចង្អុលបង្ហាញទៅកាន់ទំនាក់ទំនងរវាងការទទួលទានភេសជ្ជៈប៉ូវកម្លាំង និងការទំពែកតាមលំនាំបុរស ដោយបញ្ជាក់ថា ភេសជ្ជៈប៉ូវកម្លាំងជាកត្តារួមចំណែកបង្កឱ្យមានការបាត់បង់សក់កាន់តែច្រើន។

ការបាត់បង់សក់ និងទំពែកចំពោះបុរស វាគឺជាបញ្ហាសុខភាពពិភពលោកដ៏ធំបំផុតមួយ និងពិបាកក្នុងការថែទាំ ឬជួសជុល ដោយសារតែមានហេតុផលជាច្រើនដែលប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយមានកត្តាអំពីហ្សែន អាយុ កម្រិតស្ត្រេស ទម្លាប់អនាម័យ អំពីធម្មជាតិនៃជីវិត និងទាក់ទងនជាមួយអាហារ។

ទោះជាយ៉ាងណាកាលពីពេលថ្មីនេះ មានការសារស្រាវជ្រាវមួយត្រូវបានបោះពុម្ព ដែលបង្ហាញពីទំនាក់ទំនងរវាងការផឹកភេសជ្ជៈប៉ូវកម្លាំង និងការជ្រុះសក់ – ទំពែក ដោយក្រុមស្រាវជ្រាវដែលត្រួតពិនិត្យការស្រាវជ្រាវ បានអះអាងយ៉ាងដូច្នេះថា ភេសជ្ជៈដែលមានជាតិស្ករច្រើន ដូចជាភេសជ្ជៈប៉ូវកម្លាំងជាដើម វានឹងជួយពន្លឿនការជ្រុះសក់ក្នុងចំនោមបុរសវ័យក្មេងលឿនជាងមុន។

ដោយការសិក្សានេះបានធ្វើឡើង ដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំងបានត្រួតពិនិត្យករណីសិក្សានេះ។ ហើយទិន្នន័យដែលទទួលបានក្នុងការសិក្សាបានមកពីការសិក្សារយៈពេល ៤ ខែលើបុរសវ័យក្មេង​ ១,០០០ នាក់ដែលមានអាយុចន្លោះពី ១៨ ទៅ ៤៥ ឆ្នាំ។

ជាមួយគ្នានោះអ្នកចូលរួមក្នុងគម្រោងស្រាវជ្រាវនេះ ត្រូវបានកំណត់ពេលទទួលទានភេសជ្ជៈទាំងនេះ ចន្លោះពី ១ ទៅ ៣ លីត្រ ក្នុងមួយសប្តាហ៍ បន្ទាប់មកស្ថានភាពរាងកាយនឹងត្រូវបានវាយតម្លៃ។

ជាលទ្ធិផលក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បុរសវ័យក្មេងនៅក្នុងក្រុមពិសោធន៍ដែលផឹកភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈអេឡិចត្រូលីត និងភេសជ្ជៈជាច្រើនមុខ រួមទាំងតែកាហ្វេជាមួយនឹងការបន្ថែមនូវេឋរសជាតិផ្អែម ហានិភ័យខ្ពស់នៃការជ្រុះសក់។

បន្ថែមពីនោះនៅចុងបញ្ចប់នៃការពិសោធន៍ ត្រូវបានគេកត់សម្គាល់ឃើញថាអ្នកចូលរួមដែលបាន ពិសាភេសជ្ជៈផ្អែមច្រើនជាងម្តងក្នុងមួយថ្ងៃមានហានិភ័យនៃការជ្រុះសក់ខ្ពស់ជាងអ្នកចូលរួមដែល មិន បានពិសាភេសជ្ជៈផ្អែមដល់ទៅ ៤២ភាគរយ។

ប៉ុន្តែទោះជាយ៉ាងណាវាមិនអាចសន្និដ្ឋានបានទាំងស្រុងថាភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈផ្អែមផ្សេងទៀត គឺជាមូលហេតុផ្ទាល់នៃការជ្រុសសក់ទំពែកនោះឡើយ លើសពីនេះទៀតចំនួនមនុស្សដែលចូលរួមក្នុងការពិសោធន៍ស្រាវជ្រាវនេះដែលមានលទ្ធិផលជ្រុះសក់ ពួកគេក៏មានជីវិតប្រចាំថ្ងៃដែលខុសប្រក្រតី ដូចជាពួកគេបាន បញ្ហាថប់បារម្ភ និងរបបអាហារផងដែរ។

យ៉ាងណាមិញវាអាចទៅរួចដែលមានជាការរួមចំណែកពីភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈផ្អែមទាំងនោះដែលបណ្ដាលឱ្យជ្រុះសក់ ដូច្នេះលោកអ្នកគួរតែទទួលទានភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈផ្អែមដោយមានទំនួលខុសត្រូវ និងមានកម្រិតដែលត្រឹមត្រូវ៕ ប្រភព៖ dailynews

 

 

 

 

 

 

ប្រាក់ខែកម្មករធ្វើផ្លូវ ច្រើនជាងប្រាក់ខែអ្នកធ្វើការអូវីសមួយចំនួន

0

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវជាតិ និងស្ពាន ដែលជាគម្រោងរបស់រាជ រដ្ឋាភិបាល មិនត្រឹមតែបង្កើតបានសមិទ្ធផលបម្រើជាប្រយោជន៍ និងប្រជាជនប៉ុណ្ណោះ ទេ តែក៏រួមចំណែកផ្តល់ការងាររាប់រយកន្លែង ដល់ប្រជាពលរដ្ឋខ្មែរ ជាមួយប្រាក់ឈ្នួល ប្រមាណជា ៥០០ ទៅ ៦០០ដុល្លារក្នុងមួយខែ។

លោក ពុទ្ធា ជាអ្នកបើករថយន្តបែនដឹកដី ដឹកថ្មនៅការដ្ឋានសាងសង់កំណាត់ផ្លូវ ជាតិលេខ៧ ពីស្គន់ ទៅកាន់ទីរួមខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា លោកបានធ្វើការជាអ្នកបើកបររថយន្តក្នុងការដ្ឋានសាងសង់ផ្លូវជាតិនានាជាមួយក្រុមហ៊ុនចិន រយៈពេលជាង ១០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០០៨មកម្ល៉េះ។

លោក ពុទ្ធា បានឱ្យដឹងថា ពេលចូលធ្វើការអំឡុងឆ្នាំ២០០៨ នោះ លោកទទួលបានប្រាក់ឈ្នួលប្រមាណ ១៥០ដុល្លារប៉ុណ្ណោះ។ តែពេលបច្ចុប្បន្នប្រាក់ ឈ្នួលគោលបានប្រមាណ ៤០០ដុល្លារ ហើយបូកជាមួយប្រាក់ថែមម៉ោងទៀត គឺបានរង្វង់ប្រមាណ ៥០០ ទៅ ៦០០ដុល្លារ។

តាមរយៈប្រាក់ឈ្នួលនេះ បានធ្វើឱ្យលោក ពុទ្ធា​ សល់លុយធ្វើផ្ទះសម្បែង និង មានជីវភាពសមរម្យ។

បើតាមលោក ពុទ្ធា បានឱ្យដឹងថា តាមការដ្ឋានសាងសង់ផ្លូវជាតិនីមួយៗ ដែលសាងសង់ដោយក្រុមហ៊ុនចិន ប្រើប្រាស់កម្មករសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ដោយឡែកជនជាតិចិន ជាអ្នកបច្ចេកទេសខ្ពស់។

លោក ពុទ្ធា បានឱ្យដឹងទៀតថា កម្មករដែលធ្វើផ្លូវ បានប្រាក់ឈ្នួលចន្លោះពី ៥០០ ទៅ ៦០០ដុល្លារ ដូចៗគ្នា។

បើតាមលោក ពុទ្ធា ក្នុងពេលដែលកម្ពុជាជួបវិបត្តិជំងឺកូវីដ១៩ មានប្រជាពលរដ្ឋជាច្រើនបានបាត់បង់ការងារធ្វើ តែកម្មករធ្វើផ្លូវនៅតែមានការងារធ្វើជាធម្មតា។ ការងារទាំងនោះ បានធានាដល់ការរស់នៅរបស់ពួកគេ មិនឱ្យជួបការលំបាកផងដែរ។

សូមបញ្ជាក់ថា មកដល់ពេលនេះចិន បានផ្តល់កម្ចីសរុបជាង ២ពាន់លានដុល្លារហើយ សម្រាប់សាងសង់ផ្លូវ និងស្ពាននៅកម្ពុជា។ ក្នុងនោះផ្លូវមានប្រវែងសរុបជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានសរុបប្រមាណ ១១ខ្សែ។

តាមរយៈគម្រោងទាំងអស់នេះ បានផ្តល់ការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋកម្ពុជា ជាមួយប្រាក់ឈ្នួលមួយសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគេ៕

E-Sports កម្ពុជា ក្រុម Burn X Flash មិនឈ្នះ សូម្បីមួយប្រកួត ក្នុងការប្រកួត M4

0

ក្រុមតំណាងកម្ពុជា Burn X Flash បានអស់ឱកាសប្រកួតដណ្ដើមជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្រោយចាញ់ក្រុម The Valley មកពីអាមេរិកខាងជើង ក្នុងលទ្ធផល ២-០ កាលពីល្ងាចថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្នុងវគ្គ Lower Bracket ។

ដោយឆ្លងកាត់៣ប្រកួតកន្លងមកក្រុមតំណងកម្ពុជា Burn X Flash ធ្វើមិនបានល្អចាញ់ទាំង៣ប្រកួតស្ថិតនៅវគ្គ Lower Bracket និងចាញ់ក្រុម The Valley អាមេរិកខាងជើង ធ្លាក់ចេញពីព្រឹត្តិការណ៍ M4។ក្រុមដែលអស់ឱកាសប្រកួតដណ្ដើមជើងឯកពិភពលោក M4 World Championship មាន៖ RSG Singapore (សិង្ហបុរី), MDH Esports (វៀតណាម), Burn X Flash (កម្ពុជា), Malvinas Games (អាហ្សង់ទីន)។

គួររំលឹកថាកាលព្រឹត្តិការ M3 ក្រុមកម្ពុជា See You Soon ក៏ធ្វើបានល្អដែរ ដោយទទួលបានចំណាត់ថ្នាក់លេខ៩ ក្នុងចំណោម១៦ក្រុម ដោយទទួលបានប្រាក់រង្វាន់១៥០០០ដុល្លារអាមេរិក។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍ M4 នៅឆ្នាំនេះ មានប្រាក់រង្វាន់សរុបចំនួន៨០ម៉ឺនដុល្លារអាមេរិក ដែលនឹងត្រូវបែងចែកទៅតាមចំណាត់ថ្នាក់៕

ថៃ ប្រកាសលែងឱ្យអ្នកដំណើរបង្ហាញប័ណ្ណវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ

0

អន្តរជាតិ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃទី៩ ខែមករា បានប្រកាសដកបញ្ញត្តិថ្មីបានចេញនៅចុងសប្ដាហ៍មុន ដែលតម្រូវឱ្យភ្ញៀវអន្តរជាតិទាំងអស់បង្ហាញព័ស្តុតាងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់២ដងមុនចូលដីថៃ។ បម្រាមនេះចេញដើម្បីឆ្លើយតបការបើកព្រំដែនរបស់ចិន តែដោយសារធ្វើឱ្យប៉ះពាល់វិស័យទេសចរ ទើបនាំឱ្យមានការលុបចោលទៅវិញភ្លាមៗ។

និយ័តករអាកាសចរណ៍ថៃ នៅថ្ងៃទី៧ ខែមករា បានប្រកាសបទបញ្ញត្តិថ្មីដោយឱ្យអ្នកដំណើរទាំងអស់ដែលមកថៃត្រូវតែបង្ហាញប័ណ្ណចាក់វ៉ាក់សាំងយ៉ាងហោចណាស់២ដូស។ ២ថ្ងៃក្រោយ បញ្ញត្តិនេះត្រូវលុបចោលវិញ។

រដ្ឋមន្ត្រីសុខាភិបាលថៃ Anutin Charnvirakul នៅថ្ងៃទី៩ ខែមករា បានប្រកាសថា រដ្ឋាភិបាលបានលុបចោលបញ្ញត្តិដែលបានប្រកាសនៅចុងសប្តាហ៍មុននេះហើយ ព្រោះវាប៉ះពាល់ដល់វិស័យទេសចររបស់ថៃ។ លោក ប្រាប់អ្នកសារព័ត៌មានថា ការទាមទារនេះ ជារឿងមិនចាំបាច់ទេ ដោយសារការចាក់វ៉ាក់សាំងបង្ការបានធ្វើឡើងគ្រប់គ្រាន់ទៅហើយនៅទូទាំងពិភពលោក។ រដ្ឋមន្ត្រីរូបនេះបន្តថា អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក៏អនុញ្ញាតឱ្យចូលមកទឹកដីថៃដោយគ្មានការរឹតត្បិតដែរ។

ភ្លាមៗក្រោយការប្រកាសខាងលើ សមាគម​ទេសចរណ៍​ភូកេត​បាន​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​ថៃដោយ ​ត្អូញត្អែរ​ពីឥទ្ធិពលលើ​ការ​ងើបឡើង​នៃ​វិស័យ​ទេសចរណ៍។ ប្រតិបត្តិករទេសចរណ៍នៅកោះភូកេតរៀបរាប់ថាភ្ញៀវទេសចរជាច្រើនលុបចោលគម្រោងកំសាន្ត។ នេះបើតាមកាសែត The Nation Thailand។

ទោះមិនមានវិធានការរឹតត្បិត ភ្ញៀវទេសចរបរទេសនៅតែត្រូវណែនាំឱ្យពាក់ម៉ាស់នៅតាមទីសាធារណៈ លាងដៃឱ្យបានទៀងទាត់ ធ្វើតេស្តប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើម ហើយទៅមន្ទីរពេទ្យប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរជាដើម។ អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងស្នើសុំឱ្យសណ្ឋាគារផ្តល់ការធ្វើតេស្តម៉ាស៊ីន RT-PCR សម្រាប់ភ្ញៀវទេសចរបរទេសផងដែរ​ ៕

ប្រឡងជាប់មិនដឹងរៀនអ្វី? ក្រសួងប្រាប់​៦ជំនាញនេះ កំពុងមានទីផ្សារ

0

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃនេះ បានបង្ហាញពីជំនាញទាំង៦ នៅក្នុងវិស័យដឹកជញ្ជូន ដែលកម្ពុជាកំពុងមានតម្រូវការខ្លាំង។

សម្រាប់ជំនាញទាំង៦នេះរួមមាន៖

១. ជំនាញសំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងសំណង់កំពងផែ៖ ឱកាសការងារនៅថ្ងៃអនាគត នឹងក្លាយជាវិស្វករសំណង់ ស្ពាន ថ្នល់ ផ្លូវដែក និងសំណង់កំពង់ផែ។ បម្រើការងារក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងស្ថាប័នពាក់ព័ន្ធ។ បម្រើការងារតាមក្រុមហ៊ុនឯកជនទាក់ទងនឹងសំណង់ស្ពាន ថ្នល់ និងតាមអង្គការជាតិ និងអន្តរជាតិមួយចំនួន។

២. ជំនាញប្រព័ន្ធចម្រោះទឹកកខ្វក់៖ ឱកាសការងារអនាគត នឹងក្លាយជាវិស្វករផ្នែកប្រព័ន្ធចម្រោះទឹកកខ្វក់ អនាម័យ និងបរិស្ថាន។ បម្រើការនៅតាមស្ថាប័នរដ្ឋ ដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធ។ បម្រើការក្នុងក្រុមហ៊ុនប្រឹក្សាយោបល់បច្ចេកទេសឯកជន ដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន ក្រុមហ៊ុនសាងសង់ អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នដៃគូអភិវឌ្ឍន៍អន្តរជាតិ។

៣. ជំនាញសេដ្ឋកិច្ច និងគ្រប់គ្រង ការដឹកជញ្ជូនផ្លូវគោក៖ ឱកាសការងារនាពេលអនាគត អ្នកប្រឹក្សាយោបល់ផ្នែកសេដ្ឋកិច្ចដឹកជញ្ជូន។ ប្រតិបត្តិករដឹកជញ្ជូន។ បម្រើការងារនៅតាមក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ។ អ្នកវិភាគផ្នែកដឹកជញ្ជូន សេដ្ឋកិច្ចដឹកជញ្ជូន។ អ្នកវិភាគ និងតាក់តែងគោលនយោបាយ។ អ្នកគ្រប់គ្រងផែនការដឹកជញ្ជូន។

៤. ជំនាញគ្រប់គ្រងភស្ដុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់៖ ឱកាសការងារនាពេលអនាគត ដូចជាមន្ត្រីទទួលបន្ទុកផ្នែកលទ្ធកម្ម។ បុគ្គលិកផ្នែកបញ្ជាទិញ និងសន្និធិ។ អ្នកគ្រប់គ្រងភស្ដុភារកម្ម និងអ្នកវិភាគផ្នែកភស្ដុភារកម្ម។ អ្នកគ្រប់គ្រងការដឹកជញ្ជូនទំនិញ និងអ្នកគ្រប់គ្រងឃ្លាំង។ អ្នករៀបចំផែនការផលិតកម្ម។ អាចជាម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ។

៥. ជំនាញបើកនាវា៖ ឱកាសការងារ បម្រើការនៅកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ បម្រើការងារនៅតាមក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកមួយចំនួន។ បម្រើការងារក្នុងក្រុមហ៊ុនដឹកជញ្ជូនផ្លូវទឹកលំដាប់អន្តរជាតិ (SHIPPING LINE)។

៦. ជំនាញម៉ាស៊ីននាវា៖ ឱកាសការងារ អ្នកជំនាញថែទាំម៉ាស៊ីននាវាតាមកំពង់ផែ និងអ្នកជំនាញជួសជុលម៉ាស៊ីននាវា។

គូសបញ្ជាក់ថា ជំនាញទាំង០៦ ដែលមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជា។ ប្អូនៗអាចស្វែងយល់អំពីជំនាញ និងឱកាសការងារមុននឹងសម្រេចចិត្តដាក់ពាក្យប្រឡងចូលរៀន ឬប្រឡងយកអាហារូបករណ៍ ហើយជំនាញទាំង០៦ខាងក្រោមនេះ ជាជំនាញដែលសុទ្ធសឹងតែមានតម្រូវការខ្ពស់ក្នុងប្រទេសកម្ពុជា។ សូមជម្រាបផងដែរថា បច្ចុប្បន្នវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនកំពុងផ្ដល់ជូនអាហារូបករណ៍១០០% ចំនួន៥០កន្លែង ជូនសិស្សានុសិស្សដែលទើបនឹងបញ្ចប់មធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗនេះ។ កុំឱ្យឱកាសដ៏ល្អនេះកន្លងផុត ប្អូនៗអាចដាក់ពាក្យប្រឡងតាមតំណរភ្ជាប់ខាងក្រោមនេះ៖ https://exam.tsipwt.edu.kh

ប្រភព៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន

កម្មករផលិតឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩ នៅប្រទេសចិន តវ៉ាបន្ទាប់ពីត្រូវបានបណ្តេញចេញ

0

បរទេស៖ កាលពីថ្ងៃទី ៩ ខែ​ម​ករា ឆ្នាំ២០២៣ មានការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានបង្ហាញពីបាតុកររាប់រយនាក់មានការប៉ះទង្គិចជាមួយប៉ូលីសនៅកណ្តាលប្រទេសចិន បន្ទាប់ពីពួកគេត្រូវបានបណ្ដេញចេញពីរោងចក្រផលិតឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ-១៩។

ការតវ៉ានេះបានចាប់ផ្តើមកាលពីថ្ងៃសៅរ៍កន្លងទៅ បន្ទាប់ពីមានការប្រកាសបញ្ឈប់ការងារ និងមានជម្លោះប្រាក់ខែនៅ CEBIO ដែលជាក្រុមហ៊ុនដែលមានឯកទេសខាងសារធាតុវិភាគ និងឧបករណ៍ in vitro ​ មានទីតាំងនៅទីក្រុង Chongqing ភាគនិរតីនៃប្រទេសចិន។

ក្នុងនោះកម្មកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅរោងចក្រ អ្នកខ្លះស្រែក “សងប្រាក់យើងវិញ” ហើយរូបភាពនៃប្រអប់ឧបករណ៍ធ្វើតេស្តអង់ទីហ្សែនត្រូវបានរាយប៉ាយពាសពេញកន្លែងតវ៉ា លើសពីនេះបាតុករបានគប់កៅអី រទេះ និង កោណចរាចរណ៍ដាក់ប៉ូលិស រហូតបណ្តាលឱ្យមន្ត្រីប៉ូលិសទាំងនោះដកថយ។

ជាមួយគ្នានោះការបញ្ជាក់មួយបានឱ្យដឹងថា ការតវ៉ាបានចាប់ផ្តើម នៅពេលដែលកម្មករត្រូវបានជូនដំណឹងថាពួកគេត្រូវបានបញ្ចប់ពីការងារដោយមានប្រសិទ្ធិភាពភ្លាមៗ ហើយប្រាក់ខែក៏មិនដូចការ ព្រមព្រៀងជាមួយក្រុមហ៊ុនដែលបានជ្រើសរើសដំបូង។

យ៉ាងណាមិញគោលនយោបាយ “គ្មានទេកូវីដ” របស់ចិនវាបាននាំឲ្យមានការតវ៉ាទូទាំងប្រទេស ហើយរដ្ឋាភិបាលបានប្រកាសដកការរឹតបន្តឹងភាគច្រើន ទើបក្រុមហ៊ុនមានការបញ្ចប់គោលនយោបាយ កាត់បន្ថយតម្រូវការសម្រាប់ការធ្វើតេស្តទូទាំងប្រទេស និងមិនសូវមានការប្រើប្រាស់ឧបករតេស្តកូវីដទៀត៕ ប្រភព៖ Thairath