ទីក្រុងប៊្រុចសែល៖ ក្រុងប៉េកាំង បានដាក់ចេញនូវគម្រោងដ៏ធំបំផុតមួយ «ខ្សែក្រវាត់មួយផ្លូវមួយ» ដោយសារចិនចង់តភ្ជាប់ ពីតំបន់អាស៊ីខាងលិច និង ពិភពអឺរ៉ុប ហើយឥឡូវនេះ សហភាព កំពុងតែសម្លឹងមើល អំពីគម្រោងរបស់ខ្លួន «ច្រកទ្វារពិភពលោក» ដើម្បីផ្លាស់ប្ដូរនូវគម្រោងគំនិតផ្ដួចផ្ដើមនេះ។

សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៩ ខែមករា ថា គំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយ (BRI) ជាគម្រោងដ៏ធំបំផុតមួយរបស់ចិន ដោយសារក្រុងប៉េកាំង ចង់តភ្ជាប់ ពីប្រទេសចិន ទៅកាន់តំបន់អាស៊ីខាងលិច និង អឺរ៉ុប។ ចិន បានពង្រីកនូវការឃោសនា តាមប្រព័ន្ធផ្សព្វផ្សាយយ៉ាងច្រើន ដល់គំនិតផ្តួចផ្តើមនេះ ហើយថែមទាំងបានប្រកាស ថា ក្រុងប៉េកាំង នឹងចូលរួមផ្ដល់ចំណែកផ្នែកហិរញ្ញប្បទានដ៏សំខាន់ នៅក្នុងគម្រោងនេះ។

ក្រុងប៉េកាំង បានព្យាយាមបញ្ចុះបញ្ចូលប្រទេសនៅតំបន់អឺរ៉ាស៊ី និង អឺរ៉ុប ថា ប្រទេសទាំងនោះ នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន អំពីគម្រោងនេះ។ ក្នុងន័យមួយ គឺក្រុងប៉េកាំង ចង់ធ្វើឲ្យផ្លូវសូត្របុរាណរស់ឡើងវិញ ដែលនៅតែជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ រវាងតំបន់បូព៌ា និង តំបន់បស្ចិម នៅក្នុងពិភពបុរណ។What Will Russia's Invasion of Ukraine Mean for China's Belt and Road? –  The Diplomat

ទោះជាយ៉ាងណា បណ្តាប្រទេសនៅអឺរ៉ុប បានរក្សានូវភាពស្ងៀមស្ងាត់ មិនបង្ហាញប្រតិកម្មរបស់ពួកគេ ចំពោះគម្រោងនេះឡើយ។ ករណីនេះ ប្រហែលជាបណ្ដាប្រទេសទាំងនោះ នឹងរង់ចាំមើលផលប៉ះពាល់ អំពីគម្រោងដ៏ធំនេះ ហើយក៏ប្រហែលជាបណ្តាប្រទេសនៅអឺរ៉ុប កំពុងតែរង់ចាំបង្កើតនូវការឯកភាពគ្នា ហើយក៏មិនមានប្រតិកម្មជាលក្ខណៈបុគ្គលនោះដែរ។

នៅទីបំផុត សហភាពអឺរ៉ុប បានឈានដល់ការបង្កើតគម្រោង«ច្រកទ្វារពិភពលោក»។ បើគេនិយាយត្រឡប់ ទៅខែធ្នូ ឆ្នាំ២០២១ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាស ដោយទំនុកចិត្ត នៅក្នុងការប្រមូលផ្តុំគ្នា នៅទីក្រុងប្រ៊ុចសែល ថា ការជំរុញលើហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់សហភាពអឺរ៉ុប នឹងក្លាយជាជម្រើសដ៏ពិតប្រាកដមួយ ទប់ទល់នឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយរបស់ចិន។

លោកស្រី ប្រធានគណៈកម្មការអឺរ៉ុប បានបញ្ជាក់ ថា «យើងអាចធ្វើបាន ហើយបណ្តាប្រទេសនានាជាច្រើន បានឆ្លងកាត់បទពិសោធន៍របស់ពួកគេ។ ចំណែកគម្រោងច្រកទ្វារពិភពលោក ដែលជាការចំណាយដ៏ធំផងដែរ ហើយគម្រោងនេះ នឹងប្រមូលប្រាក់ រហូតដល់៣១៨ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៧ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ទំនើប នៅខាងក្រៅសហភាពអឺរ៉ុប»។One team, more clout

ដោយឡែក គំនិតផ្ដួចផ្ដើមខ្សែក្រវាត់មួយផ្លូវមួយរបស់ក្រុងប៉េកាំង គឺជាគម្រោង មានទឹកប្រាក់ ប្រហែល១ពាន់ពាន់លានដុល្លារ ដើម្បីតភ្ជាប់ពីប្រទេសចិន ទៅកាន់ពិភពលោក ក្រោមការចោទប្រកាន់យ៉ាងខ្លាំង អំពី «ការដាក់អន្ទាក់បំណុលការទូត»។ ជំងឺរាតត្បាត បានកើតឡើង នៅក្នុងប្រទេសចិន និង រាតត្បាតនៅលើពិភពលោក ហើយកំពុងតែរាតត្បាតម្តងទៀត នៅតាមតំបន់មួយចំនួន នៃប្រទេសចិន បានបង្ខំឱ្យមានការផ្អាកការងារ លើគម្រោងនានា ទោះបីមានការប្រកាសឱ្យដំណើរការឡើងវិញ ខណៈដំណើរការសេដ្ឋកិច្ច វិលទៅរកភាពប្រក្រតី។

ផ្ទុយពីនេះ សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក កំពុងតែផ្តោតទៅលើច្រកទ្វារពិភពលោក នឹងផ្តល់នូវគំរូផ្សេងគ្នា ដោយផ្អែកលើបទដ្ឋានប្រជាធិបតេយ្យ តម្លាភាពនៃការផ្តល់មូលនិធិ និងគោលបំណង ប្រកបដោយនិរន្តរភាព។ ប៉ុន្ដែអស់រយៈពេលជាងមួយឆ្នាំបានកន្លងផុតទៅ ហើយ គម្រោងនេះនៅតែមិនឃើញមានសកម្មភាព នៅក្នុងកម្រិតផ្លូវការនៅឡើយ។ អ្នកសង្កេតការណ៍ មានការងឿងឆ្ងល់ ថាតើការប្រកាសដែលធ្វើឡើង ដោយលោកស្រី ប្រធាន នឹងក្លាយទៅជាការពិត ហើយថាតើសុបិនដ៏ធំ នៃការភ្ជាប់អឺរ៉ុប ជាមួយតំបន់បូព៌ា នឹងក្លាយជាការពិត ឬយ៉ាងណា? នៅទីក្រុងប្រ៊ុចសែល មានភាពច្របូកច្របល់យ៉ាងខ្លាំង នៅក្នុងចំណោមសមាជិកទាំងអស់។Is Xi Jinping missing? Rumours of military coup in China explained | World  News - Hindustan Times

សវនាការ នៅក្នុងសភាអឺរ៉ុប កាលពីខែមុន សមាជិកសភា បានទាមទារឱ្យបង្ហាញព័ត៌មានលម្អិត អំពីគម្រោងនោះ។ ចំពោះការងឿងឆ្ងល់របស់ពួកគេ ពួកគេបានប្រាប់ ថា គ្មានប្រាក់ ជាង៣០០ពាន់លានដុល្លារ នឹងកើតឡើងថ្មីនោះទេ។

លោក Vincent Grimaud នាយកស្តីទី នៃនាយកដ្ឋានរបស់គណៈកម្មការ សម្រាប់ភាពជាដៃគូអន្តរជាតិ បាននិយាយថា «Global Gateway» មិននាំមកនូវមធ្យោបាយហិរញ្ញវត្ថុថ្មីនោះទេ ព្រោះវាមិនមានប្រាក់បន្ថែម នៅពេលគម្រោងនេះ ឈានចូលមកដល់កម្រិតរបស់សហភាពអឺរ៉ុប។

ជប៉ុន កាលពីពេលថ្មីៗនេះ បានសន្យាផ្តល់ជំនួយ និង បណ្ដាក់ទុនវិនិយោគ មានទំហំទឹកប្រាក់ រហូតដល់៣០ពាន់លានដុល្លារអាមេរិក សម្រាប់ទ្វីបអាហ្វ្រិក ដើម្បីប្រឆាំងនឹងឥទ្ធិពលរបស់ចិន។ ប៉ុន្តែសហភាពអឺរ៉ុប ប្រៀបបីដូចជា កំពុងតែចាប់ផ្ដើម។

ការផ្ដួចផ្ដើមគំនិតខ្សែក្រវាត់មួយផ្លូវមួយរបស់ចិន គឺជាការបង្ហាញតែប្រទេសមួយ ខណៈគម្រោង«ច្រកទ្វារពិភពលោក»របស់អឺរ៉ុប បង្កើតឡើងដោយប្រទេសជាច្រើន ដោយមានគោលដៅទៅលើមនុស្ស នៅក្នុងតំបន់ ពាក់ព័ន្ធនឹងការប្រឆាំងនឹងចិន៕