ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ច្បាស់ជាបានស្គាល់អ្នកគ្រូ ណាលី ហើយ ដែលអ្នកគ្រូគឺជាគ្រូហុងស៊ុយបែបវិទ្យាសាស្ត្រមួយរូប ព្រមទាំងជាម្ចាស់ក្រុមហ៊ុន ម៉ាស្ទ័រ ណាលីហុងស៊ុយ ដែលមានឈ្មោះល្បីល្បាញតាមរយៈការចែករំលែក ចំណេះដឹងផ្នែកហុងស៊ុយ បែបវិទ្យាសាស្ត្រ នៅក្នុងជីវិតរស់នៅ។
ទន្ទឺមនឹងនោះ នាពេលមុននេះបន្តិច អ្នកគ្រូ ណាលី បានចេញមកបញ្ជាក់តាមរយៈផេក Master Naly Fengshui ពីហេតុការណ៍កើតឡើងក្នុងឆ្នាំ២០២៣ ដោយអ្នកគ្រូបានលើកឡើងថា៖ «ឆ្នាំនេះគឺជា២០២៣ ដោយវាគឺជាឆ្នាំថោះមកជាមួយនឹងធាតុទឹក (យីន) អញ្ចឹងហើយនៅក្នុងឆ្នាំ២០២៣នេះ ទាក់ទងនឹងវិស័យកសិកម្មគឺល្អ មានភាពប្រសើរឡើងខ្លាំង ដូច្នេះហើយវាគឺជាដំណឹងល្អសម្រាប់ប្រជាជនខ្មែរយើង។
ប៉ុន្តែនៅក្នុងផ្នែកកសិកម្មនេះដែរបើនៅក្នុងវិស័យចិញ្ចឹមសត្វវិញ ដែលទាក់ទងនឹងសត្វស្លាបដូចជា មាន់ ទា ក្ងាន គឺត្រូវតែប្រុងប្រយ័ត្នពាក់ព័ន្ធនឹងជំងឺ អាចមានបញ្ហាត្រង់ថាសត្វអាចនឹងឆ្លងរោគរាតត្បាត ហើយម្យ៉ាងទៀតប្រសិនបើសត្វស្លាបដែលយើងចិញ្ចឹមហើយនោះមានជំងឺ គឺដាច់ខាតមិនត្រូវរក្សាទុក ឬយកមកញ៉ាំនោះទេទេ យើងត្រូវយកវាទៅដុត ហើយកប់ទៀត ទើបមេរោគហ្នឹងវាមិនសាយភាយ បើយើងមិនធ្វើបែបនេះទេព្រោះកាលណាដែលវាស្អុយរលួយមេរោគរបស់វានឹងហើរទៅតាមខ្យល់ ហ់ើយអាចឆ្លងជំងឺទៅកាន់មនុស្ស។
ចំណែកឯចំនុចទី២ ពាក់ព័ន្ធនឹងការញ៉ាំពងមាន់ឆៅ ក្នុង២០២៣នេះ គឺដាច់ខាតមិនត្រូវហូបនោះទេដែលនាំឱ្យមានហានិភ័យខ្ពស់ ព្រោះបើសិនពងមាន់នោះមានមេរោគការឆ្លងជំងឺនឹងមានឱកាសខ្ពស់ក្នុងការវាយលុកសុខភាពរបស់យើង ព្រោះថាឆ្នាំ២០២៣នេះ ជំងឺដែលពាក់ព័ន្ធជាមួយនឹងសត្វបក្សីគឺហានិភ័យខ្ពស់ខ្លាំង អញ្ចឹងហើយយើងត្រូវតែប្រុងប្រយ័ត្នក្នុងការទទួលទានប្រភេទសត្វស្លាប។
អ្នកគ្រូណាលី ក៏បានបន្តទៀតថា ចំពោះហេតុការណ៍ដែលពួកយើងត្រូវប្រុងប្រយ័ត្នទៀតនោះគឺពាក់ព័ន្ធនឹងភ្លើងឆេះព្រៃដែលនៅក្នុងឆ្នាំនេះអាចមានហានិភ័យច្រើន ដែលហៅថាព្យុះរដូវក្ដៅដែលភាគច្រើនកើតមាននៅប្រទេសលោកខាងលិច ដូច្នេះហើយត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។
ហើយបើទាក់ទងនឹងការវិនិយោគវិញប្រសិនបើលោកអ្នកគ្មានផែនការច្បាស់លាស់ទេ អ្នកគ្រូគឺហាមដាច់ខាតមិនឱ្យវិនិយោគនោះទេ ព្រោះដោយសារនៅក្នុង២០២៣នេះ វិបត្តិសេដ្ឋកិច្ចក្នុងពិភពគឺកាន់តែមានភាពធ្ងន់ធ្ងរ ដូច្នេះហើយវាអាចធ្វើឱ្យចរន្ដលុយមានកកស្ទះ ប៉ុន្តែបើសិនជាបុគ្គលម្នាក់នោះជាមនុស្សដែលឆ្លាតចេះរៀបចំផែនការក្នុងវិនិយោគត្រឹមត្រូវគឺឱកាសក្លាយជាអ្នកមានខ្លាំងនៅក្នុងឆ្នាំ២០២៣នេះ» ៕
សូមប្រិយមិត្តអញ្ជើញស្ដាប់វីដេអូការបកស្រាយរបស់អ្នកគ្រូ ណាលី ដូចខាក្រោម៖










