Home Blog Page 1905

បើកបង្ហាញប្រទេសទាំង៥ ជាប់ចំណាត់ថ្នាក់កំពូលទទួលភ្ញៀវទេសចរពីចិនច្រើនជាងគេក្នុងឆ្នាំនេះ

0

ប្រទេសចិន៖ បន្ទាប់ពីចិនបានបើកទ្វាប្រទេសឡើងវិញនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ គេបានឱ្យដឹងថាប្រជាជនចិនជាច្រើនបានកក់សំបុត្រធ្វើដំណើរទៅក្រៅប្រទេស ដែលភាគច្រើនក្នុងគោលដៅទេសចរណ៍។ ក្នុងនោះប្រទេសដែលជាគោលដៅទេសចរសម្រាប់ប្រទេសចិនគេបានឱ្យដឹងថាមាន៥ប្រទេសដែលជាកំពូលប្រទេសដែលចិនធ្វើដំណើរទៅច្រើនជាងគេ។

នាថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន Trip.com ដែលជាក្រុមហ៊ុនផ្តល់សេវាធ្វើដំណើរឈានមុខគេលើពិភពលោកបានបង្ហើបឱ្យដឹងថាការកក់សំបុត្រសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេសបានកើនឡើង ២៥៤ភាគរយ ចាប់ពីព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២២កន្លងទៅ  មុនមួយថ្ងៃ បន្ទាប់ពីការប្រកាសជាផ្លូវការរបស់ប្រទេសចិនក្នុងការបើកប្រទេសឡើងវិញនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣។ ដែលនេះមានន័យថាអ្នកដំណើរចេញក្រៅប្រទេសភាគច្រើនគឺជាប្រជាជនចិនចំពោះវិស័យទេសចរណ៍។

ជាមួយគ្នានោះ ដោយផ្អែកលើចំនួននៃការកក់ដ៏ខ្ពស់នេះ Trip.com បានរកឃើញថាគោលដៅកំពូលទាំង ៥ ដែលប្រជាជនចិនកក់ជើងហោះហើរទៅភាគច្រើនគឺ ប្រទេសសិង្ហបុរី កូរ៉េខាងត្បូង ហុងកុង ជប៉ុន និង ប្រទេសថៃដែលជាប្រទេសជិតខាងរបស់យើង។

សូមបង្ហាញថា សិង្ហបុរីជាគោលដៅទីមួយ នៃការកក់សំបុត្រចេញដំណើររបស់ចិន ដែលបានកើនឡើងចំនួនរហូតដល់ ៦ ដង។ ដោយឡែកសម្រាប់ប្រទេសកូរ៉េខាងត្បូង ហុងកុង ជប៉ុន និង ប្រទេសថៃ មានចំនួនកើនឡើងជាមធ្យមពី ៣ទៅ ៤ដង។

ជាមួយគ្នានោះគេបានឱ្យដឹងបន្ថែមថា សម្រាប់ប្រទេសទាំង ៥ ដែលជាគោលដៅទេសចររបស់ចិន ភាគច្រើនជាអ្នកដំណើរមកពី សៀងហៃ វីងឃីង ក្វាងចូវ ចេងទូ និងហាំងចូវ។

ទោះជាយ៉ាងណាក៏ដោយបើទោះបីជាគោលដៅទេសចរណ៍កំពូលទាំង ៥ របស់ចិនស្ថិតក្នុងតំបន់ អាស៊ី និង មានភាពជិតស្និទ្ធជាមួយប្រទេសចិនក៏ដោយ។ ប៉ុន្តែការហោះហើរទៅកាន់ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលី ក៏កំពុងតែមានការកើនឡើងដូចគ្នា។

បន្ថែមពីនោះវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍ក្រៅប្រទេសចិន (COTRI) បានប៉ាន់ប្រមាណថានៅឆ្នាំ ២០២៣ ភ្ញៀវទេសចរចិនប្រហែល ១១៥ លាននាក់ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅក្រៅប្រទេសនៅឆ្នាំនេះ ខណៈពេលដែលការព្រួយបារម្ភជាសកលនៅតែមានអំពីស្ថានការណ៍កូវីដ-១៩ របស់ប្រទេសចិន៕ ប្រភព៖ pptvhd3

 

 

 

 

 

 

នាយករដ្ឋមន្ត្រីជប៉ុនអាចរំលាយសភា និងប្រកាសបោះឆ្នោតមុនកំណត់

0

ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានឱ្យដឹងថា លោកអាចរំលាយសភា និងប្រកាសបោះឆ្នោតមុនកំណត់នៅពេលសមស្របណាមួយ ក្រោយពីប្រជាប្រិយភាពគណៈរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលរបស់លោកធ្លាក់ចុះនាពេលក្រោយនេះ ដោយសារបញ្ហាជាច្រើន ។

លោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់ស្ថានីយ៍ទូរទស្សន៍ NHK របស់ប្រទេសជប៉ុនថា លោកអាចរំលាយសភា និងប្រកាសបោះឆ្នោតមុនកំណត់នៅពេលសមស្រប ក្រោយពីប្រជាប្រិយភាពរបស់គណៈរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលលោកធ្លាក់ចុះនាពេលចុងក្រោយ ដោយសារបញ្ហាជាច្រើន មិនថារឿងការលាចេញពីតំណែងរបស់រដ្ឋមន្ត្រីជាច្រើនរូប និងសមាជិកសភាតំណាងរាស្ត្រមួយចំនួន ត្រូវបានគេចោទថាពាក់ព័ន្ធនឹងរឿងព្រះវិហារគ្រិស្តសាសនា ។ បញ្ហាទាំងអស់នេះហើយធ្វើឱ្យអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ត្រូវបានគេលួចសម្លាប់កាលពីឆ្នាំមុន ។Prime Minister KISHIDA Fumio's Personal Timeline | The Government of Japan  - JapanGov -

លោក Kishida បញ្ជាក់ថា បញ្ហាកើតឡើងធ្វើឱ្យលោកមើលឃើញពីសារសំខាន់ក្នុងការជឿជាក់ខាងនយោបាយ ។ ក្រៅពីនេះ លោកនាយករដ្ឋមន្ត្រីនៅតែជឿថា លោកនឹងបានទទួលតំណែង និងការជឿទុកចិត្តពីពលរដ្ឋក្នុងការបោះឆ្នោតជាថ្មី ដើម្បីដោះស្រាយបញ្ហាបច្ចុប្បន្ន ទាំងបញ្ហាសេដ្ឋកិច្ច អតិផរណា ខ្វះខាតកម្លាំងពលកម្ម បញ្ហាសន្តិសុខ និងចំនួនក្មេងកើតថ្មីតិចខ្លាំងពេក ។

លោក Kishida មានផែនការទៅកាន់៥ប្រទេសក្នុងក្រុម G7 (ប្រទេសឧស្សាហកម្មឈានមុខគេរបស់ពិភពលោក) គឺប្រទេសបារាំង អ៊ីតាលី អង់គ្លេស កាណាដា និងសហរដ្ឋអាមេរិក មុនពេលជប៉ុនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមេដឹកនាំ G7 នៅ Hiroshima ក្នុងខែឧសភានេះ ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ជប៉ុននឹងសហការជាមួយប្រទេសសមាជិកផ្សេងទៀតចាត់ការបញ្ហាផ្សេងៗ និងរឿងប្រទេសរុស្ស៊ីប្រតិបត្តិការយោធានៅអ៊ុយក្រែនផងដែរ ៕ ប្រភព ៖ TNN World

សម្តេច ហ៊ុន សែន ព្រមានចាត់វិធានការលើ លោក គង់ គាំ រឿងវាយប្រហារគណបក្សប្រជាជនកម្ពុជា

0

ខេត្តកំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានចាត់វិធានការលើ លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ដែលបានយកវេទិកានានា វាយប្រហារលើគណបក្សប្រជាជនកម្ពុជា។

សម្តេចលើកឡើងថា៖ «ខ្ញុំសូមផ្តាំទៅអាម្សៀមួយនោះ ចេញចូលៗៗចាស់ហើយល្មមហើយ “អាគាំ” និយាយឱ្យច្បាស់អញ្ចឹង ផ្តាំទៅ “អាគាំ” យើងពីដើមនៅជាមួយគ្នាតើ ក្រោយមកក្នុងរយៈពេលកន្លងទៅ លោកឯងចេញមកដើម្បីចូលរួមជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ ឥឡូវអ្នកចូលត្រឡប់ទៅវិញ អ្នកឯងវាយប្រហារគណបក្សប្រជាជន»។

សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងបើកការដ្ឋានពង្រីកកំណាតផ្លូវជាតិពីស្គន់ ទៅក្រុងកំពង់ចាម នៅព្រឹកថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រឆាំង នៅពេលដែលឃោសនា តែវាយប្រហារលើគណបក្សកាន់អំណាច ហើយក្នុងចំណោមនោះ ក៏មានលោក គង់ គាំ ដែលចេញពីគណបក្សឆន្ទៈខ្មែរ ទៅចូលរួមជាមួយគណបក្សភ្លើងទៀនផងដែរ។

«ហ៊ុន សែន ហ៊ានវ៉ៃខ្នោះចំពោះជនក្បត់ ដែលមានភស្តុតាងគ្រប់គ្រាន់នៅម៉ោង១២យប់ ហ៊ុន សែន គឺមិនខ្លាចអ្វីទាំងអស់ ទាក់ទងនឹងរឿងថែរក្សាសន្តិភាព ខ្ញុំសូមព្រមានអ្នកឯងកុំឱ្យសោះ អួតអីអួតចុះ ​តែអ្នកឯងវាយគណបក្សប្រជាជន អ្នកឯងដឹងថាគេឈឺទេ»។ នេះបើតាម សម្តេចតេជោ។

សម្តេចបានរំលឹកអំពីរឿង លោក គង់ បូរ៉ា កូនប្រុសលោកគង់ គាំ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងកូនប្រុសម្នាក់ទៀតបង្កើតបក្សឆន្ទៈខ្មែរ ហើយចូលទៅឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់។ សម្តេចបានស្នើឱ្យ លោក គង់ គាំ ធ្វើនយោបាយតាមរបៀបដោះស្រាយបញ្ហារបស់ខ្លួន ដោយកុំយកគណបក្សប្រជាជនធ្វើជារបៀបវារៈ នៃការវាយប្រហារ។

សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានប្តឹងយកផ្ទះរបស់ លោក គង់ គាំ ផងដែរ។ សម្តេចបានបញ្ជាក់ថា ផ្ទះនេះគឺជាអតីតទ្រព្យសម្បត្តិរបស់ក្រសួងការបរទេស ដែលអតីតកាល លោក គង់ គាំ ត្រឡប់ធ្វើអគ្គរដ្ឋទូតនៅទីក្រុងហាណូយវិញ បានដណ្តើមយកផ្ទះនោះ។ ទោះជាយ៉ាងណា សម្តេចអះអាងថា សម្តេចនៅតែយោគយល់ដោយសារតែលោក គង់ គាំ ធ្លាប់នៅជាមួយគ្នា។ សម្តេចចាត់ទុកថា នេះជាការដាស់តឿន លោក គង់ គាំ កុំឱ្យព្រហើនពេក។

សម្តេចបានរិះគន់ លោក គង់ គាំថា៖ «ដើម្បីបំពេញចិត្តទណ្ឌិតនៅខាងក្រៅ ដែលខ្លួនបានវាយប្រហារប៉ុន្មានឆ្នាំមកនេះ ខ្លួនមកវាយប្រហារគណបក្សប្រជាជនអញ្ចឹងឬ? ខ្លួនឯងនេះ បានបម្រើការនៅក្នុងគណបក្សប្រជាជន ក្លាយទៅជាសមាជិកគណៈកម្មាធិការកណ្តាល ហើយឱ្យធ្វើក្រសួងការបរទេស ប៉ុន្តែលោកឯង បានធ្វើឱ្យបែកក្រសួងការបរទេស បានខ្ញុំដកលោកឯងឱ្យទៅកាន់ជារដ្ឋមន្ត្រីត្រួតពិនិត្យ ហើយខ្ញុំមកគ្រប់គ្រងក្រសួងការបរទេស ដើម្បីកុំឱ្យបែកបាក់កម្លាំងតទៅទៀត លោកឯងវាអត់កំណើត បានខ្ញុំត្រូវធ្វើអញ្ចឹង អាហ្នឹងខ្ញុំសូមដាស់តឿន»

សម្តេចក៏បានបង្គាប់ឱ្យ លោក គង់ បូរ៉ា ធ្វើការងារឱ្យបានត្រឹមត្រូវ ហើយបើចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាហើយ ត្រូវបម្រើគណបក្សប្រជាជន មិនអាចបម្រើគណបក្សប្អូនរបស់ខ្លួនបានទេ។ សម្តេចបានរម្លឹកថា រថយន្តរបស់ លោក គង់ បូរ៉ា ជិះរាល់ថ្ងៃនេះ ក៏ជារថយន្តដែលសម្តេចបានទិញឱ្យ ដោយសារតែសម្តេចមានការអាណិតអាសូដោយធ្លាប់ឃើញលោកកាលពីនៅក្មេង ហើយឪពុករបស់លោកក៏ធ្លាប់បានធ្វើការជាមួយសម្តេចពេលនោះ៕

ម្ដងនេះ រុស្ស៊ី កាន់តែបាក់អំនួត ក្រោយពេលអ៊ុយក្រែនមានមីស៊ីលកាន់តែទំនើបក្នុងដៃ

0

រដ្ឋធានីកៀវ៖ នៅដើមឆ្នាំថ្មីនេះ សហរដ្ឋអាមេរិក បានសម្រេចផ្ដល់ជំនួយយោធា មានតម្លៃរាប់ពាន់លានដុល្លារ ជួយដល់ប្រទេសអ៊ុយក្រែន ដោយរួមទាំងមីស៊ីលទំនើបៗ សម្រាប់ទប់ទល់នឹងការប្រហារ ដោយមីស៊ីលពីកងទ័ពរុស្ស៊ី ។

សារព័ត៌មាន The Eurasia Times បានចេញផ្សាយ កាលពីថ្ងៃទី៨ ខែមករា ថា សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ បានប្រកាស អំពីកញ្ចប់ជំនួយគ្រឿងសព្វាវុធ មានតម្លៃ៣,៧៥ពាន់លានដុល្លារ សម្រាប់ជួយដល់ការតស៊ូរបស់អ៊ុយក្រែន ប្រឆាំងនឹងការវាយប្រហារ ដោយឥតឈប់ឈរ ពីកម្លាំងទាហានរបស់រុស្ស៊ី។ មីស៊ីលការពារដែនអាកាស ប្រភេទ Sea Sparrow របស់អាមេរិក ដែលអ៊ុយក្រែន កំពុងតែចង់នោះ បានក្លាយជាកញ្ចប់ថ្មី សម្រាប់ការផ្គត់ផ្គង់ដល់ក្រុងកៀវ ដោយរួមទាំងរថពាសដែក ប្រភេទ Bradley ផងដែរ។What Is the Bradley Fighting Vehicle? - The New York Times

សហរដ្ឋអាមេរិក បានផ្ដល់រថពាសដែក ប្រភេទ Bradley នេះ មានគោលបំណងជួយដល់ប្រទេសអ៊ុយក្រែន ការពារខ្លួន ប្រឆាំងនឹងមីស៊ីល និង ដ្រូនអត្ដឃាតរបស់រុស្ស៊ី ខណៈកំពុងតែប្រឈមមុខនឹងការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង នៅតំបន់ភាគខាងកើត។

ក្រសួងការពារជាតិអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមធ្វីធើរ ថា «ពលរដ្ឋអាមេរិកាំង មិនអាចដឹង អំពីអ្វីដែលយើងស្រឡាញ់ ចំពោះពួកគេនោះឡើយ»។

សារព័ត៌មាន Politico បានរាយការណ៍ ថា មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក មិនបានបង្ហាញចំនួនមីស៊ីលបាញ់ពីលើដីទៅអាកាស ប្រភេទ RIM-7 សម្រាប់ការបញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន នោះឡើយ។ មីស៊ីលទាំងនេះ នឹងត្រូវប្រើប្រាស់ សម្រាប់ប្រព័ន្ធការពារដែនអាកាស ប្រភេទ Buk ផលិតនៅក្នុងសម័យសូវៀត ដែលប្រតិបត្តិការរួចហើយជាមួយកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ។Sea Sparrow RIM-7 Surface-To-Air Missiles Are Headed To Ukraineប្រភពចំនួន២ សុំមិនបង្ហាញអត្ដសញ្ញាណ បានរាយការណ៍ ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន អាចប្រើប្រាស់កាំភ្លើងបាញ់មីស៊ីល Buk ផលិត នៅក្នុងសម័យសហភាពសូវៀត សម្រាប់ការបាញ់មីស៊ីល Sea Sparrow ប៉ុន្ដែប្រភពទាំងនោះ ក៏មិនបានបង្ហាញព័ត៌មានលម្អិតនោះដែរ។

មីស៊ីលប្រឆាំងនឹងយន្ដហោះចម្បាំង Sea Sparrow អាចបាញ់ចេញពីលើសមុទ្រ ឬ នៅលើដី ដើម្បីប្រឆាំងនឹងយន្ដហោះចម្បាំង ឬ មីស៊ីលគ្រូស។ មីស៊ីលប្រឆាំងនឹងយន្ដហោះចម្បាំងទាំងនេះ នឹងជួយរារាំង ដល់ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ទៅលើទីក្រុងផ្សេងៗរបស់អ៊ុយក្រែន៕US Missiles On Russian Launchers! Ukraine Could Soon Fire US-Supplied Sea  Sparrow Missiles From Buk System

ចិនបញ្ជូនយន្តហោះ៥៧គ្រឿង នាវា៤គ្រឿងទៅធ្វើសមយុទ្ធទ្រង់ទ្រាយធំជុំវិញកោះតៃវ៉ាន់

0

តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃចន្ទនេះបាននិយាយថាយន្ដហោះចម្បាំង ៥៧គ្រឿង និងនាវាចម្បាំង៤គ្រឿងរបស់ចិន បាន និងកំពុងធ្វើប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងប៉េកាំងទទួលស្គាល់ថាខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធាមួយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP​ នៅថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០២៣។

បើតាមក្រសួងការពារជាតិតៃវ៉ាន់ នៅក្នុងចំណោមយន្ដហោះចម្បាំងចិន ៥៧គ្រឿងខាងលើ មាន២៨គ្រឿងបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់ ហើយក្នុងចំណោមយន្ដហោះចម្បាំង ២៨គ្រឿងនេះទៀតសោត មានយន្ដហោះចម្បាំងខ្លះថែមទាំងបានហោះឆ្លងកាត់ «ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់» ទៀតផង។ ក្រសួងការពារជាតិតៃវ៉ាន់បន្ថែមថា យន្ដហោះចម្បាំងចិនទាំងនេះរួមមានយន្ដហោះ Su-30 និង J-16 ខណៈយន្ដហោះទម្លាក់គ្រាប់បែក H-6 ២គ្រឿងបានហោះហើរ នៅតំបន់ភាគខាងត្បូងតៃវ៉ាន់។

គួរបញ្ជាក់ថា យោធាចិនបានឱ្យដឹងថាខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធាប្រយុទ្ធនៅជុំវិញកោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ហើយនេះជាការធ្វើសមយុទ្ធ ប្រយុទ្ធជាលើកទី២ ក្នុងរយៈពេលមិនដល់មួយខែផង។ កាលពីចុងខែធ្នូ ឆ្នាំ២០២២ តៃវ៉ាន់បានអះអាងថាយន្ដហោះចម្បាំងចិនដល់ទៅ ៤៣គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់ កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ដែលជាតំបន់ទ្រនាប់ក្រៅផ្លូវការមួយដែលពុះចែករវាងតៃវ៉ាន់ និងចិន។

ចិនបានដឹកនាំការធ្វើសមយុទ្ធយោធាសឹងតែជាប្រចាំនៅក្បែរកោះតៃវ៉ាន់ នៅបន្ទាប់ពីអតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ច មកកាន់កោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២​​ ៕

វិធានការទទួលភ្ញៀវទេសចរស្មើភាពគ្នារបស់ថៃ ធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរទាំងអស់

0

ប្រទេសថៃ ៖ ស្របពេលចិនបើកប្រទេសនៅថ្ងៃទី៨ ខែមករា ប្រទេសមួយចំនួននៅអឺរ៉ុបបានដាក់វិធានការរឹតបន្តឹងសម្រាប់ទទួលភ្ញៀវទេសចរមកពីចិន ហើយប្រទេសថៃក៏បានដាក់វិធានការដូចគ្នាដែរ ប៉ុន្តែមិនមែនសម្រាប់តែភ្ញៀវមកពីចិនទេ គឺរឹតបន្តឹងភ្ញៀវទេសចរមកពីគ្រប់ប្រទេសទាំងអស់ដែលចូលមកកាន់ទឹកដីថៃ ត្រូវអនុវត្តវិធានការដូចៗគ្នាទាំងអស់ ។ ការចាត់វិធានការកូវីដស្មើភាពគ្នានេះ បានប៉ះពាល់ដល់ក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសថៃ ។ ក្នុងនោះក្រុមហ៊ុនទេសចរណ៍មកពីខេត្តភូកេត ផាងង៉ា និងក្រៈប៊ី បានស្នើទៅនាយករដ្ឋមន្ត្រីថៃ ដើម្បីពិនិត្យវិធានការរឹតបន្តឹងជំងឺកូវីដឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ។

សមាគមទេសចរណ៍មកពីខេត្តភូកេត ផាងង៉ា និងក្រៈប៊ី និងសមាគមសណ្ឋាគារចំនួន១០ បានចុះហត្ថលេខាលើលិខិតរួមគ្នាមួយទៅកាន់លោកនាយករដ្ឋមន្ត្រី ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទេសចរណ៍ និងអាជ្ញាធរទេសចរណ៍ថៃ បានបង្ហាញពីកង្វល់ការចាត់វិធានការរឹតបន្តឹងកូវីដនេះ ដោយរដ្ឋាភិបាលបានរឹតបន្តឹងត្រួតពិនិត្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ទាំងអស់ដូចៗគ្នា គឺមិនរឹតបន្តឹងតែភ្ញៀវចិនមួយទេ ។My Arrival Experience In Bangkok - Live and Let's Fly

ផ្នែកឯកជនបញ្ជាក់ថា ផ្នែកទេសចរណ៍ក្រៅប្រទេសជាច្រើនបានទាក់ទងមកកាន់ពួកគេ ដោយសារបារម្ភពីវិធានការនេះ ។ ពួកគេថា វានឹងប៉ះពាល់ដល់ផ្នែកទេសចរណ៍ បន្ថែមការលំបាកដល់អ្នកដំណើរ និងធ្វើឱ្យក្រុមភ្ញៀវទេសចរគោលដៅសំខាន់បច្ចុប្បន្នអាចសម្រេចចិត្តមិនធ្វើដំណើរមកថៃ ហើយទៅកម្សាន្តប្រទេសផ្សេងជំនួសវិញ ។ ផ្នែកឯកជនក្នុងខេត្តទេសចរណ៍ទាំង៣ថា បច្ចុប្បន្ន ប្រទេសសំខាន់ដែលមានភ្ញៀវទេសចរធ្វើដំណើរមកថៃមាន អឺរ៉ុប រុស្ស៊ី និងអូស្ត្រាលី ។

ផ្នែកឯកជនបានស្នើឱ្យរដ្ឋាភិបាលផ្លាស់ប្តូរគោលនយោបាយកំណត់ចាក់វ៉ាក់សាំង២ម្ជុលសម្រាប់តែអ្នកដំណើរពីប្រទេសដែលមានវិធានការបង្ខំធ្វើ RT-PCR មុនចូលប្រទេសប៉ុណ្ណោះ ចំណែកប្រទេសដែលគ្មានវិធានការពិនិត្យ RT-PCR មុនត្រឡប់ចូលប្រទេស សូមឱ្យថៃលើកលែងការពិនិត្យការចាក់វ៉ាក់សាំង២ម្ជុល ខណៈប្រទេសភាគច្រើនគ្មានវិធានការនេះ ព្រោះការរាតត្បាតរបស់កូវីដបានក្លាយជាជំងឺប្រចាំតំបន់ទៅហើយ ។

សមាគមទេសចរណ៍ខេត្តភូកេតបានប្រមូលមតិយល់ឃើញពីក្រុមហ៊ុនទេសចរណ៍បរទេស ដូចជា ក្រុមហ៊ុនទេសចរណ៍ប្រទេសអាល្លឺម៉ង់និយាយថា ជាការចេញវិធានការដែលមិនគួរចេញ ជាការបង្កើតបញ្ហា និងកាត់បន្ថយទំនុកចិត្តផ្នែកទេសចរណ៍ថៃយ៉ាងខ្លាំង ។ ដូចគ្នានេះ ខណៈមានព័ត៌មានរឿងការរឹតបន្តឹងចូលថៃនេះ អ្នកដំណើរជាច្រើនបានលុបចោលគម្រោងធ្វើដំណើរជាមួយក្រុមហ៊ុនទេសចរណ៍ ។Visual Guide to Bangkok: Suvarnabhumi Airport (1)

* អ្នកដំណើរចូលមកកាន់ប្រទេសថៃ ត្រូវធ្វើតាមលក្ខខណ្ឌចំនួន៧ ដូចជា ៖
១-អ្នកដំណើរមានអាយុលើសពី១៨ឆ្នាំ ត្រូវបង្ហាញឯកសារបានចាក់វ៉ាក់សាំងគ្រប់២ម្ជុល ឬលិខិតពីពេទ្យបញ្ជាក់ថា បានជាសះស្បើយពីកូវីដ-១៩ និងមិនលើសពី៦ខែ (១៨០ថ្ងៃ) ចំណែកអ្នកដំណើរដែលមិនបានទទួលវ៉ាក់សាំង ត្រូវមានលិខិតពីពេទ្យ និងបង្ហាញហេតុផល ។
២-អ្នកដំណើរមកពីប្រទេសដែលមានវិធានការការពារមិនឱ្យអ្នកឆ្លងកូវីដធ្វើដំណើរត្រឡប់ចូលប្រទេស ត្រូវមានធានារ៉ាប់រងសុខភាពសម្រាប់ព្យាបាលកូវីដជានិច្ចអំឡុងពេលធ្វើដំណើរក្នុងប្រទេសថៃ និងបន្ថែម៧ថ្ងៃទៀតសម្រាប់អ្នកមកបំពេញបេសកកម្ម និងត្រូវមានលិខិតធានាពីផ្នែកបេសកកម្ម ។
៣-អ្នកដំណើរកាន់លិខិតឆ្លងដែនថៃ គឺទទួលបានការលើកលែងក្នុងការពិនិត្យឯកសារចាក់វ៉ាក់សាំង និងឯកសារធានារ៉ាប់រងសុខភាព ។
៤-អ្នកដំណើរដែលប្តូរជើងយន្តហោះ គឺទទួលបានការលើកលែងលើការពិនិត្យឯកសារចាក់វ៉ាក់សាំង និងឯកសារធានារ៉ាប់រងសុខភាព ។ អ្នកដំណើរទាំងនេះត្រូវអនុវត្តតាមវិធានការដែលកំណត់ដោយប្រទេសថៃ ។
៥-ផ្នែកហោះហើរនានាត្រូវពិនិត្យឯកសារដែលបានរៀបរាប់ខាងលើ បើអ្នកដំណើរណាមិនអាចបង្ហាញឯកសារទាំងនេះ ខាងផ្នែកហោះហើរត្រូវបដិសេធមិនឱ្យពួកគេធ្វើដំណើរ ។
៦-ផ្នែកហោះហើរត្រូវប្រកាន់ភ្ជាប់នូវវិធានការពាក់ព័ន្ធ និងអនុវត្តតាមការណែនាំដែលសមស្រប ដូចជា តម្រូវឱ្យអ្នកដំណើរពាក់ម៉ាស់ជានិច្ចក្នុងពេលធ្វើដំណើរ លើកលែងតែពេលទទួលទានអាហារ ឬពេលមានហេតុការណ៍បន្ទាន់ ។
៧-អ្នកដំណើរដែលមានរោគសញ្ញាកូវីដ-១៩ ក្នុងពេលធ្វើដំណើរ នឹងត្រូវទទួលការណែនាំឱ្យពួកគេពិនិត្យការឆ្លងរោគពេលធ្វើដំណើរ ដល់គោលដៅ ។

លក្ខខណ្ឌទាំង៧ខាងលើនេះ អនុវត្តចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ៕ ប្រភព ៖ BBC NEWS

ចិនរំពឹងថា ថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ ចំនួនអ្នកដំណើរនឹងលើសពីឆ្នាំមុនៗ ដែលជាក្ដីបារម្ភ ខណៈប្រទេសផ្ទុះកូវីដ

0

ប្រទេសចិន៖ អាជ្ញាធរចិនបានព្យាករថាចរាចរណ៍អ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីឆ្នាំនេះអាចនឹងកើន ឡើងទ្វេដង បើធៀបនឹងឆ្នាំមុនៗ បន្ទាប់ពីប្រទេសចិនបានសម្រេចបើកប្រទេសនៅថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

កាលពីពេលថ្មីៗកន្លងទៅនេះ លោក Xu Chengguang អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនចិន បានបង្ហាញពី ការវិភាគទិន្នន័យបឋម ដោយគេរំពឹងថា ក្នុងឱកាសចូលឆ្នាំចិនឆ្នាំនេះ អាចមានអ្នកដំណើរសរុបធ្វើដំណើរតាមផ្លូវគោក សមុទ្រ និងផ្លូវអាកាសលើសពី ២.១ ពាន់លានដង ដែលកើនឡើងទ្វេដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួនត្រឹមតែ ១.៥ ពាន់លាននៃការធ្វើដំណើរ ដែលស្មើរនឹងការកើនឡើង ៩៩.៥ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាមួយគ្នានោះបើយោងតាមកាលវិភាគជើងហោះហើរប្រចាំថ្ងៃជាមធ្យមរបស់អ្នកដំណើរក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំចិនរយៈពេល ៤០ ថ្ងៃដែលដំណើរការចាប់ពីថ្ងៃទី ៧ ខែមករា ដល់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំនេះគឺប្រហែល ១១,០០០ ជើងក្នុងមួយថ្ងៃ ដែលស្មើនឹង ៧៣ ភាគរយ។ ហើយបើយោងតាមសមាសភាពចរាចរណ៍បានឱ្យដឹងបន្ថែមថាអ្នកដំណើរឆ្នាំថ្មីនេះ ភាគរយនៃការធ្វើដំណើរគឺជាអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ២៤ ភាគរយ និងអ្នកដំណើរសម្រាប់ការងារ និងជាការធ្វើដំណើរអាជីវកម្ម ព្រមទាំងការសំរាកលំហែកាយគឺប្រហែល១០ ភាគរយ។

ទោះជាយ៉ាងណាក៏ដោយ អនុរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសចិនបាននិយាយថា ការធ្វើដំណើរក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះមានភាពមិនច្បាស់លាស់ មានភាពស្មុគស្មាញ និងពិបាកបំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែលំហូរអ្នកដំណើរខ្ពស់បំផុត ខណៈពេលដែលប្រទេសកំពុងជួបជាមួយនឹងស្ថានភាពនៃការផ្ទុះឡើងនៃជំងឺកូវិដ ដែលបានឈានដល់កម្រិតកំពូលនៃការរីករាលដាលផងដែរ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីប្រទេសចិនបានដោះសោប្រទេស ជាលទ្ធផលប្រជាជនចិនចំនួន ១.៤ ពាន់លាននាក់បានឆ្លងមេរោគ កូវីដ-១៩ យ៉ាងឆាប់រហ័សជាលើកដំបូង រហូតមន្ទីរពេទ្យនានាចង្អៀតជាមួយអ្នកជំងឺ និងឱសថស្ថានក៏មានការខ្វះខាតថ្នាំផងដែរ។

ទន្ទឹម នឹងនេះសហគមន៍អន្តរជាតិភ័យមានការព្រួយបារម្ភពីស្ថានការណ៍ក្នុងប្រទេសចិន និងបានជំរុញឱ្យអាជ្ញាធរចិនបញ្ចេញព័ត៌មានអំពីស្ថានភាពជាក់ស្តែងនៃកូវីដ-១៩ នៅក្នុងប្រទេសឱ្យបានច្បាស់លាស់ និងតម្លាភាព៕ ប្រភព៖ pptvhd36

 

ចិន បើកដំណើរការរថភ្លើងដើរដោយថាមពលអ៊ីដ្រូសែនមុនគេបង្អស់លើពិភពលោក

0

ប្រទេសមហាអំណាចអាសុី ចិន បាន​ផលិត​​​រថភ្លើង​​​​​​​​​ចាក់​ថាមពល​​អ៊ីដ្រូ​ហ្សែន​បាន​សម្រេច​ហើយ​ ព្រម​ទាំង​​​បាន​ដាក់​ឱ្យ ​​ដំណើរការ​​​​​​​ក្នុង​​ប្រទេស​ចិន​ ដែរ​ត្រូវបាន​គេ​ដឹង​ថា​ ជារថភ្លើង​​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ ដែល​​ដើរដោយថាមពល​​អ៊ីដ្រូ​ហ្សែន។Meet China's first semi high-speed hydrogen train, gets 600 km range: IN PICS | News | Zee News

រថ​ភ្លើង​​​​​​​​​​​​​​ដើរ​ដោយ​ថាមពល​អ៊ី​ដ្រូ​ហ្សែន​​នេះ​ត្រូវបាន​ដាក់​ឱ្យ​ដំណើរ​​ការនៅ​ក្នុង​ប្រទេស​ចិន​​​កាល​ពី​ពេល​ថ្មី​ៗនេះ​​ទេ​​ ​ហើយ​​ក្រុម​ហ៊ុន​​ដែល​បាន​ចូល​​រួម​​សហការ​​បង្កើត​​រថភ្លើង​នេះឡើង​​គឺ​មាន​ ២​ ក្រុម​ហ៊ុន​ ​រួម​មាន​ CRRC និង​  Chengdu Railway Group ។​​ China introduces Asia's first hydrogen-powered train: Check top-speed and features

​​​​​​ភាព​អស្ចារ្យ​​​​​របស់​​រថភ្លើង​ចាក់​អ៊ី​ដ្រូហ្សែល​​​នេះ​ គឺ​រាល់​ការ​ចាក់​ថាមពល​​​​អ៊ីដ្រូ​ហ្សែន​ម្តង​​ អាច​រត់​​​​​​​​​បាន​​ចម្ងាយ​​​ដល់​ទៅ​ ៦០០គីឡូម៉ែត្រ​​ឯណោះ​​ ហើយ​​រថភ្លើង​នេះ​​​​មាន​ល្បឿន​លឿន​​បំផុត​​​ ១៦០​គីឡូម៉ែត្រ​​ក្នុង​១ម៉ោង​ ​។​

​​​​​​​ម្យ៉ាង​វិញ​ទៀត​​​ ​​​រ​ថភ្លើង​មួយ​នេះ​​​ត្រូវបាន​គេ​​ដឹងថា​ ​មាន​សមត្ថភាព​​​​អាចផ្ទុក​​អ្នក​ដំណើរ​​បាន​រហូត​ដល់​  ១៥០២នាក់ ​​​​​ហើ​យអាចប្រើ 5G បានយ៉ាងលឿនថែមទៀតផងដែរ។World's first hydrogen-powered city train - Caption Story | Daily Mirror

​​​​​​​ទន្ទឹម​នឹងនេះផងដែរ​ ​​​​​​​​យោង​​​តាមប្រភព​​ពី​ NEA បាន​បង្ហាញ​ថា​​ ប្រ​ទេស​ចិន​អាច​នឹងមាន​ស្ថានីយ៍ចាក់​អ៊ី​ដ្រូ​ហ្សែន​ ២៧០​​កន្លែង​នឹង​សាង​សង់​រួច​នៅ​ចុង​​​ខែ​មិថុ​នា​ ឆ្នាំ២០២៣៕World's first hydrogen-powered city train - Caption Story | Daily Mirror

ប្រភព៖ Samaa

តារានិករនារី ដែលចាត់ចូលជាស្រីស្អាតបែបធម្មជាតិ ធ្វើឲ្យបុរសៗធ្លាក់ក្នុងអន្លង់ស្នេហ៍

0

មនុស្ស​ស្រី​ដែល​ស្ថិត​​ក្នុង​តារានិករ​ទាំង​៣​នេះ ​មិន​ត្រឹម​ស្អាត​ពី​ធម្មជាតិ​ទេ ​ថែម​ទាំង​មាន​លក្ខណៈ​ពិសេស ដែលធ្វើ​ឲ្យ​បុរស​ៗ​ជា​ច្រើន​លង់​ស្រលាញ់​ដោយ​មិន​ដឹង​ខ្លួន។

១ Virgo

ក្នុង​រឿង​ស្នេហា Virgo ​នឹង​ផ្តល់​ពេល​វេលា​មួយ​ច្បាស់​លាស់​ដល់​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ តែ​​នាង​ចេះ​ផ្តល់​ការ​បារម្ភ និង​ការថែ​ទាំ​ដដែរ។ តារានិករ​នេះ​បើ​និយាយ​ពី​សម្រស់​ផ្ទៃ​មុខគឺ​ស្អាត ហើយ​ជា​មនុស្ស​ស្រី​ដែល​ខ្វល់​ពី​រូប​រាង​​ខ្លាំង​ដែរ។ទោះ​ជា​ពេល​ខ្លះ ​នាង​មិន​សូវ​បាន​និយាយ​ពាក្យ​ផ្អែម​ល្ហែម​ចេញ​មក​ក៏​ដោយ ​ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ជា​ច្រើន​ស្ទើរ​ធ្លាយ​បេះ​ដូង​ចេញ​មក​ក្រៅ​បាន​ដែរ ដោយសារ​តែ​​សកម្មភាព​របស់​នាង​។ ​យ៉ាង​ណា​ក្តី ​ពួក​គេ​ស្រលាញ់​តែ​បុរស​ដែល​រឹង​មាំ ​ហើយ​ច្បាស់​លាស​នឹង​នាង​ប៉ុណ្ណោះ។Virgo Figure Constellation Art Print – Cocorrina® & Co

២ Scorpio

រាល់​តារានិករ​នេះ​សុទ្ធ​តែ​ស្រស់​ស្អាត​បែប​​លក្ខណៈ​ខុស​ៗ​គ្នា តែ​រឿង​មួយ​ដែល​​ពិសេស​ជាង​គេ​នោះ​គឺ ​កែវ​ភ្នែក​ដ៏​ស្រស់​ស្អាត។ ​ពណ៍​ភ្នែក​របស់​គេ​មាន​ភាព​ទាក់​ទាញ ​​ដែល​ជា​អំណាច​ស្រូប​ទាញ ធ្វើ​ឲ្យ​អ្នក​ដទៃ​ឃើញ​ហើយ​លង់​ខ្លាំង​តែ​ម្តង​។ ​នៅ​ពេល​គេ​សម្លឹង​អ្វី​មួយ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពន្លឺ​កែវ​ភ្នែក​របស់​គេ​ប្រៀប​ដូច​ដុំ​ភ្លើង​ដ៏​មាន​ពន្លឺ​អស្ចារ្យ ​ដែល​ពិបាក​នឹង​ពណ៍​នា​បាន។Scorpio Zodiac sign: Key personality traits, season, dates, explained

៣ Libra

គេ​ជា​នារី​មាន​អត្តចរិត​ល្អ សុភាព​និង​​ថាម​ពល។ គេ​កើត​មក​ជាមួយ​អារម្មណ៍​​វិជ្ជមាន ​ដែល​មនុស្ស​បែប​នេះ​សក្កិសម​​នឹង​បុរស​ជា​ច្រើន​លង់​ស្រលាញ់។ ភាព​ទាក់​ទាញ​ដ៏​មុត​ស្រួច​របស់​តារានិករ​នេះ ​គឺ​សម្រស់ និង​ផ្នត់​គំនិត​ដែល​មាន​តែ​មួយ​គ្មាន​ពីរ​របស់​នាង៕Words To Describe Libras | Dictionary.com

លោក គួច ចំរើន ដាក់បណ្ដាសាលើជនចង្រៃកាច់ដើមក្ងោកដែលដាំលម្អរនៅតាមឆ្នេរ

0

ក្រុងព្រះសីហនុ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៨ ខែមករា នេះ បានផ្ទុះកំហឹងយ៉ាងខ្លាំងហើយបានដាក់បណ្ដាសាលើជនចង្រៃដែលបានកាច់បំបាក់ដើមក្ងោកអស់ជាច្រើនដើម ដែលដាំនៅតាមបណ្តោយឆ្នេរ​ និងកំពុងលូតលាស់យ៉ាងល្អ​ ។

នៅក្នុងសំណេររបស់លោកអភិបាលខេត្តដែលសរសេរបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននៅម៉ោងប្រមាណជិត៨យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នេះមានខ្លឹមសារថា «ដេីមក្ងោក​ដែលដាំនៅតាមបណ្តោយឆ្នេរ​កំពុងលូតលាស់យ៉ាងល្អ​ តែត្រូវជនចង្រៃជាតិ​ កាច់បំបាក់ចោលអស់ជាច្រេីនដេីម​ ជននេះអោយជួបតែក្ដីវិនាសអន្តរាយ​។
មិនចង់ទេ​ តែទ្រាំមិនបាន»​ ។

សូមបញ្ជាក់ផងដែរថា ករណីកាច់បំផ្លាញដើមឈើដែលរដ្ឋបាលខេត្តបានដាំលម្អរនៅតាមផ្លូវក្នុងក្រុងព្រះសីហនុនេះមិនមែនទើបតែកើតឡើងលើកទី១នោះទេ ដោយកន្លងមកក៏មានមនុស្សចង្រៃមួយក្តាប់តូច បានដើរដកដើមផ្កាអស់ជាច្រើនគុម្ព ដែលដាំលម្អរតាមសួនច្បារក៏ដូចជានៅតាមសួនពុះទ្រូងផ្លូវផងដែរ បន្ថែមជាងនេះទៅទៀតក៏មានករណីចោរកម្មលួចកាត់ខ្សែរភ្លើងក្រោមដីតដាក់ភ្លើងបំភ្លឺផ្លូវពេលយប់ជាច្រើនលើកនៅតាមបណ្តោយផ្លូវនៅតំបន់ឆ្នេរសមុទ្រអូរត្រេះ និងផ្លូវជាច្រើនខ្សែរផ្សេងទៀត អស់ជាច្រើនរយម៉ែត្រ ៕