ាណាដា លោក Justin Trudeau បានទៅចូលរួមក្នុងពិធីរំលឹកខួប៣ឆ្នាំ ករណីយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនត្រូវបានកងទ័ពអ៊ីរ៉ង់បាញ់ធ្លាក់ ។ ពិធីរំលឹកខួបនេះរៀបចំឡើងក្នុងបរិវេណកន្លែងអនុស្សាវរីយ៍នៅក្រុង Toronto របស់កាណាដា កាលពីថ្ងៃទី៨ ខែមករា ។ លោក Trudeau បានសន្យាជាមួយគ្រួសារអ្នកស្លាប់ថា រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវទទួលខុសត្រូវរឿងនេះ ។
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ប្រទេសកាណាដា អង់គ្លេស ស៊ុយអែត និងអ៊ុយក្រែន ដែលជាប្រទេសមានពលរដ្ឋស្លាប់ក្នុងហេតុការណ៍ខាងលើ បានអំពាវនាវឱ្យអ៊ីរ៉ង់ធ្វើតាមការទាមទាររបស់ពួកគេ ដើម្បីដោះស្រាយជម្លោះ ទទួលខុសត្រូវ និងសងសំណងដល់គ្រួសារអ្នកស្លាប់ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ កន្លងមក យន្តហោះដឹកអ្នកដំណើរ “Ukraine International Airlines” ជើងហោះហើរ PS-752 ត្រូវបានកងទ័ពអ៊ីរ៉ង់បាញ់ធ្លាក់នៅជិតទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ ដែលធ្វើឱ្យអ្នកដំណើរស្លាប់ចំនួន១៧៦នាក់ ហើយអ៊ីរ៉ង់អះអាងថា បណ្តាលមកពីប្រព័ន្ធរ៉ាដាមានបញ្ហា ដែលឱ្យគេយល់ខុសថា យន្តហោះនោះជាគ្រឿងគ្រោះថ្នាក់ ៕
ប្រភព ៖ TNN World










