Home Blog Page 1884

ហេតុអ្វីអាជីវកម្មនានាចូលចិត្តឱ្យធ្វើកាតសមាជិក និងកាតសន្សំពិន្ទុ ?

0

បច្ចុប្បន្ននេះ មិនថាយើងទិញទំនិញ ឬប្រើប្រាស់សេវាកម្មអ្វីក៏ដោយ សំណួរ១ក្នុងចំណោមសំណួរដែលតែងបានឮជាញឹកញាប់ពីបុគ្គលិកមុនពេលទូទាត់ប្រាក់គឺ ៖ «តើមានកាតសមាជិកឬនៅ ? តើមានកាតសន្សំពិន្ទុឬអត់?» បើយើងឆ្លើយថា «គ្មានទេ» យើងនឹងត្រូវបានគេបបួលឱ្យចុះឈ្មោះជាសមាជិក ដោយការចុះឈ្មោះជាសមាជិកគ្មានការចំណាយបន្ថែមឡើយ ។

យើងធ្លាប់សង្ស័យទេថា ហេតុអ្វីហាងលក់ទំនិញជាច្រើនចង់ឱ្យយើងចុះឈ្មោះជាសមាជិក ? ហើយហាងទំនិញទាំងនេះទទួលបានអ្វីពីយើង ?
នៅក្នុងអាជីវកម្ម «កាតសមាជិក និងកាតសន្សំពិន្ទុ » គឺជាផ្នែកមួយក្នុងយុទ្ធសាស្ត្រទាក់ទាញអតិថិជន ។ អតិថិជនមានកាតសមាជិក ក្រៅពីទាក់ទាញឱ្យអតិថិជនទិញទំនិញក្នុងថ្ងៃអនាគតនោះ សំខាន់នៅពេលយើងចូលមកជាសមាជិក ហាងទំនិញនឹងអាចប្រមូលទិន្នន័យផ្សេងៗដូចជា ទំនិញអ្វីដែលឈ្មោះ A ចូលចិត្តទិញជាប្រចាំ និងពេលវេលាណាដែលឈ្មោះ A ចូលមកប្រើប្រាស់សេវាកម្មក្នុងហាង ។ នៅពេលពួកគេទទួលបានទិន្នន័យអតិថជននៅក្នុងដៃហើយ ហាងយកទិន្នន័យទាំងនេះមកវិភាគដើម្បីជាប្រយោជន៍អាជីវកម្មបន្តនាថ្ងៃអនាគត ។Surprising places that do and don't take American Express - Which? News

យើងសង្កេតឃើញថា ហាងទំនិញ និងអាជីវកម្មជាច្រើនព្យាយាមបបួលអតិថិជនឱ្យចុះឈ្មោះចូលជាសមាជិក រហូតដល់ពេលខ្លះឃើញប្រូម៉ូសិនបញ្ចុះតម្លៃ ចែករបស់ ឬទទួលបានសិទ្ធិពិសេសអ្វីម្យ៉ាង នៅពេលចុះឈ្មោះជាសមាជិកលើកដំបូង ។ តើអាជីវកម្ម និងហាងទំនិញផ្សេងៗយកទិន្នន័យបានពីអតិថិជនទៅវិភាគ និងបង្កើនការលក់បានច្រើនតិចប៉ុនណា ?

១-ធ្វើទីផ្សារ ឬបង្កើនការផ្សព្វផ្សាយចំអតិថិជនគោលដៅ ៖
ការបញ្ជាទិញរបស់អតិថិជនធ្វើឱ្យក្រុមហ៊ុនដឹងថា អតិថិជនចូលចិត្តទំនិញអ្វី ហើយទំនិញអ្វីលក់ដាច់នៅពេលណា ។ ហេតុនេះ ការមានទិន្នន័យគ្រប់គ្រាន់នឹងជួយឱ្យក្រុមហ៊ុនអាចធ្វើទីផ្សារចំអតិថិជនគោលដៅ ។ បណ្តាហាងអាចយកទិន្នន័យនេះមកវិភាគដើម្បីយកទំនិញថ្មីៗជាតម្រូវការរបស់អតិថិជនផងដែរ ។ ឧទាហរណ៍ ក្រុមហ៊ុន Amazon បានប្រមូលទិន្នន័យពីអតិថិជនថា ពួកគេចាប់អារម្មណ៍ទំនិញប្រភេទណា បន្ទាប់មក ក្រុមហ៊ុនយកទិន្នន័យមកវិភាគថា អតិថិជនដែលចូលចិត្តទំនិញប្រភេទនេះ តើពួកគេទំនងចាប់អារម្មណ៍ទំនិញប្រភេទណាទៀត ដើម្បីក្រុមហ៊ុនអាចណែនាំទំនិញថ្មីដល់ពួកគេ ។

២-បង្កើតភាពស្មោះត្រង់ជាមួយម៉ាកទំនិញ ៖
ជាទូទៅ អ្នកកាន់កាតសមាជិក ឬកាតសន្សំពិន្ទុ ពួកគេតែងទទួលបានសិទ្ធិពិសេសដូចជា សិទ្ធិទទួលបានប្រូម៉ូសិនទិញទឹក២កែវ ថែមជូន១កែវ ឬទទួលទានគ្នា៤នាក់ គិតប្រាក់តែ៣នាក់ ជាដើម ។ ប្រូម៉ូសិន និងសិទ្ធិពិសេសនេះ ធ្វើឱ្យពួកគេមានអារម្មណ៍ថា ជាតម្លៃល្អឬចំណេញ និងចង់ត្រឡប់មកទិញ ឬប្រើសេវាកម្មម្តងទៀតជាមួយហាងទំនិញនេះ ច្រើនជាងហាងផ្សេងដែលពួកគេមិនមែនជាសមាជិក ។ យុទ្ធសាស្ត្រនេះចាត់ទុកថា បង្កើតភាពស្មោះត្រង់ជាមួយម៉ាកទំនិញ ។Best designer shopping outlets - including where to bag the biggest  discounts | The Irish Sun

៣-បន្ថែមបណ្តាញទៅកាន់អតិថិជន ៖
ទិន្នន័យផ្សេងៗរបស់អតិថិជនដែលក្រុមហ៊ុនប្រមូលបានពីការចុះឈ្មោះជាសមាជិកមាន អាសយដ្ឋាន លេខទូរស័ព្ទ អ៊ីម៉ែល ឬ LINE ចាត់ទុកជាទិន្នន័យសំខាន់ដែលក្រុមហ៊ុនប្រើសម្រាប់ដាស់តឿន ឬជូនដំណឹងប្រូម៉ូសិនផ្សេងៗដល់អតិថិជនម្នាក់ៗដោយផ្ទាល់ ដូចជា ផ្ញើប្រូម៉ូសិនពិសេសរបស់សាខាទៅកាន់អតិថិជនតាម sms ។ ការបង្កើតបណ្តាញទៅកាន់អតិថិជនដោយផ្ទាល់បែបនេះ ជាវិធីមួយជំរុញការទិញទំនិញដូចគ្នា ។ ទោះយ៉ាងណា ប្រូម៉ូសិនទៅកាន់អតិថិជនដោយផ្ទាល់ញឹកញាប់ពេក ក៏អាចធ្វើឱ្យរំខានផងដែរ ។

៤-បន្ថែមឱកាសក្នុងការទិញម្តងទៀត ៖
ដូចយើងឃើញស្រាប់ ករណីហាងកាហ្វេ ឬស្ថានីយប្រេងឥន្ធនៈចូលចិត្តប្រើប្រាស់កាតសន្សំពិន្ទុ ដូចជា សន្សំបាន១០០ពិន្ទុ គេអាចទៅប្តូរយកទំនិញ សេវាកម្ម ឬទទួលបានការបញ្ចុះតម្លៃផ្សេងៗបាន ។ យុទ្ធសាស្ត្រនេះហើយជួយឱ្យអតិថិជនត្រឡប់មកទិញទំនិញ ឬប្រើសេវាកម្មម្តងទៀត ។ ដូច្នេះហើយទើបយើងឃើញអាជីវកម្មសម័យនេះ មិនថាតូចឬធំ ចូលចិត្តឱ្យយើងចុះឈ្មោះជាសមាជិករបស់ពួកគេ ៕

ប្រភព ៖ BrandCase

ប្រទេសតែមួយគត់ ដែលមានផ្ទៃក្រឡាធំជាងភពផ្លូតូ

0

រុស្ស៊ី គឺជា​ប្រទេស​មួយ​ដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង មានផ្ទៃក្រឡាសរុបចំនួន ១៧,១២៥,១៩១ គីឡូម៉ែត្រការ៉េដែលស្មើនឹងមួយភាគប្រាំបីនៃផ្ទៃដីដែលមានមនុស្សរស់នៅលើភពផែនដី។Russia

ប្រទេសនេះ​មានព្រំប្រទល់ជាប់នឹងប្រទេសអធិបតេយ្យចំនួន ១៦ និងទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកហើយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី ៩ និងត្រូវជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅទ្វីបអឺរ៉ុប។What Is Pluto? | NASA

នៅក្នុងទំហំផ្ទៃក្រឡាដ៏ធំមហិមា បានធ្វើឱ្យរុស្សុីជាប្រទេសតែមួយគត់ ដែលមានទំហំធំជាងភពផ្លូតូ (Pluto) ថែមទៀត។ ភពផ្លូតូ (Pluto) មានផ្ទៃក្រឡា ១៦.៧គីឡូម៉ែត្រការ៉េ ដែលតូចជាងរុស្សុី ជាង១.៥លានគីឡូម៉ែត្រការ៉េឯណោះ។

ភពនេះ ធ្លាប់ជាភពតូចជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ ក៏ប៉ុន្តែវាត្រូវបានគេកាត់ចេញពីប្រព័ន្ធព្រះអាទិត្យវិញ ដោយសារតែវានៅឆ្ងាយ និងមិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់អ្នកវិទ្យាសាស្ត្រ ចាត់ទុកវាជាភព៕Pluto and the Solar System | IAU

ប្រភព៖ Business Insider

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់អំពីករណីជនស៉ីវិលស្លៀកឈុតខ្មៅ ចាប់នារីម្នាក់នៅខណ្ឌច្បារអំពៅ

0

ភ្នំពេញ៖ នាមុននេះបន្តិចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មានមួយបានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ដែលមានខ្លឹមសារទាំងស្រុងថា “ ថតជាប់ ជនស៊ីវិល ឈុតខ្មៅមួយក្រុម ធ្វើសកម្មភាពចាប់នារីម្នាក់ ញាត់ចូលរថយន្តយ៉ាងអនាធិបតេយ្យ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ “ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_r6cOGhpY2w33WlWW_m8hs47P8q7nt-JONTmE26BGHkJuwWToB3qiIYJmpQqu1fF7BONXZxoeNz5ISdrqRO_cangkWL2qRUHL-MPbdMMO3l0nbJPM8ObUlq6ftE-rYB1g27x8F0JNwYSIIcBSxNNDxdeGA8scWO46wKpcKYZA_Wp01rB5GKJLYiPR/s960/photo_2023-01-23_13-22-14.jpg

ជាក់ស្តែងនៅវេលាម៉ោងប្រមាណ ១០:៣០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចក្នុងបរិវេណអគារមួយដែលមានឈ្មោះថា DB ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្បែរនឹងស្ថានីយប្រេង PTT មាននារីម្នាក់គាត់ស្រវឹងហើយគាត់ក៏ឈររង់ចាំមិត្តប្រុសរបស់គាត់មកយក ពេលនោះគាត់ក៏ដួលនៅនឹងកន្លែង ដោយឃើញហេតុការនេះសន្តិសុខនៅទីនោះ ក៏បានប្រាប់ឲ្យគាត់ចូលទៅអង្គុយចាំនៅខាងក្នុងវិញ តែគាត់មិនព្រម ពេលនោះសន្តិសុខក៏បានយកកៅអីឲ្យគាត់អង្គុយរង់ចាំមិត្តប្រុសរបស់គាត់មកយក ។ ពេលនោះក៏មានអ្នកនៅក្បែរថតរូប និងរាយការណ៍ទៅអ្នកការសែត ហើយមានអ្នកសារព័ត៌មានមកLive ដោយផ្សព្វផ្សាយព័ត៌មានខុសពីការពិត ស្របពេលខ្លួនមិនទាន់ដឹង និងទទួលបានព័ត៌មានពិតនៅឡើយ ឃើញដូច្នេះសន្តិសុខ ក៏បានលើកនារីនេះចូលមកអង្គុយសាឡុងខាងក្នុងវិញ ។ លុះដល់ម៉ោង ១១:៣០នាទី បុរសជាមិត្តប្រុសបានមកទទួលគាត់យកទៅផ្ទះវិញ ។

សូមអ្នកសារព័ត៌មានទាំងអស់ មុននឹងផ្សព្វផ្សាយព័ត៌មានអ្វីមួយ សូមធ្វើការសួរនាំ ឬ ស្រាវជ្រាវឲ្យបានដឹងការពិតជាមុនសិន ចៀសវាងធ្វើឱ្យមានការយល់ប្រឡំ ជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាពសង្គមផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_ArBmr1Xv3__Hf4dpplgLPZmh9nhKPdmmWGGMVJ71SSBC-7X7qsVnrGWpWIy6EDk0jpYfOMPcB-4Zh1lnksTsmPoKSrzkSvFhoxBM-whKx6hX3PVM1_wDuImEHDDYxz0m1hLHP46BOQFI3T40PiYFxC3kGt2d_74rrOjLuRXhcNPaEWMrZcuQ95Q5/s1280/photo_2023-01-23_13-22-15.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2fXqNiHqv91HQ3BjZfwoIPt2UJb9rZy7lGmdsSyGeVW6toXXUXgqDtb2HeXUKh6VuWCtFrQ4NxD2Xh6KGiIwE03-ZOj2-02HuRw235FZbntElk-AXXPHLDirXPX-av-LNM1cUWtwkz5_ErYcLsCnnu57uqXYTcSDJ_PlTjPHbq_1afvOZpQ2oCT7u/s960/photo_2023-01-23_13-22-17.jpg

កាកសំណល់ អណ្ដែតពាសពេញតំបន់ទន្លេនៃប្រទេសបូស្នៀ អាជ្ញាធរកំពុងត្រៀមខ្លួនដោះស្រាយជាបន្ទាន់

0

បរទេស៖ សកម្មជនបរិស្ថានបានបញ្ចេញវីដេអូ Drone នៃកាកសំណល់ប្លាស្ទិកដែលហូរពេញទន្លេនៃប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា ហើយអាជ្ញាធរក្នុងតំបន់កំពុងត្រៀមខ្លួនដើម្បីទាមទារដំណោះស្រាយជាបន្ទាន់ផងដែរ។

កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៣ មានការបង្ហោះវីដេអូពី ដ្រូន (Drone) របស់សកម្មជនបរិស្ថាន ដោយវាបានបង្ហាញពីចំនួនដ៏ធំសម្បើមនៃកាកសំណល់ប្លាស្ទិកដែលបានប្រមូលផ្តុំនៅពីក្រោយរបាំងនៅបឹង Visegrad  នៅលើទន្លេ Drina នៃប្រទេសបូស្នៀ និងហឺហ្សេហ្គោវីណា។

កាកសំណល់ប្លាស្ទិកនេះ បានអណ្តែតក្នុងទន្លេយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមជាមួយនឹងសំណល់ឈើនៅកណ្តាលទន្លេជាច្រើនផងដែរ។

លោក Dejan Furtula ដែលជាសកម្មជនបរិស្ថានក្នុងតំបន់បាននិយាយថា វាជាបញ្ហាកើតឡើងដដែលៗ ដោយមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ដោយបញ្ហាសំរាមប្លាស្ទិកនៅបឹង Visegrad នេះវាបានបន្តអស់រយៈពេល ២០ ឆ្នាំមកហើយ ជាលទ្ធិផលវាបានបណ្តាលឱ្យមានគ្រោះមហន្តរាយបរិស្ថានយ៉ាងខ្លាំង ដោយកម្រិតទឹកនៃទន្លេ Drina បានកើនឡើងហើយកាកសំណល់ប្លាស្ទិកជាច្រើនបានហៀរចូល តំបន់នោះ។

លើសពីនេះវាបានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងដោយបានវាយប្រហារប្រទេសម៉ុងតេណេហ្គ្រោ បូស្នៀ និងហឺហ្សេហ្គោវីណា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

យ៉ាងណាមិញសកម្មជនបរិស្ថានរូបនេះក៏បានលើកឡើងពីការលំបាកក្នុងការចោលកាកសំណល់ប្លាស្ទិកដ៏ច្រើនសន្ធឹកសន្ធាប់ ក៏ដូចជាកំទេចកំទីដើមឈើអណ្តែតទឹកទន្លេ ដោយបានសង្កត់ធ្ងន់ថា ភាពធ្ងន់ធ្ងរនៃបញ្ហាមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងបរិស្ថានតែប៉ុណ្ណោះ ប៉ុន្តែវាក៏បំផ្លាញកេរ្តិ៍ឈ្មោះ របស់តំបន់នេះដូចគ្នា។ ដោយសារតែបញ្ហានេះបឹង Visegrad វាត្រូវបានគេចាត់ទុកថាជាតំបន់ក្លាយជាកន្លែងចាក់សំរាមពិតប្រាកដសម្រាប់ជនអតិមួយចំនួនក្នុងតំបន់៕ ប្រភព៖ pptvhd36

 

 

 

 

មានដែលឆ្ងល់អត់! ហេតុអ្វីបានជា យន្តហោះភាគច្រើន តែងលាបពណ៌ស?

0

ដំបូងឡើយ យន្តហោះភាគច្រើនលាបពណ៌លោហៈ ក៏ប៉ុន្តែដោយសារតែងាយជាប់ធូលី និងមើលទៅឃើញស្រស់ផង គេក៏បានសម្រេចចិត្តបោះបង់វា មកយកពណ៌សវិញ។

តែយ៉ាងណាមិញវានៅមានបញ្ហាបច្ចេកទេសមួយចំនួនទៀត ដែលយន្តហោះភាគច្រើន តែងលាបពណ៌ស៖

១. បញ្ចុះកម្តៅ និងរក្សាសីតុណ្ហភាពក្នុងយន្តហោះ

ខុសពីពណ៌ផ្សេងៗ ពណ៌ស គឺជាពណ៌ចម្លងកម្តៅបានតិចជាងគេបំផុត។ ដូច្នេះក្នុងការហោះហើរក្នុងរយៈកម្ពស់ខ្ពស់ យន្តហោះមិនងាយស្រូបយកកម្តៅខ្លាំង ដែលធ្វើឱ្យប៉ះពាល់សីតុណ្ហភាពក្នុងយន្តហោះនោះទេ។This Is Why Most Commercial Airplanes Are White | Reader's Digest

២.ការសន្សំផ្នែកហិរញ្ញវត្ថុ

ការលាបពណ៌ផ្សេង ត្រូវចំណាយថ្លៃលើសពណ៌ស។ ជា​ទូទៅ តម្លៃ​នៃ​ការ​លាប​ពណ៌​ផ្សេងៗ​នៅ​លើ​យន្តហោះ មាន​តម្លៃ​​ចន្លោះ​ពី ៥​ម៉ឺន​ដុល្លារ ដល់ ២០​ម៉ឺន​ដុល្លារ ហេតុដូចនេះប្រសិនបើលាបពណ៌ផ្សេងអាចអស់ទ្វេដង។  ម៉្យាងវិញទៀត ពណ៌ផ្សេងនឹងបន្ថែមទម្ងន់ទៅលើយន្តហោះផងដែរ។

៣.ការពារសត្វបក្សី

យោង​តាម​ការ​សិក្សា​របស់​អាមេរិក​មួយ​នៅ​ក្នុង​សៀវភៅ Human-Wildlife Interactions ក្នុង​ឆ្នាំ​២០១១ បាន​បង្ហាញ​ថា ពពួក​សត្វ​ស្លាប​គឺ​មិន​ងាយ​ហោះ​សំដៅ​ទៅ​រក​ពណ៌​ ស ឬ​ពណ៌​ដែល​មាន​ពន្លឺ​ចាំង​​​ទេ

៤.ងាយស្រួលរកកន្លែងខូច

ពណ៌ស នឹងផ្តល់ភាពងាយស្រួលក្នុងការរកកន្លែង ខូចខាត ដោយយើងងាយមើលនឹងភ្នែកទទេ

៥. ករណីសង្គ្រោះបន្ទាន់

ប្រសិនបើមានឧបទ្ទវហេតុធ្លាក់យន្តហោះ ក្រុមការងារសង្គ្រោះនឹងងាយរកឃើញ៕Why are aircraft typically white-painted? - AeroTime

ប្រភព៖  menkoravation

ជប៉ុនប្រកាសឱ្យពលរដ្ឋត្រៀមខ្លួនទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំងក្នុងឆ្នាំនេះ

0

ប្រទេសជប៉ុន ៖ នាយកដ្ឋានឧតុនិយមប្រទេសជប៉ុនបានដាស់តឿនពលរដ្ឋរបស់ខ្លួន ឱ្យត្រៀមទប់ទល់នឹងអាកាសធាតុត្រជាក់បំផុតក្នុងរដូវរងាឆ្នាំនេះ ។ សីតុណ្ហភាពនឹងចុះត្រជាក់ជាងធម្មតា ហើយមានព្រិលធ្លាក់ខ្លាំងនៅចន្លោះថ្ងៃទី២៤-២៦ ខែមករា នេះ ។

តំបន់ភាគខាងជើងប្រទេសជប៉ុន នឹងមានសីតុណ្ហភាពធ្លាក់ចុះទាបជាងតំបន់ផ្សេងទៀត ខណៈនៅតាមផ្លូវធំៗមិនអាចធ្វើចរាចរបានដោយសារផ្ទាំងទឹកកក ។ លើសពីនេះ បណ្តាញទុយោទឹកនានាក៏មិនអាចប្រើប្រាស់បាន ដោយសារទឹកក្នុងទុយោក្លាយជាទឹកកក ដូច្នេះ រដ្ឋាភិបាលជប៉ុនបានសុំឱ្យពលរដ្ឋត្រៀមខ្លួន និងតាមដានរបាយការណ៍អាកាសធាតុឱ្យបានដិតដល់ ។Severest Cold Spell So Far This Season Forecast to Hit Japan - The Japan  News

ស្ថានការណ៍ព្យុះព្រិល និងអាកាសធាតុចុះត្រជាក់នេះ ប្រទេសជប៉ុននិយាយថា ដោយសារសីតុណ្ហភាពទឹកមហាសមុទ្រប៉ាស៊ីហ្វិកបានធ្លាក់ចុះខ្លាំងខុសធម្មតា ដែលធ្វើឱ្យប៉ះពាល់ដល់អាកាសធាតុទូទាំងពិភពលោក និងធ្វើឱ្យជប៉ុនត្រូវប្រឈមជាមួយនឹងអាកាសធាតុត្រជាក់ខ្លាំង និងមានព្រិលធ្លាក់ខ្លាំងនៅតាមឆ្នេរសមុទ្រ ។ បើធៀបនឹងឆ្នាំ២០២១ កន្លងមក ជប៉ុនក៏បានប្រឈមនឹងព្រិលធ្លាក់ខ្លាំងដូចគ្នាដែរ ។

ក្នុងពេលនេះ សម្រាប់អ្នកដែលចង់ធ្វើដំណើរទៅកម្សាន្តនៅប្រទេសជប៉ុន គួរតែត្រៀមខ្លួនជាមួយនឹងអាកាសធាតុត្រជាក់នេះ ដូចជា ត្រៀមខោអាវរងាដែលអាចការពារភាពត្រជាក់បានល្អ ត្រួតពិនិត្យផ្លូវធ្វើដំណើរ និងតាមដានអាកាសធាតុ ។ ការធ្វើដំណើរនៅប្រទេសជប៉ុនក្នុងពេលធ្លាក់ព្រឹលនេះ យើងគួរធ្វើដំណើរជាមួយរថយន្តសាធារណៈ ពីព្រោះវាមានសុវត្ថិភាពជាងយើងជួលរថយន្តបើកបរដោយខ្លួនឯង ៕Does It Snow In Japan? – Everything You Need To Know

ប្រភព ៖ Mono News

ការពង្រីករោងចក្រនៅជនបទរបស់អាល្លឺម៉ង់ធ្វើឱ្យមានការរីកចម្រើនខ្លាំង និងងាយស្រួល

0

ប្រទេសអាល្លឺម៉ង់ ៖ បើយើងនិយាយពីម៉ាករបស់អាល្លឺម៉ង់ ភាគច្រើនយើងនឹកឃើញដល់ម៉ាករថយន្តដូចជា Mercedes-Benz, BMW, Volkswagen ឬស្បែកជើង Adidas ជាដើម ។ តើដឹងទេថា ម៉ាកទាំងនេះមានការិយាល័យធំ និងលូតលាស់ចេញពីទីក្រុងនានារបស់អាល្លឺម៉ង់ ខណៈអាល្លឺម៉ង់បានពង្រីកការរីកចម្រើនទៅកាន់ទីក្រុងទាំងនេះ ហើយមិនប្រមូលផ្តុំតែនៅក្នុងទីក្រុងប៊ែរឡាំង ។ និយាយរួម ផលិតផលដែលផលិតចេញពីទីក្រុងទាំងនេះបានល្បីល្បាញទៅកាន់ពិភពលោកដូចគ្នា ។

សម្រាប់ប្រទេសថៃ ឬកម្ពុជា ឱកាសចាប់ផ្តើមប្រកបអាជីវកម្មល្អបំផុត ក៏គេចមិនផុតពីក្រុងបាងកក ឬរាជធានីភ្នំពេញទេ ព្រោះមានពលរដ្ឋរស់នៅប្រមូលផ្តុំច្រើន ។ ជាមួយគ្នានេះ ទីក្រុងធ្វើឱ្យយើងងាយស្រួលប្រកបអាជីវកម្ម ដូច្នេះ មិនប្លែកទេដែលក្រុមហ៊ុនធំៗ និងក្រុមហ៊ុនបរទេសបង្កើតការិយាល័យធំនៅក្នុងទីក្រុងធំ ។ ប៉ុន្តែបើយើងមើលប្រទេសអាល្លឺម៉ង់វិញឃើញថា ម៉ាកយីហោជាច្រើនដែលមានការិយាល័យធំនៅក្រៅក្រុងប៊ែរឡាំង រួមមាន ៖
-Mercedes-Benz, Porsche
-BMW, Siemens, Allianz
-Volkswagen
-Adidas, Puma
-NiveaGermany: VW Wolfsburg plant reopens after coronavirus shutdown | CNN  Business

ម៉ាកខាងលើនេះ បើទោះជាមកពីទីក្រុងនានា មិនមែនទីក្រុងប៊ែរឡាំងក្តី ប៉ុន្តែវាជាម៉ាកដ៏ធំដែលមានអតិថិជនទទួលស្គាល់ទូទាំងពិភពលោក ។ តើអាល្លឺម៉ង់ធ្វើដូចម្តេចដើម្បីឱ្យវិនិយោគិនចាប់ផ្តើមអាជីវកម្មនៅតាមទីក្រុងនានា ហើយមិនមកប្រមូលផ្តុំក្នុងទីក្រុងប៊ែរឡាំង ?

* ការដឹកជញ្ជូនមានភាពទូលំទូលាយ និងប្រសិទ្ធភាព ៖
អាល្លឺម៉ង់មានទីតាំងស្ថិតនៅចំណុចកណ្តាលអឺរ៉ុប តភ្ជាប់រវាងអឺរ៉ុបខាងកើត ខាងជើង និងខាងត្បូង ។ អាល្លឺម៉ង់បានដឹកជញ្ជូនទំនិញតាមផ្លូវជាតិធំ និងរឹងមាំ «autobahn» មានប្រវែងជាង១ម៉ឺន៣ពាន់គីឡូម៉ែត្រ ។

លើសពីនេះ មានរថភ្លើងប្រវែង៤០.៦២៥គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងតូចធំទូទាំងប្រទេស និងទៅកាន់ប្រទេសជិតខាងទូទាំងអឺរ៉ុបទៀតផង ។ អាល្លឺម៉ង់មានក្រុមហ៊ុនដឹកជញ្ជូនលំដាប់ពិភពលោក DHL ដែលមានសេវាកម្មដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ។ ហេតុនេះ មិនថាក្រុមហ៊ុនស្ថិតនៅតំបន់ណានៃប្រទេស ក៏អាចដឹកជញ្ជូនទំនិញទៅដល់ដៃអតិថិជនយ៉ាងមានសុវត្ថិភាព និងងាយស្រួល ។What's happening with Tesla's $7 billion German factory? | Automotive News  Europe

* ការគាំទ្រពីរដ្ឋាភិបាលក្នុងតំបន់ ៖
រដ្ឋធម្មនុញ្ញថ្មីរបស់អាល្លឺម៉ង់ប្រកាសមកដោយកាត់បន្ថយអំណាចរបស់រដ្ឋាភិបាលកណ្តាល និងពង្រីកអំណាចទៅកាន់រដ្ឋាភិបាលក្នុងតំបន់ ។ រដ្ឋាភិបាលក្នុងតំបន់នៃរដ្ឋនីមួយៗអាចគ្រប់គ្រងថវិកា និងមានសិទ្ធិសម្រេចចិត្តរឿងសំខាន់ៗ ដោយមិនចាំបាច់រង់ចាំការអនុម័តពីរដ្ឋាភិបាលកណ្តាលដូចពេលមុន ។ ស្ថាប័នសំខាន់ជាច្រើនក៏ត្រូវផ្លាស់ទៅនៅរដ្ឋាភិបាលតំបន់ ធ្វើឱ្យអាជីវកម្មផ្សេងៗអាចប្រកបការងារតំបន់បាន ដោយមិនពាក់ព័ន្ធជាមួយក្រុងប៊ែរឡាំង ។

ច្បាប់ថ្មីកំណត់ឱ្យរដ្ឋាភិបាលតំបន់មាននយោបាយលើកកម្ពស់សេដ្ឋកិច្ច “Standortpolitik” ឬសេវាកម្មយុទ្ធសាស្ត្រក្នុងស្រុក ។ នយោបាយនេះធ្វើឱ្យផ្នែកឯកជន និងសហជីពការងារអាចកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នាក្នុងតំបន់ ។ សេដ្ឋកិច្ចអាល្លឺម៉ង់បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក្លាយជាប្រទេសឧស្សាហកម្ម និងកែច្នៃ ខណៈកាលពីមុនសេដ្ឋកិច្ចអាល្លឺម៉ង់ធ្លាក់ចុះដោយសារចាញ់សង្គ្រាម ។ អាល្លឺម៉ង់បានធ្វើជាប្រទេសគំរូមួយ ដោយបានប្រគល់អំណាចឱ្យរដ្ឋាភិបាលតំបន់ចាត់ការបញ្ហាផ្សេងៗដោយខ្លួនឯង ខណៈមានការគាំទ្រពីរដ្ឋាភិបាលកណ្តាលដូចជា ការកសាងផ្លូវជាតិ ផ្លូវរថភ្លើង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ។Factory tours - Visiting LEMKEN | LEMKEN

ហេតុនេះ ក្រុមហ៊ុន ឬរោងចក្រធំៗនៅប្រទេសអាល្លឺម៉ង់ មិនចាំបាច់ត្រូវស្ថិតនៅក្នុងទីក្រុងប៊ែរឡាំង ឬទីក្រុងមូនិកទេ ពីព្រោះការពង្រីករោងចក្រ ឬអាជីវកម្មធំៗទៅតាមជនបទ ក៏អាចទទួលជោគជ័យ និងល្បីល្បាញទៅកាន់ពិភពលោកដូចគ្នា ៕

ប្រភព ៖ Longtunman

កំណើនប្រជាជនធ្លាក់ចុះ តែជនជាតិចិនស្ទាក់ស្ទើរក្នុងការមានកូនបន្ថែមទៀត

0

បរទេស៖ ជនជាតិចិនបានសម្តែងការស្ទាក់ស្ទើរក្នុងការមានកូនបន្ថែមទៀត ទោះបីជាចំនួនប្រជាជនរបស់ប្រទេសនេះបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៦០ ឆ្នាំក៏ដោយ។

ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានរាយការណ៍ ពីចំនួនប្រជាជនរបស់ប្រទេសក្នុងឆ្នាំ ២០២២ មានចំនួន ១,៤១១ លាននាក់ ថយចុះចំនួន ៨៥០,០០០ នាក់ពីឆ្នាំមុន។ នេះជាការធ្លាក់ចុះដំបូងនៃចំនួនប្រជាជនក្នុងរយៈពេល ៦០ ឆ្នាំចាប់តាំងពីឆ្នាំ ១៩៦១ ដែលជាឆ្នាំចុងក្រោយនៃគ្រោះទុរ្ភិក្សដ៏ធំរបស់ប្រទេសនេះ។

អត្រាកំណើតរបស់ប្រទេសចិនបានធ្លាក់ចុះជាច្រើនឆ្នាំមកហើយ បន្ទាប់ពីដ្ឋាភិបាលបានចេញគោលនយោបាយមួយចំនួនចាប់ពីដើមឆ្នាំ ១៩៧៩ បានកំណត់ដោយគោលការណ៍កូនតែមួយ។

ប៉ុន្តែគោលនយោបាយនេះត្រូវបានលុបចោលនៅឆ្នាំ ២០១៦ ដោយទីក្រុងប៉េកាំង បន្ទាប់ពីរយៈពេលជាង ៣០ ឆ្នាំ និងអនុញ្ញាតឱ្យគូស្វាមីភរិយាមានកូនរហូតដល់ ៣ នាក់រួមទាំងវិធានការកាត់បន្ថយពន្ធ និងការថែទាំសុខភាពមាតាកាន់តែប្រសើរឡើង រួមទាំងការលើកទឹកចិត្តផ្សេងទៀតដើម្បីលើកទឹកចិត្តគូស្វាមី ភរិយាឱ្យមានកូនច្រើន ប៉ុន្តែនៅតែមិនជោគជ័យ។

ទោះជាយ៉ាងណាគ្រួសារចិនជាច្រើននៅតែស្ទាក់ស្ទើរក្នុងការមានកូនបន្ថែមទៀត ដោយប្រជាជនភាគច្រើនបានលើកឡើងថា គោលនយោបាយលើកទឹកចិត្តកុមារបន្ថែមទៀតនេះ មិនដោះស្រាយបញ្ហាទេ ហើយពួកគេក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាមនុស្សចាស់ និងការថយចុះនៃចំនួនប្រជាជន នាពេលអនាគតផងដែរ។

ជាមួយគ្នានោះក្នុងរយៈពេលវែងប្រជាជនចិនត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះដល់ ១០៩ លាននាក់នៅឆ្នាំ ២០៥០ ដែលជាចំនួនបីដងច្រើនជាងការប៉ាន់ស្មានពីមុននៃការថយចុះចំនួនប្រជាជនក្នុងឆ្នាំ ២០១៩ នេះបើយោងតាមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ៕ ប្រភព៖ pptvhd36

 

កម្ពុជានឹងប្រារព្ធកម្មវិធី ១០០ថ្ងៃរាប់ថយក្រោយមុនឈានដល់ការប្រកួតកីឡាស៊ីហ្គេម

0

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ កម្ពុជានឹងប្រារព្ធកម្មវិធី ១០០ថ្ងៃរាប់ថយក្រោយមុនឈានដល់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងថា “សូមកុំភ្លេចនៅថ្ងៃទី២៥ នឹងចាប់ផ្តើមធ្វើឱ្យមានចលនាជាតិមួយ រាប់ថយក្រោយ ២៥គឺស្រែកថា ១០០ថ្ងៃ ដល់ទៅថ្ងៃទី២៦ ស្រែកថា ៩៩ថ្ងៃ ដល់ទៅថ្ងៃទី២៧ ស្រែកថា ៩៨ថ្ងៃ រាប់ថយក្រោយ”។

សម្តេចតេជោបានលើកឡើងថា កម្ពុជានឹងខិតខំរៀបចំការប្រកួតស៊ីហ្គេម និងការប្រកួតអាស៊ានប៉ារ៉ាហ្គេម (ជនមានពិការភាព) ដែលនឹងធ្វើឡើងនៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពរីករាយដល់ភ្ញៀវដែលមកចូលរួមការប្រកួតស៊ីហ្គេម។

សម្តេចបានថ្លែងថា មិនមែនគ្រាន់តែឈ្នះមេដាយទេ តែធ្វើជាម្ចាស់ផ្ទះដែលមានការទទួលខុសត្រូវ ផ្តល់សុវត្ថិភាពដល់កីឡាករកីឡាការិនី និងអ្នកដឹកនាំមកពីបណ្តាប្រទេសនានា ផ្តល់ការសប្បាយរីករាយសម្រាប់ពួកគេដែលមកដល់ទឹកដីកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់នឹងយាងទៅប្រទាន «ព្រះអគ្គិកីឡា» នៅប្រាសាទអង្គរវត្តនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ៕

ចង់គេងលក់ស្កប់សុខភាពល្អ គួរមានរបស់២យ៉ាង និងចៀសវាង៣យ៉ាង

0

មនុស្ស​ជា​ច្រើន​ ជា​ញឹក​ញាប់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​វត្ថុ​មួយ​ចំនួន​នៅ​ក្បែរ​គ្រែ​របស់​គេ​ឡើយ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ពេល​ខ្លះ​គេង​មិន​លក់ ។ ​ដូច្នេះ ​អ្នក​គួរ​ដឹង​ពី​វត្ថុ​២​យ៉ាង​ដែល​គួរ​ដាក់​នៅ​ក្បែរ​គ្រែ ​និង​ចៀស​វាង​៣​យ៉ាង ដែល​គួរ​តែ​ដាក់​ឲ្យ​ឆ្ងាយ​តាម​ដែល​អាច​ធ្វើ​បាន ប្រសិន​បើ​អ្នក​មិន​ចង់​មាន​អារម្មណ៍​​មិន​ល្អ ​ឬ​ផល​​អវិជ្ជមាន​មក​លើ​សុខភាព​រយៈ​ពេល​យូរ។

២​ យ៉ាង​ដែល​គួរ​ដាក់​ក្បែរ​គ្រែ​របស់​អ្នក​

១៖ ទឹក​មួយ​កែវ​ដែល​មាន​គំរប​បិទ​ជិត

ទោះ​ជា​អ្នក​គេង ​ក៏​រាង​កាយ​នៅ​តែ​ធ្វើ​ការ​រំលាយ​ឆ្លង​កាត់​តាម​រយៈ​ផ្លូវ​ដង្ហើម​ផង​ដែរ។ ម្ល៉ោះ​ហើយ ​បន្ទាប់​ពី​ក្រោក​ពី​គេង ជា​ញឹក​ញាប់​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍ ថា​ស្រេក​ទឹក​និង​ស្បែក​ស្ងួត​បន្តិច។ ​នៅ​ត្រង់​នេះ ​បើ​អ្នក​គ្រាន់​តែ​ដាក់​ទឹក​មួយ​កែវ​ក្បែរ​គ្រែ​គេង ​វា​នឹង​ជួយ​បំពេញ​បន្ថែម​ពេល​អ្នក​ស្រេក​ទឹក​ភ្លាម​ៗ។ ​មិន​ថា​ពេល​​យប់ ឬ​ព្រឹក​ព្រលឹម ទឹក​មួយ​កែវ​ពិត​ជា​ជួយ​អ្នក​ឲ្យ​ក្រោក​ឡើង​យ៉ាង​ស្វាហាប់ និង​ដើរ​ចេញ​ពី​គ្រែ​យ៉ាង​ស្រស់​ស្រាយ​ទៀត​ផង។Drinking Water Before Bed: Weighing The Pros and Cons -

យ៉ាង​ណា​ក៏​ដោយ ​អ្នក​ត្រូវ​ចង​ចាំ​ថា​ កុំ​ផឹក​ទឹក​ច្រើន​ពេក​នៅ​ពេល​យប់​ដើម្បី​ចៀស​វាង ដល់​ដំណេក​របស់​អ្នក។

២៖ ​ដប​ភាយ​ឧស្ម័ន ( Humidifier)

​កាន់​តែ​យប់​ជ្រៅ ​បរិយាកាស​ក្នុង​បន្ទប់​គេង​កាន់​តែ​ហប់ ដែល​ងាយ​ធ្វើ​ឲ្យ​មាត់​ស្ងួត ស្ងួត​ក ​និង​ឆួល​ច្រមុះ។ ​ដើម្បី​បង្កើន​សំណើម​ក្នុង​រាង​កាយ វិធី​ដ៏​ល្អ​បំ​ផុត​គឺ​ត្រូវ​ទិញ Humidifier ​មួយ​ដាក់​ក្បែរ​គ្រែ​គេង។ ​តែ​ត្រូវ​ចាំ​ថា ​កុំ​ភ្លេច​ជ្រើស​រើស humidifier ​ណា​ដែល​មិន​បង្ក​សំលេង​រំខាន​ពេក ដែល​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់។These Expert-Recommended Humidifiers Are What You Need For Winter |  HuffPost Life

៣ រឿង​ដែល​អ្នក​គួរ​ដាក់​ឲ្យ​ឆ្ងាយ​ពី​គ្រែ​គេង ​កាន់​តែ​ឆ្ងាយ​កាន់​តែ​ល្អ

១៖ ទូរសព្ទ​ដៃ ឬ​ឧបករណ៍​អេឡិច​ត្រូនិច

តើ​អ្នក​ដឹង​អត់​ថា វិទ្យសកម្ម​ចេញ​ពី​ទូរសព្ទ អាច​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក​បាន ដូច្នេះ​វា​​ងាយ​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ក្លាយ​ជា​ស្ពឹក​ស្រពន់ គិត​អ្វី​មិន​ចេញ​ណាស់។ ​ម្ល៉ោះ​ហើយ ​នៅ​ពេល​អ្នក​ដាក់​ទូរសព្ទ​ក្បែរ​គ្រែ​នៅ​ពេល​យប់ នៅ​ពេល​ព្រឹក​អ្នក​ច្បាស់​ជា​ក្រោក​ឡើង​មក​ដោយ​ស្មារតី​ធីង​ធូង អស់​កម្លាំង ​និង​មិន​សូវ​មាន​ទំនោរ​ខ្ពស់​ចាប់​អារម្មណ៍​​ចង់​ធ្វើ​អ្វី​មួយ​ឡើយ។ ​ហេតុ​នេះ ​ពេល​គេង ​អ្នក​គួរ​ដាក់​ទូរសព្ទ​ឲ្យ​ឆ្ងាយ​ពី​គ្រែ​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​ប្រសិទ្ធភាព​នៃ​ការ​គេង​របស់​អ្នក​​ល្អ​ប្រសើរ។Reasons Why You Should Not Sleep With Your Cell Phone

២៖ នាឡិការរោទិ៍

​វា​ពិត​ជា​កត្តា​មួយ​ដែល​ជះ​ឥទ្ធិពល​ផ្ទាល់​មក​​លើ​ខួរ​ក្បាល​នៅ​ពេល​ព្រឹក​ជា​ទី​បំ​ផុត។ ​នៅ​ពេល​ដែល​អ្នក​កំពុង​គេង​លក់​ស្កប់​ស្កល់ ហើយ​ភ្លាម​ៗ​​បែរ​ជា​ភ្ញាក់​ឡើង​ដោយ​សារ​សំលេង​ម៉ោង​រោទិ៍ វា​ពិត​ជា​ស្រ្តេស​លើស​ពី​ការ​រំពឹង​ទុក​ពេក​ហើយ។ ​ពិសេស​ជាង​នេះ​ទៀត ​មនុស្ស​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​ជា ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​ធ្លាក់​ទឹក​ចិត្ត គួរ​តែ​រក្សា​វត្ថុ​ទាំង​នេះ​ឲ្យ​ឆ្ងាយ​ពី​គ្រែ​គេង​តាម​ដែល​អាច​ធ្វើ​បាន។

ក្នុង​ករណី អ្នក​ត្រូវ​ការ​វា​ចាំ​បាច់ ​គប្បី​ជ្រើស​យក​​នាឡិការ​ដែល​មាន​សំលេង​រោទិ៍​ខ្សោយ ឬ​ដាក់​លំញ័រ ដើម្បី​ចៀស​វាង​ធ្វើ​ឲ្យ​ភ្ញាក់​ដោយ​តក់​ក្រហល់​ពេក។What happens if you wake up before your alarm? | CNN

៣៖ តុក្កតា ឬ​ គ្រឿង​លេង

​គ្រឿង​លេង ​ឬ​តុក្កតា​ ជា​ទូ​ទៅ​តែង​ឃើញ​មាន​ជា​ញឹក​ញាប់​នៅ​លើ​គ្រែ​គេង​របស់​មនុស្ស​ជា​ច្រើន តែ​តាម​ពិត​ទៅ ​វា​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ឡើយ។ ​អ្នក​ដែល​មាន​បញ្ហា​ស្បែក ឬ​​ជំ​ងឺ​ផ្លូវ​ដង្ហើម ​គួរ​តែ​ទុក​របស់​ទាំ​ង​នេះ​ឲ្យ​ឆ្ងាយ​ពី​គ្រែ​ទើប​ជា​ការ​ល្អ​។ ព្រោះ​តុក្កតា​ដែល​ធ្វើ​ឡើង​ពី​សំឡី​ កប្បាស អាច​ផ្ទុក​នូវ​​មេរោគ រួម​ទាំង​សារធាតុ​គីមី​ដែលបង្ក​គ្រោះ​ថ្នាក់​បាន។ ​នៅ​ពេល​អ្នក​ឱប​វា​មក​ប៉ះ​នឹង​រាង​កាយ ​វា​ពិត​ជា​ងាយ​ធ្វើ​ឲ្យ​អ្នក​ហៀរ​ទឹក​ភ្នែក ឬ​ស្បែក​មាន​កន្ទួល​ក្រហម៕