រុស្ស៊ី គឺជាប្រទេសមួយដែលលាតសន្ធឹងពីភូមិភាគអឺរ៉ុបខាងកើតមកដល់តំបន់អាស៊ីខាងជើង មានផ្ទៃក្រឡាសរុបចំនួន ១៧,១២៥,១៩១ គីឡូម៉ែត្រការ៉េដែលស្មើនឹងមួយភាគប្រាំបីនៃផ្ទៃដីដែលមានមនុស្សរស់នៅលើភពផែនដី។
ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសអធិបតេយ្យចំនួន ១៦ និងទំហំផ្ទៃដីធំជាងគេបង្អស់នៅលើពិភពលោកហើយជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទី ៩ និងត្រូវជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតនៅទ្វីបអឺរ៉ុប។
នៅក្នុងទំហំផ្ទៃក្រឡាដ៏ធំមហិមា បានធ្វើឱ្យរុស្សុីជាប្រទេសតែមួយគត់ ដែលមានទំហំធំជាងភពផ្លូតូ (Pluto) ថែមទៀត។ ភពផ្លូតូ (Pluto) មានផ្ទៃក្រឡា ១៦.៧គីឡូម៉ែត្រការ៉េ ដែលតូចជាងរុស្សុី ជាង១.៥លានគីឡូម៉ែត្រការ៉េឯណោះ។
ភពនេះ ធ្លាប់ជាភពតូចជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ ក៏ប៉ុន្តែវាត្រូវបានគេកាត់ចេញពីប្រព័ន្ធព្រះអាទិត្យវិញ ដោយសារតែវានៅឆ្ងាយ និងមិនមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់អ្នកវិទ្យាសាស្ត្រ ចាត់ទុកវាជាភព៕
ប្រភព៖ Business Insider