ប្រទេសអាល្លឺម៉ង់ ៖ បើយើងនិយាយពីម៉ាករបស់អាល្លឺម៉ង់ ភាគច្រើនយើងនឹកឃើញដល់ម៉ាករថយន្តដូចជា Mercedes-Benz, BMW, Volkswagen ឬស្បែកជើង Adidas ជាដើម ។ តើដឹងទេថា ម៉ាកទាំងនេះមានការិយាល័យធំ និងលូតលាស់ចេញពីទីក្រុងនានារបស់អាល្លឺម៉ង់ ខណៈអាល្លឺម៉ង់បានពង្រីកការរីកចម្រើនទៅកាន់ទីក្រុងទាំងនេះ ហើយមិនប្រមូលផ្តុំតែនៅក្នុងទីក្រុងប៊ែរឡាំង ។ និយាយរួម ផលិតផលដែលផលិតចេញពីទីក្រុងទាំងនេះបានល្បីល្បាញទៅកាន់ពិភពលោកដូចគ្នា ។

សម្រាប់ប្រទេសថៃ ឬកម្ពុជា ឱកាសចាប់ផ្តើមប្រកបអាជីវកម្មល្អបំផុត ក៏គេចមិនផុតពីក្រុងបាងកក ឬរាជធានីភ្នំពេញទេ ព្រោះមានពលរដ្ឋរស់នៅប្រមូលផ្តុំច្រើន ។ ជាមួយគ្នានេះ ទីក្រុងធ្វើឱ្យយើងងាយស្រួលប្រកបអាជីវកម្ម ដូច្នេះ មិនប្លែកទេដែលក្រុមហ៊ុនធំៗ និងក្រុមហ៊ុនបរទេសបង្កើតការិយាល័យធំនៅក្នុងទីក្រុងធំ ។ ប៉ុន្តែបើយើងមើលប្រទេសអាល្លឺម៉ង់វិញឃើញថា ម៉ាកយីហោជាច្រើនដែលមានការិយាល័យធំនៅក្រៅក្រុងប៊ែរឡាំង រួមមាន ៖
-Mercedes-Benz, Porsche
-BMW, Siemens, Allianz
-Volkswagen
-Adidas, Puma
-NiveaGermany: VW Wolfsburg plant reopens after coronavirus shutdown | CNN  Business

ម៉ាកខាងលើនេះ បើទោះជាមកពីទីក្រុងនានា មិនមែនទីក្រុងប៊ែរឡាំងក្តី ប៉ុន្តែវាជាម៉ាកដ៏ធំដែលមានអតិថិជនទទួលស្គាល់ទូទាំងពិភពលោក ។ តើអាល្លឺម៉ង់ធ្វើដូចម្តេចដើម្បីឱ្យវិនិយោគិនចាប់ផ្តើមអាជីវកម្មនៅតាមទីក្រុងនានា ហើយមិនមកប្រមូលផ្តុំក្នុងទីក្រុងប៊ែរឡាំង ?

* ការដឹកជញ្ជូនមានភាពទូលំទូលាយ និងប្រសិទ្ធភាព ៖
អាល្លឺម៉ង់មានទីតាំងស្ថិតនៅចំណុចកណ្តាលអឺរ៉ុប តភ្ជាប់រវាងអឺរ៉ុបខាងកើត ខាងជើង និងខាងត្បូង ។ អាល្លឺម៉ង់បានដឹកជញ្ជូនទំនិញតាមផ្លូវជាតិធំ និងរឹងមាំ «autobahn» មានប្រវែងជាង១ម៉ឺន៣ពាន់គីឡូម៉ែត្រ ។

លើសពីនេះ មានរថភ្លើងប្រវែង៤០.៦២៥គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងតូចធំទូទាំងប្រទេស និងទៅកាន់ប្រទេសជិតខាងទូទាំងអឺរ៉ុបទៀតផង ។ អាល្លឺម៉ង់មានក្រុមហ៊ុនដឹកជញ្ជូនលំដាប់ពិភពលោក DHL ដែលមានសេវាកម្មដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ។ ហេតុនេះ មិនថាក្រុមហ៊ុនស្ថិតនៅតំបន់ណានៃប្រទេស ក៏អាចដឹកជញ្ជូនទំនិញទៅដល់ដៃអតិថិជនយ៉ាងមានសុវត្ថិភាព និងងាយស្រួល ។What's happening with Tesla's $7 billion German factory? | Automotive News  Europe

* ការគាំទ្រពីរដ្ឋាភិបាលក្នុងតំបន់ ៖
រដ្ឋធម្មនុញ្ញថ្មីរបស់អាល្លឺម៉ង់ប្រកាសមកដោយកាត់បន្ថយអំណាចរបស់រដ្ឋាភិបាលកណ្តាល និងពង្រីកអំណាចទៅកាន់រដ្ឋាភិបាលក្នុងតំបន់ ។ រដ្ឋាភិបាលក្នុងតំបន់នៃរដ្ឋនីមួយៗអាចគ្រប់គ្រងថវិកា និងមានសិទ្ធិសម្រេចចិត្តរឿងសំខាន់ៗ ដោយមិនចាំបាច់រង់ចាំការអនុម័តពីរដ្ឋាភិបាលកណ្តាលដូចពេលមុន ។ ស្ថាប័នសំខាន់ជាច្រើនក៏ត្រូវផ្លាស់ទៅនៅរដ្ឋាភិបាលតំបន់ ធ្វើឱ្យអាជីវកម្មផ្សេងៗអាចប្រកបការងារតំបន់បាន ដោយមិនពាក់ព័ន្ធជាមួយក្រុងប៊ែរឡាំង ។

ច្បាប់ថ្មីកំណត់ឱ្យរដ្ឋាភិបាលតំបន់មាននយោបាយលើកកម្ពស់សេដ្ឋកិច្ច “Standortpolitik” ឬសេវាកម្មយុទ្ធសាស្ត្រក្នុងស្រុក ។ នយោបាយនេះធ្វើឱ្យផ្នែកឯកជន និងសហជីពការងារអាចកំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នាក្នុងតំបន់ ។ សេដ្ឋកិច្ចអាល្លឺម៉ង់បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក្លាយជាប្រទេសឧស្សាហកម្ម និងកែច្នៃ ខណៈកាលពីមុនសេដ្ឋកិច្ចអាល្លឺម៉ង់ធ្លាក់ចុះដោយសារចាញ់សង្គ្រាម ។ អាល្លឺម៉ង់បានធ្វើជាប្រទេសគំរូមួយ ដោយបានប្រគល់អំណាចឱ្យរដ្ឋាភិបាលតំបន់ចាត់ការបញ្ហាផ្សេងៗដោយខ្លួនឯង ខណៈមានការគាំទ្រពីរដ្ឋាភិបាលកណ្តាលដូចជា ការកសាងផ្លូវជាតិ ផ្លូវរថភ្លើង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ។Factory tours - Visiting LEMKEN | LEMKEN

ហេតុនេះ ក្រុមហ៊ុន ឬរោងចក្រធំៗនៅប្រទេសអាល្លឺម៉ង់ មិនចាំបាច់ត្រូវស្ថិតនៅក្នុងទីក្រុងប៊ែរឡាំង ឬទីក្រុងមូនិកទេ ពីព្រោះការពង្រីករោងចក្រ ឬអាជីវកម្មធំៗទៅតាមជនបទ ក៏អាចទទួលជោគជ័យ និងល្បីល្បាញទៅកាន់ពិភពលោកដូចគ្នា ៕

ប្រភព ៖ Longtunman