បរទេស៖ ជនជាតិចិនបានសម្តែងការស្ទាក់ស្ទើរក្នុងការមានកូនបន្ថែមទៀត ទោះបីជាចំនួនប្រជាជនរបស់ប្រទេសនេះបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៦០ ឆ្នាំក៏ដោយ។

ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានរាយការណ៍ ពីចំនួនប្រជាជនរបស់ប្រទេសក្នុងឆ្នាំ ២០២២ មានចំនួន ១,៤១១ លាននាក់ ថយចុះចំនួន ៨៥០,០០០ នាក់ពីឆ្នាំមុន។ នេះជាការធ្លាក់ចុះដំបូងនៃចំនួនប្រជាជនក្នុងរយៈពេល ៦០ ឆ្នាំចាប់តាំងពីឆ្នាំ ១៩៦១ ដែលជាឆ្នាំចុងក្រោយនៃគ្រោះទុរ្ភិក្សដ៏ធំរបស់ប្រទេសនេះ។

អត្រាកំណើតរបស់ប្រទេសចិនបានធ្លាក់ចុះជាច្រើនឆ្នាំមកហើយ បន្ទាប់ពីដ្ឋាភិបាលបានចេញគោលនយោបាយមួយចំនួនចាប់ពីដើមឆ្នាំ ១៩៧៩ បានកំណត់ដោយគោលការណ៍កូនតែមួយ។

ប៉ុន្តែគោលនយោបាយនេះត្រូវបានលុបចោលនៅឆ្នាំ ២០១៦ ដោយទីក្រុងប៉េកាំង បន្ទាប់ពីរយៈពេលជាង ៣០ ឆ្នាំ និងអនុញ្ញាតឱ្យគូស្វាមីភរិយាមានកូនរហូតដល់ ៣ នាក់រួមទាំងវិធានការកាត់បន្ថយពន្ធ និងការថែទាំសុខភាពមាតាកាន់តែប្រសើរឡើង រួមទាំងការលើកទឹកចិត្តផ្សេងទៀតដើម្បីលើកទឹកចិត្តគូស្វាមី ភរិយាឱ្យមានកូនច្រើន ប៉ុន្តែនៅតែមិនជោគជ័យ។

ទោះជាយ៉ាងណាគ្រួសារចិនជាច្រើននៅតែស្ទាក់ស្ទើរក្នុងការមានកូនបន្ថែមទៀត ដោយប្រជាជនភាគច្រើនបានលើកឡើងថា គោលនយោបាយលើកទឹកចិត្តកុមារបន្ថែមទៀតនេះ មិនដោះស្រាយបញ្ហាទេ ហើយពួកគេក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាមនុស្សចាស់ និងការថយចុះនៃចំនួនប្រជាជន នាពេលអនាគតផងដែរ។

ជាមួយគ្នានោះក្នុងរយៈពេលវែងប្រជាជនចិនត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះដល់ ១០៩ លាននាក់នៅឆ្នាំ ២០៥០ ដែលជាចំនួនបីដងច្រើនជាងការប៉ាន់ស្មានពីមុននៃការថយចុះចំនួនប្រជាជនក្នុងឆ្នាំ ២០១៩ នេះបើយោងតាមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ៕ ប្រភព៖ pptvhd36