ប្រទេសជប៉ុន ៖ នាយកដ្ឋានឧតុនិយមប្រទេសជប៉ុនបានដាស់តឿនពលរដ្ឋរបស់ខ្លួន ឱ្យត្រៀមទប់ទល់នឹងអាកាសធាតុត្រជាក់បំផុតក្នុងរដូវរងាឆ្នាំនេះ ។ សីតុណ្ហភាពនឹងចុះត្រជាក់ជាងធម្មតា ហើយមានព្រិលធ្លាក់ខ្លាំងនៅចន្លោះថ្ងៃទី២៤-២៦ ខែមករា នេះ ។

តំបន់ភាគខាងជើងប្រទេសជប៉ុន នឹងមានសីតុណ្ហភាពធ្លាក់ចុះទាបជាងតំបន់ផ្សេងទៀត ខណៈនៅតាមផ្លូវធំៗមិនអាចធ្វើចរាចរបានដោយសារផ្ទាំងទឹកកក ។ លើសពីនេះ បណ្តាញទុយោទឹកនានាក៏មិនអាចប្រើប្រាស់បាន ដោយសារទឹកក្នុងទុយោក្លាយជាទឹកកក ដូច្នេះ រដ្ឋាភិបាលជប៉ុនបានសុំឱ្យពលរដ្ឋត្រៀមខ្លួន និងតាមដានរបាយការណ៍អាកាសធាតុឱ្យបានដិតដល់ ។Severest Cold Spell So Far This Season Forecast to Hit Japan - The Japan  News

ស្ថានការណ៍ព្យុះព្រិល និងអាកាសធាតុចុះត្រជាក់នេះ ប្រទេសជប៉ុននិយាយថា ដោយសារសីតុណ្ហភាពទឹកមហាសមុទ្រប៉ាស៊ីហ្វិកបានធ្លាក់ចុះខ្លាំងខុសធម្មតា ដែលធ្វើឱ្យប៉ះពាល់ដល់អាកាសធាតុទូទាំងពិភពលោក និងធ្វើឱ្យជប៉ុនត្រូវប្រឈមជាមួយនឹងអាកាសធាតុត្រជាក់ខ្លាំង និងមានព្រិលធ្លាក់ខ្លាំងនៅតាមឆ្នេរសមុទ្រ ។ បើធៀបនឹងឆ្នាំ២០២១ កន្លងមក ជប៉ុនក៏បានប្រឈមនឹងព្រិលធ្លាក់ខ្លាំងដូចគ្នាដែរ ។

ក្នុងពេលនេះ សម្រាប់អ្នកដែលចង់ធ្វើដំណើរទៅកម្សាន្តនៅប្រទេសជប៉ុន គួរតែត្រៀមខ្លួនជាមួយនឹងអាកាសធាតុត្រជាក់នេះ ដូចជា ត្រៀមខោអាវរងាដែលអាចការពារភាពត្រជាក់បានល្អ ត្រួតពិនិត្យផ្លូវធ្វើដំណើរ និងតាមដានអាកាសធាតុ ។ ការធ្វើដំណើរនៅប្រទេសជប៉ុនក្នុងពេលធ្លាក់ព្រឹលនេះ យើងគួរធ្វើដំណើរជាមួយរថយន្តសាធារណៈ ពីព្រោះវាមានសុវត្ថិភាពជាងយើងជួលរថយន្តបើកបរដោយខ្លួនឯង ៕Does It Snow In Japan? – Everything You Need To Know

ប្រភព ៖ Mono News