Home Blog Page 1875

ប្រទេសចិនប្រកាសថា ការឆ្លងកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួនបានឈានដល់កម្រិតកំពូលហើយ

0

អន្តរជាតិ៖ ប្រទេសចិនបានរាយការណ៍ឱ្យដឹងថា មនុស្សជិត ១៣,០០០នាក់ បានស្លាប់ដោយសារមេរោគរាតត្បាត កូវីដ-១៩ ក្នុងរយៈមួយសប្តាហ៍ ដោយអ្នកជំនាញបានអះអាងថា នេះគឺជារលកនៃការឆ្លងនៅក្នុងប្រទេសដែលបានឈានដល់កម្រិតកំពូល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។

ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៣ ខែមករា មន្ត្រីសុខាភិបាលចិនបាននិយាយថា ចំនួនអ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានឆ្លងផុតកម្រិតកំពូលហើយ ដោយតិចជាង ៤០ភាគរយ នៃអ្នកដែលត្រូវបានព្យាបាលក្នុងស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃទី ១៩ ខែមករា ដល់ថ្ងៃទី២៣ ខែមករា បើប្រៀបធៀបទៅនឹង កំណត់ត្រាខ្ពស់បំផុតនៅថ្ងៃទី ៥ ខែមករា។

ប្រទេសចិន ក្នុងខែធ្នូ បានចាប់ផ្តើមបន្ធូរបន្ថយវិធានការឆ្លើយតបកូវីដ-១៩ ក្នុងស្រុក និងបានលុបចោលតម្រូវការឯកសារសម្រាប់មនុស្សដែលចូលមកពីបរទេសចាប់ពីថ្ងៃទី៨ ខែមករា ដោយបញ្ចប់ការបិទប្រទេសជិតក្នុងរយៈ៣ឆ្នាំ ក្រោមគោលនយោបាយ No Covid ដើម្បីដោះស្រាយជំងឺរាតត្បាត។

ប្រទេសចិន ក៏បានផ្អាករាល់ការបង្ហាញទិន្នន័យនៃចំនួនប្រជាជនឆ្លង ស្លាប់ប្រចាំថ្ងៃផងដែរ បន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹង ប៉ុន្តែការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកឆ្លងបានធ្វើឱ្យប្រព័ន្ធសុខភាពស្ថិតនៅក្រោមសម្ពាធយ៉ាងខ្លាំង។

លោក Wu Sun You ប្រធានផ្នែករោគរាតត្បាតនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺចិនបាននិយាយកាលពីថ្ងៃទី២១ ខែមករាថា វាពិតជាលំបាកណាស់សម្រាប់ប្រទេសចិនក្នុងការបំបែករលកថ្មីនៃកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយសារតែប្រហែល ៨០ភាគរយ នៃប្រជាជនរបស់ប្រទេសចិនត្រូវបានឆ្លងមេរោគកូវីដ-១៩ ៕

នាយករដ្ឋមន្រ្ដីប៉ូឡូញ ប្ដេជ្ញាជួយអ៊ុយក្រែន បោះបង់សិទ្ធិនាំចេញ របស់អាល្លឺម៉ង់

0

រដ្ឋធានីប៊ែរឡាំង៖ ជាមួយនឹងសម្ពាធរបស់សម្ពន្ធមិត្តលោកខាងលិច កាន់តែទម្លាក់ខ្លាំងឡើង មកលើលោកអធិការបតីអាល្លឺម៉ង់ រហូតធ្វើឲ្យក្រុងប៊ែរឡាំង ផ្លាស់ប្ដូរឥរិយាបថ ប៉ុន្ដែឥឡូវនេះ លោកស្រី រដ្ឋមន្រ្ដីក្រសួងការបរទេស បានអះអាង ថា អាល្លឺម៉ង់ នឹងមិនរារាំង ដល់ការនាំចេញរថក្រោះ Leopard នោះទេ ហើយគេសង្ឃឹម ថា រថក្រោះប្រភេទនេះ ប្រហែលជិត២០គ្រឿង អាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី២៤ ខែមករា ថា លោកស្រី អានណា បាអៀប៊ុក (Anna Baerbock) រដ្ឋមន្រ្ដីក្រសួងការបរទេសអាល្លឺម៉ង់ បានបញ្ជាក់ ថា «លោកស្រី នឹងមិនរារាំងដល់ប្រទេសប៉ូឡូញ ប្រសិនបើក្រុងវ៉ាសាវី ត្រូវផ្ដល់រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។Baerbock besetzt wichtige Positionen im Auswärtigen Amt mit Frauen

អ៊ុយក្រែន បានអំពាវនាវដល់បណ្ដាប្រទេសបស្ចិមលោក ត្រូវតែផ្ដល់រថក្រោះផលិត ដោយប្រទេសអាល្លឺម៉ង់ ទៅជួយដល់ពួកគេ។ រថក្រោះផលិត Leopard របស់អាល្លឺម៉ង់ នឹងជួយដល់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ដណ្ដើមជ័យជម្នះ ពីទាហានរុស្ស៊ី។

លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) រដ្ឋមន្រ្ដីក្រសួងការបរទេសអ៊ុយក្រែន បានប្រាប់ដល់បណ្ដាញទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC ថា អាល្លឺម៉ង់ មានអំណាច ដើម្បីសង្គ្រោះអាយុជីវិតរបស់ទាហានអ៊ុយក្រែន យ៉ាងច្រើន។ ប៉ុន្ដែក្រុងប៊ែរឡាំង នៅតែមិនទាន់ព្រមព្រៀងនៅឡើយ។

ទោះជាយ៉ាងណា លោកស្រី Baerbock រដ្ឋមន្រ្ដីក្រសួងបរទេសអាល្លឺម៉ង់ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ប៉ូឡូញ នៅតែមិនទាន់បានស្នើសុំការអនុញ្ញាត នាំចេញរថក្រោះផលិតដោយអាល្លឺម៉ង់ នៅឡើយ។ លោកស្រី រដ្ឋមន្រ្ដី បានប្រាប់ដល់ទូរទស្សន៍បារាំង LCI TV ថា «សម្រាប់ពេលនេះ សំណួរមិនត្រូវបានសួរទេ ប៉ុន្តែប្រសិនបើយើង ត្រូវបានគេសួរ យើងនឹងមិនរារាំងនោះដែរ»។Ukraine puts energy into making Central Europe a bulwark of European energy security - Q&A with Foreign Minister Dmytro Kuleba - CEENERGYNEWS

លោក ម៉ាទូស ម៉ូរ៉ាវីកគី (Mateusz Morawiecki) នាយករដ្ឋមន្រ្ដីប៉ូឡូញ បានថ្លែង កាលពីថ្ងៃចន្ទ ថា រដ្ឋាភិបាលក្រុងវ៉ាសាវី នឹងធ្វើសំណើសុំសិទ្ធិនាំចេញរថក្រោះ Leopard ផលិតដោយអាល្លឺម៉ង់ ទៅកាន់ក្រុងប៊ែរឡាំង។ ប៉ុន្ដែលោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ ថា ប៉ូឡូញ នឹងបញ្ជូន Leopard 2 ជាច្រើនគ្រឿង បញ្ចេញពីឃ្លាំងស្ដុកអាវុធរបស់ខ្លួន នាំទៅជួយដល់ប្រទេសអ៊ុយក្រែន ប្រសិនបើក្រុងប៊ែរឡាំង មិនអនុញ្ញាត។

លោកនាយករដ្ឋមន្រ្ដីប៉ូឡូញ បានសង្កត់ធ្ងន់ ថា «នៅទីបំផុត បើទោះជាយើងមិនទទួលបានការអនុញ្ញាតយ៉ាងណាក៏ដោយ នៅក្នុងក្របខ័ណ្ឌក្រុមចម្រុះតូចមួយ… យើងនឹងនៅតែប្រគល់រថក្រោះរបស់យើង រួមជាមួយនឹងប្រទេសផ្សេងៗទៀត បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន»។

លោក ចូសេប ប័ររ៉ែល (Josep Borrell) ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានបញ្ជាក់ ថា «អាល្លឺម៉ង់ មិនគួរបញ្ឈប់បណ្ដាប្រទេសអឺរ៉ុប នាំចេញរថក្រោះ Leopard 2 ទៅជួយអ៊ុយក្រែន នោះឡើយ។ ចំណែកការពិភាក្សា អំពីកិច្ចគាំទ្រ ជួយដល់អ៊ុយក្រែន នឹងមិនគួរនៅតែវិលវល់ ជុំវិញបញ្ហារថក្រោះទេ»។LEOPARD 2 A7+ - KMW

អ្នកនាំពាក្យ រដ្ឋាភិបាលអាល្លឺម៉ង់ បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ក្រុងប៊ែរឡាំង នៅមិនទាន់ទទួលបានសំណើសុំសិទ្ធិនាំចេញរថក្រោះ Leopard 2 ណាមួយនៅឡើយ។

អស់រយៈពេល២ទៅ៣ខែកន្លងមកនេះ ក្រសួងការពារជាតិអាល្លឺម៉ង់ បានចងក្រងបញ្ជីឈ្មោះរថក្រោះ Leopard គ្រប់ម៉ូដែលរបស់ខ្លួន ដែលប្រទេសមហាសេដ្ឋកិច្ចកំពូល នៅអឺរ៉ុបមួយនេះ មាន ដោយរាប់បញ្ជូលទាំង រថក្រោះដែលអាចនឹងត្រូវផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន ផងដែរ។

សារព័ត៌មានរបស់អាល្លឺម៉ង់ Der Spiegel (ឌឺរ ស្ពៀហ្គែល) បានរាយការណ៍ កាលពីថ្ងៃទី២១ ខែមករា ដោយដកស្រង់ប្រភពនានា ពីរដ្ឋាភិបាលអាល្លឺម៉ង់ ថា ក្រសួងការពារជាតិអាល្លឺម៉ង់ ជឿ ថា រថក្រោះ Leopard 2A5 ចំនួន១៩គ្រឿង សមល្មម នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន៕

ការអំពាវនាវរបស់អង់គ្លេសឱ្យជួយអ៊ុយក្រែនដើម្បីឈ្នះសង្គ្រាម

0

ប្រទេសអ៊ុយក្រែន ៖ អតីតនាយករដ្ឋមន្ត្រីប្រទេសអង់គ្លេសបានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែន តាមពាក្យអញ្ជើញរបស់ប្រធានាធិបតីអ៊ុយក្រែន ។ ប្រធានាធិបតីអ៊ុយក្រែនបានប្រកាសដោះស្រាយបញ្ហាពុករលួយនានា បន្ទាប់ពីប្រទេសនេះមានមន្ត្រីជាន់ខ្ពស់ពុករលួយ ខណៈអ៊ុយក្រែនកំពុងស្វែងរកអាវុធតស៊ូជាមួយរុស្ស៊ី ។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានធ្វើដំណើរទៅកាន់ជាយក្រុងគៀវ កាលពីថ្ងៃទី២២ ខែមករា កន្លងមក ។ លោកត្រូវបាន លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky ទទួលស្វាគមន៍នៅទីក្រុងគៀវ ។ បន្ទាប់មក លោកបានទៅកាន់ទីក្រុងប៊ូចា និងក្រុងបូរ៉ូឌៀនកា ស្ថិតនៅទិសពាយ័ព្យទីក្រុងគៀវ ដែលទាហានរុស្ស៊ីបានគ្រប់គ្រងទីក្រុងទាំងនេះកាលពីខែមីនា ឆ្នាំ២០២២ មុននឹងដកថយវិញ ។Ukraine war: Boris Johnson travels to Kyiv to meet Volodymyr Zelensky - BBC  News

លោក ចនសុន ថ្លែងថា ៖ «ជនជាតិអ៊ុយក្រែនបានរងទុក្ខយូរហើយ ផ្លូវតែមួយដែលអាចបញ្ឈប់សង្គ្រាមបាន គឺអ៊ុយក្រែនត្រូវតែជាអ្នកឈ្នះ និងឈ្នះឱ្យបានរហ័សបំផុតតាមដែលអាចធ្វើបាន ។ វាដល់ពេលហើយដែលយើងត្រូវជួយគ្នា និងឱ្យពលរដ្ឋអ៊ុយក្រែនមានអាវុធគ្រប់យ៉ាងដើម្បីយកឈ្នះវិបត្តិ» ។

អ្នកនាំពាក្យរបស់លោក រីស៊ី ស៊ុនណាក់ (Rishi Sunak) នាយករដ្ឋមន្ត្រីអង់គ្លេសបច្ចុប្បន្ន បង្ហាញថា នាយករដ្ឋមន្ត្រីអង់គ្លេសគាំទ្រការធ្វើដំណើរទៅប្រទេសអ៊ុយក្រែនរបស់លោក ចនសុន ដែលវាបង្ហាញឱ្យឃើញថា ប្រទេសអង់គ្លេសគាំទ្រអ៊ុយក្រែន ។ លោក ចនសុន នៅតែជាសមាជិកសភាតំណាងរាស្ត្រគណបក្សអភិរក្ស ដែលជាគណបក្សរបស់រដ្ឋាភិបាលអង់គ្លេស ហើយលោកបានធ្វើដំណើរទៅអ៊ុយក្រែនដោយមិនបានផ្តល់ដំណឹងជាមុនឡើយ ក្នុងអំឡុងពេលមានបញ្ហាហិរញ្ញវត្ថុរបស់លោក ។

ជាមួយគ្នានេះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymy Zelensky ឱ្យដឹងថា លោកនឹងដោះស្រាយបញ្ហាពុករលួយនៅក្នុងរដ្ឋាភិបាល ព្រមទាំងមានការសម្រេចចិត្តសមរម្យមួយក្នុងសប្តាហ៍នេះ ។ លោកមិនចង់បង្ហាញទៅកាន់សាធារណៈក្នុងពេលនេះទេ ប៉ុន្តែលោកប្រាប់ថា អ្វីៗនឹងទទួលបានយុត្តិធម៌ ។ លោកបន្តថា លោកបានទទួលលិខិតលាលែងពីតំណែងរបស់អនុរដ្ឋមន្ត្រីរួចហើយ បន្ទាប់ពីមានការស៊ើបអង្កេតរឿងថា អនុរដ្ឋមន្ត្រីរូបនេះទទួលសំណូក ។Zelensky has courage of a lion, says Johnson as he goes walkabout in Kyiv |  News | The Sunday Times

លោកប្រធានាធិបតីអ៊ុយក្រែនបានថ្លែងបែបនេះ ក្រោយពីមានការរាយការណ៍ថា លោក វ៉ាស៊ីល ឡូស៊ីនស្គី (Vassil Losinski)
អនុរដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកការអភិវឌ្ឍតំបន់របស់អ៊ុយក្រែន ត្រូវបានឃាត់ខ្លួនពីបទទទួលសំណូក ខណៈលោក Olexi Reznikov រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានគេឃ្លាំមើលរឿងពុករលួយ ។ គេលើកឡើងថា កងទ័ពបានទិញអាហារក្នុងតម្លៃខ្ពស់ ប៉ុន្តែក្រសួងការពារជាតិជូនដំណឹងថា ជាព័ត៌មានមិនពិត និងបានឱ្យគណៈកម្មការក្នុងរដ្ឋសភាស៊ើបអង្កេត ។

ទោះយ៉ាងណា អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចាត់លំដាប់តម្លាភាពរបស់អ៊ុយក្រែននៅក្នុងឆ្នាំ២០២១ ស្ថិតនៅលេខរៀងទី១២២ ក្នុងចំណោម១៨០ប្រទេស គឺមិនខុសគ្នាពីរុស្ស៊ីប៉ុន្មានទេ ។ លើសពីនេះ សហភាពអឺរ៉ុប (EU) បានកំណត់ឱ្យអ៊ុយក្រែនធ្វើកំណែទម្រង់លុបបំបាត់អំពើពុករលួយ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងអស់ក្នុងការទទួលយកអ៊ុយក្រែនជាសមាជិក ៕ ប្រភព ៖ TNN World

មកស្គាល់រុក្ខជាតិមួយ មានរាងដូចស្នែងក្របី ដែលសម្បូរនៅតំបន់អង្គរ

0

ប្រាសាទក្រចាប់ មានទីតាំងស្ថិតនៅក្នុងភូមិកោះកែរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ចម្ងាយ ១.៥គីឡូម៉ែត្រទិសអាគ្នេយ៍នៃភូមិកោះកែរ និង១.២គីឡូម៉ែត្រខាងកើតប្រាសាទធំ។ប្រាសាទក្រចាប់ - Visit Cambodia

ប្រាសាទនេះជាប្រាសាទមួយក្នុងចំណោមក្រុមប្រាសាទកោះកែរ ដែលជារាជធានីរបស់ព្រះបាទជ័យវរ្ម័នទី៤ (៩២៨-៩៤១) ឧទ្ទិសថ្វាយដល់ព្រះសិវមាន ត្រីភូវនទេវ ដែលមានន័យថាម្ចាស់នៃលោកទាំងបី កសាងឆ្នាំ៩២៨។

ឈ្មោះរបស់ប្រាសាទនេះ ត្រូវបានអ្នកភូមហៅតាមរក្ខជាតិម្យ៉ាងដែលដុះនៅជុំវិញប្រាសាទនោះ។ រុក្ខជាតិនោះមានឈ្មោះថា ក្រចាប់ (Trapa Bicornis) គឺជារុក្ខជាតិមួយប្រភេទដុះលើទឹក វាមានសណ្ឋានស្រដៀងនឹងកំប្លោក វាចេញផ្លែនៅគល់ ផ្លែរបស់វាមានរាងដូចក្បាលក្របី។អត្ថប្រយោន៍ដែលមនុស្សភាគច្រើនមិនដឹង ពីផ្លែក្រចាប់ - Post News

ជាទូទៅប្រជាជននៅតំបន់ប្រាសាទនោះ តែងតែរកផ្លែក្រចាប់មកស្ងោរ ដើម្បីទទួលទានផងដែរ។ នៅពេលគេស្ងោរអោយឆ្អិនសំបកវាឡើងពណ៌ខ្មៅ ឯសាច់ខាងក្នុងវារសជាតិដូចសណ្តែកដីស្ងោ។

តាមការស្រាវជ្រាវ ផ្លែក្រចាប់មានទៅដោយ វីតាមីនសេ បេ និង ដេ ដែលជួយពង្រឹងរាងកាយយើងអោយមាំមួន និងស្បែកមានសំណើម។ ស្រ្តីដែលមានផ្ទៃពោះអាចជួយអោយមានទឹកដោះច្រើន ។ នៅប្រទេសជិតខាងយើងគេដាំវាជាកសិដ្ឋានដើម្បីងាយប្រមូលផល៕No photo description available.No photo description available.No photo description available.

តើមូលហេតុអ្វីទើបប្រជាជនកូរ៉េខាងត្បូង ទាមទារឲ្យមានកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន លែងចង់ពឹងផ្អែកលើអាមេរិក?

0

រដ្ឋធានីសេអ៊ូល៖ ជាមួយនឹងការបាញ់មីស៊ីលជាញឹកញាប់ ពីប្រទេសកូរ៉េខាងជើង ដោយបាន និង កំពុងតែបង្កការគំរាមកំហែងដល់សន្ដិសុខ កាន់តែខ្លាំងឡើងនោះ ប្រជាជនកូរ៉េខាងត្បូង ចាប់ផ្ដើមលែងមានទំនុកចិត្តទាំងស្រុង ក្រោមឆត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហើយជំរុញឲ្យរដ្ឋាភិបាលក្រុងសេអ៊ូល ត្រូវតែអភិវឌ្ឍនុយក្លេអ៊ែរ ដោយខ្លួនឯង។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិក បានផ្សាយ កាលពីថ្ងៃសៅរ៍ ទី២១ ខែមករា ថា ការគំរាមកំហែងរបស់កុ្រងព្យុងយ៉ាង ធ្វើឲ្យប្រជាជនកូរ៉េខាងត្បូង បានលើកឡើង អំពីទឡ្ហីករណ៍ជាមូលដ្ឋានយ៉ាងសំខាន់ ជំរុញឲ្យប្រទេសរបស់ពួកគេ អភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។ សកម្មភាពទាំងនេះ ជាតម្រូវការ សម្រាប់ការពារខ្លួន បញ្ចៀសនូវការឈ្លានពាន ពីប្រទេសជិតខាង ព្រោះកូរ៉េខាងជើង បានក្លាយជាប្រទេសនុយក្លេអ៊ែររួចទៅហើយ។ ចំណែកមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថែមទាំងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ថា ក្រុងព្យុងយ៉ាង នឹងបង្កើននូវឃ្លាំងអាវុធរបស់គាត់ បន្ថែមទៀត។Nuclear - Generation | Constellation Energy

ទឡ្ហីករណ៍ប្រឆាំងនោះ បានរារាំងដល់ក្រុងសេអ៊ូល អស់រយៈពេលជាយូរមកហើយ ពីការស្វែងរកគ្រាប់បែកមហាប្រល័យលោក ដោយផ្អែកលើហេតុផលជាច្រើន។ ចំណែកការអភិវឌ្ឍនុយក្លេអ៊ែរ មិនត្រឹមតែធ្វើឱ្យទំនាក់ទំនង រវាងក្រុងសេអ៊ូល និង សហរដ្ឋអាមេរិក ខកបំណងប៉ុណ្ណោះទេ ប៉ុន្ដែទំនងជានឹងរងនូវទណ្ឌកម្ម ដែលអាចច្របាច់ក ដល់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែររបស់ក្រុងសេអ៊ូល ថែមទៀតផង។ ករណីនេះ មិនទាន់និយាយ អំពីអ្វីការត់ប្រណាំងប្រជែងគ្រឿងសព្វាវុធ នៅក្នុងតំបន់ ស្ទើរតែនឹងបង្កហេតុ ដោយការចៀសមិនរួច។

ការស្ទង់មតិ កាលពីពេលថ្មីៗនេះ បង្ហាញ ថា ប្រជាជនកូរ៉េខាងត្បូង ភាគច្រើនគាំទ្រដល់ប្រទេសរបស់ពួកគេ ឲ្យមានកម្មវិធីអាវុធនុយក្លេអ៊ែរ ផ្ទាល់ខ្លួន។ ការសិក្សាដ៏លេចធ្លោនេះ ធ្លាប់បានគេចចេញពីគំនិតទាំងនោះ ហើយសូម្បីតែប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ូក យូល (Yoon Suk Yeol) ក៏មានគំនិតបែបនេះដែរ។Yoon Suk-yeol Is on the 2022 TIME 100 List | TIME

សម្រាប់អ្នកគាំទ្រវិញ បានលើកឡើង ថា ប្រសិនបើក្រុងសេអ៊ូល បង្កើតនុយក្លេអ៊ែរដោយខ្លួនឯង នៅទីបំផុតនឹងឆ្លើយនូវសំណួរចាស់ ថាតើក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឲ្យទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ប្រថុយប្រថាន សម្រាប់ក្រុងសេអ៊ូល នៅក្នុងព្រឹត្តិការណ៍សង្រ្គាមនុយក្លេអ៊ែរដែរឬទេ?

បច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូង បានដាក់ឲ្យស្ថិតក្រោមយុទ្ធសាស្ត្រពង្រីកនូវការរារាំងរបស់ក្រុងវ៉ាស៊ីនតោន រួមទាំង ឆត្រនុយក្លេអ៊ែរ មានន័យ ថា សហរដ្ឋអាមេរិក មានកាតព្វកិច្ច មកជួយក្រុងសេអ៊ូល នៅក្នុងពេលមានករណីវាយប្រហារ។ សម្រាប់ពេលខ្លះ គឺការធានានោះ នឹងទទួលបានគ្រប់គ្រាន់។ ប៉ុន្តែព័ត៌មានលម្អិត អំពីទម្រង់បែបបទ អំពីអ្វីដែលជាជំនួយ អាចនឹងមិនច្បាស់ទាំងស្រុងនោះដែរ។ ដូចអ្វីដែលជាសំណួរចាស់ បានចង្អុលបង្ហាញ ថា ការប្រឈមមុខនឹងលទ្ធភាព នៃការវាយប្រហារ ដោយនុយក្លេអ៊ែរ សងសឹកទៅលើដីសហរដ្ឋអាមេរិក គឺក្រុងវ៉ាស៊ីនតោន នឹងមានហេតុផល គួរឱ្យទាក់ទាញអារម្មណ៍ នៅក្នុងការកំណត់ការពាក់ព័ន្ធរបស់ខ្លួន។

លោក ឆាំង សុងចាង (Cheong Seong-chang) អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានសេជុង (Sejong) បានលើកឡើង ថា «ប្រសិនបើកូរ៉េខាងត្បូង មានអាវុធនុយក្លេអ៊ែរ យើងអាចឆ្លើយតបដោយខ្លួនរបស់យើង ប្រឆាំងនឹងការវាយប្រហាររបស់កូរ៉េខាងជើង បាន។ ដូច្នេះ មិនមានហេតុផលអ្វី សម្រាប់សហរដ្ឋអាមេរិក ចូលមកពាក់ព័ន្ធនោះទេ»។Trump Administration Begins Production Of A New Nuclear Weapon : NPR

ជាមួយគ្នានេះ ប្រជាជនកូរ៉េខាងត្បូង ក៏មានហេតុផលផ្សេងៗទៀត សម្រាប់ការចោទសួរ អំពីការកើនឡើង នៃទំនុកចិត្ត មានអាយុកាលរាប់ទសវត្សរ៍របស់ពួកគេ ទៅលើកិច្ចការពាររបស់សហរដ្ឋអាមេរិក។ ការលេចចេញជារូបរាងដ៏ធំ នៅក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង នោះ ក្រោយពេលលោក ដូណាល់ ត្រាំ Donald Trump កាលស្ថិតក្នុងតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើង អំពីការចំណាយពាក់ព័ន្ធ មិនបានលាក់បាំង អំពីបំណងចង់ដកទ័ពអាមេរិក ចំនួន ២៨ ៥០០នាក់ ចេញពីកូរ៉េខាងត្បូង។

សំណួរចាស់ដដែលនេះ បានចោទសួរ ថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក ត្រូវការពារប្រទេស។ ឥឡូវ លោក Trump បានប្រកាសរួចហើយនូវការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជាថ្មីរបស់គាត់ សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៤។ បញ្ហានេះ នៅតែដក់ជាប់ នៅក្នុងចិត្តរបស់ប្រជាជនកូរ៉េខាងត្បូង។ នៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានទាមទារឲ្យក្រុងសេអ៊ូល បង្កើននូវការចូលរួមចំណែកលើវិស័យការពារជាតិ ជួយដល់កងទ័ពរបស់ខ្លួន នៅលើប្រទេសកូរ៉េខាងត្បូង រហូតដល់៥ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ប៉ុន្ដែការទាមទារនោះ មិនទទួលបានជោគជ័យ។

លោក អេគិត ផេនដា (Ankit Panda) មន្រ្ដីជំនាញសន្ដិសុខអន្ដរជាតិ នៃអង្គការកាណេជី អែនដូមែន សម្រាប់សន្ដិភាព (CEIP) បានថ្លែង ថា ចាប់តាំងពីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រហូតមក សហរដ្ឋអាមេរិក មិនត្រូវបានគេយល់ ថា អាចទុកចិត្តបាន ដូចពីពេលមុនៗនោះទេ។ បើទោះជារដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កំពុងតែអនុវត្ដតាមប្រពៃណី ដូចរដ្ឋបាលរបស់អាមេរិកមុនៗ ហើយបានផ្តល់សញ្ញាធានាដ៏ត្រឹមត្រូវទាំងអស់ ដល់ប្រទេសកូរ៉េខាងត្បូង… យ៉ាងណាក្ដី។ អ្នកបង្កើតគោលនយោបាយ នឹងត្រូវតែចងចាំ នៅក្នុងចិត្តរបស់ពួកគេ អំពីលទ្ធភាព ដែលសហរដ្ឋអាមេរិក នឹងបោះឆ្នោតម្តងទៀតនូវរដ្ឋបាល ដែលនឹងមានភាពខុសប្លែកគ្នា សម្រាប់កូរ៉េខាងត្បូង។Nuclear weapons: Which countries have them and how many are there? - BBC  News

លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានបំផុសគំនិត អំពីអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលត្រូវដាក់ពង្រាយឡើងវិញ ទៅកាន់ឧបទ្វីប ឬ ប្រទេសកូរ៉េខាងត្បូង ដោយបានជំរុញឲ្យមានសមត្ថភាពនុយក្លេអ៊ែរផ្ទាល់ខ្លួន ប្រសិនបើការគំរាមកំហែង ពីកូរ៉េខាងជើង កាន់តែខ្លាំងឡើង។ ចំណែកការបដិសេធរបស់ក្រុងវ៉ាស៊ីនតោន ចំពោះគំនិតនេះ ក៏មានភាពច្បាស់លាស់ផងដែរ។

លោកប្រធានាធិបតី Yoon បាននិយាយ នៅក្នុងខែនេះ ថា ក្រុងសេអ៊ូល និង វ៉ាស៊ីនតោន កំពុងតែពិភាក្សាគ្នា អំពីការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា ហើយប្រធានាធិបតី Joe Biden ត្រូវបានសាកសួរ នៅថ្ងៃដដែលនោះ ថា តើការពិភាក្សាបែបនេះ ពិតជាកំពុងតែដំណើរការដែរ ឬអត់? ប៉ុន្ដែគាត់ឆ្លើយយ៉ាងសាមញ្ញថា អត់ទេ៕

ថៃ នឹងដាក់ពិន័យ​ រាល់ប្រទេសណាដែលចូលរួមប្រកួតប្រដាល់នៅសុីហ្គេម

0

កម្ពុជាប្រកាសថានឹងប្រើប្រាស់ “គុនខ្មែរ (Kun Khmer)” សម្រាប់ការប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា មិនមែន “Muay Thai” របស់ប្រទេសថៃនោះទេ។

លោក Sakchye Tapsuwan ប្រធានសហព័ន្ធអន្តរជាតិនៃសមាគម Muaythai (IFMA) និ បានគំរាមធ្វើពហិការ មិនបញ្ជូនអត្តពលិកមកចូលរួមនៅលើវិញ្ញាសារប្រដាល់នោះទេ។ លោកបានលើកឡើងថា “យើង​បាន​និយាយ​ជាមួយ​គណៈកម្មាធិការ​អូឡាំពិក​ថៃ​ហើយ​ពួកគេ​យល់ស្រប។ យើងនឹងមិនបញ្ជូនអត្តពលិកមកកម្ពុជាទេ”។
សហព័ន្ធអន្តរជាតិនៃសមាគម ក៏​បាន​ប្រកាស​ថា​ខ្លួន​នឹង​ដាក់​ពិន័យ​លើ​គ្រប់​ប្រទេស​ដែល​បញ្ជូន​កីឡាករ​ប្រដាល់​សេរី​មក​ប្រកួត​នៅ​កម្ពុជា។ ដោយ​លើក​ឡើង​ពី​ច្បាប់​ស៊ីហ្គេម​ដែលបានចែងថា “ទាំង​ប្រដាល់​គុន​ខ្មែរ​និង​ប្រដាល់​សេរី​ក្នុង​ស៊ីហ្គេម​ត្រូវ​ប្រើ​ឈ្មោះ​ Muay ឬ Muay Thai”៕
ប្រភព៖ Thailand Nation

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កជាអគ្គិភ័យឆេះរថយន្ត ស.ម្លា.ប់មនុស្សចំនួន១១នាក់

0

ប្រទេសថៃ៖ យ៉ាងហោចណាស់មនុស្ស១១នាក់ រួមទាំងអ្នកបើកបរ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកធ្លាក់ចូលប្រឡាយ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ នៅក្នុងប្រទេសថៃ។

កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថាមានហេតុការណ៍នៃឧបទ្ទវហេតុរថយន្តដឹកអ្នកដំណើរ ដែល រួមទាំងអ្នកបើកបរសរុបចំនួន១២នាក់ ប៉ុន្តែហេតុការណ៍នេះបានបង្កឱ្យមនុស្សក្នុងរថយន្តចំនួន១១នាក់ បានបាត់បង់ជីវិត ដោយសារបុរសម្នាក់អាចវារចេញតាមបង្អួចឡានមកខាងក្រៅបាន។

គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី ២១ នៅលើកំណាត់ផ្លូវជាតិ ទីក្រុងបាងកក ដោយធ្វើដំណើរពី Amnat Charoen ទៅខេត្ត Nakhon Pathom ខណៈនៅចន្លោះគីឡូម៉ែត្រ លេខ ៩៩-១០០ រថយន្ត នេះបានរេចង្កូតទៅបុករបងដែក និងមានសំឡែងផ្ទុះឡើង ព្រមទាំងបង្កឱ្យមានភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។

ខណៈហេតុការណ៍កំពុងឡើង  លោក Nikom Sae Oun ប្រធានអង្គភាពសង្គ្រោះ Hook 31 នៅ Mo Chabok ស្រុក Si Khiu ក្បែរកន្លែងចំណុចកើតហេតុនោះ បាននិយាយថាបន្ទាប់ពីឮសំឡេងផ្ទុះគាត់បាន ប្រញាប់ទៅកន្លែង កើតហេតុដើម្បីរកមើលយន្តដែលត្រូវភ្លើងឆាបឆេះ។

ជាមួយគ្នានោះលោកក៏បានដឹកនាំក្រុមអ្នកជួយសង្គ្រោះមកពន្លត់ភ្លើងភ្លាមៗ ប៉ុន្តែជាអកុសលមនុស្សចំនួន១១នាក់បានឆាបឆេះស្លាប់ក្នុងរថយន្ត ដែលមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា។

ក្រោយពីកើកហេតុ អាជ្ញាធរក្នុងតំបន់ បានចុះត្រួតពិនិត្យ និងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ ៕ ប្រភព៖ Mgronline

 

 

 

 

 

 

ភ្ញៀវទេសចរចិនមកកម្សាន្តនៅកោះបាលីជាលើកដំបូងតាំងពីកូវីដរាតល្បាត

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី២២ ខែមករា កន្លងមក ប្រទេសឥណ្ឌូណេស៊ីបានទទួលជើងហោះហើរដំបូងរបស់ភ្ញៀវទេសចរចិនមកកម្សាន្តនៅកោះបាលី បន្ទាប់ពីខកខានអស់រយៈពេល៣ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ភ្ញៀវទេសចរចិន២១០នាក់បានធ្វើដំណើរតាមយន្តហោះ Lion Air ដែលហោះហើរពីទីក្រុង Shenzhen ខេត្តក្វាងទុង បន្ទាប់ពីប្រទេសចិនបានលុបចោលវិធានការរឹតបន្តឹតជំងឺកូវីដ កាលពីថ្ងៃទី៨ ខែមករា កន្លងមក ។

វាជាលើកដំបូងហើយដែលភ្ញៀវទេសចរចិនជាច្រើននាក់បានធ្វើដំណើរកម្សាន្តក្រៅប្រទេស ក្នុងរយៈពេល២-៣ឆ្នាំមកនេះ ។ ភ្ញៀវទេសចរចិនម្នាក់និយាយថា មានអារម្មណ៍រំភើបរីករាយខ្លាំងបំផុត ដែលគាត់បានធ្វើដំណើរមកលេងក្រៅប្រទេស ។ គាត់និយាយថា ៖ «រដ្ឋាភិបាលចិនគាំទ្រឱ្យពួកគាត់ធ្វើដំណើរទៅកាន់ក្រុមប្រទេសសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចាប់តាំងពីឆ្នាំ២០២៣ តទៅ» ។

គេសង្កេតឃើញថា ការមកកម្សាន្តរបស់ភ្ញៀវទេសចរចិន គឺជាសញ្ញានៃការងើបឡើងវិញជាថ្មីរបស់ក្រុមហ៊ុនទេសចរណ៍ឥណ្ឌូណេស៊ី រួមទាំងភោជនីយដ្ឋាននានាផងដែរ ដែលបានតុបតែងលម្អសម្រាប់ទាក់ទាញភ្ញៀវចិន ស្វែងរកមុខម្ហូបដែលជនជាតិចិនចូលចិត្ត និងជួលបុគ្គលិកដែលអាចនិយាយភាសាចិនឱ្យត្រឡប់មកបម្រើការងារម្តងទៀត ។

ប្រទេសឥណ្ឌូណេស៊ីរំពឹងថា នឹងមានភ្ញៀវទេសចរចិនចំនួន២៥ម៉ឺន៥ពាន់នាក់ធ្វើដំណើរមកកម្សាន្តឥណ្ឌូណេស៊ីក្នុងឆ្នាំ២០២៣នេះ ដោយកើនឡើងពីចំនួន៩ម៉ឺន៥ពាន់ក្នុងរយៈពេល១០ខែដំបូងឆ្នាំ២០២២ ។ ប៉ុន្តែវានៅតែតិចជាងចំនួន២លាននាក់ក្នុង១ឆ្នាំ បើធៀបនឹងតួលេខមុនពេលការរាតត្បាតនៃជំងឺកូវីដ ។ គេសង្ឃឹមថា ការត្រឡប់មកវិញរបស់ភ្ញៀវទេសចរចិន នឹងជួយបង្កើនប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ឥណ្ឌូណេស៊ីផងដែរ ។ កាលពីថ្ងៃទី២០ ខែមករា ក្រសួងទេសចរណ៍ឱ្យដឹងថា ឥណ្ឌូណេស៊ីមានគោលដៅបង្កើនចំនួនភ្ញៀវទេសចរចិនពី៣,៥លាននាក់ ទៅ៧,៤លាននាក់ ។

ឥណ្ឌូណេស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសគោលដៅ ដែលភ្ញៀវទេសចរចិនបានស្វែងរកតាមរយៈវែបសាយ ខណៈរដ្ឋាភិបាលក្រុងហ្សាកាតាចាប់ផ្តើមបង្កើនជើងហោះហើរត្រង់ពីទីក្រុងធំៗរបស់ចិន ដូចជា ទីក្រុងប៉េកាំង សៀងហៃ និងក្វាងចូវ មកកាន់ឥណ្ឌូណេស៊ី ៕Bali - What you need to know before you go - Go Guides

ប្រភព ៖ TNN World

មានដែរដឹងអត់! រូបដំរីនៅក្នុងក្រដាស៥មុឺនរៀល ស្ថិតនៅប្រាសាទណា?

0

ប្រជាពលរដ្ឋខ្មែរ ពិត​ជា​ធ្លាប់​ឃើញ​ និងបានចាយក្រដាសប្រាក់៥មុឺនរៀលខ្មែរយើងហើយ ក៏ប៉ុន្តែបងប្អូនមានដែលចាប់អារម្មណ៍លើរូបដំរី ដែលមាននៅក្នុងក្រដាសប្រាក់នោះដែរឬអត់ តើថាស្ថិតនៅក្នុងប្រាសាទអ្វី?

ចម្លាក់រូបដំរី ដែលស្ថិតនៅក្នុងក្រដាស់៥មុឺនរៀល  ​ជា​រូប​ចម្លាក់​​នៃ​ប្រាសាទ​មួយ​ក្នុង​រាជធានី​បុរាណ​កោះ​កេរ្តិ៍​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  ប្រាសាទ​នោះ​មាន​ឈ្មោះ​ថា​​ប្រាសាទ​ដំរី ជា​បុរាណ​ដ្ឋាន​មួយ​ក្នុង​ចំណោម​រាប់​រយ​ក្នុង​បរិវេណ​តំបន់​រាជធានី​បុរាណ​កោះកេរ្តិ៍។ប្រាសាទដំរី - Visit Cambodia

រូប​ចម្លាក់​ដំរី​ ដែល​នៅ​ព័ទ្ធ​ជុំ​វិញ​ប្រាសាទ​ត្រូវ​បាន​បែកបាក់​ និង​ធ្លាក់​​មក​ខាង​ក្រោម​ជា​ដើម​ គឺ​មាន​តែ​រូប​ចម្លាក់​មួយ​ប៉ុណ្ណោះ​ដែល​បាន​រក្សា​រូបរាង​ល្អ​ជាង​គេ​ ហើយ​ក៏​ត្រូវ​បាន​​យក​ប្រើ​នៅ​លើ​ក្រដាស​ប្រាក់​ ៥០០០០រៀល ​តែ​ម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា ប្រាសាទ​នៅ​តំបន់​កោះកេរ្តិ៍​ភាគ​ច្រើន​ត្រូវ​បាន​កសាង​ឡើង​ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤ ក្នុង​សតវត្ស​ទី​១០ (៩២៨-៩៤២)។ ក្នុង​រាជ្យ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៤ ទ្រង់​បាន​​ផ្លាស់​ប្ដូរ​រាជធានី​ពី​យសោធបុរៈ​(អង្គរ) ទៅ​តំបន់​កោះកេរ្តិ៍ ហើយ​បច្ចុប្បន្ន​កម្ពុជា​កំពុង​ស្នើ​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហេតុអ្វីប្រាក់រៀលខ្មែរគួរត្រូវគេផ្តល់តម្លៃ? – Kalib9

អភូតហេតុនៃពពកដែលមានរូបរាងចម្លែកដូចយាន UFO របស់មនុស្សក្រៅភព

0

បរទេស៖ ពិតជាគួរឱ្យភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីអ្នកលេងអ៊ីនធឺណិតសម្រុកនាំគ្នាចែករំលែកនូវរូបភាពនៃបាតុភូតដុំពពករាងចម្លែកនៅក្នុងប្រទេសទួរគី មើលទៅហាក់ដូចជាយាន “UFO”​របស់មនុស្សក្រៅភព។

កាលពីពេលថ្មីៗនេះទីភ្នាក់ងារសារព័ត៌មានបរទេស បានរបាយការណ៍ពីបាតុភូតពពកចម្លែកមួយនៅទីក្រុង Bursa ប្រទេសទួរគី ដែលអ្នកនិយមលេងអ៊ីនធឺណិតនាំគ្នាបង្ហោះនូវរូបភាព និងចែករំលែកឃ្លីបនៃពពកចម្លែកដែលមិនធ្លាប់ឃើញពីមុនមកនៅលើមេឃ ហើយទទួលបានការចាប់អារម្មណ៍លើសលប់ពីមនុស្សក្នុងបណ្ដាញសង្គម និងបានលើកឡើងថាពពកនេះចម្លែកមើលទៅហាក់ដូចជាយាន “UFO”​របស់មនុស្សក្រៅភព។

ពពកចម្លែកនេះបានលេចឡើងលើមេឃក្នុងទីក្រុង Bursa ប្រទេស តួកគី កាលពីព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៣កន្លងទៅ ខណៈពេលដែលព្រះអាទិត្យកំពុងរះ ហើយផ្ទៃមេឃបានផ្លាស់ប្តូរពណ៌ពីពណ៌ទឹកក្រូចទៅជាក្រហម និងបានបង្កើតពពកនេះឡើងមើលទៅដូចជា “UFO” និងអ្នកខ្លះគិតថាវាដូចជា “កែវភ្នែក” ដែលវិភាគទៅតាមទម្រងរបស់វា។

ទោះបីជាយ៉ាងណាក៏ដោយបន្ទាប់ពីការផ្សព្វផ្សាយពេញទាំងបណ្ដាញសង្គម ទីភ្នាក់ងារឧតុនិយមជាតិរបស់ប្រទេសទួរគីបាននិយាយថា ការបង្កើតពពកដ៏ចម្លែកនេះ  បណ្តាលមកពីការប្រែប្រួលនៃខ្យល់ខ្លាំងដែលបានបក់កាត់តាមភ្នំ និងជ្រលងនានា ហើយពពកចម្លែកនេះនឹងកើតមានឡើងតាមវិធីនៃធម្មជាតិនៃខ្យល់ ហើយវានឹងរលាយបាត់ទៅវិញក្នុងរយៈពេលមួយម៉ោងក្រោយបន្ទាប់៕ ប្រភព៖ Khaosod