កម្ពុជាប្រកាសថានឹងប្រើប្រាស់ “គុនខ្មែរ (Kun Khmer)” សម្រាប់ការប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា មិនមែន “Muay Thai” របស់ប្រទេសថៃនោះទេ។
លោក Sakchye Tapsuwan ប្រធានសហព័ន្ធអន្តរជាតិនៃសមាគម Muaythai (IFMA) និ បានគំរាមធ្វើពហិការ មិនបញ្ជូនអត្តពលិកមកចូលរួមនៅលើវិញ្ញាសារប្រដាល់នោះទេ។ លោកបានលើកឡើងថា “យើងបាននិយាយជាមួយគណៈកម្មាធិការអូឡាំពិកថៃហើយពួកគេយល់ស្រប។ យើងនឹងមិនបញ្ជូនអត្តពលិកមកកម្ពុជាទេ”។
សហព័ន្ធអន្តរជាតិនៃសមាគម ក៏បានប្រកាសថាខ្លួននឹងដាក់ពិន័យលើគ្រប់ប្រទេសដែលបញ្ជូនកីឡាករប្រដាល់សេរីមកប្រកួតនៅកម្ពុជា។ ដោយលើកឡើងពីច្បាប់ស៊ីហ្គេមដែលបានចែងថា “ទាំងប្រដាល់គុនខ្មែរនិងប្រដាល់សេរីក្នុងស៊ីហ្គេមត្រូវប្រើឈ្មោះ Muay ឬ Muay Thai”៕
ប្រភព៖ Thailand Nation