រដ្ឋធានីសេអ៊ូល៖ ជាមួយនឹងការបាញ់មីស៊ីលជាញឹកញាប់ ពីប្រទេសកូរ៉េខាងជើង ដោយបាន និង កំពុងតែបង្កការគំរាមកំហែងដល់សន្ដិសុខ កាន់តែខ្លាំងឡើងនោះ ប្រជាជនកូរ៉េខាងត្បូង ចាប់ផ្ដើមលែងមានទំនុកចិត្តទាំងស្រុង ក្រោមឆត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ហើយជំរុញឲ្យរដ្ឋាភិបាលក្រុងសេអ៊ូល ត្រូវតែអភិវឌ្ឍនុយក្លេអ៊ែរ ដោយខ្លួនឯង។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិក បានផ្សាយ កាលពីថ្ងៃសៅរ៍ ទី២១ ខែមករា ថា ការគំរាមកំហែងរបស់កុ្រងព្យុងយ៉ាង ធ្វើឲ្យប្រជាជនកូរ៉េខាងត្បូង បានលើកឡើង អំពីទឡ្ហីករណ៍ជាមូលដ្ឋានយ៉ាងសំខាន់ ជំរុញឲ្យប្រទេសរបស់ពួកគេ អភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន។ សកម្មភាពទាំងនេះ ជាតម្រូវការ សម្រាប់ការពារខ្លួន បញ្ចៀសនូវការឈ្លានពាន ពីប្រទេសជិតខាង ព្រោះកូរ៉េខាងជើង បានក្លាយជាប្រទេសនុយក្លេអ៊ែររួចទៅហើយ។ ចំណែកមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថែមទាំងប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ថា ក្រុងព្យុងយ៉ាង នឹងបង្កើននូវឃ្លាំងអាវុធរបស់គាត់ បន្ថែមទៀត។Nuclear - Generation | Constellation Energy

ទឡ្ហីករណ៍ប្រឆាំងនោះ បានរារាំងដល់ក្រុងសេអ៊ូល អស់រយៈពេលជាយូរមកហើយ ពីការស្វែងរកគ្រាប់បែកមហាប្រល័យលោក ដោយផ្អែកលើហេតុផលជាច្រើន។ ចំណែកការអភិវឌ្ឍនុយក្លេអ៊ែរ មិនត្រឹមតែធ្វើឱ្យទំនាក់ទំនង រវាងក្រុងសេអ៊ូល និង សហរដ្ឋអាមេរិក ខកបំណងប៉ុណ្ណោះទេ ប៉ុន្ដែទំនងជានឹងរងនូវទណ្ឌកម្ម ដែលអាចច្របាច់ក ដល់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែររបស់ក្រុងសេអ៊ូល ថែមទៀតផង។ ករណីនេះ មិនទាន់និយាយ អំពីអ្វីការត់ប្រណាំងប្រជែងគ្រឿងសព្វាវុធ នៅក្នុងតំបន់ ស្ទើរតែនឹងបង្កហេតុ ដោយការចៀសមិនរួច។

ការស្ទង់មតិ កាលពីពេលថ្មីៗនេះ បង្ហាញ ថា ប្រជាជនកូរ៉េខាងត្បូង ភាគច្រើនគាំទ្រដល់ប្រទេសរបស់ពួកគេ ឲ្យមានកម្មវិធីអាវុធនុយក្លេអ៊ែរ ផ្ទាល់ខ្លួន។ ការសិក្សាដ៏លេចធ្លោនេះ ធ្លាប់បានគេចចេញពីគំនិតទាំងនោះ ហើយសូម្បីតែប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ូក យូល (Yoon Suk Yeol) ក៏មានគំនិតបែបនេះដែរ។Yoon Suk-yeol Is on the 2022 TIME 100 List | TIME

សម្រាប់អ្នកគាំទ្រវិញ បានលើកឡើង ថា ប្រសិនបើក្រុងសេអ៊ូល បង្កើតនុយក្លេអ៊ែរដោយខ្លួនឯង នៅទីបំផុតនឹងឆ្លើយនូវសំណួរចាស់ ថាតើក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឲ្យទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ប្រថុយប្រថាន សម្រាប់ក្រុងសេអ៊ូល នៅក្នុងព្រឹត្តិការណ៍សង្រ្គាមនុយក្លេអ៊ែរដែរឬទេ?

បច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូង បានដាក់ឲ្យស្ថិតក្រោមយុទ្ធសាស្ត្រពង្រីកនូវការរារាំងរបស់ក្រុងវ៉ាស៊ីនតោន រួមទាំង ឆត្រនុយក្លេអ៊ែរ មានន័យ ថា សហរដ្ឋអាមេរិក មានកាតព្វកិច្ច មកជួយក្រុងសេអ៊ូល នៅក្នុងពេលមានករណីវាយប្រហារ។ សម្រាប់ពេលខ្លះ គឺការធានានោះ នឹងទទួលបានគ្រប់គ្រាន់។ ប៉ុន្តែព័ត៌មានលម្អិត អំពីទម្រង់បែបបទ អំពីអ្វីដែលជាជំនួយ អាចនឹងមិនច្បាស់ទាំងស្រុងនោះដែរ។ ដូចអ្វីដែលជាសំណួរចាស់ បានចង្អុលបង្ហាញ ថា ការប្រឈមមុខនឹងលទ្ធភាព នៃការវាយប្រហារ ដោយនុយក្លេអ៊ែរ សងសឹកទៅលើដីសហរដ្ឋអាមេរិក គឺក្រុងវ៉ាស៊ីនតោន នឹងមានហេតុផល គួរឱ្យទាក់ទាញអារម្មណ៍ នៅក្នុងការកំណត់ការពាក់ព័ន្ធរបស់ខ្លួន។

លោក ឆាំង សុងចាង (Cheong Seong-chang) អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃវិទ្យាស្ថានសេជុង (Sejong) បានលើកឡើង ថា «ប្រសិនបើកូរ៉េខាងត្បូង មានអាវុធនុយក្លេអ៊ែរ យើងអាចឆ្លើយតបដោយខ្លួនរបស់យើង ប្រឆាំងនឹងការវាយប្រហាររបស់កូរ៉េខាងជើង បាន។ ដូច្នេះ មិនមានហេតុផលអ្វី សម្រាប់សហរដ្ឋអាមេរិក ចូលមកពាក់ព័ន្ធនោះទេ»។Trump Administration Begins Production Of A New Nuclear Weapon : NPR

ជាមួយគ្នានេះ ប្រជាជនកូរ៉េខាងត្បូង ក៏មានហេតុផលផ្សេងៗទៀត សម្រាប់ការចោទសួរ អំពីការកើនឡើង នៃទំនុកចិត្ត មានអាយុកាលរាប់ទសវត្សរ៍របស់ពួកគេ ទៅលើកិច្ចការពាររបស់សហរដ្ឋអាមេរិក។ ការលេចចេញជារូបរាងដ៏ធំ នៅក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង នោះ ក្រោយពេលលោក ដូណាល់ ត្រាំ Donald Trump កាលស្ថិតក្នុងតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើង អំពីការចំណាយពាក់ព័ន្ធ មិនបានលាក់បាំង អំពីបំណងចង់ដកទ័ពអាមេរិក ចំនួន ២៨ ៥០០នាក់ ចេញពីកូរ៉េខាងត្បូង។

សំណួរចាស់ដដែលនេះ បានចោទសួរ ថា ហេតុអ្វីបានជាសហរដ្ឋអាមេរិក ត្រូវការពារប្រទេស។ ឥឡូវ លោក Trump បានប្រកាសរួចហើយនូវការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីជាថ្មីរបស់គាត់ សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៤។ បញ្ហានេះ នៅតែដក់ជាប់ នៅក្នុងចិត្តរបស់ប្រជាជនកូរ៉េខាងត្បូង។ នៅក្នុងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានទាមទារឲ្យក្រុងសេអ៊ូល បង្កើននូវការចូលរួមចំណែកលើវិស័យការពារជាតិ ជួយដល់កងទ័ពរបស់ខ្លួន នៅលើប្រទេសកូរ៉េខាងត្បូង រហូតដល់៥ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ប៉ុន្ដែការទាមទារនោះ មិនទទួលបានជោគជ័យ។

លោក អេគិត ផេនដា (Ankit Panda) មន្រ្ដីជំនាញសន្ដិសុខអន្ដរជាតិ នៃអង្គការកាណេជី អែនដូមែន សម្រាប់សន្ដិភាព (CEIP) បានថ្លែង ថា ចាប់តាំងពីរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ រហូតមក សហរដ្ឋអាមេរិក មិនត្រូវបានគេយល់ ថា អាចទុកចិត្តបាន ដូចពីពេលមុនៗនោះទេ។ បើទោះជារដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កំពុងតែអនុវត្ដតាមប្រពៃណី ដូចរដ្ឋបាលរបស់អាមេរិកមុនៗ ហើយបានផ្តល់សញ្ញាធានាដ៏ត្រឹមត្រូវទាំងអស់ ដល់ប្រទេសកូរ៉េខាងត្បូង… យ៉ាងណាក្ដី។ អ្នកបង្កើតគោលនយោបាយ នឹងត្រូវតែចងចាំ នៅក្នុងចិត្តរបស់ពួកគេ អំពីលទ្ធភាព ដែលសហរដ្ឋអាមេរិក នឹងបោះឆ្នោតម្តងទៀតនូវរដ្ឋបាល ដែលនឹងមានភាពខុសប្លែកគ្នា សម្រាប់កូរ៉េខាងត្បូង។Nuclear weapons: Which countries have them and how many are there? - BBC  News

លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានបំផុសគំនិត អំពីអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលត្រូវដាក់ពង្រាយឡើងវិញ ទៅកាន់ឧបទ្វីប ឬ ប្រទេសកូរ៉េខាងត្បូង ដោយបានជំរុញឲ្យមានសមត្ថភាពនុយក្លេអ៊ែរផ្ទាល់ខ្លួន ប្រសិនបើការគំរាមកំហែង ពីកូរ៉េខាងជើង កាន់តែខ្លាំងឡើង។ ចំណែកការបដិសេធរបស់ក្រុងវ៉ាស៊ីនតោន ចំពោះគំនិតនេះ ក៏មានភាពច្បាស់លាស់ផងដែរ។

លោកប្រធានាធិបតី Yoon បាននិយាយ នៅក្នុងខែនេះ ថា ក្រុងសេអ៊ូល និង វ៉ាស៊ីនតោន កំពុងតែពិភាក្សាគ្នា អំពីការធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា ហើយប្រធានាធិបតី Joe Biden ត្រូវបានសាកសួរ នៅថ្ងៃដដែលនោះ ថា តើការពិភាក្សាបែបនេះ ពិតជាកំពុងតែដំណើរការដែរ ឬអត់? ប៉ុន្ដែគាត់ឆ្លើយយ៉ាងសាមញ្ញថា អត់ទេ៕