ប្រទេសថៃ៖ យ៉ាងហោចណាស់មនុស្ស១១នាក់ រួមទាំងអ្នកបើកបរ ត្រូវបានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់ពីរថយន្តមួយគ្រឿងបានបើកធ្លាក់ចូលប្រឡាយ កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ នៅក្នុងប្រទេសថៃ។

កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍មួយបានឱ្យដឹងថាមានហេតុការណ៍នៃឧបទ្ទវហេតុរថយន្តដឹកអ្នកដំណើរ ដែល រួមទាំងអ្នកបើកបរសរុបចំនួន១២នាក់ ប៉ុន្តែហេតុការណ៍នេះបានបង្កឱ្យមនុស្សក្នុងរថយន្តចំនួន១១នាក់ បានបាត់បង់ជីវិត ដោយសារបុរសម្នាក់អាចវារចេញតាមបង្អួចឡានមកខាងក្រៅបាន។

គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី ២១ នៅលើកំណាត់ផ្លូវជាតិ ទីក្រុងបាងកក ដោយធ្វើដំណើរពី Amnat Charoen ទៅខេត្ត Nakhon Pathom ខណៈនៅចន្លោះគីឡូម៉ែត្រ លេខ ៩៩-១០០ រថយន្ត នេះបានរេចង្កូតទៅបុករបងដែក និងមានសំឡែងផ្ទុះឡើង ព្រមទាំងបង្កឱ្យមានភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ។

ខណៈហេតុការណ៍កំពុងឡើង  លោក Nikom Sae Oun ប្រធានអង្គភាពសង្គ្រោះ Hook 31 នៅ Mo Chabok ស្រុក Si Khiu ក្បែរកន្លែងចំណុចកើតហេតុនោះ បាននិយាយថាបន្ទាប់ពីឮសំឡេងផ្ទុះគាត់បាន ប្រញាប់ទៅកន្លែង កើតហេតុដើម្បីរកមើលយន្តដែលត្រូវភ្លើងឆាបឆេះ។

ជាមួយគ្នានោះលោកក៏បានដឹកនាំក្រុមអ្នកជួយសង្គ្រោះមកពន្លត់ភ្លើងភ្លាមៗ ប៉ុន្តែជាអកុសលមនុស្សចំនួន១១នាក់បានឆាបឆេះស្លាប់ក្នុងរថយន្ត ដែលមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា។

ក្រោយពីកើកហេតុ អាជ្ញាធរក្នុងតំបន់ បានចុះត្រួតពិនិត្យ និងស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ ៕ ប្រភព៖ Mgronline