Home Blog Page 1871

រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឱ្យ​វិស័យ​ឯកជន​បារាំង​វិនិយោគ ១០០% លើ​ផ្លូវ​ដែក​ល្បឿនលឿន​ពី​ភ្នំពេញ​ ទៅ​ហូជីមិញ

0

កាលពីពេលថ្មីៗនេះ​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​ប្រាប់​អ្នកវិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។

ជំនួយការផ្ទាល់សម្ដេចតេជោ ឯកឧត្ដម អ៊ាង សុផល្លែតបានមានប្រសាសន៍​ឱ្យ​ដឹងដូច្នេះថា ” បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូវិនិយោគបារាំង ដឹកនាំដោយ ឯកឧត្តម អូលីវីយេ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូល​ជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅ​វិមានសន្តិភាព”។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍និងបានជម្រាប​ជូនអ្នក​វិនិយោគបារាំងថា សម្រាប់កម្ពុជាបានអនុញ្ញាតឱ្យធ្វើការវិនិយោគ ១០០ភាគរយ សម្រាប់​ផ្លូវដែកថ្មីល្បឿនលឿន ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងហូជីមិញ។ ចំពោះផ្លូវដែកពីរខ្សែ​ទៀត​ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឱ្យមានការវិនិយោគពីវិស័យ​ឯកជន តាមរយៈ BOT។ ពាក់ព័ន្ធ នឹងថាមពលស្អាត សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាតប្រមាណជា ៦២ភាគរយ ហើយៗ កំពុងតែទាក់​ទាញ​វិនិយោគមកបន្ថែមទៀត។ ប៉ុន្តែមិនអនុម័តឱ្យបង្កើតរោងចក្រអគ្គិសនីប្រើ​ប្រាស់ធ្យូង​ថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

ភ្នំវែងជាងគេបំផុតនៅលើពិភពលោក

0

ឱ្យតែនិយាយពីភ្នំខ្ពស់ជាងគេ គេតែងតែនឹកទៅដល់ភ្នំអេវើរេស ដែលស្ថិតនៅប្រទេសនេប៉ាល់ ក៏ប៉ុន្តែមានមនុស្សតិចណាស់ ដែលមិនស្គាល់ថាមនុស្សណាវែងជាងគេនៅលើពិភពលោក។

លើពិភពលោក ភ្នំ Andes គឺជាភ្នំវែងជាងគេនៅលើពិភពលោក​ មានប្រវែង៧ពាន់គីឡូម៉ែត្រ លាតសន្ធឹងដល់ ៧ប្រទេស រួមមាន វេណេហ្សុយអេឡា, កូឡុំប៊ី, អេក្វាឌ័រ, ប៉េរូ, បូលីវី, ស៊ីលី និងអាហ្សង់ទីន។Andes Grew to Towering Heights in Two Explosive 'Growth Spurts' | Live  Science

ភ្នំនេះស្ថិតនៅ ទ្វីបអាមេរិកខាងត្បូង  ដោយចំណុច​ខ្ពស់​បំផុតនៃជួរ​ភ្នំនេះ គឺចំណុច Aconcagua ដែល​ស្ថិតនៅតាមបណ្តោយព្រំដែន​ប្រទេសអាហ្សង់ទីន និងស៊ីលី មានកម្ពស់ជិត ៧ពាន់ម៉ែត្រ។

មិនត្រឹមតែជាភ្នំវែងជាងគេនោះទេ ភ្នំ Andes ក៏ជាខ្ពង់រាបខ្ពស់បំផុតទីពីររបស់ពិភពលោក បន្ទាប់ពីខ្ពង់រាបទីបេផងដែរ៕Andes Mountains – Things to know - Adventure Nation Blog

ប្រទេសមួយចំនួននៅអាស៊ីមានអាកាសធាតុត្រជាក់ខ្លាំង

0

ប្រទេសជាច្រើននៅអាស៊ីកំពុងប្រឈមនឹងអាកាសធាតុត្រជាក់ និងព្រិលធ្លាក់ខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ និងការធ្វើដំណើរ ក្នុងនោះមានប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងថៃ ។

ប្រទេសចិនបានប្រកាសពីអាកាសធាតុត្រជាក់ខ្លាំងក្នុងតំបន់ជាច្រើនទូទាំងប្រទេសកាលពីចុងសប្តាហ៍មុន ជាពិសេស ទីក្រុងម៉ូហេ និងខេត្តភាគឦសាន គេរាយការណ៍ថា មានសីតុណ្ហភាពទាបបំផុតស្មើ-៥៣អង្សាសេ ដូចគ្នានឹងទីក្រុងស៊ុនគែមានសីតុណ្ហភាពទាបបំផុតស្មើ-៤៩អង្សាសេ ។ លំនៅឋានពលរដ្ឋ និងផ្លូវនានាក្នុងទីក្រុងទាំងនេះគ្របដណ្តប់ទៅដោយព្រិល ។ រីឯនៅទីក្រុងយានថៃស្ថិតនៅភាគខាងកើតប្រទេសវិញ បុគ្គលិកធ្វើការលើរថភ្លើងបានចេញមកបោសសម្អាតព្រិលដែលធ្លាក់លើផ្លូវដែក ។The 10 Best Snow Travel Destinations in Asia 2019 - Winter Travel  Destinations

ដូចគ្នានេះដែរ តំបន់ជាច្រើននៅប្រទេសជប៉ុនបានប្រឈមនឹងអាកាសធាតុត្រជាក់ដែលមិនធ្លាប់ជួបពីមុន ជាពិសេស តំបន់ខាងលិចជាប់នឹងសមុទ្រ ទីក្រុងម៉ានីវ៉ា ខេត្តអូកាយ៉ាម៉ាមានព្រិលធ្លាក់ខ្លាំងបំផុត និងមានអ្នកស្លាប់ម្នាក់ផងដែរ ។ គេសង្កេតឃើញការធ្វើដំណើរតាមរថភ្លើង រថយន្ត និងយន្តហោះបានជួបនឹងបញ្ហាព្រិលធ្លាក់ខ្លាំងធ្វើឱ្យរថយន្ត និងរថយន្តដឹកទំនិញនានានៅលើផ្លូវជាតិនៅតំបន់កណ្តាលស្ទះចរាចរណ៍ប្រមាណ១០គីឡូម៉ែត្រ ។ លើសពីនេះ មានពលរដ្ឋ៣.០០០នាក់ត្រូវជាប់នៅតាមស្ថានីយរថភ្លើងក្នុងក្រុងក្យូតូ ដោយសាររថភ្លើងផ្អាកធ្វើដំណើរ ចំណែកយន្តហោះបានផ្អាកជើងហោះហើរជាង៣០០ជើង ។

រីឯប្រទេសកូរ៉េខាងត្បូង អាជ្ញាធរបានប្រកាសអំពីអាកាសធាតុត្រជាក់ខ្លាំងក្នុងតំបន់ជាច្រើន ជាពិសេស ទីក្រុងសេអ៊ូល សីតុណ្ហភាពនៅពេលព្រឹកធ្លាក់ចុះដល់-១៩,៣អង្សាសេ ខណៈខេត្តកាំងវ៉ន និងខេត្តហ្យុងហ្គីមានសីតុណ្ហភាពទាប-២៥,១អង្សាសេ ។ នាយកដ្ឋានឧតុនិយមកូរ៉េខាងត្បូងរំពឹងថា ព្រិលនឹងធ្លាក់ខ្លាំងពេញមួយថ្ងៃ ក្នុងនោះនៅខេត្តកូយង់ហ្គី ព្រិលអាចមានកម្ពស់ជាង១០សង់ទីម៉ែត្រ និងតំបន់ភ្នំលើកោះជេជូ ព្រិលមានកម្ពស់ពី៥-១០សង់ទីម៉ែត្រ ។ ទោះយ៉ាងណា ជើងហោះហើរចូលប្រទេស និងចេញពីប្រទេស បានផ្តល់សេវាកម្មឡើងវិញហើយ បន្ទាប់ពីបានលុបចោលការហោះហើររាប់រយជើងដោយសារខ្យល់ និងព្រិលធ្លាក់ខ្លាំង ។Heavy snow causes chaos in Japan and South Korea as cold snap sweeps  through Asia

ចំណែកខេត្តភាគខាងជើងប្រទេសថៃក៏មានសីតុណ្ហភាពធ្លាក់ចុះដែរ ហើយតំបន់ភាគខាងត្បូងជាប់ឈូងសមុទ្រថៃមានភ្លៀងធ្លាក់ និងរលកខ្លាំង ។ ខេត្តភាគឦសានក៏មានអាកាសធាតុត្រជាក់ដែរ ក្នុងនោះខេត្តបុរីរាំ សីតុណ្ហភាពបានធ្លាក់ចុះដល់១៤អង្សាសេកាលពីថ្ងៃទី២៥ ខែមករា កន្លងមក ៕

ប្រភព ៖ 3Plus News

បណ្ដាប្រទេសមហាអំណាច ចាប់ផ្ដើមភ័យនឹងអ៊ីរ៉ង់ ហើយនៅពេលនេះ

0

ទីក្រុងប៊្រុចសែល៖ រហូតមកដល់ពេលនេះ ប្រមុខទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិរបស់អង្គការសហប្រជាជាតិ (IAEA) បានចេញមុខ មកអះអាង ប្រាប់ដល់សភាអឺរ៉ុប ថា ប្រទេសអ៊ីរ៉ង់ មានសម្ភារៈនុយក្លេអ៊ែរគ្រប់គ្រាន់ សម្រាប់ការបង្កើតគ្រាប់បែកមហាប្រល័យលោកជាច្រើនគ្រាប់។

សារព័ត៌មាន The Times of Israel បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ថា លោក រ៉ាហ្វែល ហ្ក្រូសស៊ី (Rafael Grossi) អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា គាត់មានគម្រោង នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ នៅខែក្រោយនេះ សម្រាប់កិច្ចពិភាក្សាដែលមានតម្រូវការយ៉ាងខ្លាំង ស្តីអំពីការចាប់ផ្តើមកិច្ចសហប្រតិបត្តិការ លើសកម្មភាពនុយក្លេអ៊ែររបស់ក្រុងតេអ៊ីរ៉ង់។ ជាមួយគ្នានេះ ប្រមុខអង្គការឃ្លាមើលនុយក្លេអ៊ែរ រូបនេះ ថែមទាំង បានព្រមាន ថា ក្រុងតេអ៊ីរ៉ង់ មានសម្ភារគ្រប់គ្រាន់ សម្រាប់ផលិតអាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់។Iran may have enough uranium for a nuclear weapon. Don't panic. - Vox

លោកអគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ បានប្រាប់ដល់សមាជិកសភាអឺរ៉ុប ថា «ខ្ញុំប្រហែលជានឹងវិលត្រឡប់ទៅកាន់ទីក្រុងតេអ៊ីរ៉ង់… នៅក្នុងខែកុម្ភៈ សម្រាប់ជាកិច្ចសន្ទនានយោបាយ ដែលត្រូវការចាំបាច់ ឬ ការបង្កើតកិច្ចព្រមព្រៀងឡើងវិញ ជាមួយនឹងប្រទេសអ៊ីរ៉ង់»។

ដំណើរទស្សនកិច្ចបែបនេះ នឹងកើតឡើង នៅក្នុងពេលដ៏អាក្រក់មួយ សម្រាប់ការចរចា ក្រោមកិច្ចសម្របសម្រួល ពីសហភាពអឺរ៉ុប នៅក្នុងគោលបំណងធ្វើឲ្យកិច្ចព្រមព្រៀង ឆ្នាំ២០១៥ រស់ឡើងវិញ ដើម្បីទប់ស្កាត់សកម្មភាពបរមាណូរបស់អ៊ីរ៉ង់ ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ។Diplomacy as usual won't curb Iran's nuclear ambitions | The Strategist

ប្រមុខអង្គការឃ្លាំមើលនុយក្លេអ៊ែរ រូបនេះ បានបញ្ជាក់ ថា «គាត់មានក្ដីសង្ឃឹម អំពីវឌ្ឍនភាពមួយចំនួន ជុំវិញការស្ដារកិច្ចសហប្រតិបត្ដិការរបស់អ៊ីរ៉ង់ ឡើងវិញ ជាមួយនឹងទីភ្នាក់ងាររបស់គាត់ នៅក្នុងដំណើរទស្សនកិច្ច នាពេលខាងមុខនេះ។ ចំណែកសកម្មភាពអាតូមិករបស់ក្រុងតេអ៊ីរ៉ង់ នាពេលថ្មីៗនេះ រួមទាំង ការចម្រាញ់ជាតិអ៊ុយរ៉ានីញ៉ូម បានកើនឡើង ហួសការកំណត់របស់ JCPOA ឆ្ពោះទៅដល់កម្រិតមានតម្រូវការចាំបាច់បំផុត សម្រាប់ការផលិតអាវុធមហាប្រល័យលោកជាច្រើនគ្រាប់។ សកម្មភាពបែបនេះ ពិតជាមិនល្អទាល់តែសោះនោះឡើយ»។

លោក រ៉ាហ្វែល ហ្ក្រូសស៊ី (Rafael Grossi) បានសង្កត់ធ្ងន់ ថា «អ៊ីរ៉ង់ បានប្រមូលសម្ភារនុយក្លេអ៊ែរគ្រប់គ្រាន់ សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរជាច្រើនគ្រាប់ ហើយនេះមិនមែនមានត្រឹមតែមួយនៅចំណុចនោះទេ ដោយបានរាយបញ្ជីអ៊ុយរ៉ាញ៉ូម ចំនួន៧០គីឡូក្រាម ដែលសម្បូរទៅដោយការបន្សុទ្ធ ចំនួន៦០ភាគរយ និង ១ ០០០ គីឡូក្រាម បានបន្សុទ្ធ ចំនួន២០ភាគរយ។ ចំណែកកម្រិត សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរ ត្រូវបានគេចាត់ទុកថា មានការបន្សុទ្ធជិត ៩០ភាគរយ។Born In The USA: How America Created Iran's Nuclear Program : Parallels :  NPR

ទោះជាយ៉ាងណា លោកប្រធាន Grossi បានកត់សម្គាល់ ថា ឃ្លាំងស្តុកដ៏ធំ នៃសារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់រួច មិនមែនមានន័យ ថា អ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរនោះឡើយ។ ចំណែកការផលិតគ្រាប់បែកអាតូមិក នឹងទាមទារឲ្យមានការរចនា និង ការសាកល្បង៕

ពេជ្រ សូលីកា ត្រៀមចាត់ការជនអនាមិក ដែលយកបទខ្លួនមិនទាន់ចេញយកទៅចែកចាយ

0

អ្នក​នាង​ ​ពេជ្រ​ សូលីកា បាន​ចេញ​​ប្រកាសដោយប្រើ​ធម៌​ក្ដៅ​ចំពោះ​អ្នក​ដែល​យក​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​ទៅ​ចែក​ចាយ​បន្ត​ពី​ជន​អនាមិក​ដែល​បាន​បែកធ្លាយ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​មក​បញ្ចេញ​ជា​សាធារណៈ​។

លើសពីនេះទៅទៀត អ្នក​នាង​ ពេជ្រ សូលីកា បាន​ចេញ​មក​ប្រកាស​ប្រើ​ធម៌ក្ដៅ​ចំពោះ​អ្នក​ដែល​លួច​ទម្លាយ​បទ​ចម្រៀង​ថ្មី​របស់​អ្នក​នាង​ ព្រម​ទាំង​បង្កើត​ឆាណែល​យូធូប​ (Channel YouTube)​ ដោយ​​ប្រើ​ឈ្មោះ​របស់​​អ្នក​នាង​ ពេជ្រ សូលីកា ជា​ភាសា​ខ្មែរ​ ដើម្បី​បង្ហោះ​ថ្មី​នោះដោយ​អ្នក​នាង​​ប្រកាស​យ៉ាង​ដូច្នេះ​ថា​៖ “​អ្នក​ផុស​បទ​ខ្ញុំ​បន្ត​ពី​ Channel ជន​អនាមិក​ ក៏​មិន​រួច​​ខ្លួន​ដែរ​”។

ចំពោះបទ​ចម្រៀង​ដែល​ត្រូវ​បាន​​ឆាណែល​ជន​អនាមិក​បង្កើត​ក្នុង​ឈ្មោះ​អ្នក​នាង​ ពេជ្រ សូលីកា មាន​ចំនួន​ពីរ​បទ​​គឺ​បទ​ “ហេតុ​អ្វី​យើង​បែក​គ្នា” និង​ “មាន​អ្នក​ត្រូវ​ការ​ខ្ញុំ​ទេ​”។

គួរបញ្ជាក់ផងដែរ ការបែកធ្លាយបទចម្រៀងនៅក្នុងវិស័យសិល្បៈកម្ពុជា ហាក់មានការកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីលោកវណ្ណដា បានបែកធ្លាយបទ J+0 II មក៕

ក្តីបារម្ភរបស់រដ្ឋាភិបាលជប៉ុនពីការធ្លាក់ចុះអត្រាកំណើត

0

ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានដាស់តឿនថា យើងត្រូវដោះស្រាយបញ្ហាចំនួនពលរដ្ឋជប៉ុនធ្លាក់ចុះ ខណៈប្រទេសជប៉ុនបានប្រឈមមុខនឹងវិបត្តិសង្គមមនុស្សចាស់កើនឡើង និងអត្រាកំណើតធ្លាក់ចុះ ។ លោកបានថ្លែងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ន ចំនួនពលរដ្ឋជប៉ុនកំពុងមានបញ្ហាប្រឈម ហើយអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់ ។ លោកថា ៖ «វិបត្តិនេះត្រូវតែដោះស្រាយភ្លាមៗ រង់ចាំយូរមិនបានទៀតទេ ព្រោះពេលនេះជាឱកាសមួយដើម្បីដោះស្រាយបញ្ហាបាន» ។

លោកនាយករដ្ឋមន្ត្រីត្រូវការជំរុញរឿងនេះជារឿងរបស់ជាតិ និងតាំងចិត្តផ្តល់ប្រាក់ឧបត្ថម្ភទ្វេដងដើម្បីបង្កើនចំនួនពលរដ្ឋនៅខែមិថុនា ដោយបង្កើតភ្នាក់ងារធ្វើការពាក់ព័ន្ធជាមួយកុមារនិងគ្រួសារ នៅក្នុងខែមេសា ។

ក្រសួងសុខាភិបាលជប៉ុនបង្ហាញថា ជប៉ុនជាប្រទេសមួយមានអត្រាកំណើតតិចបំផុតក្នុងពិភពលោក ខណៈកាលពីឆ្នាំ២០២២ មានទារកកើតថ្មីមិនដល់៨សែននាក់ផង ។ វាជាលើកទី១ហើយដែលមានអត្រាកំណើតទាបបំផុតចាប់តាំងពីឆ្នាំ១៨៩៩ មក ។ ជាមួយគ្នានេះ ជប៉ុនក៏ជាប្រទេសមានពលរដ្ឋអាយុវែងបំផុតក្នុងពិភពលោកផងដែរ តាមស្ថិតិឆ្នាំ២០២០ ជប៉ុនមានអ្នកអាយុច្រើនចំនួន១.៥០០នាក់ ពួកគេមានអាយុលើសឬអាយុ១០០ឆ្នាំ ប៉ុន្តែជប៉ុនមានអត្រាកំណើតទាបជាបន្តបន្ទាប់ រហូតក្លាយជាវិបត្តិធ្វើឱ្យប្រទេសនេះសម្បូរពលរដ្ឋអាយុច្រើន និងគ្មានយុវជនធ្វើការគ្រប់គ្រាន់ ។Japanese children allowed to talk again over lunch as Covid cases fall |  Japan | The Guardian

អ្នកជំនាញនិយាយថា មានកត្តាជាច្រើនទៀតដែលបណ្តាលឱ្យកើតវិបត្តិដូចជា ការចាយវាយលើជីវភាពប្រចាំថ្ងៃខ្ពស់ ទីកន្លែងថែទាំកុមារក្នុងទីក្រុងមិនគ្រប់គ្រាន់ពិបាកចិញ្ចឹមក្មេង ដែលធ្វើឱ្យប្តីប្រពន្ធមានកូនកាន់តែតិច ខណៈពលរដ្ឋនៅតាមខេត្តក៏មានកូនតិចដូចគ្នា ។ អាកប្បកិរិយាចំពោះអាពាហ៍ពិពាហ៍ និងការមានកូនរបស់ពលរដ្ឋជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្លាស់ប្តូរ ខណៈគូស្នេហ៍នីមួយៗមិនព្រមរៀបការ និងមិនចង់មានកូន ដោយសារជួបនឹងការឆ្លងជំងឺកូវីដផង រួមទាំងយុវជនបារម្ភពីអនាគតការងាររបស់ខ្លួនផង ។

ទោះយ៉ាងណា ជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលជប៉ុនបានព្យាយាមលើកទឹកចិត្តឱ្យពលរដ្ឋមានកូនឱ្យបានច្រើន ទាំងនយោបាយកែលម្អទីកន្លែងថែទាំក្មេង និងចំណាយប្រាក់បន្ថែមគាំទ្រឱ្យពលរដ្ឋមានកូនច្រើននៅតាមខេត្ត ។

តាមការស្ទង់មតិរបស់ YuWa Population Research បង្ហាញថា ជប៉ុនជាប្រទេសមានការចាយវាយលើការថែទាំកូនខ្ពស់ស្ថិតក្នុងលំដាប់ទី៣ របស់ពិភពលោក បន្ទាប់ពីចិន និងកូរ៉េខាងត្បូង ។ ប្រទេសចិន និងកូរ៉េខាងត្បូង ក៏ប្រឈមមុខនឹងផលប៉ះពាល់សេដ្ឋកិច្ចផងដែរ ដោយសារចំនួនពលរដ្ឋធ្លាក់ចុះ ៕Japanese government aims to double child care budget | The Japan Times

ប្រភព ៖ TNN Online

មន្ត្រីចរាចរណ៍ម្នាក់ដែលជិះម៉ូតូតាមឃាត់រថយន្ត កាលពីយប់ថ្ងៃទី១៩ ខែមករា ត្រូវបានអនុវត្តវិន័យកងកម្លាំងហើយ

0

ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញបកស្រាយបំភ្លឺព័ត៌មានទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ម្នាក់ជិះម៉ូតូតាមឃាត់រថយន្ត កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:០០ រំលងអាធ្រាត នៅចំណុចស្ដុបចំការមន

មន្ត្រីរូបនោះត្រូវបានអនុវត្តវិន័យកងកម្លាំង ផ្ទេរចេញពីការិយាល័យចរាចរណ៍ ទៅកងអន្តរាគមន៍ ជាពិសេសបានស្នេីរសុំទៅថ្នាក់ដឹកនាំដេីម្បីបន្ថយឋានន្តរសក្តិមួយថ្នាក់ពី អនុសេនីយ៍ទោ មកត្រឹមអនុសេនីយ៍ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_uK2RQI94VdkoEAf0OU9jwpqqKRsxItAprukX3Tv_noeTwpgdHP12Elci-Ul111jvSN9DqKK6GpVdoiNYtvUtlROHLPAVLlGL21P5IZYxL1LUNb8hdMcqeqM2IinahIceEmkTWLzNefhZYQwe6oPnrAmaj3ZaoaKzft49nySB8ID7mZnKRS0_8Kx9/s1280/photo_2023-01-26_08-45-46%20(2).jpg

កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២:០០ រំលងអាធ្រាត លោកអនុសេនីយ៍ទោ ជឹម សាលីន អត្តលេខ ៧៨៦៦៥ មន្រ្តីចំណុះការិយាល័យចរាចរណ៍ផ្លូវគោក បានធ្វើដំណើរចេញពីផ្ទះ ក្នុងគោលបំណងទៅប្រជុំជួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ពេលជិះមកដល់ស្ដុបចំការមន ក៏ឃើញរថយន្ត ០១គ្រឿង ម៉ាក Range Rover ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន ពេលនោះលោកអនុសេនីយ៍ទោ ជឹម សាលីន បានជិះម៉ូតូតាមដល់ស្ដុបក្រសួងមហាផ្ទៃ ក៏ជិះទៅក្បែររថយន្ត ហើយអ្នករួមដំណើរក្នុងរថយន្ត សួរ តើខ្ញុំខុសអី ? ហើយលោកអនុសេនីយ៍ទោ ជឹម សាលីន តបថាបងស្រីអត់ពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាព និងកុំថតអី សម្រួលបានអត់ ក្នុងន័យកុំឲ្យថតប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs-YMsNYICJGKhqoTScwWgjdI48nd-c2GvEhRNk3Zo6ijHvEAO-3Qp0zjP7ph70imdbcckulUjsEHlOnuCACorH-36g7QBIyOC7rfX77QnGK3gHS8JtuZvejn2hJ8hXphvd6khG5DzA4hsc4oshSV5jTtwmnoCcpIeDnoLL8iW1Nsl-xYH6yaWshEx/s1280/photo_2023-01-26_08-45-47.jpg

ជាក់ស្តែងការចុះអនុវត្តនេះមិនមានគោលការណ៍ ឬបទបញ្ជាពីប្រធានអង្គភាពនោះទេ ហេីយការធ្វេីនេះមិនត្រឹមត្រូវតាមម៉ោងនៃការអនុវត្តច្បាប់ផងដែរ ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចធ្វេីការដាក់វិន័យ និងស្នេីរសុំទៅថ្នាក់ដឹកនាំដេីម្បីសុំគោលការណ៍បន្ថយឋានន្តរសក្កិមួយថ្នាក់ និងផ្ទេរភារកិច្ចមន្ត្រីចរាចរណ៍រូបនេះឲ្យទៅបម្រើការងារនៅកងអន្តរាគមន៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQiqus3TSVfIIKxERsmtWJ-KEqjgvyzm-NWH46yFqs8DrZc_S-veQAUmphjdszmP9ILZN2ddfpaZ5Qts0IMsreXyaGK0au3gu6SidextorJIhiw0ekoOqhwsFcgC6PHACV4tU3FM9Kb-6HK7Liv_cqaG5KLZx1YhfgZ82XzlESq0MSGcbYaarWjbLg/s1182/photo_2023-01-26_08-45-46.jpg

ធ្លាប់ដឹងអត់! ១ភាគ៣ នៃផែនដីគឺជាមហាសមុទ្រអ្វី?

0

ផ្ទៃ​ផែន​ដី ​គ្រប់​ដណ្ដប់​ដោយ​មហាសមុទ្រ​ប្រមាណ​ ៧១%។ អ្នក​ជំនាញ​ខាង​ភូមិសាស្ត្រ​បាន​បែងចែក​ប្រភេទ​មហាសមុទ្រ​លើ​សកល​លោក​ ទៅ​តាម​ឈ្មោះ​តំបន់។

បើយោងទៅតាមប្រវត្តិសាស្រ្តតាំងពីដើមមកបានឱ្យដឹងថា ពិភពលោកយើងនេះមានអាងមហាសមុទ្រចំនួន៤ទីតាំង ដែលត្រូវបានគេដាក់ឈ្មោះឱ្យថា មហាសមុទ្រអាត្លង់ទិច មហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា ព្រមទាំងមហាសមុទ្រអាក់ទិក។​ File:Pacific Ocean satellite image location map.jpg - Wikimedia Commons
មហាសមុទ្រប៉ាស៊ីហ្វិក គឺជាអាងទឹកធំបំផុត និងជ្រៅបំផុតនៃមហាសមុទ្រពិភពលោក ដោយគ្របដណ្ដប់លើផ្ទៃដីប្រមាណ ១៦៥ ២៥០​​ ០០០ លានគីឡូមែត្រការ៉េ។ វាលាតសន្ធឹងពីមហាសមុទ្រអាកទិកនៅភាគខាងជើងទៅមហាសមុទ្រខាងត្បូង ហើយមកជាប់នឹងទ្វីបអាស៊ី និងអូស្ត្រាលីនៅភាគខាងលិច ដោយឡែកជាប់អាមេរិកនៅភាគខាងកើត។How Deep is the Pacific Ocean? - AZ Animals
មហាសមុទ្រនេះ ត្រូវបានគេរុករកឃើញនៅសតវត្សទី១៦ ដោយលោក ហ្វឺ ឌី ណាន់ មេក ហ្គឺរ លេន (Ferdinand Magellan)។ មិនត្រឹមតែជាមហាសមុទ្រធំជាងគេនោះទេ វាក៏មហាសមុទ្រដែលមានជម្រៅជ្រៅជាងគេផងដែរ ដល់ទៅ ១០ ៩៣៥ម៉ែត្រ ដែលកន្លែងជ្រៅនោះស្ថិតនៅ ភាគខាងលិចនៃមហាសមុទ្រ។List of the 12 Seas Surrounding the Pacific Ocean
គួរបញ្ជាក់ផងដែរថា ក្នុង​ឆ្នាំ​ ២០០០ អង្គការ​ IHO (International Hydrographic Organization) បាន​បន្ថែម​ មហាសមុទ្រ​ភាគ​ខាងត្បូង​ ឬ​មហាសមុទ្រ​អង់​តាក​ទិចជាមហាសមុទ្រទី៥​ ក៏ប៉ុន្តែ​សមាជិក​របស់​អង្គការ​មិន​ទាន់​ទទួល​យល់​ស្រប​ទាំង​អស់​គ្នា​នោះ​ទេ៕

ក្រសួងអប់រំផ្តល់សិទ្ធឱ្យសាលារៀននីមួយៗកំណត់ម៉ូដសក់សិស្ស

0

ប្រទេសថៃ ៖ ការស្នើសុំ និងការអំពាវនាវពីការទុកម៉ូដសក់របស់សិស្ស-និស្សិតថៃហាក់មានប្រសិទ្ធភាព និងយល់ព្រមពីក្រសួងអប់រំ ក្រោយពីពួកគេស៊ូទ្រាំជាមួយសាលារៀន ដែលមានវិន័យយ៉ាងតឹងតែងទៅលើម៉ូតសក់របស់ពួកគេ ។ គ្រូដែលគ្រប់គ្រងវិន័យសិស្ស និងគ្រូបន្ទុកថ្នាក់មួយចំនួនបានប្រើប្រាស់អំណាចរបស់ខ្លួនចាត់ការជាមួយសិស្សដោយផ្ទាល់ ដូចជា កាត់សក់សិស្ស ហើយគ្រូទាំងនេះធ្វើអំពើមិនគប្បីទៅលើសិស្ស ដោយគ្រាន់តែម៉ូដសក់គ្មានរបៀប ។ លើសពីនេះ គ្រូខ្លះជេរប្រមាថធ្វើឱ្យសិស្សខ្មាស់មិត្តភក្តិ ឬស្តីបន្ទោសនៅមុខដងទង់ជាតិ ដោយប្រើអំណាចតាមតែចិត្តចង់ រហូតដល់ក្លាយជាការគំរាម រំលោភសិទ្ធិ និងសេរីភាពបុគ្គល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL7LkSK1o4zvozWlqdOUUGw3Y__kZhMgfqm0JUSa6n_OY67vCeAKaPkZde28OgYCKX75jqi6VNhLuAZREDecWEuSHY6Q5S8ysH_rDk5_5dMh3enwI93ge0mTgEXXeln7VOCOtcPgv11DXvcorAyd_4kZOQWD70qJqJc87CEGSWdXRItSYR2ob7j2BN/s1280/photo_2023-01-26_09-59-37.jpg

លោកស្រី ទ្រីនុត ថៀនថង (Treenut Thienthong ) រដ្ឋមន្ត្រីក្រសួងអប់រំថៃឱ្យដឹងថា លោកស្រីបានចុះហត្ថលេខាផ្តល់សិទ្ធទៅគ្រឹះស្ថានសិក្សាជាអ្នកកំណត់ម៉ូដសក់សិស្សតាំងពីឆ្នាំ២០២០ មកម៉្លេះ ។ ការទុកម៉ូដសក់ មិនថាសក់ខ្លី ឬសក់វែង ក្រសួងអប់រំបើកឱកាសឱ្យសាលារៀននីមួយៗមានសិទ្ធិចេញច្បាប់កំណត់ម៉ូដសក់សិស្សរបស់ខ្លួនផ្អែកតាមភាពសមរម្យ និងមតិយោបល់របស់អ្នកពាក់ព័ន្ធ ដូចជា សិស្ស ក្រុមប្រឹក្សានិស្សិត មាតាបិតា អាណាព្យាបាលសិស្ស សហគមន៍មូលដ្ឋាន បុគ្គល ឬក្រុមមនុស្សផ្សេងទៀតដែលសាលារៀនអញ្ជើញមកចូលរួមសម្រេចចិត្ត ។

បន្ទាប់ពីសាលារៀនកំណត់ច្បាប់ការទុកម៉ូដសក់ហើយ សាលារៀននីមួយៗត្រូវជូនដំណឹងពីរបៀបវិន័យម៉ូដសក់នេះឱ្យសាធារណជនទូទៅបានជ្រាប ឬបិទប្រកាសនៅបរិវេណសាលា ។ សាលារៀនត្រូវផ្តល់ដំណឹងដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ និងបុគ្គលិកក្នុងសាលារៀនទាំងអស់ ដើម្បីឱ្យសិស្សប្រតិបត្តិតាមបានត្រឹមត្រូវ មានរបៀបរៀបរយ និងច្បាស់លាស់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEive9wUsy838bK8L3NgfszyAz72ZYSwvQ6f9uLiDRYVMEyV2N_P-bhYpLGLY00GvIlzzm9Fb5skC7UjZWxfCJlhof55xTjFPrm1a6vTZJYV7kTeOjKvjAZWJ9_VAosm-elAzbcCyRESftuH6qcGl3Kwpal16S5DMsCYcmNglxYPFEUEntwwSUDkRA8y/s1000/photo_2023-01-26_09-59-36.jpg

ក្រសួងអប់រំបញ្ជាក់ថា បន្ទាប់ពីក្រសួងបានប្រកាសលុបចោលហើយ ការទុកម៉ូដសក់របស់សិស្សទាំងអស់ គឺស្ថិតនៅលើការសម្រេចចិត្តរបស់សាលារៀននីមួយៗ ។ ជាការពិត ម៉ូដសក់សិស្ស គឺតម្រូវទៅតាមការកំណត់របស់សាលារៀន ប៉ុន្តែបច្ចុប្បន្ននេះ គ្រូបង្រៀន និងនាយកសាលាមួយចំនួនមានអាកប្បកិរិយាចង់ប្រើអំណាចជាមួយសិស្សតែម្តង ៕ ប្រភព ៖ Khaosod

ការពិត១០យ៉ាង ដែលលោកអ្នកមិនធ្លាប់បានដឹងពីផែនដី

0

នៅ​លើ​ផែនដី​នេះ​មាន​រឿងរ៉ាវ និង​របស់​ប្លែកៗ​ជា​ច្រើន ដែល​មនុស្ស​យើង​ដឹង និង​ស្គាល់​មិន​អស់​ឡើយ។ នៅ​ក្នុង​ថ្ងៃ​នេះ យើង​នឹង​លើក​យក​ការ​ពិត​លើ​ផែនដី​ទាំង១០ ដែល​អ្នក​ខ្លះ​ធ្លាប់​ដឹង និង​អ្នក​ខ្លះ​ទៀត​មិន​ធ្លាប់​ដឹង​ពី​មុន​មក។

  1.  ៧១ភាគរយ​នៅ​លើ​ពិភពលោក គឺ​ជា​ទឹក
  2.  ១ភាគ៣​នៃ​ផែនដី គឺ​ជា​មហាសមុទ្រ​ប៉ាស៊ីហ្វិក
  3.  ផែនដី គឺ​ជា​ភព​មួយ​ក្នុង​ចំណោម​ភព​ថ្ម​ចំនួន ៤ នៅ​ក្នុង​ប្រព័ន្ធ​សុរិយគតិ (ភព​ផ្សេង​ទៀត​គឺ ភព​ពុធ, ភព​សុក្រ និង​ភព​អង្គារ)
  4.  យើង​អាច​មើល​ឃើញ​ព្រះ​ច័ន្ទ​ត្រឹមតែ​ម្ខាង​ប៉ុណ្ណោះ
  5.  រណ្ដៅ​ជ្រៅ​បំផុត​ដែល​គេ​ធ្លាប់​ជីក គឺ​ប្រហែល ១២​គីឡូម៉ែត្រ​ប៉ុណ្ណោះ
  6.  ៩០ភាគរយ​នៃ​ប្រជាជន​លើ​ពិភពលោក រស់​នៅ​ក្នុង​អឌ្ឍគោល​ខាង​ជើង
  7.  ៧០ភាគរយ​នៃ​ប្រជាជន​លើ​ពិភពលោក រស់​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី
  8.  ក្នុង​មួយ​ឆ្នាំ​មាន​សរុប ៣៦៥,២៦ថ្ងៃ
  9.  សីតុណ្ហភាព​ខ្ពស់​បំផុត​ដែល​ត្រូវ​បាន​កត់ត្រា​នៅ​លើ​ផែន​ដី គឺ ១៣៤,១អង្សាសេ នៅ​ក្នុង​ទីក្រុង Death Valley រដ្ឋ California សហរដ្ឋអាមេរិក
  10. សីតុណ្ហភាព​ទាប​បំផុត​ដែល​ត្រូវ​បាន​កត់ត្រា​នៅ​លើ​ផែនដី គឺ ដក៩៤,៧អង្សាសេ នៅ​ភាគ​ខាងកើត​ទ្វីប​អង់តាកទិច៕50 interesting facts about Earth | Live Science

ប្រភព៖ World Atlas