ផ្ទៃផែនដី គ្រប់ដណ្ដប់ដោយមហាសមុទ្រប្រមាណ ៧១%។ អ្នកជំនាញខាងភូមិសាស្ត្របានបែងចែកប្រភេទមហាសមុទ្រលើសកលលោក ទៅតាមឈ្មោះតំបន់។
បើយោងទៅតាមប្រវត្តិសាស្រ្តតាំងពីដើមមកបានឱ្យដឹងថា ពិភពលោកយើងនេះមានអាងមហាសមុទ្រចំនួន៤ទីតាំង ដែលត្រូវបានគេដាក់ឈ្មោះឱ្យថា មហាសមុទ្រអាត្លង់ទិច មហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា ព្រមទាំងមហាសមុទ្រអាក់ទិក។ 

មហាសមុទ្រប៉ាស៊ីហ្វិក គឺជាអាងទឹកធំបំផុត និងជ្រៅបំផុតនៃមហាសមុទ្រពិភពលោក ដោយគ្របដណ្ដប់លើផ្ទៃដីប្រមាណ ១៦៥ ២៥០ ០០០ លានគីឡូមែត្រការ៉េ។ វាលាតសន្ធឹងពីមហាសមុទ្រអាកទិកនៅភាគខាងជើងទៅមហាសមុទ្រខាងត្បូង ហើយមកជាប់នឹងទ្វីបអាស៊ី និងអូស្ត្រាលីនៅភាគខាងលិច ដោយឡែកជាប់អាមេរិកនៅភាគខាងកើត។

មហាសមុទ្រនេះ ត្រូវបានគេរុករកឃើញនៅសតវត្សទី១៦ ដោយលោក ហ្វឺ ឌី ណាន់ មេក ហ្គឺរ លេន (Ferdinand Magellan)។ មិនត្រឹមតែជាមហាសមុទ្រធំជាងគេនោះទេ វាក៏មហាសមុទ្រដែលមានជម្រៅជ្រៅជាងគេផងដែរ ដល់ទៅ ១០ ៩៣៥ម៉ែត្រ ដែលកន្លែងជ្រៅនោះស្ថិតនៅ ភាគខាងលិចនៃមហាសមុទ្រ។:max_bytes(150000):strip_icc()/GettyImages-200114042-001-59c6826b0d327a00112e28a4.jpg)
:max_bytes(150000):strip_icc()/GettyImages-200114042-001-59c6826b0d327a00112e28a4.jpg)
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០០០ អង្គការ IHO (International Hydrographic Organization) បានបន្ថែម មហាសមុទ្រភាគខាងត្បូង ឬមហាសមុទ្រអង់តាកទិចជាមហាសមុទ្រទី៥ ក៏ប៉ុន្តែសមាជិករបស់អង្គការមិនទាន់ទទួលយល់ស្របទាំងអស់គ្នានោះទេ៕