Home Blog Page 1872

អ៊ុយក្រែន បន្ដសុំយន្ដហោះចម្បាំងទំនើបៗ ក្រោយសង្ឃឹមទទួលបានរថក្រោះពីលោកខាងលិច

0

រដ្ឋធានីកៀវ៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោក កំពុងតែរៀបចំ បញ្ជូនរថក្រោះចម្បាំងធុនធ្ងន់ដ៏ទំនើបរបស់ពួកគេ ទៅជួយដល់កងទ័ពការពារទឹកដី ចំពេលការបាត់បង់ទីក្រុងសូឡេដា (Soledar) ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់កម្លាំងទាហានរុស្ស៊ី នោះ រដ្ឋាភិបាលក្រុងកៀវ កំពុងតែស្នើសុំ ទៅកាន់បណ្ដាប្រទេសមហាអំណាចបស្ចិមលោក (ឬបច្ឆិមលោក) និង សម្ពន្ធមិត្ត អំពីការផ្គត់ផ្គង់យន្ដហោះប្រដេញ ឬ យន្ដហោះប្រយុទ្ធ ប្រភេទ F-16 ផលិតដោយសហរដ្ឋអាមេរិក បន្ដទៀត ដើម្បីវាយរំដោះទឹកដីរបស់ខ្លួន ដែលបានបាត់បង់ ដណ្ដើមត្រឡប់មកវិញ។Soledar is gone': Ukraine admits Russia controls Donetsk town - CNA

សារព័ត៌មាន The Hill មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ថា បច្ចុប្បន្ន សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ បានសម្រេចបញ្ជូនរថក្រោះប្រយុទ្ធដ៏មានអានុភាពខ្លាំងក្លារបស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន។ សកម្មភាពរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចរបស់បស្ចិមលោកទាំង២នេះ នឹងបើកភ្លើងខៀវ ជំរុញដល់បណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់ «ណាតូ ឬ អូតង់» បញ្ជូនរថក្រោះរបស់ពួកគេ ទៅជួយដល់ប្រទេស ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម នៅតំបន់អឺរ៉ុបខាងកើតមួយនេះបន្ថែមទៀត។ ប៉ុន្ដែឥឡូវ ក្រុងកៀវ កំពុងតែផ្ដោតយ៉ាងសំខាន់ ទៅលើយន្ដហោះចម្បាំងដ៏ទំនើបរបស់សម្ពន្ធមិត្តលោកខាងលិច។

លោក យូរីយ សាក់ (Yuriy Sak) ទីប្រឹក្សា ក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ដល់សារព័ត៌មាន The Hill (ឌឺ ហ៊ីល) ថា គាត់មានសុទិដ្ឋិនិយម ចំពោះការទទួលបានយន្តហោះចម្បាំងរបស់លោកខាងលិច ដូចជា យន្ដហោះចម្បាំង F-16 ផលិតនៅសហរដ្ឋអាមេរិក។ យន្ដហោះប្រភេទនេះ គឺអ៊ុយក្រែន បានព្យាយាមស្វែងរក តាំងពីដើមឆ្នាំ២០២២ ខណៈទាហានរុស្ស៊ី បានចូលឈ្លានពាន ជាលើកដំបូង ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ រហូតមក។Ukraine defense official: 'It's too early to relax' | CNN

លោកទីប្រឹក្សា រូបនេះ បានសង្កត់ធ្ងន់ ថា «គ្រឿងយុទ្ធភណ្ឌទាំងអស់ យើងបានស្នើសុំ យើងពិតជាមានតម្រូវការខ្លាំងណាស់ សម្រាប់ការរំដោះទឹកដីរបស់យើង។ ឥឡូវនេះ យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបាន សម្រាប់ការធានា ថា អ៊ុយក្រែន នឹងទទួលបានយន្តហោះចម្បាំងជំនាន់ទី៤របស់សហរដ្ឋអាមេរិក ឱ្យបានឆាប់ តាមតែអាចធ្វើទៅបាន»។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានរាយការណ៍នូវព័ត៌មាននេះ តាំងពីដំបូង ថា អ៊ុយក្រែន កំពុងតែផ្ដោតគោលដៅចម្បងរបស់ខ្លួន ទៅលើយន្តហោះចម្បាំង។ ជាមួយគ្នានេះ អ៊ុយក្រែន កាលពីថ្ងៃពុធ បានគូសបញ្ជាក់ អំពីជ័យជម្នះដ៏ធំមួយ ជាមួយនឹងការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) ថា ក្រុងវ៉ាស៊ីនតោន នឹងផ្ដល់រថក្រោះចម្បាំងធុនធ្ងន់ដ៏ទំនើប ប្រភេទ M1 Abrams (អឹម១ អាប្រាមស៍) ផលិតដោយសហរដ្ឋអាមេរិក ចំនួន៣១គ្រឿង ជួយដល់រដ្ឋាភិបាលក្រុងកៀវ។F-16 Fighting Falcon | Military.com

ទន្ទឹមគ្នានេះដែរ លោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz) អធិការបតីអាល្លឺម៉ង់ កាលពីថ្ងៃពុធ ក៏បានបញ្ជាក់ ថា ក្រុងប៊ែរឡាំង នឹងផ្គត់ផ្គង់រថក្រោះ ប្រយុទ្ធធុនធ្ងន់ Leopard 2 ផលិតដោយអាល្លឺម៉ង់ ជាច្រើនគ្រឿង ទៅជួយដល់កងទ័ពអ៊ុយក្រែន។ ក្រៅពីនេះ លោកអធិការបតី ក៏នឹងអនុញ្ញាតដល់បណ្ដាប្រទេសផ្សេងៗ ជាសម្ពន្ធមិត្ត អាចផ្ទេររថក្រោះរបស់ពួកគេ ប្រភេទ Leopard ទៅជួយដល់ក្រុងកៀវ បន្ថែមទៀតផងដែរ។

បណ្ដាប្រទេសសម្ពន្ធមិត្តយោធារបស់អង្គការណាតូ និង ដៃគូ បានប្រឈមមុខចុងក្រោយបង្អស់ លើការផ្ទេររថក្រោះរបស់ពួកគេ ផលិតដោយអាល្លឺម៉ង់ សម្រាប់ការបញ្ជូនទៅជួយដល់អ៊ុយក្រែន ព្រោះក្រុងប៊ែរឡាំង ជាអ្នកកាន់កាប់អាជ្ញាប័ណ្ណនាំចេញរថក្រោះ Leopard ។ ប៉ុន្ដែដោយសារមានការរិះគន់ និង សម្ពាធកាន់តែខ្លាំងឡើង មកលើប្រទេសអាល្លឺម៉ង់ ទើបចុងក្រោយលោកអធិការបតី បានអនុម័ត ដោយការប្រុងប្រយ័ត្នបំផុត នៅក្នុងការបញ្ជូនគ្រឿងចម្បាំងដ៏ទំនើបរបស់ខ្លួន ទៅជួយដល់ក្រុងកៀវ ដោយរាប់ទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហាម៉ាស (HIMARS) រហូតដល់រថក្រោះប្រយុទ្ធរបស់លោកខាងលិច។Why Ukraine wants Leopard 2 tanks : NPR

កងយន្ដហោះចម្បាំងដ៏ទំនើប និង ប្រព័ន្ធកាំភ្លើងធំបាញ់ រយៈចម្ងាយឆ្ងាយ នឹងអនុញ្ញាតឲ្យកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន អាចវាយប្រហារ ទៅកម្លាំងទាហានរុស្ស៊ី ចូលជ្រៅទៅក្នុងតំបន់ដែលបានកាន់កាប់។ បញ្ហានេះ ទំនងជានឹងលើកយកមកពិភាក្សាគ្នា នាពេលក្រោយ សម្រាប់អង្គការណាតូ។

បច្ចុប្បន្ន អ៊ុយក្រែន កំពុងតែប្រើប្រាស់យន្តហោះចម្បាំង បន្សល់ទុកតាំងពីអតីតសហភាពសូវៀត រួមទាំង យន្តហោះចម្បាំង MiG-29 (មីគ-២៩)។ បញ្ហានេះ បានក្លាយជារឿងដ៏ចម្រូងចម្រាស កាលពីខែមីនា ឆ្នាំ២០២២ ក្រោយពេលសហរដ្ឋអាមេរិក បានបដិសេធនូវការជួយសម្រួល ដល់ការផ្ទេរយន្ដហោះ MiG ជាច្រើនគ្រឿង ពីប្រទេសប៉ូឡូញ បញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែទប់ទល់នឹងការបញ្ជូនយន្ដហោះប្រដេញ F-16 ជាច្រើន ហើយក៏មិនបានបង្ហាញ អំពីការត្រៀមខ្លួន សម្រាប់ការប្រកាស អំពីការផ្ទេរយន្ដហោះដ៏ទំនើបរបស់ខ្លួន បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នៅពេលណាមួយនោះដែរ។Poland Moves All Its MiG-29 Fulcrums to Malbork Air Base - The Aviationist

ដោយឡែក លោក ចន ឃើរប៊ី (John Kirby) ទីប្រឹក្សាសន្ដិសុខជាតិរបស់សហរដ្ឋអាមេរិក បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន កាលពីថ្ងៃពុធ ថា «សហរដ្ឋអាមេរិក កំពុងតែពិភាក្សាគ្នា ឥតឈប់ឈរជាមួយនឹងក្រុមមន្រ្ដីជាន់ខ្ពស់របស់អ៊ុយក្រែន ហើយយើងនឹងប្រែប្រួលតាមស្ថានការណ៍ផ្លាស់ប្ដូរ។ បញ្ហានេះ យើងក៏មិនអាចស្ដីបន្ទោស ដល់អ៊ុយក្រែន អំពីការស្នើសុំប្រព័ន្ធការពារផ្សេងៗនោះដែរ ហើយក៏មិនមែនជាលើកដំបូង ដែលពួកគេនិយាយ អំពីយន្ដហោះចម្បាំងរបស់លោកខាងលិចនោះឡើយ។ ប៉ុន្ដែខ្ញុំមិនបានប្រកាសណាមួយ ចំពោះកិច្ចការ នៅខាងមុខនោះទេ»៕

រមណីយដ្ឋានល្បាក់កំរោញ គឺជារមណីយដ្ឋានធម្មជាតិ ស្ថិតស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

0

ពោធិ៍សាត់៖ រមណីយដ្ឋានល្បាក់កំរោញ គឺជារមណីយដ្ឋានធម្មជាតិ ដែលស្ថិតនៅភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ ដើម្បីទៅដល់រមណីយដ្ឋាននេះយើងត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥៥ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ មានចម្ងាយ៤៨គ.ម ពីទីរួមខេត្តពោធិ៍សាត់ និងចម្ងាយ ២៣៧គ.ម ពីរាជធានីភ្នំពេញ។

រមណីយដ្ឋានខាងលើនេះ លម្អទៅដោយរុក្ខជាតិពណ៌បៃតងស្រស់ ជាពិសេសតាមដងផ្លូវ(ក្រួសក្រហម) ចូលទៅកាន់ ធារទឹកស្ទឹង ដែលហូរត្រជាក់ស្រេង មានព្រៃឫស្សី ឃ្លៃ លាយឡំជាមួយដើមឈើធំៗ ហាក់ដូចជាគម្រប ឬដំបូល ធ្វើឲ្យទីតាំងនេះមានភាពត្រជាក់គួរជាទីមនោរម្យ។

ភាពទាក់ទាញ មានទឹកស្ទឹងថ្លាឆ្វេង ហូរប៉ប្រះផ្ទាំងថ្ម ខួបប្រាំងវស្សា (រដូវប្រាំង ទឹកតិចជាងវស្សា) ដែលធ្វើឲ្យភ្ញៀវទេសចរ អាចចូលលេងកម្សាន្ត (ងូតទឹកលេង) បានគ្រប់រដូវកាល។

មានរុក្ខជាតិម្លប់ត្រឈឹងត្រឈៃ ព្រមទាំងរំលេចទៅដោយ ផ្ទាំងថ្មដាធំៗនៃបាតស្ទឹង និងតាមច្រាំងស្ទឹង គួរឲ្យចង់អង្គុយលេងកម្សាន្ត និងទទួលទាន អាហារ ប្រកបដោយខ្យល់អាកាសធម្មជាតិបរិសុទ្ធ និងមានផាសុកភាព។

នៅជុំវិញរមណីយដ្ឋាន មានចំការក្រូចពោធិ៍សាត់ និងមានដំណាំពោត ចេក អំពៅ ជាដើម។ ផែនទី៖ https://maps.app.goo.gl/KZo58K3HQWytroof7)៕

រដ្ឋមន្ត្រីកសិកម្ម ស្នើខណ្ឌរដ្ឋបាលជលផលពង្រឹងការហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ

0

្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានស្នើខណ្ឌរដ្ឋបាលជលផលពង្រឹងការងារ អប់រំ ណែនាំ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ និងផ្លាស់ទី ។

លោកស្នើបែបនេះ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខណៈឯកឧត្ដមនិង សហការី បន្តដំណើរមកខេត្តក្រចេះ ដើម្បីសំណេះសំណាល និងលេីកទឹកចិត្តមន្ត្រីជលផល និងឆ្មាំទន្លេ ព្រមទាំងបានជិះទូក ចុះស្វែងយល់ ការងារអភិរក្សសត្វផ្សោត ទន្លេមេគង្គ នៅតាមចំណុចស្នាក់ការ ល្បាត សំខាន់ៗ នៅព្រែកកាំពី និងតំបន់ជុំវិញ។

នៅក្នុងពិធីសំណេះសំណាលលោក ឌិត ទីណា បានកោតសរសើរឆន្ទៈដ៏មោះមុត របស់មន្ត្រីជលផល និងឆ្មាំទន្លេទាំងអស់ ក្នុងការបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បត្តិរបស់ជាតិ និងសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមសហការល្អពីអង្គការ WWF ដែលបាននិងកំពុងផ្តល់ការជួយគាំទ្រ ទាំងបច្ចេកទេស និងសម្ភារ:មួយចំនួន ដល់ការងារអភរិក្ស សត្វផ្សោត។

ទន្ទឹមនិងនោះ លោក “ស្នើឱ្យខណ្ឌរដ្ឋបាលជលផលឱ្យពង្រឹងការងារ អប់រំ ណែនាំ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ និងផ្លាស់ទី ហេីយក្រសួងនឹងខិតខំរកដៃគូអភិវឌ្ឍន៍មកជួយបង្វែរមុខរបរបងប្អូនប្រជានេសាទ ដែលរងផលប៉ះពាល់ ពីការនេសាទដែល មានហានិភ័យដល់សត្វផ្សោត ទៅប្រកបមុខរបរផ្សេងវិញ។ ទន្ទឹមនេះ ខ្ញុំបានស្នេីសុំឱ្យអាជ្ញាធរខេត្តផ្តល់កិច្ចសហការពេញលេញ ក្នុងការកំណត់អត្តសញ្ញាណជនល្មេីស និងការអនុវត្តច្បាប់ដោយមុឺងម៉ាត់ លេីអ្នកមិនរាងចាល “។

ដេីម្បីជួយពង្រឹង និងបង្កេីនប្រសិទ្ធភាពការ ងារ ល្បាត ការបង្រ្កាបបទល្មេីសនេសាទ ជាពិសេស ការអភិរក្សសត្វផ្សោត លោក ឌិត ទីណា បានផ្តល់សម្ភារចាំបាច់មួយចំនួន ដូចជា ហ្វាភ្លើងគុណភាពខ្ពស់ កែវយឹតមេីលពេល យប់ ម៉ាស៊ីនទូក ល្បឿនលឿន និងប្រេងឥន្ទន: ដល់មន្ត្រីជលផល និងឆ្មាំទន្លេ។ ក្រសួងនឹងពិនិត្យ លទ្ធភាពទិញដ្រូនពីបរទេស ដេីម្បីបង្ហោះតាម ឃ្លាំមេីលសកម្មភាពល្មេីស និងបង្កេីនប្រសិទ្ធភាព ល្បាតរបស់ឆ្មាំទន្លេផងដែរ ទន្ទឹមនេះ រដ្ឋបាលខេត្តនឹងជួយតម្លេីងប្រព័ន្ធវិទ្យុទាក់ទងដេីម្បីក្រុមឆ្មាំទន្លេងាយប្រាស្រ័យទាក់ទងគ្នា ៕

ស្វែងយល់អំពី ជំងឺរលាកលំពែងស្រួចស្រាវ!

0

ភ្នំពេញ៖ ប្រភពពីមន្ទីរពេទ្យកាល់ម៉ែត្របានឲ្យដឹងថា លំពែងគឺជាប្រភេទក្រពេញនៃប្រព័ន្ធរំលាយអាហារស្ថិតនៅក្នុងពោះ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូបដែលយើងមិនអាចខ្វះបាន ហើយតួនាទីទាំងនោះរួមមាន: ការជួយដល់ការរំលាយអាហារ (enzymes digestifs) និងការបញ្ចេញជាតិអរ័ម៉ូនសំខាន់ៗមួយចំនួនទៀត (exocrine et endocrine)។

ជំងឺរលាកលំពែង តែងតែបានជួបប្រទះជាញឹកញាប់នៅក្នុងផ្នែក ថ្លើម-ក្រពះ-ពោះវៀន នៃមន្ទីរពេទ្យកាល់ម៉ែត។ ក្នុងនោះចំនួនបុរស និងស្រ្តីគឺមានចំនួនស្មើគ្នា ហើយជំងឺនេះក៏ចាត់ទុកថាជាជំងឺដែលអាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ និងអាចបង្កមរណភាពផងដែរ។ ដូច្នេះទាមទារឲ្យមានការព្យាបាលជាបន្ទាន់ និងត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត (urgence médicale) ។

ក) មូលហេតុ៖
មូលហេតុដែលបង្ករឲ្យមានការរលាកដល់សរីរាង្គលំពែង គឺមានយ៉ាងច្រើន ហើយក្នុងនោះ មូលហេតុដែលសំខាន់ៗរួមមាន៖
– ការពិសាគ្រឿងស្រវឹងច្រើនដែលមានរយៈពេលយូរ (alcoolisme chronique)
– បញ្ហាគ្រួសក្នុងផ្លូវទឹកប្រមាត់ដែលធ្លាក់មកស្ទះនៅក្នុងផ្លូវរបស់លំពែង (calcul biliaire migrant)
– ការប្រើប្រាស់ថ្នាំមួយចំនួនដែលមិនត្រឹមត្រូវតាមបច្ចេកទេសវេជ្ជសាស្រ្ត និងមានជំងឺប្រចាំកាយផ្សេងៗទៀតដូចជា hémochromatose, maladie de Wilson, mucoviscidose …។

ខ) រោគសញ្ញា៖
រោគសញ្ញារបស់ជំងឺនេះរួមមាន៖
– ការឈឺចុកចាប់ក្នុងពោះខ្លាំងក្លាភ្លាមៗ ជាពិសេសនៅតំបន់ចុងដង្ហើម
– មានការក្អួតចង្អោរ
– មានការទល់ខ្យល់ និងលាមក
– ការឡើងកម្តៅខ្លួន
– មានការហត់ដង្ហក់ពិបាកដកដង្ហើម ។ ល។

គ) ការធ្វើរោគវិនិច្ឆ័យ៖
ការធ្វើរោគវិនិឆ្ឆយ័ជំងឺនេះ គឺទាមទារនៅរោគសញ្ញាគ្លិនិក (symptômes cliniques) រួមផ្សំនិងការពិនិត្យឈាម (bilan sanguin) ការមើលអេកូពោះ ការថតស្គែនន័រ (scanner abdomino-pelvien avec injection)…។

ឃ) ការព្យាបាល៖
ការព្យាបាល គឺទាមទារត្រូវតែឲ្យអ្នកជំងឺសម្រាកព្យាបាល និងតាមដាននៅក្នុងមន្ទីរពេទ្យជាមួយក្រុមគ្រូពេទ្យឯកទេសជំនាញ ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរនៃការវិវត្តរបស់ជំងឺ។

“ គ្រឿងស្រវឹង គឺជាមូលហេតុចំបងមួយទៀតនៃគ្រោះថ្នាក់សុខភាព តាមរយៈជំងឺរលាកលំពែងធ្ងន់ធ្ងរ! ”៕

១៩ប្រទេសអាចមានគ្រោះថ្នាក់ដល់អ្នកទេសចរ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៥ ខែមករា ក្រសួងការបរទេសរបស់អាមេរិកបានបង្ហាញបញ្ជីឈ្មោះប្រទេសចំនួន១៩ ដែលមានគ្រោះថ្នាក់បំផុតសម្រាប់អ្នកទេសចរ ជាពិសេស អ្នកទេសចរអាមេរិក និងគួរតែចៀសវាងធ្វើដំណើរទៅកាន់ទីនោះ ។ ប្រទេសទាំងនេះភាគច្រើនស្ថិតនៅមជ្ឈិមបូព៌ា អាហ្វ្រិក អាហ្វ្រិកខាងត្បូង និងមួយចំនួនស្ថិតនៅភូមិភាគអាស៊ី ។

ប្រទេស១៩ មានគ្រោះថ្នាក់សម្រាប់អ្នកទេសចរ រួមមាន វ៉េណេស៊ុយអេឡា, អ៊ីរ៉ាក់, សូម៉ាលី, ហៃទី, អ៊ុយក្រែន, អាហ្គានីស្ថាន, យេម៉ែន, ស៊ីរី, ស៊ូដង់, ស៊ូដង់ខាងត្បូង, កូរ៉េខាងជើង, លីប៊ី, អ៊ីរ៉ង់, មីយ៉ាន់ម៉ា, រុស្ស៊ី, ម៉ាលី, សាធារណរដ្ឋអាហ្វ្រិកកណ្តាល, បួគីណាហ្វាសូ និងបេឡារុស ។

កត្តាដែលធ្វើឱ្យប្រទេសទាំងនេះមានគ្រោះថ្នាក់ដល់អ្នកទេសចរ ជាពិសេស អ្នកទេសចរមកពីអាមេរិក ដោយសារក្នុងប្រទេសទាំង១៩នេះ មានជម្លោះនយោបាយ មានការប្រមូលផ្តុំធ្វើបាតុកម្ម និងប្រើកម្លាំងកងទ័ពដើម្បីគ្រប់គ្រងប្រជាពលរដ្ឋ ភេរវកម្ម និងវិនាសកម្មកើតឡើងជាញឹកញាប់ ហើយប្រទេសមួយចំនួនទៀតកំពុងធ្វើសង្គ្រាមដូចជា អ៊ុយក្រែន និងយេម៉ែន ជាដើម ។

ក្រៅពីនេះ ប្រទេសខ្លះគ្រប់គ្រងដោយរបបផ្តាច់ការដូចជា កូរ៉េខាងជើង ។ អាមេរិកបញ្ជាក់ថា បើពលរដ្ឋអាមេរិកធ្វើដំណើរទៅកាន់ទីនោះ គឺប្រថុយនឹងការចាប់ខ្លួនទុករយៈពេលយូរ ហើយរដ្ឋាភិបាលអាមេរិកមិនអាចជួយពលរដ្ឋខ្លួនភ្លាមៗបានទេ ព្រោះគ្មានទំនាក់ទំនងខាងទូតជាមួយគ្នា ។ ចំណែកប្រទេសរុស្ស៊ីវិញមានជម្លោះផ្ទាល់ជាមួយអាមេរិក ហេតុនេះ រដ្ឋាភិបាលអាមេរិកអាចជួយពលរដ្ឋខ្លួនដោយមានកំណត់ដូចគ្នា ។

កត្តាមួយទៀតធ្វើឱ្យប្រទេសទាំងនេះមានគ្រោះថ្នាក់សម្រាប់អ្នកទេសចរ គឺបញ្ហាឧក្រិដ្ឋកម្ម ជាពិសេស ករណីចាប់ខ្លួនអ្នកទេសចរដើម្បីជំរិតទារប្រាក់ ។ លើសពីនេះទៀត ប្រទេសទាំងនេះប្រើប្រាស់អគ្គិសនី ទឹកគ្មានអនាម័យ និងការទំនាក់ទំនងគ្នាគ្មានគុណភាព ៕ ប្រភព ៖ Mono News

បាត់អត្តសញ្ញាណបណ្ណ និងឯកសារសំខាន់ៗអាចប្រកាសរកក្នុង App នេះបាន

0

កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ចេញ App អត្តសញ្ញាណកម្ម” ឬ GDI eServices ដែលផ្តល់ភាពងាយស្រួលដល់អ្នកដែលបានបាត់អត្តសញ្ញាណបណ្ណ ឬឯកសារសំខាន់ៗផ្សេងៗ។

App នេះបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាជាច្រើនទាក់ទងនឹងអត្តសញ្ញាណកម្ម។ នៅក្នុង App មានមុខងារពិសេសមួយគឺ “ឯកសារបាត់បង់ រើសបាន”។ មុខងារនេះអាចឱ្យមនុស្សគ្រប់គ្នា ដែលបានបាត់ឯកសារសំខាន់ៗដូចជាអត្តសញ្ញាណប័ណ្ណ អត្រានុកូលដ្ឋាន ស្ថិតិប្រជាពលរដ្ឋ និងលិខិតឆ្លងដែនជាដើម។ សម្រាប់អ្នកដែលបានបាត់អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន និងឯកសារដូចរៀបរាប់អម្បាញ់មិញ ឬរើសបានរបស់គេ អាចចូលទៅក្នុង App នេះ រួចប្រកាសស្វែងរកម្ចាស់ និងប្រកាសតាមរកឯកសារផ្ទាល់ខ្លួនបាន។

គួរបញ្ជាក់ផងដែរថា អ្នកដែលប្រកាសរកមិនប្រាកដរកឃើញវិញ១០០ភាគរយនោះទេ៕Ddvvv

នាវាដឹកទំនិញ១គ្រឿងបានលិចនៅក្បែរកោះឈេជូរបស់កូរ៉េខាងត្បូង

0

ប្រទេសជប៉ុន-កូរ៉េខាងត្បូង ៖ នាវាដឹកទំនិញរបស់ហុងកុងមួយគ្រឿងបានលិចកាលពីថ្ងៃទី២៥ ខែមករា នៅឆ្នេរសមុទ្ររវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក្បែរកោះឈេជូរបស់កូរ៉េខាងត្បូង ។ ភ្នាក់ងារសង្គ្រោះបានជួយជីវិតអ្នកធ្វើការក្នុងនាវាចំនួន១៣នាក់ ខណៈអ្នកធ្វើការសរុបមាន២២នាក់ ហើយបាត់ខ្លួន៩នាក់ ។

តាមសេចក្តីរាយការណ៍ដំបូងបញ្ជាក់ថា អ្នកធ្វើការក្នុងនាវាដែលត្រូវបានជួយសង្គ្រោះទាំង១៣នាក់ គឺដឹងខ្លួនតែម្នាក់គត់ ។ គេមិនដឹងថា អ្នកមិនទាន់ដឹងខ្លួននោះស្លាប់ឬរស់យ៉ាងណាទេ ក្នុងនោះមានជនជាតិចិន១៤នាក់ និងមីយ៉ាន់ម៉ា៨នាក់ ។

លោក Hirokazu Matsuno អ្នកនាំពាក្យរបស់រដ្ឋាភិបាលជប៉ុន បានថ្លែងថា ភ្នាក់ងារសង្គ្រោះកំពុងតាមស្វែងរកអ្នកធ្វើការក្នុងនាវានេះ១៧នាក់ ។ លោកបន្តថា ឆ្មាំសមុទ្ររបស់កូរ៉េខាងត្បូង និងជប៉ុនបានសហការគ្នាតាមស្វែងរកអ្នកបាត់ខ្លួន ។

បើតាមមន្ត្រីកូរ៉េខាងត្បូងនិយាយថា គេបានបញ្ជូននាវា និងយន្តហោះរបស់ជប៉ុន និងកូរ៉េខាងត្បូងជាច្រើនគ្រឿងតាមរកអ្នកបាត់ខ្លួនបន្តទៀត ។ លើសពីនេះ មាននាវាដឹកទំនិញឯកជន២គ្រឿងបានមកជួយផងដែរ ប៉ុន្តែរលក និងខ្យល់ខ្លាំងពេក ធ្វើឱ្យពួកគេពិបាកតាមរក ។

ឆ្មាំសមុទ្រប្រចាំនៅកោះឈេជូនិយាយថា បានទទួលសញ្ញាឱ្យជួយសង្គ្រោះពីនាវាដឹកទំនិញ Jin Tan ស្ថិតនៅក្បែរឆ្នេរកោះឈេជូរបស់កូរ៉េខាងត្បូងទៅភាគអាគ្នេយ៍ប្រហែល១៤៨គីឡូម៉ែត្រ ។ ក្រោយមក នាវាដែលលិចនេះបានផ្តល់ដំណឹងមកតាមទូរស័ព្ទផ្កាយរណបថា នាវិកទាំងអស់នឹងបោះបង់នាវាចោល ។

ចំណែកឆ្មាំសមុទ្រជប៉ុនបញ្ជាក់ថា នាវាដឹកទំនិញ Jin Tan មានទម្ងន់៦.៥៥១តោន និងបានដឹកឈើកែច្នៃ ។ បន្ទាប់ពីបញ្ជូនសញ្ញាសុំការជួយសង្គ្រោះ នាវានេះក៏បានលិចទៅក្នុងទឹកសមុទ្រ ឆ្ងាយពីឆ្នេរសមុទ្រនៃទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន ប្រមាណ១៦០គីឡូម៉ែត្រ និងឆ្ងាយពីឆ្នេរកោះឈេជូរបស់កូរ៉េខាងត្បូងប្រមាណ១៥០គីឡូម៉ែត្រ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgvbfOZ_4bh6SfbNairMe7Nqbz3VF06iC40H22ZPFUjp943ttsbB9-otYfjlTSBYIhavktPwWe83gsY6xcWuB8lRJB-1VBjJjKjkP7xXoG8tpFE2q6byjKKZKFMPoyBMXSpDYUgeOvLvJ2LoXELEK4a2DuM0VwsS8MM7gFyAtdFNmNh2-3wgeCXCG5/s810/photo_2023-01-25_14-41-31.jpg

ប្រភព ៖ TNN World

បើកប្រទេសភ្លាមការនាំចេញរបស់ថៃ ធ្លាក់ចុះ គួរឱ្យកត់សម្គាល់

0

ការនាំចេញបានធ្លាក់ចុះបីខែជាប់គ្នាក្នុងខែធ្នូ ដោយធ្លាក់ចុះ ១៤.៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំឱ្យកំណើនប្រចាំឆ្នាំ ៥.៥ភាគរយ ក្នុងឆ្នាំ ២០២២។

ក្រសួងពាណិជ្ជកម្មបានរាយការណ៍កាលពីម្សិលមិញថាតម្លៃពន្ធគយនៃការនាំចេញបានធ្លាក់ចុះ ១៤.៦ភាគរយ ដល់ ២១.៧ភាគរយ ពាន់លានដុល្លារកាលពីខែមុន ខណៈដែលការនាំចូលធ្លាក់ចុះ ១២ភាគរយ មកត្រឹម ២២.៨ភាគរយ ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពពាណិជ្ជកម្មធ្លាក់ចុះ៣ពាន់លានដុល្លារអាមេរិក។

កំណើននៃការនាំចេញរបស់ថៃ កាលពីឆ្នាំមុន ត្រូវបាននាំមុខដោយផលិតផល ដូចជា ស្ករស ទូរស័ព្ទ ត្បូង និងគ្រឿងអលង្ការ ខ្លាញ់ បន្លែ/សត្វ និងប្រេង គ្រឿងបំប្លែង និងសមាសធាតុ សារធាតុវត្ថុពាក់កណ្តាលចំឡង និងសាច់មាន់កែច្នៃ ជាដើម៕Thai exports expanded at fastest pace in 11 years

ប្រភព៖ Bangkok Post

មុនម៉ោង១០ព្រឹក ធ្វើរឿង៧យ៉ាងនេះ ជីវិតនឹងរស់បានយូរមានន័យបំផុតសម្រាប់ខ្លួនឯង

0

រក្សា​សុខភាព​​ដោយ​អនុវត្ត​​នូវ​​រឿង​ទាំង​នេះ​នៅ​ពេល​ព្រឹក ​នឹង​ជួយ​អ្នក​ចៀស​ផុត​ពី​ជំ​ងឺ ​និង​សុខភាព​ល្អ​​ជា​រៀង​រាល់​ថ្ងៃ​។

១. ​បើក​ទ្វារ​​បង្អួច​ស្រូប​យក​ពន្លឺ​ព្រះ​អា​ទិត្យ

​​​​ស្រូប​យក​ខ្យ​ល់​បរិសុទ្ធ ពន្លឺ​ព្រះ​អាទិត្យ​នៅ​ពេល​ព្រឹក ​ជួយ​ឲ្យ​រាង​កាយ​​ទទួល​បាន​អារម្មណ៍​ផាសុកភាព​​​។ ក្រៅ​ពី​នេះ ​ពន្លឺ​ព្រះ​អាទិត្យ ​មាន​មុខ​ងារ​សំខាន់​ជួយ​ឲ្យ​រាង​កាយ​ដំណើរ​ការ​ល្អ ​ទទួល​បាន​វីតាមីន D ​និង​​ស្វាហាប់​​ជាង​មុន​ផង​ដែរ។228,811 Waking Up Stock Photos, Pictures & Royalty-Free Images - iStock

​២. ​ផឹក​ទឹក​ក្តៅ​ឧណ្ឌៗ

​បន្ទាប់​ពី​ភ្ញាក់​ពី​គេង ​​អ្វី​ដែល​អ្ន​ក​គួរ​ធ្វើ​បន្ត​ទៀត​គឺ​ការ​បំពេញ​ជាតិ​ទឹក​ដល់​រាង​កាយ។ ​ក្រោយ​ពី​គេង​រយៈ​ពេល​យូរ ​រាង​កាយ​នឹង​ប្រែ​ជា​​ស្ងួត ខ្សោះ​ជាតិ​ទឹក ហេតុ​នេះ​ទឹក​ក្តៅ​មួយ​ពែង​នៅ​ពេល​នេះ​នឹង​ផ្តល់​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​ដូច​ជា ​​ជម្រុញ​ដល់​ចរន្ត​ឈាម ​បន្សាប​ជាតិ​ពុល​ក្នុង​រាង​កាយ ​និង​រំញោច​ការ​រំ​លាយ​អាហារ។

​៣. ​​ស្តាប់​តន្រ្តី

តន្រ្តី​ គឺ​ជា​ផ្នែក​មួយ​​ជួយ​ជម្រុញ​ស្មារតី​​ក្នុង​ជីវិត​ឲ្យ​ល្អ​ប្រសើរ។ ​​អារម្មណ៍​របស់​អ្នក​នឹង​ល្អ​​ជាង​មុន​ បើ​សិន​អ្នក​​ក្រោក​ឡើង​បាន​ស្តាប់​តន្រ្តី​ដែល​អ្នក​ចូល​ចិត្ត។Happy Pretty Girl Listening Music In Wireless Free Stock Photo and Image

​៤. ​សមាធិ

បើ​សិន​ជា​អ្នក​មាន​ពេល​ ​ចំណាយ​២០​នាទី​ដើម្បី​សមាធិ​នៅ​ពេល​ព្រឹក ​នឹង​ជួយ​ឲ្យ​ស្មារតី ផ្លូវ​ចិត្ត​របស់​អ្នក​កាន់​តែ​ស្ងប់​សុខ​និង​ចិត្ត​ត្រជាក់។ ​នេះ​ជា​វិធី​មួយ​ល្អ​បំ​ផុត​ជួយ​​បង្កើន​សមត្ថភាព​ផ្នែក​ផ្ចង់​ស្មារតី ព្រម​ទាំង​ជម្រុញ​ឲ្យ​ចរន្ត​ឈាម​រត់​បាន​​ស្រួល​ក្នុង​ពេល​តែ​មួយ​ផង​ដែរ។

​៥. ​​​ហាត់​ប្រាណ

​​លំហាត់​ប្រាណ​ងាយ​ៗ​ ស្រាល​ៗ​នៅ​ពេល​ព្រឹក​នឹង​ជួយ​​ឲ្យ​ចរន្ត​ឈាម​ក្នុង​រាង​កាយ​ដំណើរ​ការ​ល្អ ហើយ​សុខភាព​របស់​អ្នក​ក៏​​រឹង​មាំ​ថែម​ទៀត​ផង។ ​អ្នក​អាច​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ​១៥​នាទី ​ដើរ​ត្រឹក​ៗ ​ហាត់​យូហ្គា … ​ជា​ដើម។ សកម្មភាព​តិច​តួច​​នេះ ​ក៏​ជួយ​ឲ្យ​សុខភាព​របស់​អ្នក​ល្អ​​ប្រសើរ ​និង​ស្មារតី​កាន់​តែ​ភ្លឺ​ស្វាង​តាំង​ពី​ព្រឹក​ព្រលឹម​​តែ​ម្តង។Yoga For Legs: 7 Poses for Toning, Strengthening, Flexibility

​៦. ​ងូត​ទឹក

​ងូត​ទឹក​នៅ​ពែល​ព្រឹក​ពិត​ជា​ផ្តល់​គុណ​សម្បត្តិ​ច្រើន​ដល់​រាង​កាយ។ ​វា​ជួយ​ជម្រុះ​កោសិកា​ចាស់​ចោល ​​រំញោច​កោសិកា​ស្បែក​ឡើង​វិញ ជម្រុញ​​ដំណើរ​ការ​​បន្សាប​ជាតិ​ពុល ព្រម​ទាំង​ជួយ​ឲ្យ​អារម្មណ៍​អ្នក​ស្រស់​ស្រាយ​ផង​ដែរ។

​៧. ហូប​អាហា​រ​ពេល​ព្រឹក​ល្អ​ៗ

អាហារ​ពេល​ព្រឹក ពិត​ជា​មិន​អាច​ខ្វះ​បាន​ទេ។ ​​ផ្អែក​តាម​អ្នក​ស្រាវ​ជ្រាវ​បង្ហាញ​ថា ​​​ហូប​អាហារ​ពេល​​ព្រឹក​ក្រោយ​ក្រោក​ពី​​គេង ​៦០ -​៩០ ​នាទី គឺ​ជា​ពេល​វេលា​សម​រម្យ​។ ​អ្នក​មិន​គួរ​បណ្តោយ​ឲ្យ​យឺត​ជាង​នេះ​​ឡើយ ព្រោះ​ធ្វើ​ឲ្យ​បាត់​ថាម​ពល​មិន​អាច​ធ្វើ​ការ​បាន​​ល្អ ​ហើយ​បើ​បណ្តោយ​រយៈ​ពេល​យូរ​នឹង​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ៕

ទីក្រុងដែលមានមនុស្សជិះកង់ច្រើនជាងគេបំផុតលើលោក

0

ការជិះកង់ មានការពេញនិយមខ្លាំងនៅតំបន់អឺរ៉ុប ព្រោះវាជួយការពារការបំពុលដល់បរិស្ថាន និងជួយសម្រួលដល់សុខភាពផងដែរ។ លើសពីនេះវាមិនមានភាពកកស្ទះ ដែលផ្តល់ភាពយឺតយ៉ាវក្នុងការទៅធ្វើការឡើយ។How this Dutch City Became so Bicycle Friendly - Goodnet

ម្យ៉ាងវិញទៀត នៅតំបន់អឺរ៉ុប រាជរដ្ឋាភិបាលប្រទេសជាច្រើន បានព្យាយាមកាត់បន្ថយការបំភាយកាបូន នៅក្នុងទីក្រុង ដោយលើកទឹកចិត្តមនុស្សឱ្យបោះបង់ចោលរថយន្ត ឬម៉ូតូ ងាកមកជិះកង់ជំនួសវិញ។

ចុះដឹងអត់ថាទីក្រុងប្រទេសណា ដែលសម្បូរទៅដោយអ្នកជិះកង់ច្រើនជាងគេលើលោក?Utrecht - Holland.com

ទីក្រុង Utrecht របស់ប្រទេសហូឡង់ គឺជាទីក្រុងគំរូមួយនៅអឺរ៉ុប ដោយ២ភាគ៣ ប្រជាជនរស់នៅទីក្រុងនេះ គឺធ្វើដំណើរដោយកង់។ អមជាមួយទេសភាពដ៏ស្រស់ត្រកាល ប្រជានជននៅទីក្រុងនេះអះអាងថា “ការជិះកង់ទៅធ្វើការ បានស្រូបយកខ្យល់អាកាសបរិសុទ្ធ និងគយគន់ទេសភាពដ៏ស្រស់ស្អាត។ ហើយវាក៏មានបង្កជាភាពកកស្ទះ ផងដែរ”៕A startling weekend in Utrecht, where the canals are tourist-free

ប្រភព៖ Euro News