Home Blog Page 186

អាងស្តុកទឹកធំជាងគេនៅកម្ពុជា នឹងលេចរូបរាងនៅឆ្នាំ២០២៧

0

ទំនប់អាងទឹកលេខ ២ ដែលមានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នឹងក្លាយជាអាងស្តុកទឹកធំជាងគេនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOLr6vI8qP7zEgd1PGmEsIsTbVJlK7xeHJmUZV0jPwdFZl1Fo5QfTVy-0t3qyq7tQAQtKgEUQObYTBfg3nG-Y7a26ZEXS8J7f6JxLY8QIpYoegBuVOpcRrqjkR-te62J1ai6zHj8MpqhuZawhz6DzZPQ4NY5K8AVADwH2AqdgHsvcJIIXDKp0adzG5UQ-g/s1280/image_2025-11-24_09-09-21%20(2).png

គម្រោងអភិវឌ្ឍន៍ទំនប់នេះ អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦០ លានម៉ែត្រគូប អាចស្រោចស្រពលើផ្ទៃដីចំនួន ២៦២ ៥០០ ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3dZ8LGd-0uTLufUIhiZzco2FXYL2ew17U58fJAHBsb-wPZApIIDeSikcaJjzIO7EdolINXIyxYHXToJEQdWxuvVwSlA6cF4c3bII3f2ZEWWrfPyHSt66aFSEI6oLyMDyctQipBN2FjPVifIg8aDoP8tMqdA63vezERR9EqakzxSQp04Uw9lKcKQMZxLz_/s1280/image_2025-11-24_09-09-21.png

ទំនប់អាងទឹកលេខ ២ នឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំង និងរដូវវស្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJMWjtYrMVEtCieLYxn1cCnC-M6p2XbTRwyupoSprVRBo40AOHdVYcoH1TRhNcACaVOLm33PwM64Mta3oL2Fd1gE8ssb_8w6dpZMvyTEZt8H6qpElIbu03Nr_cKYikQy_OzcTN03SalO_0sQD-frw8DgjAm_N58MC8LQKU8DEoR-U5KnPXFK77uXg6mmqq/s1271/image_2025-11-24_09-09-23%20(2).png

បន្ថែមពីនេះ វាក៏ជួយកាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBE1JXUM4TqB046xfCHbo-jVLyqSFdCUZMqbiCbBJpxGika4ZgjcMXxCJ_MXGQMDxZqHVZ6SNRyxHmM2OMm6LCwn7YcWta8_kvxQ0vlwwYDxL-Ub8CZ8EaoGctV6SATJN33g0INCje9V29SBajrAx5sa82pdI5D5vOGGfGuGhd2Oap6iZUozckGWiOaapW/s1280/image_2025-11-24_09-09-19.png

ជាពិសេស ទំនប់នេះ នឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ស្រូបទាញភ្ញៀវទេសចរ មកកម្សាន្តនៅក្នុងពោធិ៍សាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFLddF6BObULVaZ6wnNqWI-2TNCBkOCEdX6HaxX92ZVyhoDaebefNRZZK166sTz96SZVaKlklPfBtllDvtkNYEz3mUSuIE4ZBWUmmiWB4Q9qJhzgq0HNie9aOqa71swzyjacTBc66wfUPZ7FXkPqNUkP53DFIsjyvOxgD04TW2LNeSwk04aGvoXDDzh1yp/s1278/image_2025-11-24_09-09-20.png

គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ ២០២៥ ទំនប់អាងទឹកលេខ ២  សម្រេចបានប្រមាណ ៤០ភាគរយ ដោយបានចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ ២០២៧៕

 

កងទ័ពភូមិភាគទី២ថៃបដិសេធព័ត៌មានក្លែងក្លាយថា «កងទ័ពថៃជាន់មីនរងរបួសនៅតំបន់ព្រំដែន» និងហាមចែកចាយបន្ត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពភូមិភាគទី២ថៃបានបដិសេធព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមថា «កងទ័ពថៃជាន់មីនរងរបួសនៅព្រំដែន» ព្រមទាំងសំណូមពរកុំឱ្យពលរដ្ឋចែកចាយវីដេអូបង្ហាញពីកងទ័ពថៃរងរបួស ពីព្រោះវាជាវីដេអូចាស់តាំងពីការប៉ះទង្គិចគ្នាដោយអាវុ.ធរវាងកម្ពុជា-ថៃកាលពីថ្ងៃទី២៤ ខែកក្កដា ប៉ុន្តែត្រូវបានយកមកបង្ហោះឡើងវិញក្នុងបំណងញុះញង់ឱ្យសង្គមថៃមានកំហឹង ។ បច្ចុប្បន្ន គ្មានកងទ័ពថៃណាម្នាក់រងរបួសទេ ហើយកងទ័ពថៃដែលរងរបួសក្នុងវីដេអូនេះត្រូវបានបញ្ជូនទៅប្រចាំការនៅព្រំដែនហើយ ។

កងទ័ពភូមិភាគទី២ថៃបដិសេធព័ត៌មានក្លែងក្លាយនេះ បន្ទាប់ពីក្រុមជ្រុលនិយមថៃដែលមានបំណងធ្វើឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃឡើងកំដៅ និងញុះញង់ឱ្យសង្គមថៃផ្ទុះកំហឹងឈានទៅកើតសង្គ្រាមម្តងទៀត បានបង្ហោះវីដេអូចាស់បង្ហាញពីកងទ័ពថៃរងរបួសកាលពីខែកក្កដា ឆ្នាំ២០២៥ ។ ពលរដ្ឋថៃមួយចំនួនដែលខ្វះការគិតពិចារណាបានជឿជាក់ព័ត៌មានក្លែងក្លាយ និងចែកចាយបន្ត ស្របពេលស្ថានការណ៍នយោបាយនៅថៃកំពុងច្របូកច្របល់ ខណៈក្រុមជ្រុលនិយមថៃបានធ្វើបាតុកម្មនៅមុខស្ថានទូតអាមេរិក និងម៉ាឡេស៊ី ដោយចោទប្រកាន់ប្រទេសទាំងពីរជ្រៀតជ្រែកជម្លោះកម្ពុជា-ថៃ ។

វីដេអូបង្ហាញពីកងទ័ពថៃរងរបួសត្រូវបានចែកចាយក្នុងបណ្តាញសង្គមថៃកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ប៉ុន្តែកងទ័ពភូមិភាគទី២ បញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១និង៥៦នាទីរសៀល ថ្ងៃទី២៤ ខែកក្កដា មកម៉្លេះ គឺមានកងទ័ពថៃចំនួន៣នាក់ រងរបួសក្នុងអំឡុងពេលសង្គ្រាមកម្ពុជា-ថៃ និងត្រូវបានក្រុមសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ Sappasitthiprasong នៅស្រុកវ៉ារីនឆាំរ៉ាប ខេត្តឧប៊ុនរ៉ាជថានី ។ បច្ចុប្បន្ន កងទ័ពថៃដែលរងរបួសបានទទួលការព្យាបាលជាសះស្បើយ និងទៅប្រចាំការនៅតំបន់ព្រំដែន ។

ហេតុនេះ សូមអ្នកលេងបណ្តាញសង្គមកុំចែកចាយវីដេអូចាស់ ដែលអ្នកបង្ហោះមានចេតនាមិនល្អធ្វើឱ្យពលរដ្ឋថៃផ្ទុះកំហឹងជាថ្មីរឿងគ្រាប់មីន ។ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃកាលពីថ្ងៃទី២៣ ខែវិច្ឆិកា គឺធម្មតា គ្មានការប៉ះទង្គិចគ្នាទេ ប៉ុន្តែកងទ័ពថៃត្រៀមខ្លួនគ្រប់ពេលវេលា ពុំធ្វេសប្រហែស ។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ពភូមិភាគទី២ ។

គួរបញ្ជាក់ថា ក្រុមជ្រុលនិយមថៃតែងតែផ្សាយព័ត៌មានបំភ្លៃ ចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី និងលាបពណ៌កម្ពុជាបង្កើនកម្លាំងទ័ពនៅតំបន់ព្រំដែនឡើងវិញ ក្នុងគោលបំណងធ្វើឱ្យសង្គមថៃផ្ទុះកំហឹងឈានទៅជំរុញឱ្យកងទ័ពថៃធ្វើសង្គ្រាមឈ្លានពានកម្ពុជាម្តងទៀត ។ សង្គ្រាមរយៈពេល៥ថ្ងៃកន្លងមកកើតឡើងដោយសារព័ត៌មានញុះញង់ថា កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស ទើបកងទ័ពថៃយកលេសបាញ់ប្រហារមុនមកលើកម្ពុជា ក្រោមហេតុផលការពារអធិបតេយ្យ ។

រហូតមកដល់ពេលនេះ គឺក្រោយពេលកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក៏ក្រុមជ្រុលនិយមថៃនៅតែព្យាយាមផ្សាយព័ត៌មានញុះញង់ ចែកចាយព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ដើម្បីទម្លាក់កំហុសលើកម្ពុជា ខណៈកម្ពុជាប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងគោរពកិច្ចព្រមព្រៀងសន្តិភាព ។ មតិមួយចំនួនថា ក្រុមជ្រុលនិយមថៃមិនត្រឹមតែផ្សាយព័ត៌មានបំប៉ោងស្ថានការណ៍ប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានទាញប្រទេសថៃឱ្យធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ចិន ដោយសារធ្វើបាតុកម្មប្រឆាំងអាមេរិក ៕

Emo ថាបែកគ្នា១០ឆ្នាំ វណ្ណដា នៅតែលើកដៃសំពះលោក និងទម្លាយពីការតស៊ូរបស់ ទេព ពិសិដ្ឋ

0

លោក Emo បានលាតត្រដាងនៅលើបណ្តាញសង្គមពីតារារ៉េប ម៉ាន់ វណ្ណដា នៅតែមានការគោរពចំពោះលោកទោះបីជាបែកគ្នា១០ឆ្នាំមកហើយក្តីនិងបានបង្កើតចក្រវាលសម្រាប់វិស័យហ៊ីបហប។ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានទម្លាយពី ទេព ពិសិដ្ឋ ពេលប្រកួត The voice kid បានមកស្នាក់នៅផ្ទះលោក និងបានលើកឡើងថាទាំង វណ្ណដា និង ទេព ពិសិដ្ឋ ជាមនុស្សដែលមានសមត្ថភាពខ្លាំងលើវិស័យចម្រៀង
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir_ObSTcKItCMh2M_8xV6Z4dYaF87NPMUd9MDwjGU67lLdAbGub9ah5qu1aTAuntPlzBNXZWtg7DwbYn4QP9xhBt_Ug3VZZGQ4Pa6n8YqojzEQD425nka7Cy3yZz8rLp0XW6pjN2yRSAerXTdIRG4O_iIl00HC2UnROQm9h3IggADw5h_Vwo1819F4imch/s960/image_2025-11-24_09-27-52%20(2).png
នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា Emo Composer បានបង្ហោះរូបពីរសន្លឹកដោយបានរៀបរាប់ថា វណ្ណដា ពីក្មេងប្រុសម្នាក់វេចសម្ពាយខោអាវតាមរកក្តីស្រមៃគាត់បានបង្កើតចក្រវាលមួយថ្មីសម្រាប់វិស័យ HipHop មួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ Emo បាននិយាយថាខានជួប វណ្ណដា ក្បែរ១០ឆ្នាំ តែ វណ្ណដា នៅតែលើកម្រាមដៃ១០សំពះខ្លួនជាមួយនឹងក្តីរលឹក ហើយលោកបានឱប វណ្ណដា ដោយមិននឹកស្មានថា វណ្ណដា អាចធ្វើបានលោកពិតជាមានមោទនភាពណាស់ចំពោះ វណ្ណដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3L-vukalkpApRQc-DGNUY04uS_b-BOVv9ydb_GSFCZWbarSXC_YIqlMfTnYlBOAPvtkj-L7eOLglmFFDrc2B0X3ohTgo70w27xlWChw1zvYKDdx6CQyvLBI8l-MmI1q2B4YYqWyN0ZvFHZQN9h2vErBjJRXVCaXQczjNWUy2xEkmo7V7-DZvh_OExpmLH/s2048/image_2025-11-24_09-27-49.png

មិនត្រឹមតែបង្ហាញអារម្មណ៍មានមោទនភាពចំពោះ វណ្ណដា ដែលបង្កើតចក្រវាលថ្មីសម្រាប់វិស័យហ៊ីបហបប៉ុណ្ណោះទេ ប៉ុន្តែ Emo Composer ក៏បានទម្លាយពីការតស៊ូនិងការតាំងចិត្តដំបូងៗរបស់ ទេព ពិសិដ្ឋ ផងដែរ។ លោក បានលាតត្រដាងថា កាលប្រលង The voice kid ទេព ពិសិដ្ឋ បានមកស្នាក់នៅផ្ទះលោកដូចជាក្រុមគ្រួសារតែមួយ ពិសិដ្ឋ តែងព្យាយាមហ្វឹកហាត់ច្រៀងជាមនុស្សតស៊ូខ្លាំងក្នុងវិស័យសិល្បៈចម្រៀងមួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyuhW9-kfk3P_Qc24WO9gb_lH_eOX2ow31K-c0AMlODIMTPSwyqEGFQKRADLGGsXu-sokykJLHygD_KzVEhGvY2pvWlbnmirSjA7v7dYTNtwqk7KjJ8T_UIjm1PkJBEVQEMh6BKIQS3ZNdQwwbCqaP4BsLaVJqF4CcRv009dXE-CuJptrDyB1NwMHo3bZh/s2048/image_2025-11-24_09-27-50.png
Emo បាននិយាយទៀតថាមានពេលមួយ ទេព ពិសិដ្ឋ បាននិយាយថាបើអត់បទចម្រៀងខ្លួនឯងរូបគេមិនច្រៀងទេ ហើយថ្ងៃនេះ ទេព ពិសិដ្ឋ ធ្វើបានហើយ។ Emo ថាទាំង វណ្ណដា និង ទេព ពិសិដ្ឋ ពិតជាមនុស្សដែលមានសមត្ថភាពខ្លាំងលើវិស័យចម្រៀងមួយនេះដោយលោកបានជូនពរអ្នកទាំងពីរឱ្យកាន់តែជោគជ័យផងដែរ៕

ផន ស្រីពី លាតត្រដាងទាំងទឹកភ្នែកស្ទើរតែបោះបង់ការតំណាងប្រទេសប្រកួតនៅលើឆាកអន្តរជាតិ

0

ក្នុងការតំណាងប្រទេសជាតិឈរនៅលើអន្តរជាតិម្តងៗគឺពិតជាមិនងាយស្រួលនោះទេព្រោះនេះគឺជាបន្ទុកធំមួយសម្រាប់បវរកញ្ញា។ ជាក់ស្តែងមុនចេញទៅប្រកួត ផន ស្រីពី Miss Cosmo Cambodia 2025 បានលាតត្រដាងថារយៈពេលជិត៣ខែមុនចេញទៅប្រកួតនាងចង់បោះបង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdWGuESW3Eg8u91l1xua_T40WIHAr8iJE6ap1JTm2ya2Zd6ts-p6b91hv0sSANrcYPUJW-1X5ZiIwXNaopWuDrZh7pkNLt0ocgsoRyg_XjIkYWg-4SoAKOjb9jFSQ0DlbNf0iu7sEGQfFFY2vO3HqxuERgvgPsjcS9Po1J3DdKieGm3f1q3gdssopJTel3/s2048/image_2025-11-24_08-47-30.png

តាមរយៈវីដេអូមួយបង្ហោះនៅលើគណនីទិកតុក ផន ស្រីពី បាននិយាយថានាងមិនយំបង្ហាញចំណុចខ្សោយនោះទេប៉ុន្តែការតំណាងប្រទេសមួយៗស្ពាយឈ្មោះប្រទេសកម្ពុជាគឺធ្ងន់ខ្លាំង។ ស្រីពី ថានៅសល់តែ៣ខែនាងចង់បោះបង់តំណែងចោលដោយសារតែមានរឿងច្រើនពេកដែលមិននឹកស្មានដល់ ប៉ុន្តែនៅពេលនេះដល់ថ្ងៃដែលចេញទៅប្រកួតហើយដូច្នេះនាងលែងមានសម្ពាធទៀតហើយមានតែពាក្យថាខិតខំធ្វើឱ្យអស់ពីសមត្ថភាពប្រយុទ្ធដើម្បីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP7n3xXydSsCtClm29DLfe3s4tdbztwlVZixjPKQ4hrJ8pZyZMahDaoRLM9pSsjJoLUULNKqUVlw1C8NCqyxQ2-B-3xRYy8SSvdjyZxMbD6XuP14X-utDDkJIhZduwixz9w4d6AjiHdbmccYcwXcAzjC0K0V35bGDSBJD3aW4vyT-desOGB-O7IO0e5IDC/s2048/image_2025-11-24_08-47-22.png

Miss Cosmo Cambodia 2025 បាននិយាយទៀតថានាងបានលះបង់អស់ហើយសម្រាប់ប្រទេសកម្ពុជា ទាំងពេលវេលា ទាំងលុយកាក់ ទាំងកម្លាំងកាយ ទាំងកម្លាំងចិត្ត គឺនាងបានលះបង់ការប្រកួតមួយនេះអស់ហើយ។ ជាមួយគ្នានេះ ផន ស្រីពី បានស្នើឱ្យសាធារណជនគាំទ្រ Miss Cosmo Cambodia 2025 ព្រោះនាងចេញទៅប្រកួតមិនមែនតែដើម្បីខ្លួននាងប៉ុណ្ណោះទេគឺនាងស្ពាយឈ្មោះកម្ពុជាទៅ។ ស្រីពី នឹងធ្វើដំណើរទៅប្រទេសវៀតណាមនាថ្ងៃទី២៤ ខែវិច្ឆិកា នេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNyAQAYOm8MKmVq5quz96loSfm07nCRdbKcITrNKNqQ__7jqN_dlKAu-JHp6cCBSAVAuBV7T61fdn7rd4K3FeGAYxycXV2a_0-KgWFRXm-ju99NwZBMgmwqeWaais9w8bXMhi1iUdjFjq41zenvARQIINS5p3WX6iTJs44V9Lh3QJYHwMu37zYFgEBR3WH/s2048/image_2025-11-24_08-47-24.png

មុនការប្រកួតជាអ្នកតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាក Miss Cosmo នៅឯប្រទេសវៀតណាម ផន ស្រីពី ធ្លាប់បានគ្រងតំណែងជា Miss Intercontinental Cambodia 2024 ចេញទៅប្រកួតនៅលើទឹកដី អេហ្ស៊ីប ដោយទទួលបានចំណាត់ថ្នាក់ TOP22 នៅក្នុងការប្រកួតដែលលទ្ធផលនេះបានបើកទ្វារកម្ពុជាចូលTOPលើកដំបូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_sHx4g8Y3LeRvP_cF7h4sCq4OzXFNbaqEBfNhR_VleZeXLCiFa2cpoKuZNXgrK6Ash5wbFoBeSTkWofhFxPqSWv3_b_FGAaJPkgJsdxZJBpBIeAF_2l9gJvS2VpVaoqZfjjlFntjxeBnZK6fFtvQXu2N7dGFaR_MPNn8-QQ6ixNQoiZ7n2tgwqC0oYFbQ/s2048/image_2025-11-24_08-47-29.png

ជាមួយនឹងការប្រកួតលើឆាក Miss Cosmo ទស្សនិកជនក៏សង្ឃឹមថានាងនឹងអាចយក TOP ជូនប្រទេសកម្ពុជាដូចគ្នា។ កាលពីឆ្នាំ២០២៤ ការប្រកួតសម្រស់នេះ អ៊ិន លក្ខិណា បានឈានដល់TOP10 នៅក្នុងការប្រកួតផងដែរ៕

សកម្មភាពរបស់ Song Hye Kyo ទាក់ទងនឹង Son Ye Jin និង Hyun Bin បង្កឱ្យមានការពិភាក្សា

0

ពានរង្វាន់ភាពយន្ត Blue Dragon លើកទី៤៦បានបញ្ចប់ហើយ ប៉ុន្តែប្រធានបទពិភាក្សាជាច្រើនជុំវិញលទ្ធផលពានរង្វាន់ និងសិល្បករដែលចូលរួមនៅតែបង្កឱ្យមានការពិភាក្សា នៅលើវេទិកាបណ្តាញសង្គម។ ប្រធានបទដែលគេចាប់អារម្មណ៍គឺគូស្នេហ៍តារាសម្តែង Son Ye Jin និង Hyun Bin បានបង្កើតកំណត់ត្រាជាមួយគ្នាខណៈវត្តមានរបស់ Song Hye Kyo ក៏ត្រូវបានពិភាក្សាយ៉ាងក្តៅគគុកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDiDnqaABLsYsMrYLb_8aiZyl8ym5xiZp0SPg45KsmEdkIFJS4Qzwc0UKOLCkdkoXQQIy5yAJ61fwC1RQn40GLpFRutU2HN1o8KH2XYFQW1hi8awZfPz6UMj6jJYvixI-EdbeCH-NUxXHdSD1VOjrH6Jc91BapTZ7QgXfyPK9HTgCMe0X0rfa3qZ8EYgoI/s1570/image_2025-11-22_14-57-19.png
រូបភាពមួយក្នុងចំណោមរូបភាពដែលត្រូវបានចែករំលែកច្រើនបំផុតបន្ទាប់ពីពិធីប្រគល់ពានរង្វាន់គឺជាពេលដែលកាមេរ៉ាថតបានការបង្ហាញរបស់ Song Hye Kyo នៅពេលដែល Son Ye Jin ទទួលបានពានរង្វាន់ជាតារាសម្តែងល្អបំផុត។ នៅពេលដែល Kim Go Eun អានឈ្មោះ Son Ye Jin នោះ Song Hye Kyo ដំបូងបានងើបចិញ្ចើមរបស់នាងដោយភ្ញាក់ផ្អើល បន្ទាប់មកញញឹម និងទះដៃអបអរសាទរមិត្តរួមការងាររបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE1Y3JktRBnbxy4Tet-CZMn2-udEQIynTt6IOyXMJ2_Du2wHxRHalBpsxVaSMnw8mHsu1a5sAmVKETHPuezoKd2fLFYgYDN_btNbcXQ6PDzzsbHuoS2by2647NR5t77HbcbDvOnjDBI_VNdSRWp8qlrgvfvwW7EIk_MHOst2a0drejVR9WtZUqfuMUzsG7/s1391/image_2025-11-22_14-57-17%20(2).png
មនុស្សជាច្រើនបានគិតថា ការបញ្ចេញសកម្មភាពរបស់ Song Hye Kyo គឺជាការបង្ខំខ្លះ មិនមានចិត្តសាទរដូច YoonA និង Lee Jae In ទេ។ មានការរំពឹងទុកជាច្រើនអំពីមូលហេតុដែល Song Hye Kyo មានការបញ្ចេញសកម្មភាពនេះ។ ក្នុងចំណោមនោះ អ្នកនិយមលេងអ៊ីនធឺណិតបានលើកឡើងពីទំនាក់ទំនងរបស់ Song Hye Kyo ជាមួយ Hyun Bin – ស្វាមីរបស់ Son Ye Jin។
បន្ទាប់ពីធ្វើការជាមួយគ្នាក្នុងរឿង «The World They Live In» ឆ្នាំ២០០៨ Song Hye Kyo និង Hyun Bin បានណាត់គ្នាមួយរយៈ។ ទំនាក់ទំនងរបស់ពួកគេមានរយៈពេល ២ ឆ្នាំ ហើយពួកគេបានបែកបាក់គ្នាមុនពេល Hyun Bin បានចូលបម្រើកងទ័ពក្នុងឆ្នាំ ២០១១។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRAaOpVipFm46dcFgFYZC_-FTI_hnCApvFxCx4IRHgVGowx4VFgeLK2eFRpJS66rJJBFKiU9n01MHRAp5QADHytQjQGFxQ00i326gNI8AaB4xp7wvxr5rrzg_DScWhjgNQ1S892PaUnF8q9lsoHNTby99oZtFcNboTFM2p46ab-m4ZR7ceo3gTVdLD2nwH/s929/image_2025-11-20_11-53-35%20(2).png
ដូច្នេះហើយ អាកប្បកិរិយារបស់ Song Hye Kyo ចំពោះភរិយាបច្ចុប្បន្នរបស់ Hyun Bin បានក្លាយជាប្រធានបទក្តៅ។ នៅពេលដែល Song Hye Kyo មិនបានបង្ហាញខ្លួននៅលើកម្រាលព្រំក្រហម Blue Dragon មុនពេលពិធីប្រគល់ពានរង្វាន់នោះ មានការរំពឹងទុកថា តារាស្រីរូបនេះបានសម្រេចចិត្តជៀសវាងការជួបជាមួយអតីតមិត្តប្រុសរបស់នាង៕

ថៃលិចទឹកធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ! ពលរដ្ឋខេត្តសុងក្លារងទុក្ខវេទនាកាន់តែខ្លាំងក្រោយពីកម្ពស់ទឹកជំនន់កើនឡើងមិនឈប់ឈរ

0

ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពស់ទឹកជំនន់នៅស្រុកហាតយៃ ខេត្តសុងក្លា ប្រទេសថៃ នៅតែកើនឡើងមិនឈប់ឈរធ្វើឱ្យពលរដ្ឋថៃរងទុក្ខវេទនាកាន់តែខ្លាំង ដោយសារទឹកជំនន់ហូរពីតំបន់ព្រៃភ្នំភ្លាមៗបណ្តាលឱ្យលំនៅឋាន សាលារៀន មន្ទីរពេទ្យ ស្ពាន អគារ និងផ្លូវនានា លិចទឹកយ៉ាងធ្ងន់ធ្ងរឈានទៅប្រកាសអាសន្នកាលពីថ្ងៃទី២២ ខែវិច្ឆិកា ។ នេះជាប្រវត្តិសាស្ត្ររបស់ថៃ ពីព្រោះខេត្តសុងក្លាពុំធ្លាប់លិចទឹកខ្លាំងទេ ដែលស្ថានការណ៍នេះធ្វើឱ្យនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ជិះយន្តហោះមកពិនិត្យមើលទឹកជំនន់នៅខេត្តសុងក្លាជាបន្ទាន់ ស្របពេលខេត្តផ្សេងៗកំពុងលិចខ្លាំងដូចត្រូវបណ្តាសា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1eTkF4YSX5p7CM6PbtcrggHSJtJF2yaOHsH1esftthltntOGGD9KJm5eanJm8JHX8LScUf7qY9h2-E4uA8vpBuna8Rm2MTBiuoCBq12JpKbZrkt-JynHbfQ9-r8_Tf17udk5-wfgFu7p9wZX9mh0exvzN6gniQzFZEB1ALmbw7pB_ZFmVWp2IWdcfT3Fi/s805/589182589_1331235612382277_8069933100055707128_n.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ខេត្តសុងក្លាទាំងមូលនៅតែលិចទឹកយ៉ាងខ្លាំង អាជ្ញាធរខេត្តបានប្រកាសអាសន្នពីទឹកជំនន់វាយប្រហារស្រុកចំនួន១០ ក្នុងនោះស្រុកហាតយៃលិចទឹកខ្លាំងជាងគេបណ្តាលឱ្យពលរដ្ឋរងទុក្ខវេទនាដង្ហើយរកជំនួយក្រោយពីកម្ពស់ទឹកជំនន់កើនឡើងមិនឈប់ឈរ ។ កម្ពស់ទឹកជំនន់កើនឡើងយ៉ាងឆាប់រហ័សដោយសារភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ ទើបទីប្រជុំជន តំបន់សេដ្ឋកិច្ច និងផ្លូវសំខាន់ៗនៅស្រុកនេះក្លាយជាបឹងល្ហល្ហេវ ខណៈពលរដ្ឋជម្លៀសទៅកាន់ទីខ្ពស់ទាំងអារម្មណ៍ភ័យខ្លាចគ្រប់ពេលវេលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijfY8i7oKirrzqjGmmdrEGL1hWsZgFPSF_9m5wlFoY8F4v9jFFPEEmCzpZDa-0vgFI5zPt_tGvNKW34-JDjHYMB_LWepfpBx4aNfRyoyiWOZ75EKfSn_MPR6mIvuMGKWtuUfzM0tPuZ9qFiYvwEHJXMwADm5-UXkteWyta0J9cBeeh82MbW_7AQfg0FOAh/s2048/586213833_1331625845676587_2095201340896371517_n.jpg
អាជ្ញាធរខេត្តប្រកាសអាសន្នពីគ្រោះថ្នាក់ ចំនួន១០ស្រុក រួមមាន ៖ ស្រុកហាតយៃ, ស្រុកមឿងសុងក្លា, ស្រុកបាងក្លាំ, ស្រុកខួននៀង, ស្រុកឃ្លងហយខូង, ស្រុកណាម៉ម, ស្រុករ៉ាត់ភូមិ, ស្រុកជាណាក់, ស្រុករ៉ាកណូត និងស្រុកសីងហាណាខន ។ ស្រុកហាតយៃបានលិចទឹកយ៉ាងធ្ងន់ធ្ងរបំផុតក្រោយពីទឹកហូរយ៉ាងឆាប់រហ័សបណ្តាលឱ្យលំនៅឋានជាច្រើនខ្នងលិចដល់ដំបូល, រថយន្ត និងហាងលក់ទំនិញផ្សេងៗខូចខាត, ផ្លូវជាច្រើនត្រូវបានទឹកហូរផ្តាច់, អាកាសយានដ្ឋានហាតយៃត្រូវបង្កើនការប្រុងប្រយ័ត្ន, សាលារៀន និងមន្ទីរពេទ្យជាច្រើនផ្លាស់ប្តូរម៉ោងពេល ខណៈភ្នាក់ងារសង្គ្រោះ និងកងទ័ពបង្កើនការជម្លៀសពលរដ្ឋគេចពីទឹកជំនន់ទាំងយប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbmuyH7-W3aV038PW6lCA7_2pG25jDuP9wxxcwlwod6PeP3nJOz70_zZwGxoTX9X-8yS4SKg_XNhhvE4uWZodyMrVIO3dsW-lXqQu75KZoCBZfGU7G5p0iY2WMc1hXY_ueV34d3kPSs7_IvwdANzMGpkxIyS8ocIsojerIsEUTOIKqvQVc1iyo15uQyoJp/s1025/587321997_1331331129039392_2419156797375024127_n.jpg
ពលរដ្ឋជាច្រើនគ្រួសារនៅស្រុកហាតយៃ ខេត្តសុងក្លា ស្រែករកជំនួយពីអាជ្ញាធរ និងរដ្ឋាភិបាល ពីព្រោះពួកគេមិនត្រឹមតែខូចខាតទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែទឹកជំនន់ធ្វើឱ្យពិបាករស់នៅ មិនថាការចម្អិនម្ហូបអាហារ ការធ្វើដំណើរ គ្មានទឹកផឹក និងខ្វះថ្នាំសង្កូវ ។ រីឯភ្លៀងនៅតែបន្តធ្លាក់មិនឈប់ឈរកាន់តែធ្វើឱ្យកម្ពស់ទឹកកើនឡើងថែមទៀត ដែលស្ថានការណ៍នេះធ្វើឱ្យពលរដ្ឋថៃបារម្ភខ្លាំង ហើយមិនសង្ឃឹមទឹកជំនន់នឹងស្រកឆាប់ៗទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEr-Ed5o7xFLjLyYlOoH7YYrXDK4gmC6sW7GqDZ5HtJjeKpja5IZ1oeuOETvHoyqycRf12uX37ZEeTep6fjlFCPlIe6yoAw-YeyFxweX8aPVlLCVTaYW2jwL68Yi2aAc0i5hdfs9EffU28GAgnfd6UHmjOZAyUKOK8yve0ljP-ImejerRDyMYrixXRufmP/s1108/587337855_1331331062372732_8451213854509826436_n.jpg
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី Anutin ក៏បានទម្លាក់ការងារផ្សេងៗចោល និងជិះយន្តហោះមកពិនិត្យមើលស្ថានការណ៍ទឹកនៅខេត្តសុងក្លាជាបន្ទាន់ ហើយលោកក៏បានចែកស្បៀង និងថវិកាមួយចំនួនឱ្យពលរដ្ឋរងគ្រោះ ។ លោកសង្ឃឹមថា ស្ថានការណ៍ទឹកជំនន់នឹងធូរស្រាលវិញចាប់ពី៣ថ្ងៃ ទៅ៤ថ្ងៃទៀត ពេលនេះ ទឹកជំនន់បានវាយប្រហារស្ទើរគ្រប់ខេត្តរបស់ថៃ ដែលតម្រូវឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំងចំពោះសុខទុក្ខពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipAIK8GrVlVsuJCWnZwqX6KPglRdUVH0G_xn4QkXxfQ6oD23_CThc5dPt-J-dGt_2aBi9cAxPCo0k6kLyJAojr4Z6VeJOwd3V33bRhyPis-bV60vGd4UN2tEfN8Z31DmzXCzEJoqwO9z7athekE9CVH92EJRUcRUVjc_xNQ8BQpW_ay-gzfEKAaR4nfEt0/s1108/587501528_1331331092372729_937705188108111899_n.jpg
ដោយឡែក ខេត្តថៃភាគខាងត្បូងមួយទៀត គឺខេត្តប៉ាត់តានី ក៏បានជន់លិចធ្ងន់ធ្ងរផងដែរនៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ដែលធ្វើឱ្យពលរដ្ឋពិបាកយ៉ាងខ្លាំង ។ តំបន់សេដ្ឋកិច្ចសំខាន់ៗ ផ្លូវ អគារនានាក្នុងខេត្តនេះហាក់ដូចជាស្ថិតនៅលើកោះ, រថយន្តតូចៗមិនអាចបើកបរនៅតាមផ្លូវ ខណៈហាងលក់ទំនិញត្រូវបិទទ្វារដោយសារទឹកហូរខ្លាំង ហាងខ្លះដឹកជញ្ជូនអីវ៉ាន់ចេញមិនទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitl5MBiTlsaPMfThEdCzk-k9z-RgF02NJfm25reNEajGOUlRI_5D3TUDRn3yRv86eS8dob9TGcDxTC-Io7bGdEIf3iU5rhskxHFy6cj8uxTQGlqOjfnACRYYurG7J-mdrVOvzwGy9-ws_o5fBMLPEeqlObkRkAu9ZZJS3fh2L0z_IsrUPRvHzhfuXqFVZ7/s1108/587836520_1331331079039397_2300082845787728723_n.jpg

អាជ្ញាធរខេត្តបានតាមដានស្ថានការណ៍យ៉ាងដិតដល់ និងប្រាប់ឱ្យពលរដ្ឋចៀសវាងធ្វើដំណើរនៅតំបន់ទឹកលិចជ្រៅ និងប្រមូលរបស់របរទៅកាន់ទីទួលខ្ពស់ ពីព្រោះកម្ពស់ទឹកនឹងកើនឡើងខ្ពស់បន្ថែមទៀតដោយសារទឹកហូរមកពីស្រុកជាច្រើននៅខេត្តយ៉ាឡា ឆ្ពោះមកខេត្តប៉ាត់តានី ៕

ជប៉ុន បញ្ជូនអនុព័ន្ធយោធាមកព្រំដែនកម្ពុជា ដើម្បីទទួលបានព័ត៌មានបន្ថែមស្តីពីស្ថានភាពរវាងកម្ពុជា-ថៃ

0

រាជធានីភ្នំពេញ៖ ជប៉ុនផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ដល់ការរក្សាសន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយធ្វើការបញ្ជូនអនុព័ន្ធយោធារបស់ខ្លួនឲ្យចុះត្រួតពិនិត្យស្ថានការណ៍តាមព្រំដែន ដើម្បីទទួលបានសេចក្តីសង្ខេបព័ត៌មានស្តីពីស្ថានភាពនាពេលថ្មីៗនេះ ព្រមទាំងប្រកាសប្ដេជ្ញា ថានឹងជំរុញអនុវត្ត «កិច្ចព្រមព្រៀងបទឈប់បា.ញ់» ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpZiHMXVbeLbMQP5bG3WEc1vHVO3QQVt8tof2rjMycFaQtOHB_ymz8u5HaH9bUAT7iPQWD71jwMgzUW-QgOlROcLbAQ6Yk1Gq7Q-rseECzRxWgoPHKgGQtNU0gbEy7ZZFfmHiRNtQ0dB1s6bAZyr8yaYLF9E_AEzgTghNfEpoGScwf2XZABAG32XV788py/s1280/photo_2025-11-24_10-36-10.jpg
យោងតាមការឲ្យដឹងពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា លោកវរសេនីយ៍ឯក HARA Takashi ជាទីប្រឹក្សា និងអនុព័ន្ធយោធា នៅថ្ងៃទី ២២-២៣ ខែវិច្ឆិកា បានចូលរួមសកម្មភាពចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិ ក្នុងឋានៈជាសមាជិកនៃក្រុមអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា(MACPP) ដើម្បីទទួលបានសេចក្តីសង្ខេបព័ត៌មានស្តីពីស្ថានភាពចុងក្រោយបង្អស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhplnFFtYL-RmJ7KDaD0u-9-C4rErd9dx-hzrbKWwP9Vz5Rgalbk5dHl2_TiJdPBkYGsxW9yDa-YjEs-agZUy6ih60w2q9OxLWJrio7HYYqd2qrurkmk_dltfuiodI9hLRdsJ0CCj4tiaaNKeoPlLsRYsfIEsilJwd_TJ7RzNHrWYd5Fv39Tucn2ehai6st/s1280/photo_2025-11-24_10-36-10%20(2).jpg
ក្នុងដំណើរចុះពិនិត្យនោះ ជប៉ុនសូមសម្តែងការគោរពចំពោះក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី។ ក្នុងន័យនេះ ជប៉ុននឹងប្ដេជ្ញាបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfs4jRmfC8NIqOJ_OFLe4YlHWS4gdrJKrIua7DuQpVutXqn8IO0AKSGU_lUt8sVz_h2Vuk9RYnbB2tm6cKuoCV4IHoH5YWKTsgxk2IoOHazKE0rdMMohOklnYPHTx5Fq8QTlv0OHT4VWtIx75DyBnT2L7sBKFZnAb3zI72lTtEE3GEc10h1oYydFkHBlv9/s1280/photo_2025-11-24_10-36-10%20(3).jpg

តាមរយៈរូបភាពដែលបានបង្ហាញ លោក HARA Takashi មិនត្រឹមតែចុះត្រួតពិនិត្យស្ថានការណ៍នៅតាមព្រំដែនរវាងកម្ពុជា និង ថៃនោះទេ នៅក្នុងដំណើរនោះ លោកក៏បានឆ្លៀតពាំនាំនូវនំចំណីមួយចំនួនចែកជូនដល់កុមារតូចៗ និងប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាដែលកំពុងស្នាក់នៅក្នុងជំរុំភៀសសឹកក្នុងភូមិសាស្រ្តស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjHhiArO6gdhghZkvpTk9kkiHld8FX678hXESajZ18fvI490bmYFaKmtMIb2T0NrshEYjeiiBi00hiDziGUMf4eTvScnjQA6cQuTwVtO88mEm5JT3a_oa9NFzWlJJDc6MGk_rjmIp-dVWN4f4dQOeUIKxbMtlcOL3wuvMVPL_TtRfqdG8kwSHopaJOpS2Y/s1280/photo_2025-11-24_10-36-10%20(4).jpg

សកម្មភាពនេះ បាននាំមកនូវស្នាមញញឹម ភាពកក់ក្ដៅ និងក្ដីសង្ឃឹមដល់ប្រជាជនកម្ពុជាទាំងអស់ ខណៈជប៉ុនបានបង្ហាញនូវឆន្ទៈយ៉ាងមុតមាំក្នុងការស្ដារឡើងវិញនូវសន្តិភាពរវាងកម្ពុជា និង ថៃ តាមរយៈការជំរុញឲ្យមានការអនុវត្តបទឈប់បា.ញ់ប្រកបដោយប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQbvFbxT4M5KL1PIormUhVbWwYjTojkIZEzPXFvpw-yG-5peRbW_HEt8m9ouRsf4K8FEaKQZGsvqHgDvAEg2CmGHNj-ZHzqQ1N6Oy7_B14kmLby31zGPcNXCqC7uXO-A9pUJsaURBOZ668ylfklJ8Xwnyz0UtzZwQ4UgYHD4ulfcIEbtp095_LY3I_Frtx/s647/photo_2025-11-24_10-36-10%20(5).jpg

ថៃបញ្ជូនកងទ័ព និងសព្វាវុ.ធទៅកាន់ព្រំដែនមីយ៉ាន់ម៉ាក្រោយពីមានការប៉ះទង្គិចនៅមីយ៉ាន់ម៉ាកាន់តែខ្លាំង

0

ប្រទេសថៃ ៖ ស្ថានការណ៍មិនសូវស្រួលកាន់តែក្តៅ! កងទ័ពថៃបានបញ្ជូនសព្វាវុ.ធ ដ្រូន និងកាំភ្លើ.ងធំ ទៅកាន់ភូមិហួយមហាវង្ស និងភូមិមេកូនគែន ឃុំមហាវ៉ាន់ ស្រុកមេសត ខេត្តតាក ព្រមទាំងបង្កើនការយាមល្បាតនៅព្រំដែនទាំងយប់ទាំងថ្ងៃ ក្រោយពីមានការប៉ះទង្គិចដោយអាវុ.ធរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅព្រំដែនកាន់តែក្តៅខ្លាំង ដែលការប៉ះទង្គិចលើកចុងក្រោយបណ្តាលឱ្យគ្រា.ប់កាំភ្លើ.ងធ្លាក់ចូលសាលារៀននៅស្រុកមេសត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwNU-H40IMXidiqHcK2fw8cv4BNyqwEGIX69Y1bfdkB-Alu8NQhWbY7z8dXZRywznJ3gfwmOf1_30AVPL8-hbshf3t3nHtHL7ZVKMhHJ5jaRJrlwkObJHHdSxG_v2AW_HoMlEzj7csOFR3sR-lCe0l5Kq3v9__8HzkLd-la_AJjJsLvauF0gyIVr94-_Xa/s1280/photo_2025-11-24_10-01-55%20(2).jpg

រយៈពេលជាច្រើនខែមកនេះ មានការប៉ះទង្គិចដោយអាវុធរវាងកងទ័ពមីយ៉ាន់ម៉ាជាមួយកងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅតំបន់ព្រំដែនជាប់ប្រទេសថៃមិនឈប់ឈរ និងមានពលរដ្ឋមីយ៉ាន់ម៉ារត់ភៀសខ្លួនចូលទឹកដីថៃ ។ ការប៉ះទង្គិចនេះធ្វើឱ្យកងទ័ពថៃតាមដានស្ថានការណ៍យ៉ាងដិតដល់ដើម្បីត្រៀមខ្លួនតបត ស្របពេលមតិផ្សេងៗលើកឡើងថា កងទ័ពថៃមិនហ៊ានតដៃជាមួយមីយ៉ាន់ម៉ា បានត្រឹមតែជូនដំណឹងពីការខូចខាតនៅខាងថៃប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib5x1afUkYvLDJ1Qpn9gfESMDCPhtyWhp67j8An1ErnDgVSrJqguImiYtvcJCL3XWArdTDcXNt-CwWPtkxSbIJmqwG6rNN3NQFFKLxKTNWk7NNmq3bHu9ab_pypbR5Mi0KOp5rpVu08tdCjCn8sAVYmMHVHYiHzZg5fSUX9_13DI2rleckH32-sBztB-VX/s1280/photo_2025-11-24_10-01-58.jpg

កងកម្លាំងពិសេសថៃបានរាយការណ៍ពីការបង្កើនវិធានការតាមដាន និងការពារព្រំដែនថៃ-មីយ៉ាន់ម៉ា ដោយសារការប៉ះទង្គិចដោយអាវុធនៅមីយ៉ាន់ម៉ាបានកើតឡើងមិនឈប់ឈរ និងធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ារត់ភៀសខ្លួនចូលទឹកដីថៃ ។ ថៃចាត់ទុកស្ថានការណ៍កាន់តែក្តៅខ្លាំងនៅមីយ៉ាន់ម៉ា គឺជាការគំរាមកំហែងសន្តិសុខរបស់ខ្លួន ទើបកងកម្លាំងពិសសថៃបង្កើនវិធានការយាមល្បាតយ៉ាងតឹងរ៉ឹងនៅព្រំដែនជាប់មីយ៉ាន់ម៉ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGlDosztpSjxV5fhUTOURMazYmo5SOZm3Eyr7nR-ynE_mJs_dUKfBUB4fYmBE9wSFXUljgwFmnkfIDbA8uRMgkB8Hzrk6oFrPEHeKDTpyy-p7hCidsxOt-v_LdntSP0_KriEecnaaANFta7V1Ln2RK7yGB4ngY49eFdTgJ1EhWjY_eRroc-evx6MB44J7E/s1280/photo_2025-11-24_10-01-55.jpg
កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កងកម្លាំងពិសេសថៃបានពង្រាយកម្លាំងនៅតំបន់ព្រំដែនជាប់មីយ៉ាន់ម៉ាបន្ថែមទៀត ដោយពង្រឹងការយាមល្បាតរយៈពេល២៤ម៉ោង និងបង្កើតទីតាំងត្រួតពិនិត្យការឆ្លងដែនចេញ-ចូលនៅច្រកធម្មជាតិ និងតំបន់ផ្សេងៗ ។ លើសពីនេះ សព្វាវុធជាច្រើនត្រូវបានបញ្ជូនមកកាន់តំបន់ដើម្បីត្រៀមខ្លួនតបតជាមួយមីយ៉ាន់ម៉ា ប្រសិនបើស្ថានការណ៍កាន់តែឡើងកំដៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRdcgn8hXiekuIlWc-bHDe6uWxA41a5KC1FIMny15kkrM9MFrIYZTF2NIVKbz4J1gdWk2OkYMKrA00kSUx2fbuheckggz9ZKoJkt3FoVHb2jMC0x9XjtxA4Apt_5TsueJ6mjMb_kcF03j4LMv6EOGRzJwMFDcM3TRVmL2e4rCKQrUh-tXRxgQLxHwGRY0g/s1280/photo_2025-11-24_10-01-56%20(3).jpg
ក្រៅពីបង្កើនកម្លាំងទ័ព និងសព្វាវុធ ថៃក៏បានបញ្ជូនដ្រូនមកកាន់ព្រំដែនជាប់មីយ៉ាន់ម៉ាផងដែរ ដើម្បីតាមដានស្ថានការណ៍ពីលើអាកាសក្នុងចម្ងាយឆ្ងាយ ក៏ដូចជាបញ្ជូនឧបករណ៍ប្រឆាំងដ្រូន និងឧបករណ៍កងទ័ពជាច្រើនប្រភេទ ដូចជា ៖ ប្រព័ន្ធត្រួតពិនិត្យស្ថានការណ៍ និងគ្រាប់កាំភ្លើង ។ ការត្រៀមខ្លួនរបស់កងទ័ពថៃសម្រាប់ទប់ទល់នឹងការប៉ះទង្គិចអូសបន្លាយកាន់តែមានហិង្សានៅមីយ៉ាន់ម៉ា ព្រមទាំងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន និងសន្តិសុខប្រចាំភូមិឱ្យបង្កើនទីតាំងត្រួតពិនិត្យនៅតាមភូមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijV6mbpYpHZjphgq8MS-AIAVwMFA0dWhiF8tuRqMJHSUmIf5Iwk5TcZ-iG4Adp2F9_ZtsNDOMPmdkQ-7YI9bfv9cMcC6_yWdqH6SLoM9a4VriVwXcDWx_qgpT7ZIPrRsYDbt6fTOFWpQj871oyFMYwB-1XJD8Ae9fznYlvHjLTHZRpDXPzOLf3tnh1Xq46/s1280/photo_2025-11-24_10-01-56%20(4).jpg

កងទ័ពថៃអះអាងថា ការបញ្ជូនកងកម្លាំង សព្វាវុ.ធ ដ្រូន និងកាំភ្លើ.ងធំ គឺដើម្បីការពារអធិបតេយ្យ និងផ្តល់សុវត្ថិភាពឱ្យពលរដ្ឋ ដោយសារការប៉ះទង្គិចដោយអាវុធរវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅភូមិមិនឡាប៉ាន ស្រុកមៀវឌី ខេត្តមៀវឌី ។ កងទ័ពមីយ៉ាន់ម៉ាព្យាយាមដណ្តើមយកតំបន់ឈរជើងរបស់កងកម្លាំងប្រឆាំងរដ្ឋាភិបាលនៅភូមិមិនឡាប៉ាន ប៉ុន្តែត្រូវភាគីម្ខាងទៀតបាញ់ទៅវិញ ដែលបណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាក់ចូលទឹកដីថៃខូចខាតលំនៅឋាន និងទ្រព្យសម្បត្តិពលរដ្ឋមួយចំនួនធំ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaOutoTTo4YMfrzJosLQE-hKTZlaLJY5vVlPmkWCcZi4s8Ek5z_-xkk-E9LKeh8fLJLH4PZOpQWHVoiJIgikIe09o04qyZ10KIYD6kF8i4dQ6D8hAW5en7OF2hV4uG58481ZB7naaWUoOTyKZaI5nbuCfN3gdndunNEDpywKUQtvTRxMgj43sVTmERZ2zk/s1280/photo_2025-11-24_10-01-56.jpg

លោក អាន់វ៉ា ទាត់ចោលការចោ.ទប្រកាន់ថាម៉ាឡេសុីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជានិងថៃ

0

អាហ្រ្វិកខាងត្បូង៖ លោក អាន់វ៉ា អុីប្រាហុីម នាយករដ្ឋមន្រ្តីម៉ាឡេសុី បានធ្វើការបដិសេធទាំងស្រុងចំពោះការចោ.ទប្រកាន់ក្នុងពេលថ្មីៗនេះថា ម៉ាឡេសុី បានជ្រៀតជ្រែកក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយការអះអាងពីការរក្សាតួនាទីអព្យាក្រឹតរបស់ខ្លួនក្នុងការសម្របសម្រួលកិច្ចចរចារវាងទេសជិតខាងទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYCd5XqO3ZCWchsRkePX93IA0mABnP5eb_N70ACc6kJ1eQl_r8MEcTY1z8ydNlTVNos6ozrhRp0iwJ-VFm0i0GIQg-L_i1Qs3EyE86dm0QHWnC3Q8VmWRm5IxEz20WMABW4IgsCBN1-KfzCcpqxAH8QNB6WcvNcvaEHjX9ZAW-K3DIPFQtABl2IyZo1uj6/s830/photo_2025-11-24_09-18-51%20(2).jpg
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងJohannesburgប្រទេសអាហ្វ្រិកខាងត្បូង លោក អាន់វ៉ា អុីប្រាហុីម បានបញ្ជាក់ថា «ខ្ញុំសូមអនុញ្ញាធ្វើការស្រាយបំភ្លឺ។ ជាដំបូង ក្នុងនាមជាប្រទេសជិតខាង យើងពិតជាមានការព្រួយបារម្ភ (អំពីជម្លោះ) ប៉ុន្តែយើងមិនពាក់ព័ន្ធនោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsocoy3w8MyWwXSQd-BXv8kSM3qfVncJOUxGAlIGEIwyrK1Nj8agWS5fmeN0GdfuMdfgdOZlZrASZXmpp-YgDSKISGATW_HHa5kDNVmwaDGB0fWeaY8rhdBbLHrNJclpU_4QwJyClNE0Lt6HCv0aQB0Ts1iRr2cXzxHkU2N733XOKLT9bC5VKhr_-k1QlC/s1024/photo_2025-11-24_09-18-51.jpg

លោកបន្តថា «យើងគ្រាន់តែសម្របសម្រួល – ដើម្បីជួយពួកគេ (កម្ពុជា និង ថៃ) ឱ្យសម្រេចបាននូវការដោះស្រាយ ឬដំណោះស្រាយចំពោះជម្លោះរបស់ពួកគេប៉ុណ្ណោះ។ យើងមិនដែលចេញបញ្ជាជាក់លាក់ណាមួយដល់ពួកគេអំពីរបៀបថាត្រូវដោះស្រាយបញ្ហាយ៉ាងម៉េចនោះទេ» ដោយបន្ថែមថា ព្រោះប្រទេសទាំងពីរចាត់ទុកម៉ាឡេស៊ីជា «មិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp3OQsbXr2-5XRJuW5B0jYctFjgricVwVi1pmAqXStzO7ZBEUCLWu1HH0enpptXevq1h-_NU-AUugP1VR9lLdnSqvLYxGseV59fFBs2ZZU_r2hb_9xdvw-Dvnt0Ot5kSO438RWcEiJEBh9xECvVaQFFM32p9kf-AKsLKGsdPuhfin6NbxSQVq1bKjp4Gtn/s830/photo_2025-11-24_09-18-51%20(3).jpg

លើសពីនោះ លោកអាន់វ៉ាក៏បានបញ្ជាក់បន្ថែមអំពីលោកដូណាល់ ត្រាំ ថាប្រធានាធិបតីសហរដ្ឋអាមេរិក រូបនេះក៏បាននិយាយជាមួយពួកគេហើយដែរ»។ ក្នុងនោះនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានមានប្រសាសន៍ថា« ពេលខ្ញុំធ្វើជាប្រធានកិច្ចប្រជុំ (រវាងភាគីនានា) ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់អំពីរឿងនោះ»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguTkMSAsCM5ssdyLT1WD82CCKNSh-m6IGf53vBGl5OLE3Ue0_6TcHe552mYeONwHlpbvQA3HSisKG87jHVWRTDdYBjif5eShEaRPLwF8-gjw6YCNDFk22hgf5D7ccIjs66gi-hqeNHQskhsefacKnZikeWPyeo_wN3B_OAcZ31IoRxq3XKeIQooMQCGjeU/s1280/photo_2025-11-24_09-18-51%20(4).jpg

    គួរជម្រាបថា ការលើកឡើងរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានកើតឡើងចំថ្ងៃដែលមានការតវ៉ាក្នុងប្រទេសថៃពីសកម្មជនជ្រុលនិយមថៃ ដែលនាំគ្នាដើរគ្រវីទង់ជាតិថៃ ផ្ទាំងបដា និងគូសសញ្ញាខ្វែងលើមុខនាយករដ្ឋមន្រ្តីម៉ាឡេសុី និង ប្រធានាធិបតីអាមេរិក ដើរដង្ហែពីស្ថានទូតម៉ាឡេស៊ី នៅលើផ្លូវSathon ឆ្ពោះទៅកាន់ស្ថានទូតអាមេរិកនៅPathum Wan ក្នុងទីក្រុងបាងកក ដោយចោទប្រកាន់ថា រដ្ឋាភិបាលលោក អាន់វ៉ា អ៊ីប្រាហ៊ីម និង រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានជ្រៀតជ្រែកចូលក្នុងកិច្ចការចរចាបញ្ចប់ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJArcs_o54IVBYPiRwLemPzeEFvJ1Cza8wgsKX2bTFMymypUQtr5feBlrnMNUWioCsdMnye9SfWogRNWFKt29G38dTYoDMQ_QJiUGyggZrL_HNWKp36xtwl2qZGxL33-01cECvK8ZC6jomm9_0dlW1rkji11USZE6tLAkIZWxyNZv5O88HIg8a_LvHhTPY/s1280/photo_2025-11-24_09-18-52.jpg

    លោកជឿថាប្រធានបទនេះនឹងត្រូវលើកឡើងម្ដងទៀត នៅពេលដែលនាយករដ្ឋមន្ត្រីថៃលោកអានុទិន ឆាន់វីរ៉ាគុលធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែវិច្ឆិកា។ លោកថា «ខ្ញុំមិនដឹងអំពីនយោបាយផ្ទៃក្នុង ឬនយោបាយក្នុងស្រុកនៅទីនោះ ដើម្បីបង្ហាញថាយើងបានជ្រៀតជ្រែកនោះទេ»។ លោកសង្កត់ធ្ងន់ថា«មិត្តភក្តិរបស់យើងនៅប្រទេសថៃមិនត្រូវយល់ច្រឡំពីរឿងនេះទេ យើងគឺគ្រាន់តែជួយពួកគេឱ្យសម្រេចបានសន្តិភាព។ ផ្ទុយទៅវិញ យើងត្រូវតែប្តេជ្ញាចិត្ត ចំពោះជំហរដំបូងរបស់យើង លើអ្វីដែលកំពុងកើតឡើងនៅទីនោះ (តាមបណ្តោយព្រំដែនថៃ-កម្ពុជា)»៕

ជ័យលាភី Miss Universe ថ្មីរងការចោ.ទប្រកាន់ថាទិញមកុដនិងមានអាជីវកម្មឪពុកជាខ្នងបង្អែក

0

ជ័យជម្នះរបស់ Fatima Bosch មកពីប្រទេសម៉ិកស៊ិក ដែលបានគ្រងមកុដជាផ្លូវការ Miss Universe 2025 ត្រូវរងនូវការវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមរហូតមានការចោទប្រកាន់ថានាងទិញមកុដដោយសារតែម្ចាស់កម្មវិធីកំពុងរកស៊ីជាមួយនឹងឪពុករបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjToNRherGu4Snah9xyessXT930xWmK4yRQtimRB5uSs8-oSbs5kb75DWHYeaiNn9Q3nu6ujDFHAwk3nhZQIGOZ-sRVyeYT4kztpR6gGab4U5gCYZsXwlqHjuFQsrVV8d0XjLS2s5e30ggpNq8CmPyo2iM80Ks9QwTGnq0P-zcE12rRaQXZITtMuOS0dCNd/s1440/image_2025-11-22_11-17-41%20(2).png

បន្ទាប់ពីប្រកាសលទ្ធផលនៃការប្រកួត Miss Universe លើកទី៧៤ កាលពីថ្ងៃទី២១ ពវិច្ឆិកា អ្នកគាំទ្រវិស័យបវរកញ្ញាសម្ដែងការខឹងសម្បារនិងតវ៉ាប្រឆាំងនឹងលទ្ធផល។ ទស្សនិកជនជាច្រើនបានបញ្ចេញមតិដោយអះអាងថាលទ្ធផលនេះមានភាពលម្អៀងទៅលើ Fatima។ Fatima ស្ថិតក្នុងចំណោមបេក្ខជនដ៏មានសក្ដានុពលសម្រាប់មកុដ។ យ៉ាងណាមិញ វេទិកាសម្រស់ និងទស្សនិកជនជាច្រើនមិនបានទាយទុកមុនថានាងអាចឈ្នះតំណែងខ្ពស់ជាងគេនោះទេ។ បវរកញ្ញាវ័យ២៥ឆ្នាំរូបនេះបើធៀបនឹងបេក្ខភាពផ្សេងទៀតក្នុងលំដាប់កំពូលទាំង៥ រូបសម្រស់ម៉ិកស៊ិកត្រូវបានគេចាត់ទុកថាមិនទាន់ដល់ចំណុចកំពូល។ នៅជុំចុងក្រោយ ចម្លើយទាំងពីររបស់ Fatima Bosch ត្រូវបានចាត់ទុកថាល្អក់កករ ដូចជាការសូត្រមេរៀនជាដើម។ នៅវគ្គផ្តាច់ព្រ័ត្រ ការតុបតែងខ្លួន និងរ៉ូបរាត្រីស្រមោលសររបស់ Fatima ត្រូវបានរិះគន់។ ទស្សនិកជនបានបញ្ចេញមតិថា នាងមានមុខចាស់មិនស្អាត និងស្ទីលម៉ូតដែលហួសសម័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpJcyTv4reWuKqwHgIDwreNWRcHT4fmMhebA37yHhDf7ov2zN4MXC8zq1CrYxRMjrrNooywDZS3VLCrOU43yO8xT5P-fB124w3pGa8cUBUpr2MyGiBtl8nXyiJs-McPhth3zAUgogp8dzwHpPyhPTeKE3LDaDNwZ8LPOJTuL6CGYvMab2U9lPM2hQcnA0N/s1440/image_2025-11-22_11-17-41.png

ការគ្រងមកុដរបស់បវរកញ្ញាមកពីម៉ិចស៊ីកូ ត្រូវបានអ្នកលេងអ៊ីនធឺណិតជីកកកាយ នៅពេលដែលពាណិជ្ជករ Raul Rocha ចេញមុខនិយាយការពារនាងបន្ទាប់ពី ណាវ៉ាត់ ស្តីបន្ទោសនាងមិនស្តាប់បង្គាប់ចំពោះការមិនចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយព្រឹត្តិការណ៍នៅក្នុងកម្មវិធី។ លោក Raul ថែមទាំងគំរាមប្តឹង Nawat ពីបទស្រែកដាក់ Fatima ទៀតផង។ មនុស្សជាច្រើនជឿថាលោក Raul បានត្រួសត្រាយផ្លូវឱ្យ Fatima ឈ្នះការប្រកួតនៅឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo1GjO2G-wPauMvweSY-YsCSkeeEXYenA1ZKMHB_2kWJFfbPuUXtd3Pj7rfU_qY4YyR556Mv4iCC4-helww4x58LT6WY1wX5H5lUZ9s-oBbYR-h4W7JZ86v-nZCnXFdJ-kU22phDVFkdKdXASO7o5bbo65nqoiA8-7QqQi0Gi0kps4ZUOug56olVle_UDe/s1440/image_2025-11-22_11-17-38.png

មិនត្រឹមតែប៉ុណ្ណោះ លោក Omar Harfouch ដែលត្រូវបានតែងតាំងដោយ Miss Universe Organisation ជាគណៈកម្មការមួយរូបបានប្រកាសដើរចេញមុនការប្រកួតផ្តាច់ព្រ័ត្រ។ លោក Omar បានប្រកាសថាបវរកញ្ញាថ្មីគឺក្លែងក្លាយ ហើយបានលាតត្រដាងថាប្រធាន Raul Rocha កំពុងរកស៊ីជាមួយឪពុករបស់ Fatima ។ លោកបានបង្ហោះថា «ខ្ញុំបានប្រកាសនៅលើ HBO America កាលពីម្សិលមិញ ត្រឹមតែ 24 ម៉ោងមុនពេលការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥វគ្គផ្តាច់ព្រ័ត្រថា បវរកញ្ញាម៉ិកស៊ិក Fatima Bosch នឹងគ្រងមកុដ។ រឿងនេះបានកើតឡើងដោយសារតែម្ចាស់បវរកញ្ញាចក្រវាលគឺ Raul Rocha មានទំនាក់ទំនងអាជីវកម្មជាមួយឪពុករបស់ Fatima Bosch ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfAKPqRgPVdKE38WFoBGGMHtklWgNgeFe6yX9ywIDAaPed23yFvROS1iqhlNoDiIZHsjAJYcM7Kc1XwCYhXqD4_mE909rO2RbdFt7D11LhPl301nDUXG0rBBnXv_IuNqZb0n6yBoyjIFkwGKnntlEIRWx2gXDuzPAvOE1fpaA6QIA9wWdCGoKWo9f37528/s1440/image_2025-11-22_11-17-39%20(3).png

មួយសប្តាហ៍មុននៅទីក្រុងឌូបៃ លោក Raul Rocha និងកូនប្រុសរបស់គាត់បានជំរុញខ្ញុំឱ្យគាំទ្រ Fatima ដោយនិយាយថា ជ័យជម្នះរបស់នាងនឹងជា ល្អសម្រាប់អាជីវកម្មរបស់ពួកគេ ។ Nawat ក៏បានបង្ហើបនៅលើ Instagram ថា «មានពាក្យរាប់ពាន់ដែលខ្ញុំចង់និយាយ ប៉ុន្តែមិនអាចនិយាយបាន ខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-4LL7SiDrZ9S7gxNjL1rRexHa0n4WGPIHo8u0JIBymTHcQ2dDlMjCBuZ47Ty3SGWWoKF4AqBZEsuzmhYvAiHmPbfY8MjRRZv41_paLfUmcaUV1EwGQB68GsVFqRNGbWsWtriV2RZmuepDAovYh7i_3lFeiEAlOR9uUIcQNoOHPis8O2mt6HSrP2Nb5P4O/s1440/image_2025-11-22_11-17-40.png
ការលើកឡើងនេះរបស់លោក Omar និង Nawat កំពុងតែធ្វើឱ្យមានការភ្ញាក់ផ្អើលក្នុងចំណោមអ្នកទស្សនាតាមអ៊ីនធឺណិត។ អ្នកគាំទ្រនៃការប្រកួតបានវិនិច្ឆ័យថា បើធៀបនឹងបេក្ខនារីដែលនៅសល់ក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ បវរកញ្ញា កូតឌីវ័រ គួរតែបានចាប់ដៃជាមួយនឹង ហ្វីលីពីន ខណៈ Fatima មិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឡើយ៕