ទីក្រុងបាងកក៖ អាជ្ញាធរថៃបានចេញសេចក្ដីប្រកាស ដល់អ្នករស់នៅតាមឆ្នេរសមុទ្រភាគខាងត្បូងឱ្យត្រៀមខ្លួនផ្លាស់ទៅតំបន់ដែលមានសុវត្ថិភាព និងជំរុញឲ្យអ្នកនេសាទដែលមានទូកតូចៗប្រញាប់ឡើងច្រាំងវិញជាបន្ទាន់ ដោយព្រ.មានពីរលកយក្សធំៗដែលកម្ពស់អាចលើស 3ម៉ែត្រ ត្រូវបានគេព្យាករណ៍ថានឹងបោកបក់ទៅកាន់ឆ្នេរសមុទ្រនៃឈូងសមុទ្រថៃ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod។

នៅវេលាម៉ោង 5 ព្រឹក ថ្ងៃទី 6 ខែមករា មជ្ឈមណ្ឌលឧតុនិយមភាគខាងកើតឈាងខាងត្បូងរបស់ថៃ បានចេញសេចក្តីជូនដំណឹងលើកទីបីរបស់ខ្លួន ស្តីពីខ្យល់បក់ខ្លាំង និងរលកយក្សនៅឈូងសមុទ្រថៃ ដែលនឹងមានឥទ្ធិពលចាប់ពីថ្ងៃទី 6-9 ខែមករា ឆ្នាំ 2026។
ការព្រមាននេះបាននិយាយថា ប្រព័ន្ធសម្ពាធខ្ពស់ថ្មីដ៏ខ្លាំងមួយ ឬម៉ាស់ខ្យល់ត្រជាក់ ពីប្រទេសចិនកំពុងផ្លាស់ទីយ៉ាងលឿនទៅភាគខាងត្បូងប្រទេសថៃ និងសមុទ្រចិនខាងត្បូង។ កត្តានេះ រួមផ្សំជាមួយនឹងខ្យល់ឥទ្ធិពលមូសុងឦសាន ដែលកំពុងកើនឡើងគ្របដណ្តប់ឈូងសមុទ្រថៃ, តំបន់ភាគខាងត្បូងប្រទេសថៃ និងសមុទ្រអាន់ដាម៉ាន់។ តាមលក្ខខណ្ឌនេះ វាត្រូវបានគេរំពឹងថានឹងរីករាលដាលកាន់តែខ្លាំងឡើងក្នុងអំឡុងពេលនេះ។.jpg)
ជាលទ្ធផល តំបន់សមុទ្រនៅឈូងសមុទ្រថៃ ត្រូវបានគេព្យាករថានឹងនាំមកនូវរលកយក្សធំៗ ជាមួយនឹងរលកចាប់ពី 2-3 ម៉ែត្រ ខណៈនៅតំបន់ខ្លះ កម្ពស់ទឹករលកអាចមានលើសពី 3 ម៉ែត្រ និងថែមទាំងអាចរងផលប៉ះពាល់ដោយព្យុះផ្គររន្ទះបោកបក់ពីលើបន្ថែម។
តាមរយៈសេចក្ដីប្រកាសខាងលើ អ្នករស់នៅតាមឆ្នេរសមុទ្រត្រូវបានជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះរលកដែលបោកបក់មកលើច្រាំង។ រីឯអ្នកធ្វើដំណើរតាមទូក គួរតែជៀសវាងការជិះទូកក្នុងតំបន់ដែលមានព្យុះផ្គររន្ទះ ហើយទូកតូចៗត្រូវបានណែនាំឱ្យមិនចាកចេញពីកំពង់ផែចាប់ពីថ្ងៃទី 6 ដល់ថ្ងៃទី 9 ខែមករា។.jpg)
ជាមួយគ្នានេះ អាជ្ញាធរក្នុងតំបន់បានជំរុញឱ្យសាធារណជនតាមដានការព្យាករណ៍អាកាសធាតុ និងព័ត៌មានថ្មីៗពីមជ្ឈមណ្ឌលឧតុនិយមភាគខាងកើតភាគខាងត្បូង ជៀសវាងមានកម្រិតទឹកមានការកើនឡើងខ្លាំង ហើយប្រជាជនមិនបានត្រៀមលក្ខណក្នុងការជម្លៀសខ្លួនទុកជាមុន៕










